ថ្មីៗនៅពេលដែលកំណែទម្រង់លើការប្រមូលពន្ធរដ្ឋាភិបាលយ៉ាងពេញបន្ទុកបែរជាលោក កែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ ធ្វើប្រហើ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតច្បាប់ ទៅវិញ ! ហើយបើទោះជាលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករជាតិ បានដាក់ចេញនូវវិធានការឹតបន្តឹងលើការប្រមូលពន្ធអោយបានមួយរយភាគរយនោះ ក៏ប៉ុន្តែ បុគ្គល កែវ វន្នី ដែលជាប្រធានសាខាគយ និងរដ្ឋករខេត្តតាកែវ នូវតែពើងទ្រូងប្រព្រឹត្តអំពើពុករលួយយ៉ាងព្រហើនបំផុតដោយគ្មានញញើតខ្លាចច្បាប់ប្រឆាំងអំពើពុករលួយសូម្បីបន្តិចសោះ ។ ហើយករណីនេះសអោយឃើញពីករណីផ្គើននឹងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនាយគយរបៀបនេះស្ថិតនូវក្នុងជម្រើសអស់កែរទុកក៏មិនចំណេញដកចេញក៏មិនខាត ។ ហើយវាក៏ស្របពេលដែលលោកនាយករដ្ឋមន្ត្រីធ្លាប់បានថ្លែងពេលមុនប៉ុន្មាន សប្តាហ៏ថា « ដល់ពេលប្រមូលមន្ត្រីកាកសំណល់ទៅទុកមួយកន្លែង » ។
ពាក់ព័ន្ធនិងបញ្ហាព្រងើយកន្តើយនិងអនុសាស្ត្រកំណែទម្រង់នេះ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា៖ លោក កែវ វ៉ាន្នី អាងខ្លួនជាប្រធានសាខាគយខេត្តតាកែវ បានប្រើអំណាចទៅប្រព្រឹត្តអំពើពុករលួយស្រេចតែអំពើចិត្តជាមួយក្រុមឈ្មួញ អោយមានបទល្មើសទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញលោតឆ័ត្រខុសច្បាប់ដែលមិនគួរមើលរំលងនោះទេ ។
ជាក់ស្ដែងអំពើពុករលួយរបស់លោក កែវ វ៉ាន្នី និងបក្ខពួកត្រូវបានមន្ត្រីគយក្នុងខេត្តតាកែវ មួយចំនួនលាតត្រដាងជាបន្តបន្ទាប់ ថា៖ ជុំវិញបណ្ដាញព័ត៌មាននានាក៏បានចុះផ្សាយជាបន្តបន្ទាប់នោះ អាចជាការពិតដែលដូចពាក្យថា ត្រីងាតឆ្លៀតពង ហើយដែលបញ្ហានេះ គួរតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម ដែលជាមេគយធំមិនចាត់វិធានការទប់ស្កាត់ រឺហៅថា ៖ មើលរំលងនោះ !។
ដោយសារតែបញ្ហានោះហើយទើបមានការអំពាវនាវឲ្យលោក ទេសរដ្ឋមន្ត្រី ឱម
យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេតជាបន្ទាន់ ទៅលើរឿងអាស្រូវពុករលួយរបស់លោក កែវ វ៉ាន្នី មេគយខេត្តតាកែវ ឲ្យបានស៊ីជម្រៅ និងជាបន្ទាន់ផង ។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួននៅក្នុងខេត្តតាកែវ បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ទើបលោក កែវ វ៉ាន្នី បែរជាហ៊ានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ពីតាមច្រករបៀងព្រំដែនជាច្រើនកន្លែងតាមតំបន់ព្រំដែនខ្មែរ-យួន ក្នុងខេត្តតាកែវ។
ប្រភពបានឲ្យដឹងទៀតថា ៖ ទំនិញដែលឈ្មួញនាំចូលតាមច្រកទ្វារអន្តរជាតិភ្នំដិន តាមច្រកបាក់ដៃ តាមច្រកកំពង់ក្រសាំង ជាដើមគឺមានភាគច្រើនឈ្មួញបង់ពន្ធមិនគ្រប់ និយាយរួមគឺបង់ប្រមាណតែ២៥ទៅ៣០ភាគរយប៉ុណ្ណោះ ។
ក្រៅពីនេះគឺមានការឃុបឃិតជាមួយលោក កែវ វ៉ាន្នី ផ្ទាល់ ព្រមទាំងបក្ខពួកដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ទន្ទឹមនឹងនេះលោក កែវ វ៉ាន្នី ក៏បានគាបសង្កត់យ៉ាងខ្លាំងទៅលើមន្ត្រីគយក្រោមឱវាទមិនឲ្យតវ៉ាដោយយកលេសថា ខ្លួនប្រមូលលុយយកទៅជួយដល់គណបក្ស។ហើយយកលេសក្រោមលេសនេះហើយទើបលោក កែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវបន្តប្រើអំណាចនិងតួនាទីប្រព្រឹត្តអំពើពុករលួយជាបន្ថែមជាមួយក្រុមឈ្មួញដោយគ្មានញញើតអ្វីទាំងអស់ ។
តាមប្រភពពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីព្រំដែនខ្មែរ-យួន ឆ្លងកាត់ផ្លូវជាតិលេខ២ ក្នុងខេត្តតាកែវ បានឲ្យដឹងដែរថា៖ លោក កែវ វ៉ាន្នី បានបើកដៃឲ្យមេគយចល័តខេត្តតាកែវ បង្កើតកុងត្រូលជជុះ២កន្លែងជំរិតយកលុយលើតុក្រោមតុពីពួកគាត់តាមរបៀបពុករលួយគុណយ៉ាងគឃ្លើនបំផុតដោយគ្មាននរណាធ្វើដឹងធ្វើឭទេ ។
មិនតែប៉ុណ្ណោះក្រុមឈ្មួញនិងអាជីវករបានឲ្យដឹងទៀតថា ៖ បើទោះបីពួកគាត់នាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏លោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ប្រើអំណាចជំរិតយកលុយពីពួកគាត់តាមអំពើចិត្តដែរ ព្រោះតេមានការឃុបឃិតបើកដៃពីសំណាក់លោក កែវ វ៉ាន្នី មេគយខេត្តតាកែវ នោះឯង ។
ផ្ទុយទៅវិញរហូតមកទល់ពេលនេះគេនូវតែឃើញលោក កែវ វ៉ាន្នី និងលោក លាង ម៉ុង បាននូវតែឃុបឃិតគ្នាឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ចូលមករាជធានីភ្នំពេញ យ៉ាងពេញបន្ទុកតែម្តង។
ជុំវិញបញ្ហានេះដែរ គួរតែលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរនឹងព្រងើយកន្ដើយសម្ងំស្ងៀមធ្វើជាមិនដឹងមិនឮលើការប្រមូលពន្ធចូលរដ្ឋក្នងខេត្តតាកែវជាបន្តនោះទេ ព្រោះថាការព្រងើយកន្តើយនេះអាចធ្វើអោយជ្រុះបាត់បង់ចណូលពន្ធរដ្តយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗរាប់សឹបសែន លានដុល្លារក្រោមការគ្រប់គ្រងរបស់បុគ្គល កែវ វន្នី ដែលជាប្រធាសាខាគយខេត្តតាកែវ នោះ ៕
ដោយ ស ថ្លា