នគរបាល​ស្រុក​កំពង់ត្រឡាច​ចូលរួម​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ ១០​គ្រួសារ​ កំពុង​ខ្វះខាត​ និង​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ

កំពង់ឆ្នាំង​ ៖​ នៅ​ថ្ងៃ​សុក្រ​ ១១​រោច​ ខែ​ពិសាខ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​.​ ២៥៦៥​ ត្រូវ​នឹង​ ថ្ងៃ​ទី​០៧​ ខែ​ ឧសភា​ ឆ្នាំ​២០២១​ លោក​ វរសេនីយ៍ឯក​ ន​ន​ ស៊ី​ណាត​ អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​ បាន​ចាត់​តំណាង​ នាំ​យក​អំណោយ​ចែក​ជូន​គ្រួសារ​នៅ​ ឃុំ​អូរ​ឫស្សី​ចំនួន​ ០៥​ គ្រួសារ​ និង​ឃុំ​ពា​នី​ចំនួន​០៥​ គ្រួសារ​ ដែល​ជីវភាព​ខ្វះខាត​និង​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ ។​Pen

​អំណោយ​ដែល​ផ្តល់​ជូន​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​ ៖​ អង្ករ​២៥​ គីឡូក្រាម​ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ សម្រាប់​ដោះស្រាយ​ជីវភាព​នៅ​ក្នុងអំឡុងពេល​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​-១៩​ ដែល​ជា​អំ​ណោ​ត​ឧបត្ថម្ភ​ពី​ទឹកចិត្ត​សប្បុរស​របស់​កងកម្លាំង​នគរបាល​ស្រុក​កំពង់ត្រឡាច​ សប្បុរសជន​ និង​អាជីវករ​ ៕Pen1Pen2Pen4