ហ៊ុយ សុជាតិ មេគយច្រកទ្វារអន្តរះជាតិប៉ោយប៉ែត ល្បីខាងគៀបជម្រឹតប្រជាពលរដ្ឋ អូសរទេះយកលុយឯឈ្មួញធំៗ សង្ស័យបើកភ្លើងខៀវអោយមានទំនិញគេចពន្ធបង់ខែ ជាប្រចាំយ៉ាងគ្រប់ទឹកត្រូវប៉ាន់បំផុត…!…គួរណាស់បើកការស៊ើបអង្កេត !
ខេត្តបន្ទាយមានជ័យ ៖ មជ្ឈដ្ឋានក្រុមឈ្មួញជាច្រើនបានខ្សឹបលើកឡើងថា ៖ ប្រការដែលលោក ហ៊ុយ សុជាតិ មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រើអំណាចធ្វើព្យុះធ្វើភ្លៀងប្រព្រឹត្តអំពើពុករលួយអោយមន្ត្រីចាប់ជម្រឹតទារយកលុយប្រជាពលរដ្ឋតាមតែអំពើចិត្តបានក៏អាស្រ័យមានការឃុបឃិតបើកដៃពីសំណាក់លោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យបានផងដែរ ទើបអាចទៅបាន ។ បញ្ហានោះអាចងាយយល់ទេ គឺចាប់ជម្រឹតប្រជាពលរដ្ឋក្រីក្ររកស៊ីកំប៉ិកកំប៉ុកអោយបង់លុយយកស្នាដៃ…
បែកធ្លាយរឿងអាស្រូវ ប្រធានពេទ្យសត្វ ខេត្តរាបត្រូវបានបកអាក្រាតពុករលួយ !
ខេត្តសៀមរាប ៖ ថ្មីៗមានករណីបែកធ្លាយបើកកកាយរិះគន់យ៉ាងឥតសំចៃថា ៖ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តសៀមរាបត្រូវបានផ្ទៃក្នុងបកអាក្រាតបង្ហាញក្រុមអ្នកសារព័ត៌មាន អោយជួយចុះផ្សាយជាច្រើនអង្គភាពលាតត្រដាងពីអំពើពុករលួយ អត្ថនោម័ត នឹងផ្ដាច់ការទៅលើបុគ្គលិកផ្ទៃក្នុងការងារជាច្រើនករណី និងការអសមត្ថភាពផងដែរ ។ មិនតែប៉ុណ្ណោះ មិនត្រឹមតែផ្ដាច់ការនិយម បក្ខពួកជាធំធ្វើការងារតែបក្ខពួករបស់ខ្លួនប៉ុណ្ណោះទេ គឺលោកប្រធាន…
ក្រុមមេឈ្មួញដុះស្លែរឈើដ៏ល្បីឈ្មោះ ណាប់ វណ្ណៈហៅ(អាណាក់)ក្បាលធំជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី និង ហ៊ូវ ជីវ៉ៃ ហៅ(អាវ៉ៃ)ចាប់ផ្ដើមដឹកជញ្ជូនឈើ ខុសច្បាប់ទៅលក់នៅស្រុកយួនទ្រង់ទ្រាយធំទៀតហើយ ! ក្រុមបង្ក្រាបផ្ទៃប្រទេសមិនហ៊ានប៉ះពាល់ក្រុមប្រដាប់អាវុធបទល្មើសព្រៃឈើ គឹម រស្មី ហ៊ូវ ជីវ៉ៃ និង ណាប់ វណ្ណះ !
ខេត្តរតនះគីរី ៖ តាមសកម្មជនព្រៃឈើ និងប្រជាពលរដ្ឋក្នុងក្រុង បានលុង បានឲ្យដឹងថា ថ្មីៗនេះមានរថយន្ត សាំយ៉ុងជា ច្រើនគ្រឿង ត្រូវបានគេប្រើប្រាស់ ដើម្បីដឹកឈើចេញពី ឃ្លាំងស្តុកឈើដ៏ធំមួយ នៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបាន សៀកក្រុង…
ក្រុមសិទ្ធិមនុស្ស នឹងក្រុមអ្នកឃ្លាំមើលរិះគន់ថា ៖ ការអនុម័តច្បាប់ដើម្បីដកហូតអាសនៈសភាទៅចែកគ្នា !គឺស្មើនឹងប្លន់រំលោភសិទ្ធិម្ចាស់ឆ្នោត !
- តាមក្រុមសិទ្ធិមនុស្ស នឹងក្រុមអ្នកឃ្លាំមើលរិះគន់ថា ៖ ការអនុម័តច្បាប់ដើម្បីដកហូតអាសនៈសភាទៅចែកគ្នា !គឺស្មើនឹងប្លន់រំលោភសិទ្ធិម្ចាស់ឆ្នោត ! តាមអ្នកឃ្លាំមើលកិច្ចការសង្គម និងអ្នកវិភាគនយោបាយ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការអនុម័តទាំងស្រុង លើសេចក្តីស្នើកែច្បាប់ចំនួន៤ ដោយសមាជិកសភាមកពីបក្សកាន់អំណាច ដើម្បីបើកផ្លូវឲ្យដកហូតអាសនៈបក្សប្រឆាំងនោះ ជាការរំលោភសិទ្ធិម្ចាស់ឆ្នោតជាង៣លាននាក់។…
គេសង្ស័យថា ៖ មានការត្រូវរ៉ូវគ្នារវាងឧកញ៉ាម៉ុង និងលោក ហេង សំហៃ អោយមានការនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ តាម ច្រកកំពង់ផែកែវផុស!
គេសង្ស័យថា ៖ មានការត្រូវរ៉ូវគ្នារវាងឧកញ៉ាម៉ុង និងលោក ហេង សំហៃ អោយមានការនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ តាម គេសង្ស័យថា ៖ មានការត្រូវរ៉ូវគ្នារវាងឧកញ៉ាម៉ុង និងលោក ហេង សំហៃ អោយមានការនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់…
អាងអំណាចខ្លួនជាមេគយមានជំនាញខាងគាបជម្រឹតប្រជាពលរដ្ឋ ឈ្មួញ ឡើងល្បីយកលុយគឺបុគ្គល ហេង សំបូរ មិនអាចបិទបាំង និងមិនខ្លាចច្បាប់ប្រឆាំងអំពើពុករលួយនោះទេ !
ពីខេត្តកំពត ៖ តាមប្រភពពីមន្ត្រីគយ និងភ្នាក់ងារគយតូចតាចក្នុងខេត្តកំពត បានឲ្យទម្លាយអោយដឹងថា ៖ ចាប់តាំងពីលោក ហេង សំបូរ បានទទួលតំណែងជាមេគយ ខេត្តកំពតពេលណាមកគឺបុគ្គល ហេង សំបូរ បានប្រើអំណាចប្រព្រឹត្ត អំពើពុករលួយយ៉ាងពេញបន្ទុក…
ថៃ គឹមហេង ប្រើអំណាចជាជំនួយការរបស់លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ទៅកាងការងាររកស៊ីខុសច្បាប់ ដឹកទំនិញគេចពន្ធ !
ឧត្តរមានជ័យ ៖ បែកធ្លាយថ្មីៗថា លោក ថៃ គឹមហេង អាងខ្លួនជាជំនួយការរបស់លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដែលកន្លងមករងការរិះគន់ក្នុងករណីរកស៊ីលក់ឈើខុសច្បាប់នោះក៏កំពុងមានជាប់ពាក់ព័ន្ធក្នុងជំនួញយកឈ្មោះថាជាជំនួយការរបស់អភិបាលខេត្តឧត្តរមានជ័យទៅកាងការរកស៊ីខុសច្បាប់រកស៊ីដឹកទំនិញគេចពន្ធនាពេលបច្ចុប្បន្នផងដែរ។ តាមប្រជាពលរដ្ឋរស់នៅស្រុកអន្លង់វែង និងក្រុងសំរោង បានបញ្ជាក់ថា ៖…
នូ ស៊ីថា បណ្ដោយអោយចែដែត ឈ្មួញល្បីឃុបឃឹត និង ប៉ុន ប៊ុណ្ណា និងមេគយច្រកទ្វារដារ នាំចូលទំនិញគេចពន្ធតាមច្រកទ្វារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ក្រោមលេសធ្វើមិនដឹងមិនឭយ៉ាងអនាធិបតេយ្យបំផុត !
ពីខេត្តត្បូងឃ្មុំ ៖ ថ្មីៗនេះតាមសេចក្ដីរាយការណ៏ផ្ទៃក្នុងច្រកទ្វារបានទម្លាយថា ៖ មន្ត្រីគយនិងមន្ត្រីកាំកុងត្រូលប្រចាំការនៅច្រកដា ស្រុកមេមត់ និងច្រកទ្វារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ កំពុងតែ ឃុបឃិតជាមួយឈ្មួញមានឥទ្ធិពលឈ្មោះ ចែដែត ដែលគេល្បីថាជាមេឈ្មួញជើងខ្លាំងមានបង្អែកធំជាខ្សែគយបានកំពង់តែនាំចូលនូវទំនិញគេចពន្ធជាច្រើនប្រភេទ និងមានបរិមាណច្រើនផងដែរ ។ ហើយដែលគេដឹងថា ការនាំចូលទំនិញទាំងនោះ…
UN និងសហភាពអឺរ៉ុបកំពុងតាមដានស្ថានភាពឡើងកំដៅនយោបាយរំលាយបក្សសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជា !
តាមស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា ដែលកំពុងអាប់អួខ្លាំងរហូតដល់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ ហើយរដ្ឋាភិបាលលោក ហ៊ុន សែន មានគម្រោងរំលាយគណបក្សសង្គ្រោះជាតិផងនោះ កំពុងធ្វើឲ្យសហភាពអឺរ៉ុបតាមដានដោយយកចិត្តទុកដាក់។ ថ្មីៗនេះមន្ត្រីក្នុងគណៈកម្មាធិការសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុបបានលើកឡើងថា សហភាពអឺរ៉ុបត្រូវតែចាត់វិធានការតបឲ្យបានឆាប់ និងជាក់ស្ដែងដើម្បីទប់ទល់ទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាដែលកំពុងធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំង។ ដោយឡែកកាលពីថ្ងៃទី២០…
គេចាំមើលថាតើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងចាត់វិធានការបែបណាទៅលើឧកញ៉ា សុខ គង់ ដែលជាឈ្មួញស្និទ្ធចំពោះភ័ស្តុតាងរឿងលួចផ្លាស់ប្តូរឈ្មោះរមណីយដ្ឋានភ្នំបូកគោ ប្រវត្តិសាស្ត្រអោយទៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុនខ្លួននោះ !
ថ្មីៗនេះព័ស្តុតាងបានបង្ហាញកាន់តែច្បាស់ ! ពីរឿងមេឈ្មួញហ៊ានលួចផ្លាស់ប្តូរឈ្មោះរមណីយដ្ឋានភ្នំបូកគោប្រវត្តិសាស្ត្រអោយ ក្លាយទៅជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនលោកឧកញ៉ា សុខ គង់ ឈ្មួញស្និទ្ធនឹងរាជរដ្ឋាភិបាលកម្មជានោះ ។ គេបានឃើញនាឱកាសក្រោយបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះមជ្ឈដ្ឋានប្រជាពលរដ្ឋកម្ពុជាមានការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំងទៅលើក្រុមហ៊ុន សុខា អូតែល (Sokha Hotel Co.,Ltd.)…
អង្គការUN បារម្ភដល់លទ្ធិប្រជាធិបតេយ្យ និងកាបោះឆ្នោតនៅកម្ពុជាខាងមុខ !
រាជធានីភ្នំពេញ ៖ តាមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានបង្ហាញពីការព្រួយបារម្ភអំពីដំណើរការឈានទៅរកការរំលាយចោលគណបក្សសង្គ្រោះជាតិ ហើយដំណើរការនេះបានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ការបោះឆ្នោតឆ្នាំក្រោយនឹងធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែយ៉ាប់ឡើង។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសិទិ្ធមនុស្សប្រចាំនៅកម្ពុជាដែលចេញផ្សាយកាលពីម្សិលមិញពីទីក្រុងហ្សឺណែវបានថ្លែងថាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅប្រទេសកម្ពុជាកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័សជាមួយនឹងកង្វល់យ៉ាងខ្លាំងចំពោះការបោះឆ្នោតនាពេលខាងមុខ និងអនាគតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ តាមលោកស្រី ស្មីត ថ្លែងថា៖…
តំណាង UN បង្ហាញពីការបារម្ភជាច្រើនលើបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា !
រាជធានីភ្នំពេញ ៖ តាមអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកស្រីសាស្ត្រាចារ្យ Rhona Smith បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការលើកទីមួយរបស់លោកស្រីមកកាន់កម្ពុជាកាលពីម្សិលមិញដោយគូសបង្ហាញនូវក្តីបារម្ភលើបញ្ហាសិទ្ធិមនុស្សជាច្រើនដែលប្រទេសនេះកំពុងប្រឈមមុខប៉ុន្តែបានទទូចថាភាពរីកចម្រើននឹងអាចកើតមានក្នុងអំឡុងអាណត្តិរយៈពេល ៦ ឆ្នាំរបស់លោកស្រី។ បើតាមការថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សក្នុងរាជធានីភ្នំពេញលោកស្រី Smith បានស្វាគមន៍ចំពោះការសន្យាពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលថានឹងសហការជាមួយការងាររបស់ការិយាល័យលោកស្រី។ ហើយលោកស្រីបានថ្លែងថា៖ «ខ្ញុំសង្ឃឹមដោយស្មោះត្រង់ថាកិច្ចសហការនេះនឹងបន្តមានដើម្បីការទទួលបានដំបូន្មាន»។ មិនតែប៉ុណ្ណោះ ការងារនោះរួមមានការតាមដាន…
លោក យឹក យូរ មេសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ !
ព្រះសីហនុ ៖ក្រុមអ្នករត់ការទំនិញវិ និយោគនាំចូលបានបង្ហើបថា តាំងពីលោកយឹកយូរបាន ទៅធ្វើជាមេគយនៅកំពង់ផែ ក្រុង ព្រះ សីហនុ មកអំពើពុករលួយបាន កើតជាលក្ខណះប្រព័ន្ធ ក្នុងអង្គភាពគយនិងរដ្ឋាករ កំពង់ផែស្វយ័តក្រុង ព្រះសីហនុ ដោយ យ៉ាង…
លោក ហេង សំបូរ មេសាខាគយខេត្តកំពត ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកគួរណាស់ដាក់ការស៊ើបអង្កេត !
ខេត្តកំពត ៖ មកដល់ពេលនេះអំពើពុករលួយរបស់លោក ហេង សំបូរ ដែលជាមេគយខេត្តកំពត ក្នុងការបើកដៃឲ្យ ឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក ច្រកតន់ហន់ និងតាមដែនសមុទ្រយ៉ាងពេញបន្ទុក គឺជារឿងមិនអាចបិទបាំងបាន ឡើយ។ រយៈពេលប៉ុន្មានខែកន្លងទៅនេះមេគយខេត្តកំពត…
លោកអនុប្រធាន ហុងលៀង នឹងមន្ត្រីកាំកុងត្រូលក្រោមឱវាត បើកភ្លើងខៀវអោយ ឈ្មួញនាំចូលសាច់ មាន់ខូចគុណភាពពី ប្រទេសថៃយ៉ាងពេញបន្ទុក !
ខេត្តបន្ទាយមានជ័យ៖ ក្រោយពីមានរឿង ករណីអ្នកយកព័ត៌ មានម្នាក់ត្រូវក្រុមជន ពិការដឹកប្រហិតវាយ នោះពរួតវាយ ត្រូវ បានបែកធ្លាយរឿងថា ៖ លោកហុង លៀង ជាអនុប្រធាន សាខាកាំកុងត្រូល នឹងមន្ត្រីក្រោមឱវាតបើក ភ្លើងខៀវអោយ…
នប.នយោបាយប្រជាធិបតេយ្យនៅកម្ពុជាឈានដល់ចាប់ប្រធានបក្សពីរវាយខ្នោះ…លោកកឹមសុខាត្រូវបានចាប់ខ្លួនដោយគ្មានដីកានៅពាក់កណ្តាលអាទ្រាធ្យ ឯប្រធានបក្ស អំណាចខ្មែរ សួន សេរីរដ្ឋា ត្រូវវាយខ្នោះពាក់ព័ន្ធនិងកិត្តិយសមន្ត្រីធំក្រសួងការពារជាតិ !
ថ្មីៗនេះ នយោបាយប្រជាធិបតេយ្យនៅកម្ពុជាឈានដល់ចាប់ប្រធានបក្សពីរវាយខ្នោះ… លោកកឹមសុខាត្រូវបានចាប់ខ្លួនដោយគ្មានដីកានៅពាក់កណ្តាលអាទ្រាធ្យ ឯប្រធានបក្ស អំណាចខ្មែរ សួន សេរីរដ្ឋា ត្រូវបានវាយខ្នោះពាក់ព័ន្ធនិងកិត្តិយសមន្ត្រីធំក្រសួងការពារជាតិ ! វាមិនមានការភ្ញាក់ផ្អើលប៉ុន្មានទេ ចំពោះការចាប់ខ្លួនរបស់មេបក្សអំណាចខ្មែរ សួនសេរីរដ្ឋា ដែលជាមេបក្សមួយពូកែជេរ គួរសម តែពុំច្បាស់លាស់ពីពេលកន្លងមក…
មេគយច្រកទ្វារព្រុំ ជិះសេះលែងដៃឃុបឃិតគ្នាជាប្រព័ន្ធ នាំទំនិញគេចពន្ធសម្រុកចូលពីប្រទេសថៃយ៉ាងអានាធិបតេយ្យបំផុត !
ខេត្តប៉ៃលិន ៖ ក្រុមឈ្មួញទម្លាយថា ៖ ពួកមេគយច្រកទ្វារព្រុំ កំពង់តែជិះសេះលែងដៃឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយ និងក្រុមន្ត្រីនាំទំនិញគេចពន្ធសម្រុកចូលពីប្រទេសថៃទាំងយប់ទាំងថ្ងៃ យ៉ាងអានាធិបតេយ្យបំផុត ដោយគ្មានការទប់ស្កាត់ព្រោះតែមានកម្រៃ ចែកភាគហ៊ុនធ្វើមានបានលើគំនរពន្ធរបស់រដ្ឋាភិបាល ហើយដែលបញ្ហានេះ ក៏មានក្រុមមន្ត្រីដែលដឹងរឿងស្នើសុំ អោយមានការទប់ស្កាត់ និងដាក់ការស៊ើបអង្កេតជាបន្ទាន់…
វិទ្យុផ្សាយបន្ដប្រឈមបិទការផ្សាយជាង១០ បន្ទាប់ពីមេពន្ធដារដាក់កំហិត វិទ្យុអាមេរិក ២ ត្រូវតែបង់ពន្ធ !…ដែលលេសជ្រកក្រោមការព្រមាននោះ ៖ ថាមិនបង់ពន្ធរយះពេលពីយូរឆ្នាំមកហើយ !
ពីរាជធានីភ្នំពេញ ៖ ភាពដើរចេញឆ្ងាយ១ ពីគន្លងប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាមួយជ្រុងតូចដែលថ្មីៗនេះក្រសួងព័ត៌មានបានព្រមាន និងបិតក្រុមវិទ្យុប្រមាណជាង១០ ផ្សាយបន្តផ្ទាល់ វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកនាពេលខ្លីៗខាងមុខនេះ ។ ហើយដែលវិទ្យុ២ដែលគេប្រើពាក្យថា ៖ មានគោលការបំរើប្រជាលើកស្ទួយសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ តែត្រូវបានគេបំបែរហៅថាវិទ្យុមាននិន្ទាការប្រឆាំង បែរត្រូវបានព្រមាន…
RHO NA SHMITH ប្រេសិទ្ធិអ្នករាយការណ៍អង្គការសហប្រជាជាតិ ៖ ប្រទេសកម្ពុជាហាក់ដូចជាកំពុងខិតទៅជិតស្ថានភាពដ៏អាក្រក់ !
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត នៅក្នុងសន្នីសិទសារព័ត៌មានថ្ងៃទី១៨សីហានៅភ្នំពេញ តាមអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានវាយតម្លៃពីស្ថានភាពទូទៅរបស់កម្ពុជាថា ៖ សភាពការណ៏ហាក់ មានសភាពតានតឹង និងហាក់កំពុងខិតទៅជិតស្ថានភាពគ្រោះថ្នាក់១ ខណៈបញ្ហានេះនឹងទំនងបង្កើតជាបរិយាកាសអាក្រក់មួយ ដែលអាចប៉ះពាល់ដល់សិទ្ធិសេរីភាពការបញ្ចេញមតិ និងការបោះឆ្នោតសកលខាងមុខ ។ យោងនូវក្នុងសន្និសីទព័ត៌មាន…
លោក គុណញឹម ជាអគ្គនាយកគយដ៏ ល្បីឈ្មោះខាងប្រព្រឹត្តអំពើពុករលួយខ្សែលោក អូនព័ន្ធ មុនីរ័ត្ន ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរមើលរំលង នោះទេ !
រាជធានីភ្នំពេញ៖ ថ្មីៗនេះមានការបែកធ្លាយជាបន្ថែមពីប្រភពពីមន្ត្រីគយផ្ទៃក្នុងនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឲ្យដឹងថា ៖ ចាប់តាំងពីចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជំនួសលោក ប៉ែន ស៊ីម៉ន រួចពីកាលណាមកគឺលោកបណ្ឌិត គុណ ញឹម បានប្រព្រឹត្តអំពើពុករលួយចាំតែប្រមូលផលប្រយោជន៍តាមគ្រប់រូបភាពខ្សោយខ្លាំងស៊ីឡាកក្រោមជំនាញគយទាំងអស់ ដោយមិនខ្វល់ពីកំណែទម្រង់ដែលក្រសួង និងរដ្ឋាភិបាលលោក…
លោក ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី បានព្រមានថា ៖ អ្នកហ៊ានរកស៊ីល្មើសកាប់ឈើស្មើ នឹងបំពានកាប់ក្បាលរបស់លោក ! តើមេឈ្មួញ សឹង្ហ សុំអុល ជាអ្នកណា ? មានងារជាឧកញ្ញ៉ា និងសល់មានទ្រព្យសម្បត្តិមហាសាល មិនបានមកពីរបរទុច្ចរិតកាប់បំផ្លាញព្រៃឈើ តើគួរទុកដល់ណាទៀត !
ខេត្តមណ្ឌលគីរី ៖ បើយោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ៖ លោកសឹង្ហ សុំអុលដែលសល់មានទ្រព្យសម្បត្តិមហាសាល និងទទួលងារជាឧកញ្ញ៉ានេះមិនក៏ដោយសារលោក សឹង្ហ សុំអុល ជាមេឈ្មួញឈើយ៉ាងធំ ប្រចាំខេត្តប៉ែកឥសាន្ត នៃប្រទេស នឹងបានរកស៊ីដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសយួនជាយូឆ្នាំ មកហើយ ជ្រកក្រោមឡេះឈើក្រុមហ៊ុនស្របច្បាប់…
លោក ហ៊ុន សែន រអ៊ូរទាំថា ៖ ពួកតិរច្ឆានអស់នោះ នៅតែប្រមាថហៅខ្ញុំថា ៖ «អាខ្វាក់» !
ថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្អូញថ្អែរអះអាងថា ៖ ការរើសអើងជនពិការនៅតែបន្តកើតមាន ដោយសារថាសូម្បីតែរូបលោក ក៏កំពុងទទួលរងនូវការប្រមាថផងដែរ ពីមនុស្សមួយក្រុមដែរដែលតែងហៅលោកថា ៖ « អាខ្វាក់ » ហើយលោកនាយករដ្ឋមន្ត្រីបានហៅក្រុមអ្នកទាំងនោះបកវិញថាជា « ពួកតិរច្ឆាន…
១៥ ប្រទេសមកពិភាក្សាពីការគ្រប់គ្រងព្រៃឈើ
រាជធានីបាងកក ៖ តាមប្រតិភូជាង ១០០ នាក់ មកពី ១៥ ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកពីពេលកន្លងទៅបានចូលរួមនៅក្នុងវេទិកាតំបន់មួយ រយៈពេលបីថ្ងៃនៅក្នុងទីក្រុង បាងកក ដើម្បីរួមគ្នាលើកកម្ពស់ពីចំណេះដឹង ទប់ស្កាត និងអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រង…
មានករណីបង្ហើបថា ៖ ក្រុមហ៊ុន ហង្ស របស់ឧត្តមសេនីយ៍ ឡៅ តុងហាន ប្រើអំណាចនាំចូលគ្រឿងសំណង់គេចពន្ធ តាមច្រកជ្រៃធំ ត្រូវគ្នាជាមួយមេគយគ្មាននរណាហ៊ានប៉ះ !
កណ្តាល ៖ថ្មីៗនេះ មានករណីបង្ហើបថា ៖ ក្រុមហ៊ុន ហង្ស របស់ឧត្តមសេនីយ៍ ឡៅ តុងហាន បាននឹងកំពង់តែប្រើអំណាចនាំចូលគ្រឿងសំណង់គេចពន្ធ តាមច្រកជ្រៃធំ ត្រូវរ៉ូវគ្នាជាមួយមេគយ គ្មានជំនាញ នរណាហ៊ានប៉ះ សូម្បីបន្តិច…
មេឈ្មួញ សឹង សំអុល និង វ័ន្ធប៊ុនថៃ នៅតែបន្តសកម្មភាពកាប់ដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងពេញបន្ទុកចេញពីព្រៃតំបន់ហាមឃាត់ អាជ្ញាធរពាក់ព័ន្ធទទួលសំណូកធ្វើជាទល់ភ្នែកមើលមិនឃើញ !
ខេត្តមណ្ឌលគិរី ៖ មួយរយះចុងក្រោយនេះមេឈ្មួញ សឹង សំអុល និង វ័ន្ធ ប៊ុនថៃ នៅតែបន្តសកម្មភាពកាប់ដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងពេញបន្ទុកចេញពីព្រៃតំបន់ហាមឃាត់ អាជ្ញាធរពាក់ព័ន្ធទទួលសំណូកធ្វើជាទល់ភ្នែកមើលមិនឃើញ ! ហើយបើទោះជាបទបញ្ជារបស់បុរសខ្លាំងលោកហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអច្ឆះរិយលាន់ឮអោយរងំ ប៉ុន្ដែហាក់គ្មានប្រសិទ្ធនោះទេចំពោះបទល្មើសព្រៃឈើ នៅក្នុងប្រទេសកម្ពុជាដែលកំពុងតែរងការកាប់បំផ្លិចបំផ្លាញនិងដឹកជញ្ជូនយ៉ាងអនាធិតេយ្យពីសំណាក់ជនខិលខូចមានអំណាចគ្រាក់ៗក្នុងនោះ?បើទោះបីជាលោកហ៊ុនសែនខំជំទាលស្ទើរបែកបំពង់ក ក៌ដោយក៌មន្ត្រីក្រោមឱវាទ…
សារគំរាមបក្ខប្រឆាំងបន្ដ ៖ លោក ហ៊ុន សែន ថាបើផ្ទេរអំណាចគឺផ្ទេរឲ្យ កូន ចៅ គណះបក្ខប្រឆាំងរបស់លោក មិនមែនបក្សប្រឆាំង ទេ !
សារគំរាមបក្ខប្រឆាំងបន្ត ៖ នាយករដ្ឋមន្ដ្រីកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំមកនោះកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានប្រកាសថា៖ បើមានការផ្ទេរអំណាចគឺមានតែផ្ទេរឲ្យទៅកូនចៅនៃគណបក្សរបស់លោក មិនមែនផ្ទេរឲ្យទៅគណបក្សប្រឆាំងនោះទេ។ តាមលោក ហ៊ុន សែនថ្លែងពាក្យនេះ នៅក្នុងពិធីជួបសំណេះសំណាលមួយ ជាមួយគ្រីស្ទបរិស័ទនៅកម្ពុជាកាលពីព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៧កន្លងមក ។ ក្រៅតែពីព្រមានមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា ហើយ…
ឈើបទល្មើសនូវតែឃើញកាប់ដឹកចូល ដឹកចេញពីក្រុមហ៊ុនសេសាន្ដ២R0YAL GROUPគិត ម៉េង ទៅលក់នៅស្រុកយួន ជាប្រចាំ ! ខណះដែលឈើបាតអាងអស់ហើយតំណាងRG ប្រឹងLobbyលុបលាងការអាហ្មាសមុខជាមួយអគ្គស្នងការ !
ស្ទឹងត្រែង ៖ដើមខែ ថ្មីៗនេះតាមតំណាងក្រុមហ៊ុន Royal Group របស់ឧកញ៉ា គិត ម៉េង បានធ្វើការបដិសេធន៏ច្រានចោលការផ្សាយរបស់ក្រុមសហភាត្តរះព័ត៌មាន នឹងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ពីពេលកន្លងមកក៏ដូចជាបដិសេធន៏ច្រានចោលរាល់ការចេញផ្សាយរបស់កាសែត និង គេហទំព័រ និង TVONLINE…
មេគយចល័តតំបន់ផ្លូវជាតិលេខ៥ ពុធ សុខា កំពង់ឡើងចាងប្រដេញគាបជម្រឹតយកលុយពីឈ្មួញ ប្រជាពលរដ្ឋ …ជាន់ឈ្លីកំណែទម្រង់ស៊ីជម្រៅគយយ៉ាងពេញបន្ទុក គួរណាស់ដាក់ការស៊ើបអង្កេត ?
មួយរយះចុងក្រោយនេះមេគយចល័តតំបន់ផ្លូវជាតិលេខ៥ ពុធ សុខា កំពង់ឡើងចាងប្រដេញគាបជម្រឹតយកលុយពីឈ្មួញ ប្រជាពលរដ្ឋ …ជាន់ឈ្លីកំណែទម្រង់ស៊ីជម្រៅគយយ៉ាងពេញបន្ទុក គួរណាស់តែនាយក្រសួងគយដាក់ការស៊ើបអង្កេត ? និងមិនត្រូវព្រងើយកន្ដើយមើលរំលងនោះទេព្រោះវាជាសកម្មភាពលក់ជាតិនឹងគៃបំបាត់ពន្ធរដ្ឋទាំងស្រុងជាមួយក្រុមឈ្មួញ ដែលជម្រុញអោយក្រសួងត្រូវតែចាត់វិធានការស៊ើបអង្កេតនោះ ។ ជុំវិញការអសមត្ថភាព នឹងក្រុមសហភាត្តរះអ្នកកាសែតបានចុះផ្សាយជាបន្ដបន្ទាប់ណោះបានស្ដែងពីទង្វើរបស់លោក ពុធ សុខា…
តាំងពី ត្រពាំងផ្លុងមកដល់ច្រកទ្វារអន្តរះជាតិព្រំដែនអូរស្មាច់ ខួង ទីន ល្បីល្បាញតែខាងប្រព្រឹត្តអំពើពុករលួយគោះជម្រឹតយកលុយថ្លៃលិខិតឆ្លងដែនពីភ្ញៀវ និងកាងទំនិញក្រុមឈ្មួញឆ្លងដែនខុសច្បាប់ !
ខេត្តឧត្តរមានជ័យ ៖ វាមិនមែនជារឿងធម្មតានោះទេតាំងពី ត្រពាំងផ្លុងមកដល់ច្រកទ្វារអន្តរះជាតិព្រំដែនអូរស្មាច់ដែលបុគ្គលលោក ខួង ទីន ល្បីល្បាញតែខាងប្រព្រឹត្តអំពើពុករលួយគោះជម្រឹតយកលុយថ្លៃលិខិតឆ្លងដែនពីភ្ញៀវ និងកាងទំនិញអោយពួកក្រុមឈ្មួញស្និទ្ធបានឆ្លងដែនខុសច្បាប់ចេញចូលប្រទេសកម្ពុជាទាំងថ្ញៃទាំងយប់នោះ ! តាមមន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកអន្តរជាតិអូស្មាច់បានទម្លាយអោយការិយាល័យរបស់យើងដឹងទៀតថា ៖ ករណីដែលលោក ខួង ទីន ទទួលការរិះគន់យ៉ាងខ្លាំង…
ក្រសួងមហាផ្ទៃ ៖ ហាក់ពុំមានចេតនាដាក់វិធានការរដ្ឋបាលទៅលើភាពអសកម្មពុករលួយរបស់អភិបាលខេត្តរតនគិរី ថង សាវុន ជាកូនរបស់បក្ខជនតំណាងរាស្ដ្រ ប៊ូ ថង ដែលធ្វើអោយរងការរិះគន់យ៉ាងខ្លាំង !
ថ្មីៗនេះបើតាមការកត់សម្គាល់រឿងបទល្មើសព្រៃឈើក្នុងខេត្តរតនគិរីដែលកំពង់តែរងការកាប់បំផ្លាញយ៉ាងរង្គាលក្រោមការដឹកនាំរបស់អភិបាលខេត្ត ថង សាវុន នោះ គួរណាស់តែត្រូវបានដកតំណែង ប៉ុន្តែបែរជាក្រសួងមហាផ្ទៃស្ងាត់ស្ងៀមទៅវិញ ប្រហែលជាខ្លាចប៉ះពាល់ដល់លោក ប៊ូ ថង ដែលជាបក្ខជនអចិន្ត្រៃបក្ខ និងជាតំណាងរាស្ដ្រគណះបក្ខប្រជាជនខេត្តរតនគិរីដឹងបានជាមកដល់ពេលនេះក្រសួងមហាផ្ទៃធ្វើការស្ដីបន្ទោសកំហុសឆ្គង ម្ដងជាពីរដង រួចមកហើយហេតុម្ដេចក៏នូវតែពុំមានវិធានការរដ្ឋបាលណាមួយទៅលើការដឹកនាំអសមត្ថភាពពុករលួយរបស់អភិបាលខេត្តរតនគិរីនោះ ។ ហើយរឿងនេះ…