មិនត្រូវបណ្ដោយអោយបុគ្គល លោក យ៉ឹក យូ ជិះសេះលែងដៃលើការប្រមូលពន្ធ យកមកធ្វើមានបានផ្ទាល់ខ្លួនតាមតែទំនើងចិត្តនោះទេ !
មន្ត្រីគយចល័តសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះចាប់ទំនិញគេចពន្ធនៅកំពង់ផែឡើងទំនិញទំនប់រលក ក្រុងព្រះសីហនុ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
ថ្មីៗ តាមមន្ត្រីសង្គមស៊ីវិលបានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ គួរតែចុះអង្កេតពីសកម្មភាពការងារមួយចំនួនរបស់លោក ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ស្វ័យយ័ត្នក្រុងព្រះសីហនុ ដែលផ្ទៃក្នុងគេបង្ហើបថា ៖ បានប្រើអំណាចលួចបង្កើតការិយាធិបតេយ្យ យ៉ាងអនាធិបតេយ្យជាច្រើនកន្លែង តាមតុឯកសារពាក់ព័ន្ធ តាមជំនាញ តាមការរិយាល័យ តាមមន្ត្រីពាក់ព័ន្ធពិនិត្យឯកសារ និងតាមជំនួយការ ដើម្បីចាំកើបប្រមូលយកលុយពុករលួយពីក្រុមហ៊ុនឯកជន និងក្រុមអ្នករត់ការ ឯកសារនាំទំនិញចេញ ចូលពីកំពង់ផែស្វ័យយ័ត្ន យ៉ាងអនាធិបតេយ្យបំផុត ជាយូឆ្នាំមកហើយតាំងពីបុគ្គលនេះចូលកាន់តំណែងជាប្រធានសាខាគយ និងរដ្ឋករគយ ផែថ្មក្រុងព្រះសីហនុ ម្ល៉េះ មិនគួរបើថ្នាក់លើមើលរម្លងពីសកម្មភាពរបស់គាត់នោះទេ ! ។
មិនតែប៉ុណ្ណោះ ក្រុមមន្ត្រីសង្គមស៊ីវិល ក៏បានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយគួរតែដាក់ការចុះស៊ើបអង្កេត នូវរាល់សកម្មភាពការងាររបស់លោក យ៉ឹក យូរ ក្នុងតួនាទីជាប្រធានសាខាគយ និងរដ្ឋាករកំពង់ផែស្វ័យតអន្តរជាតិក្រុងព្រះសីហនុ ដែលគេសង្ស័យថា៖ បានរួមដៃឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធផ្ទៃក្នុងគយ នឹងបង្កើតការិយាធិបតេយ្យ អនាធិបតេយ្យជាច្រើនកន្លែងទៀត ។ ហើយដើម្បីងាយស្រួលក្ដោបប្រមូលយកលុយផលប្រយោជន៏ ជ្រកពីក្រោមអំពើពុករលួយលើការប្រមូលពន្ធ មិនធម្មតាជាមួយ និងក្រុមហ៊ុនឯកជន និងក្រុមអ្នករត់ការឯកសារនាំទំនិញចេញពីកំពង់ផែនេះតាមរយះបបេរមាត់អត្ថនោម័ត្ដបុគ្គល ប្រធាន យ៉ឹក យូរ ដើម្បីលួចគៃបំបាត់ពន្ធរដ្ឋយកទៅបែងផលប្រយោជន៏ចែកគ្នាធ្វើមានបាន ជ្រកក្រោមការប្រមូលពន្ធយ៉ាងងងើលបំផុត ដែលគួរណាស់ តែមានការស៊ើបអង្កេត នឹងមិនត្រូវមើលរំលងនោះទេ !។
តាមមន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន ប្រចាំខេត្តព្រះសីហនុ បានលើកឡើង នឹងស្នើដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អោយចុះអង្កេតពីភាពមិនប្រក្រតី ដែលបច្ចុប្បន្នតំណាងក្រុមហ៊ុន និងអ្នករត់ការឯកសារនាំទំនិញចេញចូល តាមច្រកកំពង់ផែខេត្តព្រះសីហនុ បានធ្វើការរិះគន់យ៉ាងឥតសំចៃថែមទាំងចោទប្រកាន់ទៅមេប្រធានសាខាគយ និងរដ្ឋាករកំពង់ផែស្វ័យយ័តអន្តរជាតិ ក្រុងព្រះសីហនុ យ៉ឹក យូរ ថា ៖ ថាបានប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធ ជាថ្នូរនឹងការសម្អាតរាល់ការកំហុសឆ្គងឯកសារពាក់ព័ន្ធនានា ក៏ដូចជាឯកសារមន្ទឹលខ្វះខាតមួយចំនួនផងដែរ ដើម្បីឃ្លារលាងជម្រះផ្ដល់ភាពស្អាតស្អំ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលនាំទំនិញឆ្លងកាត់ អោយក្លាយជាឯកសារនាំទំនិញស្របច្បាប់ ! ។
បើតាមអ្វីជាការទទួលបាននូវឯកសារពុករលួយមួយចំនួន តាមរយះឆ្លុះបញ្ចាំង និងប្ដល់អោយរយៈប្រភពផ្ទៃក្នុង និងប្រភពក្រុមហ៊ុនគឺមានភាពស្រដៀងគ្នា ហើយឯអ្នកស្រី ជៀប សុធារី ជាអ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ ស្ថិតក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាល ជាច្រើនទៀតដែលបានលើកឡើង ក៏បានស្នើសុំដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកបណ្ឌឹត គុណ ញឹម ក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ព្រមទាំងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរតែមានវិធានការ បើកការស៊ើបអង្កេតពីភាពមិនប្រក្រតី ឬ អំពើពុករលួយជាបន្ទាន់ផងដែរទៅលើបុគ្គល យ៉ឹក យូរ ប្រធានសាខាគយ និងរដ្ឋករកំពង់ផែស្វយ័យ័ត្នក្រុងព្រះសីហនុ ដែលវិស័យឯកជនបានចោទថា ៖ កំពុងតែកើតមានអំពើពុករលួយញាំញីនៅក្នុងស្ថាប័នសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ យ៉ាងពេញបន្ទុកនោះ។
ពាក់ព័ន្ធថ្មីៗ នឹងកន្លងមកក្រោយការចូលកាន់តំណែងជាប្រធានមេសាខាគយ កំពង់ផែអន្តរះជាតិខេត្តនេះ គឺតំណាងក្រុមហ៊ុន និងអ្នករត់ការឯកសារនាំទំនិញចេញចូលតាមច្រកកំពង់ផែ ខេត្តព្រះសីហនុ ជាបន្តបន្ទាប់មក តែងតែធ្វការរិះគន់ នឹងបានចោទលោក យ៉ឹក យូរ ប្រធានសាខាគយ និងរដ្ឋាករ ប្រចាំកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុថា ៖ បានបង្កើតការិយាធិបតេយ្យ ក្រោមតុ ជាច្រើនកន្លែង ជាច្រើនទីតាំង តាមជំនាញ ដើម្បីកោសរូសគោះយកលុយខ្មៅ ក្រោមតុ ជាប្រចាំផងដែរ បន្ថែមទាំងថ្លៃបាយ លើកទឹកចិត្ត ( overtime ) ជម្រឹតទារលុយយ៉ាងស្រស់ៗ ដោយតម្រូវឲ្យពួកគេចំណាយលុយរាប់រយដុល្លារសហរដ្ឋអាមេរិក បន្ថែមក្រោមតុ សម្រាប់ថ្លៃសេវាឯកសារបង់ពន្ធស្របច្បាប់ នានា និងឯកសារប្រតិវេទន៍គយលើមុខទំនិញ និងចំណាយលើសេវាជាច្រើនទៀត ដែលគេថា ៖ ជាកំហុសឆ្គងរបស់ក្រុមហ៊ុន ដែលគុណសម្បត្តិនោះគេថា គេឃ្លារឯកសារអោយ តាមតែគេថា ៖ ដូចជាការប្រើអារម្មណ៏បញ្ជារទារពន្ធ អោយបង់ពន្ធតាមតែអារម្មណ៏យល់មុខ មិនយល់មុខ សប្បាយចិត្ត មិនសប្បាយចិត្តពីសំណាក់លោកមេគយ យ៉ឹក យូរ ដែលបញ្ហាបែបនេះប្រជាពលរដ្ឋ ឈ្មួញអ្នកនាំទំនិញ ក្រុមហ៊ុនមួយចំនួនសុទ្ធតែបានរងគ្រោះឆ្លងកាត់ឈឺចាប់ យ៉ាងញឹកញាប់ជាមួយ នឹងលោក យ៉ឹក យូ ទើបបានជាកើតមានការប្ដឹងប្ដល់ និងបានសំណូមពរអោយសាម៉ីក្រសួងគយ និងអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត និងរកតម្លាភាពជូនឈ្មួញ ប្រជាពលរដ្ឋ ក្រុមហ៊ុន ដែលរកស៊ីបង់ពន្ធស្របច្បាប់ផង មិនត្រូវអោយបុគ្គល យ៉ឹក យូរ និងបក្ខពួកជិះសេះលែងដៃលើការប្រមូលពន្ធនោះទេ ! ។
មិនតែប៉ុណ្ណោះ ចំណែកក្រុមអ្នករត់ការនាំទំនិញចេញចូលតាមច្រកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ក៏បានស្នើអោយមានការចុះអង្កេតពីសកម្មភាពរបស់លោក យ៉ឹក យូរ ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ថាតើធ្វើសកម្មភាពទាំងនោះ ស្របតាមច្បាប់ដែរឬទេ ? ហើយដែលកើបប្រមូលបានលុយខ្មៅ មួយថ្ងៃៗ រាប់សឹបពាន់ ម៉ឺនដុល្លារ និងលុយខ្មៅបង់ក្រោមតុ ពីក្រោយការគោះជម្រឹត កោសរូសទារថ្លៃបាយ មួយខែៗរាប់សែនដុល្លារនោះ តើយកទៅបង់កន្លែងណា ? អោយនរណាខ្លះ ? នឹងយកទៅណាអស់ ? ឫ ក គ្រប់ទឹកសម្រាប់ចែកចាយធ្វើមានបានតែបក្ខពួកខ្លួន យ៉ឹក យូរ នោះ ? ។
ជាងនេះទៅទៀត ក្រុមអ្នករត់ឯកសារ នូវបានអះអាងទៀតថា ៖ ឯកសារដែលត្រូវបង់លុយទៅឲ្យមន្ត្រីគយ តាមការិយាធិបតេយ្យជាច្រើនកន្លែងនោះ គឺបានចំណាយទៅផ្នែក ចុះលេខ ដាក់ពណ៌គិតពន្ធ ចារលើឯកសារថតចម្លង (Scan)ឯកសារ ជំនួយការពិនិត្យឯកសារ លេខាពិនិត្យឯកសារ លេខាកាន់ត្រា និងបង់លុយឲ្យមន្ត្រីគយ ដែលមានតួនាទីជាថ្នាក់ដឹកនាំផ្នែកត្រួតពិនិត្យឯកសារ និងជាពិសេសបង់ជូនថ្នាក់ដឹកនាំនាំមុខពិនិត្យទំនិញ និងបង់អោយមេសាខាគយ និងរដ្ឋាករប្រចាំកំពង់ផែ នេះតែម្ដង ស៊ិក ។
ដោយឡែក តំណាងក្រុមហ៊ុន និងអ្នករត់ការទំនិញមួយចំនួននៅកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ បានអះអាងតថា ៖ ពួកគេពិតជាត្រូវចំណាយថ្លៃសេវាផ្សេងៗជាច្រើនផ្នែកពិតមែន។
មានការលើកឡើងថា ៖ ការចំណាយទាំងនេះ គឺមានទៅលើឯកសារប្រតិវេទន៍គយដោយឯកសារនីមួយៗត្រូវចំណាយលុយជាង១០០ដុល្លារសហរដ្ឋអាមេរិក។ ហើយក្នុងនោះ ចំពោះតម្លៃឯកសារប្រតិវេទន៍គយលើទំនិញដែលពន្ធអាករត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋ និងឯកសារប្រតិវេទន៍គយបង់ពន្ធធម្មតាក៏ត្រូវចំណាយលុយជិត ២០០ដុល្លារដែរក្នុងឯកសារនីមួយៗ។
ផ្ទុយទៅវិញឆ្លើយតប និងការចោទប្រកាន់នេះ លោក យ៉ឹក យូរ បានឆ្លើយតបតាមបណ្ដាញព័ត៌មានមួយថា ៖ ស្ថាប័នខ្លួនមានភាពស្អាតស្អំ និងបានអនុវត្តការងារស្របតាមច្បាប់ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់ ។
មន្ត្រីរូបនេះ បានបដិសេធថា សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ មិនបានបង្កើតការិយាធិបតេយ្យដើម្បីប្រមូលលុយច្រើនកន្លែងពីក្រុមហ៊ុន និងអ្នករត់ការឯកសារនាំទំនិញចេញចូលខុសច្បាប់កំណត់ដូចការចោទប្រកាន់នោះទេ។
ពាក់ព័ន្ធ នឹងការបកស្រាយបំភ្លឺរបស់លោក យ៉ឹក យូរ បែបនេះការិយាល័យរបស់យើងបានព្យាយាមសុំការបំភ្លឺផងដែរ ក្នុងថ្ងៃនេះតែមិនអាចទាក់ទងបាន ព្រោះមិនលើកទូរស័ព្ទ ។ ហើយទោះជាមានការបកស្រាយពីសំណាក់បុគ្គល យ៉ឹក យូរ បែបនេះក្ដី តែសម្រាប់ប្រជាពលរដ្ឋ ឈ្មួញ ក្រុមហ៊ុន អ្នករត់ការឯកសារ រងគ្រោះវិញ បានច្រានចោល និងបដិសេធន៏ថា ៖ វាជាការដោះសារយករួចខ្លួនរបស់មេសាខាគយ យ៉ឹក យូរ ប៉ុណ្ណោះ ហើយក៏បានអំពាវនាវអោយលោកនាយអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោកបណ្ឌឹត គុណ ញឹម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេត និងមិនត្រូវបណ្ដែតបណ្ដោយអោយបុគ្គល យ៉ឹក យូរ ជិះសេះលែងដៃលើការប្រមូលពន្ធនោះទេ ៕
ដោយ ស ថ្លា