មកដល់ពេលនេះគេនៅតែឃើញឧកញ៉ាដែលល្បីឈ្មោះ គិត ម៉េង នៅតែបន្តឲ្យបក្សពួកធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់ជុំវិញបាតអាងវារីយ៍អគ្គីសនីយ៍សេសានពីរផ្កើននឹងបទបញ្ជារដ្ឋាភិបាលដដែល។ ហើយគេនៅចាំបានថាកាលពីមុនបោះឆ្នោតសកលឈ្នះឯកប៉ាក់គឺក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង ឈ្មោះអាំងអែនអាសូស៊ីអែតឡយ័រត្រូវបានក្រសួងបរិស្ថាននិងគណៈកម្មការចំរុះឯកភាពពាក់ព័ន្ធទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាក និងបញ្ឈប់ជាបន្ទាន់ដោយមិនឲ្យមានការដឹកជញ្ជូនការចរាចរបទល្មើសព្រៃឈើពីបាតអាងតទៅទៀតទេ ។
បើទោះជាមានការប្រមានពីរដ្ឋាភិបាលក៏ក្រុមហ៊ុននោះត្រូវបានគេដឹងថាមានការលួបលួចដឹកបទល្មើសព្រៃឈើចេញពីតំបន់បាតអាងសេសានក្រោមពីរយ៉ាងសកម្មបំផុតទៅកាន់ព្រំដែនយួនមុនថ្ងៃបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត និងក្រោយបោះឆ្នោត ជាដើម ។ល។
គួរំលឹកថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាលចាស់បានប្រកាសផ្អាកក្រុមហ៊ុនឈ្មោះអាំងអែនអាសូស៊ីអែតឡយ័ររបស់លោកឧកញ៉ា គិត ម៉េង ជាបន្ទាន់ភ្លាមៗកាលពីអំឡុងខែកុម្ភះ ឆ្នាំ ២០១៨ កន្លងមកនេះ ។
ជាការហួសចិត្តនោះ តាមក្រុមអ្នកវិភាគ អ្នកសង្កេតការ សង្គមស៊ីវិល ក្រុមអង្គការសិទ្ធមនុស្ស និង អិនជីអូ ដែលគេស្មានថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្មានថា បញ្ឈប់ ឬ លុបចោលទាំងស្រុង មិនឲ្យក្រុមហ៊ុនឧកញ៉ា គិតម៉េងឈ្មោះអាំងអែនអាសូស៊ីអែត ឡយ័រ ធ្វើសកម្មកាប់បំផ្លាញព្រៃឈើបន្តទៀត ដើម្បីភ្គាប់ចិត្តសហគមន៍អឺរ៉ុប និង ប្រទេសផ្ដល់ជំនួយ តែដឹងអីរហូតមកទលពេលនេះគេបែរជាឃើញក្រុមហ៊ុននេះនៅតែបន្តសកម្មភាពកាប់ដឹកជញ្ជូនបទល្មើសព្រៃឈើពីក្រៅបាតអាង និងដឹកបន្លំយកមកស្តុកនៅក្នុងក្រុមហ៊ុនជ្រកក្រោមស្លាកឈើស្របច្បាប់ហើយដឹកចេញយ៉ាងសកម្មបំផុតដែលគេពុំដឹងថាជាការអនុញ្ញាតឲ្យក្រុមហ៊ុនដំណើការឬក៏ក្រុមហ៊ុននេះកំពុងតែឃុបឃិតរួមដៃជាមួយជំនាញកាប់បំផ្លាញព្រៃឈើពីក្រៅបាតអាងបិតបាំងថ្នាក់លើ និងនាយករដ្ឋមន្ត្រីមិនឲ្យដឹងនោះទេទើបបានជាគេឃើញមុខតែក្រុមជំនាញមកទទួលលាភសការៈតែប៉ុណ្ណោះ ។
តាមប្រភពផ្ទៃក្នុងបានឲ្យដឹងថា មុនការផ្អាកចរាចរព្រៃឈើរបស់ក្រុមហ៊ុននេះដែលគេដឹកថាព្រៃឈើដែលនៅសេសសល់ក្នុងតំបន់បាតអាងត្រូវបានកាប់បំផ្លាញក្លាយជាវាលរហោឋានអស់ហើយ និង ត្រូវបានគេបង្ហើបថា មានសេសសល់ឈើដែលដឹកចេញលក់ទៅយួនមិនទាន់អស់ប្រមានចំនួនជាង ១០,០០០ម៉ែតគូប ដើម្បីជាទុនសំរាប់លុបប៊ីបិតបាំងអំពើពុករលួយឲ្យគេមើលឃើញថាក្រុមហ៊ុននេះសល់ឈើយ៉ាងច្រើនស្អេកស្កះក្នុងតំបន់បាតអាងដែលធាតុពិតព្រៃឈើក្នុងតំបន់បាតអាងត្រូវបានកាប់បំផ្លាញអស់រយៈពេលជាងមួយឆ្នាំមកហើយនោះបើតាមការទំលាយរបស់ប្រភពផ្ទៃក្នុងបាតអាង។ ហើយក៏មានការអះអាងពីប្រជាពលរដ្ឋអ្នកកាប់ឈើថាមានការលួចកាប់ឈើចេញពីតំបន់ព្រៃឧទ្យានអនុរក្សក្បែរៗនោះយ៉ាងរង្គាលផងដែរ ដោយគ្មានការទប់ស្កាត់ ។
បើតាមប្រភពដដែលបានឲ្យដឹងទៀតថា ៖ មានក្រុមមេការដែលជាអាយងជើងខ្លាំងខាងកាប់បំផ្លាញព្រៃឈើប្រមាណជាង១០នាក់ ដែលគេស្គាលឈ្មោះមួយចំនួន បានក្លាយទៅជាកូនចឹងសំរាប់(ញាក់) របស់លោកឧកញ៉ា គិត ម៉េង ដូចជាឈ្មោះ សាន ចយ ឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅផ្កាយ៣ជ័យ ឈ្មោះ លឹម ប៊ុណ្ណា ហៅខ្នា ឈ្មោះសេង និងប្រពន្ធ ឈ្មោះហេង ឈ្មោះ ឃុយឈ្មោះធឿន ដែលអ្នកទាំងប៉ុន្មាននេះ គឺជាកូនចឹងរបស់ឈ្មោះ លុច ជាមេការ និងត្រូវជាបងថ្លៃរបស់លោកឧកញ៉ា គិត ម៉េង ដែលជាម្ចាស់ក្រុមហ៊ុនរាប់ភ្លេចព្រមទាំងជាម្ចាស់ក្រុមហ៊ុនសំអាតបាតអាងវារីអគ្គីសនីយ៍ទី២សេសានក្រោមផងនោះ ។
តាមប្រភពផ្ទៃក្នុងឈ្មួញ និងមន្ត្រីក្នុងខេត្តស្ទឹងត្រែងបានខ្សឹបថា៖ ទំនងលោកឧកញ៉ា គិត ម៉េង ផ្តល់សេចក្តីទុក្ខចិត្តទៅលើឈ្មោះ លុច ដែលជាបងថ្លៃទើបបានជាបណ្តែតបណ្តោយឲ្យឈ្មោះលុច បញ្ជាកូនចឹងឲ្យចុះរាតត្បាតកាប់ប្រមូលយកបទល្មើសព្រៃឈើពាសពេញទាំងខេត្តស្ទឹងត្រែងស្រេចតែអំពើចិត្តដោយគ្មានមន្ត្រីជំនាញពាក់ព័ន្ធណាអើពើទប់ស្កាត់នោះទេដែលក្រៅពីចាំទទួលលាភសការៈដែលបងថ្លៃរបស់លោកឧកញ៉ា គិត ម៉េង ទំលាក់បិតម៉ាត់ឲ្យរស់មួយគែៗជាប្រចាំនោះ ។
ដោយឡែក វិញ មានការអះអាងថា ក្រុមកូនចឹង និង មេការលុច បងថ្លៃលោកឧកញ៉ា គិត ម៉េង កំពុងតែសម្រុកកាប់ដឹកឈើយ៉ាងរង្គាលទៅដល់តំបន់សៀមប៉ាងដែលជាព្រៃហាមឃាត់ឧទ្យានជាតិទៀតហើយ ដែលនេះឬ ? គេថាជាឈើស្របច្បាប់របស់បាតអាងនោះ ?
មានការលើកឡើងពីសំណាក់ក្រមអាជ្ញាធរដែលមិនពេញចិត្តបានឲ្យដឹងថា គឺក្រុមកូនចឹង និង មេការ
ឈ្មោះលុច ជាមេការរបស់ឧកញ៉ា គិត ម៉េង បានបំផុសបាចលុយបោក និង ជំរុញឲ្យប្រជាពលរដ្ឋចូល
ទៅកាប់ដឹកឈើក្នុងព្រៃហាមឃាត់តំបន់ឧទ្យានជាតិដែលក្រុមអាជ្ញាធរបានបំពាក់ស្រោមក្រោមរូបកាប់ដឹកបំផ្លាញព្រៃឈើជាលក្ខៈគ្រួសារដែលធាតុពិតពិសពុលស៊ីរូងផ្ទៃក្នុងកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល ក្នុងតំសៀមប៉ាង ប្រសិនជាគ្មានកាប់ទប់ស្កាត់ឲ្យទាន់ពេលទេនោះ ។
មិនតែប៉ុណ្ណោះ រូបភាពរបស់មេការឈ្មោះលុច ជាបងថ្លៃរបស់លោកឧកញ៉ា គិត ម៉េង ប៉ិនប្រសប់អស្ចារ្យខ្លាំងណាស់ខាងលេងបីសន្លឹកកោរលើក្បាលរដ្ឋភិបាលដូចដែលឈើចាស់បន្សល់ក្នុងក្រុមហ៊ុនអត់ព្រមដឹកទៅលក់ឲ្យអស់ទេបែរជាទុកតាំងបង្ហាម៉ូតដើម្បីបន្លំជាសំណល់បិតបាំងដឹកឈើបទល្មើសថ្មីចូល ថាជាឈើស្របច្បាប់របស់ក្រុមហ៊ុន ងាយស្រួលដឹកយកទៅលក់ឲ្យឈ្មួញយួនបញ្ជៀសការរំខាន ឬ បង្ក្រាបពីសំណាក់មន្ត្រីតាមដងផ្លូវ ។
ពាក់ព័ន្ធនឹងព័ត៌ដ៏រសើបកំពុងតែកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅក្នុងតំបន់សៀមប៉ាងនេះភាគីអាជ្ញាធររួមក្នុងខេត្តស្ទឹងត្រែង ព្រមទាំងកូនចឹងនឹងមេការឈ្មោះលុចជាបងថ្លៃរបស់លោកឧកញ៉ គិត ម៉េង ក្នុងថ្ងៃនេះដែរ យើងពុំអាចសុំទំនាក់ទំនងបានឡើយ ។
ដោយ ប្រទ័ក្ស