វាគួរឲ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ ស្ថាប័នព័ត៌មានដែលហ៊ាននិយាយការពិតនិងហ៊ានរិះគន់រូបលោក និងរដ្ឋាភិបាលរបស់លោក គីប្រសើរជាងសារព័ត៌មានដែលគាំទ្រលោកទាំងងងឹតងងុល ហើយចេះត្រឹមតែផ្សាយព័ត៌មានទ្រពងលោកឥត ប្រយោជន៏។
ថ្លែងតាមសារលិខិតមួយផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាចុះនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថារដ្ឋាភិបាលត្រូវការស្ថាប័នព័ត៌មានដែលមានថាមពលប្រកបដោយវិជ្ជាជីវះ និងការទទួលខុសត្រូវខ្ពស់និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈដែលតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវស្ដាប់សំឡេងគ្រប់ភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា ហើយនិងហ៊ានទទួលខុសត្រូវ ឫទទួលយកការពិត។
មិនតែប៉ុណ្ណោះលោក ហ៊ុន សែន បានថ្លែងទៀតថា៖ ស្ថាប័នព័ត៌មានដែលហ៊ាននិយាយការពិតហ៊ានរិះគន់ នេះ បានធ្វើការឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គមចៀសវាងការផ្សព្វផ្សាយព័ត៌មានមួយជ្រុងឮ ឬព័ត៌មានក្លែក្លាយបំប៉ោងសភាពការណ៍ញុះញង់ឱ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសធ្លាក់ក្នុងភាពវឹកវរអសន្តិសុខឬបង្កឱ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងហើយធ្វើឱ្យអន្តរាយ ដល់ប្រទេសជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ជាងនេះទៅទៀតលោកនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ក៏បានលើកឡើងថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមយកចិត្តទុក ដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាននិងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀតទាំងសមត្ថភាពផ្នែកជំនាញបច្ចេកទេសទាំងផលិតព័ត៌មាននិងការវិភាគព័ត៌មានឱ្យបានស៊ីជម្រៅកម្រិតអន្តរជាតិ។ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យានិងការប្រកួតប្រជែងទីផ្សារឱ្យកាន់តែមានសក្ដានុពលថែមទៀតព្រមទាំងរិះរកវិធានការទប់ស្កាត់បន្សាបរាល់ព័ត៌មានក្លែងក្លាយដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គលឯកជនសន្តិសុខជាតិ និងស្ថិរភាព នយោបាយក្នុងកម្ពុជា»។
ពាក់ពន្ធ័ និងការថ្លែងតប អំណរ សូមអបអរសាទរ ពីសំណាក់យើងខ្ញុំ ខ្ញុំបាទចាងហ្វាងការផ្សាយកាសែត និងគេហទំព័រ « ដំណឺងថ្ងៃត្រង់ /ឥទ្ធិពលខ្មែរ / សម្លេងជនគ្មានព្រំដែន ក៏ដូចជាក្រុមអ្នកសារព័ត៏មានក្នុងស្រុកទាំងអស់គ្នា ពីខ្ញុំបាទយើងខ្ញុំ សូមសម្ដែងការគាំទ្រទាំងស្រុងចំពោះសារលិខិតលោកនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាដោយថា៖ការផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយនេះជាការឆ្លុះបញ្ចាំងពីកាពិត វាបង្ហាញពីភាពមិនលំអៀងរបស់ខ្លួនឱ្យសាធារណជនបានដឹងពីព័ត៌មានពិតក្នងសង្គមបច្ចុប្បន្ន និងការវិវឌ្ឃន៏។
ដោយឡែកបើតាមរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ បានចាត់ថ្នាក់ប្រទេសកម្ពុជាក្នុងលំដាប់លេខ១៤៣ លើ១៨០ ដែលបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសនេះ ស្ទើរតែគ្មានភាពសេរីទាល់តែសោះ និងបានធ្លាក់ចុះជាបន្តបន្ទាប់ពី១៤២នៅឆ្នាំ២០១៨និង១៣៧ក្នុងឆ្នាំ២០១៧។ហើយការធ្លាក់ចុះសេរីភាពនេះដោយសារតែការអសមត្ថភាពពីក្រុមអ្នកសារព័ត៌មានមួយចំនួន ព្រមទាំងការរំលោភបំពារបំពានសិទ្ធិពីសំណាក់ក្រុមន្ត្រីអ្នកមានអំណាចពុករលួយ និងក្រុមមន្ត្រីប្រដាប់អាវុធអសមត្ថភាពមួយចំនួនជាហេតុនាំអោយសៅហ្មងប៉ះពាល់ដល់សិទ្ធិការដឹកនាំរបស់រដ្ឋាភិបាលមួយភាគធំ ។ ហើយមួយភាគធំនៃការប៉ះពាល់ផ្សេងទៀតគឺកើតឡើងមានពីសំណាក់ក្រុមអាជ្ញាធរ ទៅប្រព្រឹត្តអំពើពុករលួយ កាងអោយក្រុមឈ្មួញរកស៊ីខុសច្បាប់កេងកោរលើរដ្ឋាភិបាល ដូចជាព្រៃឈើ រ៉ែ ធ្យូង ថ្ម ទំនិញគេចពន្ធគ្រប់ប្រភេទ។ល។និង។ល។ ពេលដែលបែកធ្លាយ ក្រុមអ្នកសារព័ត៏មានដឹង ប្រឹងធ្វើព័ត៏មាន ប្រឹងទៅសួរនាំ ប្រឹងទៅស៊ើបអង្កេត បែរជាត្រូវបានបំបិតមាត់ សូកប៉ាន់លុយ យកកាំភ្លើងភ្ជុង គំរាមកំហែងគ្រប់រូបភាព ជាដើម នឹងជួនកាលត្រូវបានអាជ្ញាធរចាប់ខ្លួន ក៏ចាត់ទុកថា ៖ វាជាផលប៉ះពាល់ ដែលធ្វើអោយ « កម្ពុជាគ្មាន សេរីភាពសារព័ត៌មាន » តែម្តង និងក្រុមអ្នកសារព័ត៏មានឯករាជ ដែលហៅថាក្រុមកាសែតប្រឆាំងនោះមិនហ៊ានចុះផ្សាយព័ត៏មានការពិតនោះតែម្ដង ៕
ដោយ សរ សុជាតិ