កម្លាំង​នគរបាល​ស្រុក​ស្វាយចេក​ សហការ​ជាមួយ​កម្លាំងយោធា​ឃាត់​រថយន្ត​ចំនួន​០២​គ្រឿង​ដឹក​មនុស្ស​ទៅ​ថៃ​ចំនួន​១៧​នាក់​

​បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​ចំនួន​០២​គ្រឿង​ ដឹក​មនុស្ស​ចំនួន​១៧​នាក់​ (​កុមារ​០២​នាក់​)​ ដើម្បី​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្វាយចេក​ សហការ​ជាមួយ​កម្លាំងយោធា​ធ្វើការ​ល្បាត​ស្ទាក់​ឃាត់​នៅ​វេលា​ម៉ោង​០៣​និង​២៥​ នាទី​រសៀល​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២១​ ចំណុច​ចំការ​ស្វាយ​ច័​ន្ទី​នៅ​ខាងជើង​ឈៀង​ខាងកើត​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ ស្ថិត​នៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​Chey

​ ​លោក​វរសេនីយ៍ឯក​ ជា​ ស្លូញ​ អធិការ​នគរបាល​ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹង​ថា​៖​ រថយន្ត​ទាំង​០២​គ្រឿង​ត្រូវ​បាន​កម្លាំង​ ក​ម្លាំ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ដែល​ឈរជើង​នៅ​ខ្លោងទ្វារ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ សហការ​ជាមួយ​កម្លាំងយោធា​ បាន​ធ្វើការ​ស្ទាក់​ឃាត់​ នៅ​វេលា​ម៉ោង​០៣​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២១​ ត្រួតពិនិត្យ​រក​ឃើញ​ថា​មាន​ដឹក​មនុស្ស​បម្រុង​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ ចំនួន​១៧​នាក់​ (​កុមារី​០២​នាក់​)​ ក្នុង​នោះ​ ៖chey1

១-​ឈ្មោះ​ រ៉​ម​ ហុង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​ណាំ​តៅ​ ឃុំ​ណាំ​តៅ​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ បើកបរ​រថយន្ត​ម៉ាក់​កាម​រី​ ពណ៌​បៃតងចាស់​ ពាក់​ផ្លា​ក​លេខ​ 2B-1130​ ដឹក​មនុស្ស​០៥​នាក់​ ស្រី​០១​នាក់​ ។​chey2-1

២-​ឈ្មោះ​ គង់​ ណោ​ក​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ នៅ​ភូមិ​ណាំ​តៅ​ ឃុំ​ណាំ​តៅ​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ បើកបរ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​សរ​ ពាក់​ផ្លា​ក​លេខ​ 2B-5662​ ដឹក​មនុស្ស​ចំនួន​១២​នាក់​ ស្រី​១០​នាក់​ កុមារ​០២​នាក់​ (​ស្រី​០១​នាក់​)​ ។​ ក្នុង​នោះ​ មក​ពី​កំពង់ចាម​០៦​នាក់​ បាត់ដំបង​១០​នាក់​ បន្ទាយ​មាន​ជ័យ​០១​នាក់​ ។​chey3

​លោក​អធិការ​នគរបាល​ស្រុក​ស្វាយចេក​ បាន​បញ្ជាក់​ថា​៖​ តាម​ចម្លើយ​សារភាព​របស់​អ្នកបើកបរ​រថយន្ត​ទាំង​០២​នាក់​ មនុស្ស​ដែល​គេ​ដឹក​ដើម្បី​ឆ្លង​ដែន​ទៅ​ថៃ​ទាំង​១៧​នាក់​នោះ​គឺ​តាម​មេខ្យល់​បាន​កំណត់​ ដោយ​គេ​យក​តម្លៃ​តាម​ជិត​ តាម​ឆ្ងាយ​ មាន​២៥០​បាត​ ,៣០០​បាត​,​ ៤០០​បាត​ ។​

​លោក​វរសេនីយ៍ឯក​ ជា​ ស្លូញ​ បាន​បញ្ជាក់​ទៀត​ថា​៖​ អ្នកបើកបរ​រថយន្ត​ទាំង​០២​នាក់​ កម្លាំង​នគរបាល​ជំនាញ​ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួ​ទៅ​សា្ន​ង​ការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​ ដោយឡែក​ពលករ​ទាំង​១៧​នាក់​ កុមារ​០២​នាក់​ បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ វិទ្យាល័យ​ស្វាយចេក​ ៕​