ទើបហ្នឹងចូលកាន់តំណែងបានពីរបីថ្ងៃលោកវរសេនីយ៍ទោ ខឹម ចិត្រា មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាន់តែល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយស្រង់ដើមយ៉ាងងងើលមិនខ្លាចច្បាប់ប្រាំងអុះពើពុករលួយ ! ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ខឹម ចិត្រា នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានបើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់វិធានការទប់ស្កាត់។
ប៉ុន្តែមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយយ៉ាងគឃ្លើនរបស់លោក ខឹម ចិត្រា នៅឡើយទេ។
បើតាមប្រភពដែលស្និទ្ធនឹងលោក ខឹម ចិត្រា មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ បានបង្ហើបឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទើបលោក ខឹម ចិត្រា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា ករណីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កោះហៅលោក ខឹម ចិត្រា មកបំភ្លឺកាលពីពេលថ្មីៗនេះ គឺគ្រាន់តែធ្វើឲ្យល្អមើលព្រោះលោក ខឹម ចិត្រា នៅតែបន្តប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដដែល។ រឿងអាស្រូវពុករលួយរបស់លោក ខឹម ចិត្រា និងបក្ខពួកត្រូវបានប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលឆ្លងដែនចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បង្ហាញភស្ដុតាងច្បាស់ក្រឡែតរួចទៅហើយ។ ដូច្នេះទោះបីលោក ខឹម ចិត្រា ខំដោះសាបិទបាំងអំពើពុករលួយរបស់ខ្លួនយ៉ាងណាក៏មិនអាចទៅរួចដែរ ហើយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ។
ពាក់ព័ន្ធបញ្ហាខាងលើនេះមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្ហើបឲ្យដឹងថា រយៈពេលជាងមួយខែកន្លងទៅនេះលោក ខឹម ចិត្រា និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលដូចដែលបណ្ដាញព័ត៌មាននានាបានចុះផ្សាយជាបន្តបន្ទាប់។
ផ្ទុយទៅវិញអាចមានអ្វីជាអាថ៌កំបាំងមួយដែលគួរឲ្យកត់សម្គាល់នោះ គឺលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅតែរក្សាទុកឲ្យបុគ្គលលោក ខឹម ចិត្រា មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅតែបន្តធ្វើអ្វីៗតាមអំពើចិត្តដដែលទោះបីត្រូវប្រឈមនឹងការរិះគន់យ៉ាងណាក៏ដោយ។
ប្រភពពីមន្ត្រីនគរបាលនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ហើបឲ្យដឹងថា ខ្នងបង្អែករឹងមាំរបស់លោក ខឹម ចិត្រា គឺនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
តាមប្រភពដែលស្និទ្ធនឹងលោក ខឹម ចិត្រា បានបង្ហើបឲ្យដឹងថាលោក ខឹម ចិត្រា ប្រហែលចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជានាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបពេលទទួលបានតំណែងនេះភ្លាមក៏ចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយភ្លាមៗតែម្តង។
ទោះជាយ៉ាងណាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានកោះហៅលោក ខឹម ចិត្រា ឲ្យមកបំភ្លឺរួចទៅហើយកាលពីពេលថ្មីៗនេះ ប៉ុន្តែជាក់ស្ដែងលោក ខឹម ចិត្រា នៅតែធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរតែពិនិត្យឡើងវិញ ក៏ដូចជាចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ខឹម ចិត្រា ជាបន្ទាន់ដើម្បីកុំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូល និងក្រសួងមហាផ្ទៃជាបន្តទៀតនោះ ៕
ត្មាតព្រុំដែនថៃ