ខេត្តមណ្ឌលគិរី៖ គេនូវចាំបានថា ៖ ក្រោយការប្រត្តិកម្មព្រមានរបស់ឧបក្រឡាហោម ស ខេង ទៅលើគណអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង មិនបានប៉ុន្មានថ្ងៃស្រួលបួលផង បែរជាបទល្មើសព្រៃឈើ ត្រៀមចាប់ផ្តើមកម្រើកឡើងវិញដែលមានឈ្មោះ ម៉ាប់ ដៃស្តាំ ឧត្តមសេនីយ៏ ហ៊ុន ជា គឺជាមេក្លោងដឹកជញ្ជូន ឈើទៅលក់អោយ យួន ជាប្រចាំនោះ ! ហើយគេក៏ជឿថា ៖ អាចមានការសម្របសម្រួលបើកភ្លើងខៀវពីសំណាក់អាជ្ញាធរគណអភិបាលខេត្តមណ្ឌលគិរី ផងដែរ ទើបបទល្មើសព្រៃឈើក្នុងខេត្តនេះចេះតែកើតមានមិនស្រាកស្រាននោះ ហើយដែលក្រុមអ្នកវិភាគ និងសកម្មជនព្រៃឈើបានហៅថា ៖ ជាសកម្មភាពបំពានបទបញ្ជាថ្នាក់លើ ដែលកំហុសឆ្គងមិនគួរអត់ទោសទាន៉អោយទាល់តែសោះ សម្រាប់គណអភិបាលខេត្តមណ្ឌលគិរីនេះ ។
ក្រុមឈ្មួញដែលធ្លាប់រកស៊ីបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បាននិយាយថា ៖ ការជួញដូរនិងដឹកជញ្ជូនបទល្មើសព្រៃឈើ យកទៅលក់នៅប្រទេសយួន ពួកគេត្រូវរត់ការបើក ផ្លូវជាមុនសិន ទើបអាចដឹកឈើទាំងនោះឆ្លងដែនបាន ។ហើយពួកគេថា ៖ មានមន្ត្រីជាច្រើន ដែលតម្រូវឲ្យពួកគេរត់ការបង់ផ្លូវ រួមមាន ៖ នគរបាលការពារព្រំ ដែន, នគរបាលសេដ្ឋកិច្ចខេត្ត,នគរបាលសេដ្ឋកិច្ចក្រសួង,នគរបាលប៉ុស្តិ៍រដ្ឋបាល, នគរបាលវរៈការពារព្រំដែន,មន្ត្រីយោធា (យោធាខេត្តយោធាព្រំដែនយោធាវរៈ យោធាស៊ើបការណ៍យោធាអគ្គ) កម្លាំងអាវុធហត្ត គ្រប់ជាន់ថ្នាក់ មន្ត្រីបរិស្ថាន(មន្ត្រីបរិស្ថានខេត្តមន្ត្រីបរិស្ថានឧទ្យានុរក្ស មន្ត្រីបរិស្ថានស្រុកមន្ត្រីបរិស្ថានដែនជម្រក) មន្ត្រីមេព្រៃ (មន្ត្រីមេ ព្រៃ ខណ្ឌរដ្ឋបាល ព្រៃឈើ មន្ត្រីមេព្រៃផ្នែករដ្ឋបាលព្រៃឈើ មន្ត្រីមេព្រៃសង្កាត់រដ្ឋព្រៃឈើ)មន្ត្រីសាលាស្រុកសហគមន៍ គយកាសែត ទូរទស្សន៍មួយចំនួន។
ជាក់ស្ដែងកាលពីថ្ងៃអំឡុងដើមសប្ដាហ៏ខែធ្នូកន្លងទៅនេះ ដោយទំនងអនុវត្តបទបញ្ជាររបស់មហាផ្ទៃផងនោះ នាយឧត្តមសេនីយ៏នគរបាលនាយកដ្ខានបង្ក្រាបបទល្មើសសេដ្ឋកិច្ច ហូ សាគុណ បានចុះត្រួតពិនិត្យបទល្មើសឆ្លងដែននូវចំណុចប៉ុស្តិ៏ប្រាំពីរ ហើយក៏បានធ្វើសេចក្ដីរាយការណ៏ចេញរបាយការណ៏ភ្លាមៗតាមរយះគេហទំព័រមហាផ្ទៃ ថាគ្មានបទល្មើសឆ្លងដែនទេ តែរកឃើញបទល្មើសព្រៃឈើចំនួនពីរគំនរពីរទីតាំងជិតច្រកទ្វារតំបន់ព្រំដែន ដែលក្រុមឈ្មួញដឹកយកមកលាក់ស្ដុកទុកដឹកចេញក្រោយដែលប្រតិភូគណកម្មាការនិវត្ត ។ ហើយដែលដែលរបាយការណ៏នោះសអោយឃើញថា ៖ ការឃុបឃឹតរបស់អាជ្ញាធរនូវតែបណ្ដែតបណ្ដោយអោយមានការកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សភ្នំណាំលៀ ហើយដឹកជញ្ជូនបទល្មើសព្រៃឈើចេញតាមច្រកប៉ុស្តិ៏ប្រាំពីរ ដែលសកម្មជនព្រៃឈើធ្វើការរិះគន់ថា ៖ មិនត្រឹមតែហ៊ានបំពាននោះទេ គឺទាំងគឃ្លើនបំផុត ។ហើយដែលបញ្ហានេះគឺជាការទទួលខុសត្រូវរបស់ក្រុមជំនាញអាជ្ញាធរជំនាញ មន្ត្រីយុត្តិធម៌ ក្រុមប្រដាប៉អាវុធ ទាហាន ស្នងការខេត្ត និងអាវុធហត្ថថ្នាក់ខេត្តនេះផ្ទាល់តែម្ដង ដែលមិនអាចបដិសេធយកតែរៀងខ្លួនថាមិនដឹងរឿងនោះទេ ។
ទោះជាយ៉ាងណាក៏សេចក្ដីរាយការណ៏ពឹស្ដាររបស់សកម្មជនព្រៃឈើបានបង្ហាញមិនលាក់លៀមថា ៖ មានឈើឡាំងៗស្រេចៗជាច្រើនពាន់កំណាត់ ជាប្រភេទឈើស្រឡៅ គគីរ សុក្រម កកោះ និងប្រភេទឈើប្រណីតជាច្រើនគំនរជាច្រើនគីបទៀត អបការពារដោយកម្លាំងប្រដាប់អាវុធជួលចម្រុះបាននូវពីក្រោយការគាងគរក្រុមប្រជាពលរដ្ឋរាប់សឹបរយនាក់អោយចូលទៅកាប់ឈើក្នុងតំបន់ព្រៃឈើការពារ ដោយប្រើរប្រាស់ម៉ាស៊ីនកុងតឺន័រ កាត់ដឹកតាមរថយន្តកែឆ្នៃរថយន្ដឡងដ៏គ្រីស័រ រថយន្ដសាំងយ៉ុង និងរថយន្ដបាកុង ដឹកយកមកស្តុកទុកនូវក្បែរផ្លូវជិតផ្លូវងាយស្រួលដឹកចេញតាមច្រកទ្វារប្រាំពីរមួយថ្ងៃៗមិនក្រោមជាង៥០គ្រឿងនោះទេ ! ។ ហើយក៏មិនដូចជារបាយការណ៏របសលោក ហ៊ូ សាគុណ ដែលថាគ្មានបទល្មើសព្រៃឈើលួចគៃពន្ធឆ្លងដែននោះដែរ ដែលធ្វើអោយសកម្មជនធ្វើការងារព្រៃឈើគេសើចចំអក ។
តាមប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី បានអះអាងថា ៖ តំបន់អូរហ៊ុច នៅតែជាចំណុចដ៏រសើបបំផុតសម្រាប់ការជួញដូរឈើចេញទៅក្រៅប្រទេស។ហើយតំបន់ អូរហ៊ុចមានទីតាំងនៅស្រុកអូររាំង និងតំបន់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានព្រំប្រទល់ជាប់ព្រំដែនប្រទេសវៀតណាម។ ប៉ុន្តែបទល្មើសព្រៃឈើដែលលបលួចកាប់ដឹកចេញពីតំបន់អភិរក្សព្រៃឈើភ្នំណាំលៀក៏កំពង់តែមមាញឹកដឹកចេញបំផុតដែលក្រុមឈ្មួញ និងអាជ្ញាធរថាជាតំបន់យុត្តិសាស្ត្រអំណោយផល មិនធម្មតាផងដែរទើបអាជ្ញាធរជ្រើសយុត្តិសាស្ត្រលួចចេញឈើតាមច្រកទ្វារនេះ ។
បច្ចុប្បន្ននេះ ខេត្តមណ្ឌលគិរី មានក្រុមឈ្មួញបានប្រើរូបភាពរបៀបក្រពើបណ្តែតទឹក(ឈើដាក់បណ្តែតក្រោមទូក ) ពេលខ្លះ ឈ្មួញ យកឈើទម្លាក់ចូលក្នុងអូរ ហើយចងជាមួយប្ញស្សី ធ្វើជាក្បូនដោយមានទូករបស់ឈ្មួញយួនចាំសណ្តោងឆ្លងដោយរលូន និងពុំមានការរំខានដល់មន្ត្រីជំនាញកម្ពុជា ដែលឈរជើនៅចំណុចទាំងនោះឡើយ។
ប្រភពឲ្យដឹងថា បទឈ្មើសព្រៃឈើ ដែលគេកំពុងលួចធ្វើសកម្មភាពទាំងនោះ រួមមាន នៅចំណុច បាយហន ចំណុចថ្មបីដុំ ចំណុចអូរកិល ចំណុចក្បាលអូរកិល និងអន្លួងស្រួយជាដើម ។
គួររំលឹកថា ៖ ចំណុចទីតាំងទាំង ៥ ចំណុចខាងលើ គ្រប់គ្រងដោយលោក យ៉ាត សុជា ដែលជាមនុស្សជំនិតរបស់លោក ឡេង សុភាន់ មេបញ្ជាការវរៈ៦២១ ។ ហើយឯអ្នកពាក់ព័ន្ធករណីជួញដូរឈើឆ្លងដែននៅខេត្តមណ្ឌលគិរី ទៅក្រៅប្រទេសនៅចំណុចខាងលើនេះត្រូវបានឲ្យដឹងថាជាប់ពាក់ព័ន្ធ និងមេវរៈការពារព្រំដែនគោកលេខ៦២១ ឈ្មោះឡេង សោភ័ណ លោកសា ផល្លា និងលោក យ៉ាត សុខជា ដែលសុទ្ធសឹងជាមន្ដ្រីនគបាលឈរជើងនៅទីនោះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបន្តថា ៖ បច្ចុប្បន្ន ឈ្មួញឈើទាំងនោះ មានក្បូនចំនួន ៥០ និងទូកចំនួន ១០ ហើយក្នុងទូក ១ គ្រឿង អូសបាន ៣ ក្បូន ។ ដោយឡែក ខាងលោក ឌិន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃកែវសីមា បានទទួលស្គាល់ថាពិតជាមានករណីជនល្មើស លួចប្រព្រឹត្តបទល្មើសព្រៃឈើ នៅចំណុចខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាយួន ចន្លោះនោះ ពិតប្រាកដមែន។
លោកបន្តថា ៖ តំបន់ព្រំដែន គឺពិបាកក្នុងការធ្វើការបង្ក្រាបបទល្មើសព្រៃឈើខ្លាំងណាស់ ព្រោះតែនៅជិតព្រំដែនរវៀងប្រទេសទាំងពីរកម្ពុជា-យួន ហើយថា ៖ កាលពីពេលថ្មីៗនេះ ក្រុមការងាររបស់លោកក៏ធ្លាប់បានចុះទៅដល់ចំណុចខាងលើនោះដែរ ហើយក៏បានប្រទះឃើញមានមនុស្សមួយក្រុមប្រដាប់ដោយម៉ាស៊ីនអារឈើ តែសមត្ថកិច្ចឃាត់មិនបាននោះទេ ពីព្រោះ ក្រុមនោះ ដឹងខ្លួនមុនរួចនាំគ្នាលោតចូលទឹកអូរ ដែលជាតំបន់ស រវាងដីខ្មែរនៅម្ខាង និងដីម្ខាងទៀត គេថា ៖ ប្រទេសយួន នោះ ឯង ។
ប្រជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុកកោះញែក ស្រុកអូររាំង ស្រុកកែវសីមា និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបានអំពាវនាវលើកឡើងថា ៖ សូមឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់អំពើពុករលួយ និងទង្វើរមិនប្រក្រតីរបស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី និងលោក អ៊ុ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី និងគណអភិបាលខេត្តមណ្ឌលគិរី ជាបន្ទាន់ផង ។
ដោយហេតុថា ៖ បច្ចុប្បន្នមានមេឈ្មួញច្រើននាក់ណាស់នៅតែលួចអារកាប់ឈើ អារច្រៀកឈើ កែច្នៃឈើ និងដឹកជញ្ជូនឈើ ចេញទៅប្រទេសយួន យ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក អ៊ុវណ្ណសុភគ៌នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងគណអភិបាលខេត្តនេះ តែម្ដង ដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួននោះ ។
ទន្ទឹមនឹងនេះ ឈ្មួញខ្លះអាចបង្កើតរោងសិប្បកម្មកែច្នៃឈើខុសច្បាប់រាប់សិបកន្លែងបន្លំជាកន្លែងលួចស្តុក នៅក្នុងស្រុកកោះញែក និងស្រុកពេជ្រាដា ដែលជាហេតុធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងខេត្តមណ្ឌលគិរីកំពុងប្រឈម នឹងរងសេចក្ដីវិនាសនាពេលដ៏ខ្លីខាងមុខ ។
ប្រភពពីមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានឲ្យដឹងថា ៖ ការដែលឈ្មួញឈ្មោ ម៉ាប់ដឹកជញ្ជូនឈើខុសច្បាប់ទាំងក្បួនឡានៗ ឡានតូច ឡានធំ តាមច្រកដាក់ដាំ និងតាមច្រកនានាផ្សេងទៀតទៅបាន គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ។ ហើយប្រភពបានឲ្យដឹងទៀតថា ៖ ប្រការដែលលោក អ៊ុ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ហ៊ានឃុបឃិតឲ្យឈ្មួញឈ្មោះ ម៉ាប់ និងឈ្មួញដទៃទៀតបើករោងសិប្បកម្មកែច្នៃឈើខុសច្បាប់នៅតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងនៅក្នុងឃុំពូជ្រៅ ស្រុកពេជ្រាដា គឺដោយសារមានការសម្របសម្រួលពីសំណាក់លោកសុងឃាងប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ដែលល្បីល្បាញខាងពុករលួយមិនធម្មតានោះឯង ។
ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សុង ឃាង និងលោក អ៊ុ វណ្ណសុភគ៌ និងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកកោះញែក ស្រុកកែវសីមា និងស្រុកពេជ្រាដា ទេ គេមិនជឿថា ក្រុមឈ្មួញអាចហ៊ានធ្វើអ្វីៗតាមអំពើចិត្តនោះទេ។ ហើយប្រភពដែលស្និទ្ធនឹងលោក អ៊ុ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានឲ្យដឹងថាបច្ចុប្បន្ននេះឈ្មួញឈ្មោះឈ្មោះម៉ាប់បានបើករោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកោះញែក។
មិនតែប៉ុណ្ណោះ ប្រការដែលឈ្មោះម៉ាប់ អាចបើករោងសិប្បកម្មកែច្នៃឈើច្រើនកន្លែងក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច គឺដោយសារមានលោក អ៊ុ វណ្ណសុភគ៌ និងលោក សុង ឃាង ជាខ្នងបង្អែកយ៉ាងរឹងមាំចាំជួយបិទបាំង និងជួយការពារគ្រប់ពេលវេលាទៀតផង ទើបមេឈ្មួញអាចពើងទ្រូងដំណើរការបទល្មើសព្រៃឈើទៅបាន ។
ជាងនេះទៅទៀត នៅក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក៏មានរោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែងរបស់ឈ្មួញឈ្មោះ ម៉ាប់ ផងដែរ ព្រោះតែមេឈ្មួញម្នាក់នេះជាប្រភពចំណូលដ៏សំខាន់របស់លោក អ៊ុ វណ្ណសុភគ៌ និងលោក សុង ឃាង របស់ក្រុមអាជ្ញាធរ ជាច្រើនឆ្នាំកន្លងមកហើយ ដែលគ្មានមន្ត្រីជំនាញណាដែលថា ៖ ស្អាតស្អំមិនទទួលកញ្ចប់បិទមាត់របស់មេឈ្មួញ ឈ្មោះម៉ាប់ និងបក្ខពួកនោះ ។
ពាក់ព័ន្ធ នឹងបញ្ហានេះមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានធ្វើការរិះគន់ឲ្យដឹងថា ៖ លោកអ៊ុ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី គឺជាមេខ្លោងដ៏ធំទាក់ទងទៅនឹងបទល្មើសព្រៃឈើ ក្នុងស្រុកកោះញែក ស្រុកពេជ្រាដា និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ដោយឡែក លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មិនអាចសុំការបកស្រាយបានទេ នៅព្រឹកថ្ងៃទី ១០ ខែធ្នូឆ្នាំ២០១៨នេះដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ។ ហើយដោយឡែក លោក អ៊ុ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី ក៏មិនអាចទាក់បានឡើយដែរនាល្ងាចនេះ ។
គួររំលឹកផងដែរថា ៖ កន្លងមកឧបក្រឡាហោម មហាផ្ទៃ ស ខេង ធ្លាប់បានស្តីបន្ទោសលោកស្វាយ សំអ៊ាង ជាគណអភិបាលខេត្តមណ្ឌលគិរី ម្ដងជាពីរដងមកហើយ ពីករណីស៊ុមគ្រលំ ចាំទទួលផលប្រយោជន៏មិនបង្ក្រាបបទល្មើសព្រៃឈើអោយមានប្រសិទ្ធិភាព ហើយអាចប្រឈមជ្រុះដំណែងបើនូវតែហ៊ានគឃ្លើនទៀតនោះ ។ ហើយដែលកន្លងមកអភិបាលខេត្តរូបនេះត្រូវបានគេរកឃើញថា ៖ ប្រព្រឹត្តពុករលួយឃុបឃឹតជាមួយបទល្មើសព្រៃឈើឈ្មួញជាបន្តបន្ទាប់ និងករណីឡុប្ប៊ីថាគ្មានបទល្មើសព្រៃឈើនៅក្នុងទឹកដីខេត្តមណ្ឌលគិរីរបស់ខ្លួនជាដើម រហូតមានការចុះបង្ក្រាបពីសំណាក់អាវុធហត្ថផ្ទៃប្រទេសជាដើម ។ល។
ជុំវិញបញ្ហានោះដែរឧបមហាផ្ទៃ ក្រឡាហោម ស ខេង ក៏បានបន្ថែមថ្លែងបន្តថា ៖ តាមការឆ្លុះបញ្ចាំងបទល្មើសព្រៃឈើនូវតែបន្តកើតមាននៅក្នុងទឹកដីខេត្តមណ្ឌលគិរី ដដែល នឹងដែលសអោយឃើញថា ៖ មិនត្រឹមតែអន់ថយនោះទេ រឹតតែកើនកើតមានយ៉ាងទ្រង់ទ្រាយធំលើសដើមមិនអាចទទួលយកបានឡើយ ។
ឯសកម្មភាពកាប់ឈើត្រូវបានក្រសួងបរិស្ថានថតរូបភាពពីលើអាកាសបន្ថែមពីលើសេចក្តីរាយការណ៍ដល់ឧបនាយករដ្ឋមន្ត្រីក្រឡាហោម ស ខេង ដែលកាលពីពេលថ្មីៗបានប្រត្តិកម្មសង្កត់ធ្ងន់ទៅលើបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី ដែលថាក្រុមសាម៉ីជំនាញអសមត្ថភាពហើយ បើសិនណាលោកស្វាយ សំអ៊ាង គណអភិបាលខេត្តមណ្ឌលគិរី នៅតែប្រហើរទទួលសំណូកមិនបង្ក្រាបបទល្មើសព្រៃឈើទេៀតនោះប្រាកដជាមានបញ្ហាដល់តួនាទីតំណែងមិនខាន ៕