អគ្គនាយកដ្ឋានពន្ធដារ លោក គង់វិបុល កំពង់តែជល់កែវ នឹងជជែកជាមួយ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីចុះកិច្ចព្រមព្រាងសម្រាប់ការអភិវឌ្ឍន៏អណ្ដូងប្រេងកាតនៅប្លុក( A ) នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧
តាមមន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញបានជំរុញឲ្យមានការស៊ើប អង្កេតមន្ត្រីជាន់ខ្ពស់ក្នុងជួររបបលោកហ៊ុន សែន ទាំងឡាយណាដែលបានប្រព្រឹត្តអំពីពុករលួយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បើតាមមន្ត្រីការលើកឡើងនេះ គឺនៅបន្ទាប់ពីទូរទស្សន៍ Aljazeera បានរកឃើញថា ៖ លោក គង់ វិបុល ប្រធានអគ្គនាយកដ្ឋានពន្ធដារ មានក្រុមហ៊ុនមានតម្លៃរាប់លានដុល្លារ និងមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនរកស៊ីលាងលុយកខ្វក់ ក្នុងប្រទេសទេសអូស្ត្រាលីរាប់សឹបលានដុល្លារ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់អាស៊ីសេរីតាមទូរស័ព្ទ ទាមទារឲ្យទូរទស្សន៍ Aljazeera និងដាក់ភស្តុតាងបន្ថែមទៅកាន់សមត្ថកិច្ចដើម្បីបើកការស៊ើបអង្កេតលើ បញ្ហានេះ៖ «ប្រសិនបើមានភស្តុតាងអោយគេបញ្ជូនមកអោយអង្គភាពប្រឆាំងអំពើពុករលួយទៅ។ ហើយសម្ដេចតេជោ ហ៊ុន សែន លោកនឹងមិនកាន់ជើងជនខិលខូចនោះទេ»។
គេនូវចាំបានថា ៖ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ទូរទស្សន៍បរទេសមួយឈ្មោះ Aljazeera រាយការណ៍ថា លោក គង់ វិបុល មានក្រុមហ៊ុនមួយចំនួនក្នុងទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី ក្នុងតម្លៃលុយរាប់សឹបលានដុល្លារ សហរដ្ឋអាមេរិក ទោះបីជា លោក គង់ វិបុល មានប្រាក់ខែនៅក្នុងរបបលោក ហ៊ុន សែន ប្រមាណមួយពាន់ដុល្លារតែប៉ុណ្ណោះ តែបែរជាសល់លុយរាប់សឹបលានដុល្លារ ទៅបើកក្រុមហ៊ុនក្នុងប្រទេស អូស្ត្រាលី មានក្រុមហ៊ុនយ៉ាងមាំមួន ហើយដែលត្រូវបានចោទប្រកាន់ថាជាជនក្លែងបន្លំ នូវពេលដែលខ្លួនលោក គង់ វិបុល វិញបែរជាសម្ងំលាក់ខ្លួនធ្វើជាមេពន្ធដារនៅក្នុងប្រទេសកម្ពុជា យ៉ាងសល់លុយស្ដុកស្ដម្ភបំផុត ដែលគួរណាស់តែរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែដាក់ការស៊ើបអង្កេតជាបន្ទាន់ ។
គួររំលឹកថា ៖ ទូរទស្សន៍បរទេស Aljazeera បានរកឃើញថា ក្រុមហ៊ុនរបស់ លោក គង់ វិបុល ក្នុងប្រទេសអូស្ត្រាលី ដែលដាក់ឈ្មោះថា ផាណារិទ្ធិ ភីធីវ៉ាយ (Phanhariddh PTY) ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១១ កំពុងតែរំលោភច្បាប់ពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី ដោយសារតែ ម្ចាស់ក្រុមហ៊ុននេះមិនបានរស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសអូស្ត្រាលី តាមច្បាប់កំណត់ ហើយបែរជារស់យ៉ាងសុខសាន្ត ធ្វើជាមន្ត្រីជាន់ខ្ពស់ របស់របបក្រុងភ្នំពេញថែមទៀត។ ហើយដែលបញ្ហានេះបានស្ដែងអោយឃើញពីអំពើពុករលួយយ៉ាងពេញបន្ទុករបស់បុគ្គល គង់ វិបុល ដែលអង្គភាពប្រឆាំងអំពើពុករលួយ និងប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រូវអោយពាក់ព័ន្ធនិងមើលរំលងបញ្ហារបស់គាត់ណោះទេ ! ។
ផ្ទុយទៅវិញ ប៉ុន្តែលោក គង់ វិបុល បានបដិសេធ ថា៖ ក្រុមហ៊ុននោះគ្មានអ្វីជាប់ពាក់ព័ន្ធជាមួយលោកទៀតនោះទេ ក្រោយពីលោកបានលក់ក្រុមហ៊ុននោះទៅឲ្យមនុស្សផ្សេងទៀតជាយូរមកហើយ ។ ហើយលោកក៏មិនដឹងថា ៖ ហេតុអ្វីបានជាម្ចាស់ក្រុមហ៊ុនថ្មី ប្រើប្រាស់អាសយដ្ឋានរបស់លោកទៀតនោះដែរ។
ទោះជាយ៉ាងណាក៏ដោយ លោក ម៉ាក ហ្ស៊ឺនហ្សាក់ ដែលជាអ្នកជំនាញខាងការប្រឆាំងការលាងលុយកខ្វក់ក្នុងប្រទេសអូស្ត្រាលី បានថ្លែងលើកឡើងប្រាប់ទូរទស្សន៍ Aljazeera ដោយអះអាងថា ៖ ទិន្នន័យពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី គឺជាទិន្នន័យច្បាស់ការ ដែលបង្ហាញថា ៖ លោក គង់ វិបុល ជានាយក និងជាម្ចាស់ក្រុមហ៊ុនPhanhariddhPTY នោះពិតប្រាកដមែន ដោយគ្មានការបន្លំ ឫព្រាលៗនោះទេ ។
លោកបន្តថា ៖ ដើម្បីអាចឲ្យក្រុមហ៊ុននេះ បន្តដំណើរការ បានលុះត្រាតែមានខ្ទង់នៃការចំណាយ និងចំណូលជាប្រចាំថ្ងៃ ទើបក្រុមហ៊ុនអាចដំណើរការមកទល់ថ្ងៃនេះបាន មិនមែនចេះតែថា ទេ !។
ជុំវិញការផ្សាយរបស់ទូរទស្សន៍បរទេសមួយនេះ ក៏បានសម្ភាសន៍ជាមួយ សមាគមពាណិជ្ជកម្ម របស់ប្រទេសអូស្ត្រាលី ហើយឃើញថា ៖ ចាប់តាំងពីឆ្នាំ២០០៦មក លោក គង់ វិបុល បានបង្កើតក្រុមហ៊ុនវិនិយោគទុនចំនួនពីរក្នុងប្រទេសអូស្ត្រាលី ដែលក្រុមហ៊ុនទាំងនោះមានឈ្មោះថា មហាលាភ ភីធីវ៉ាយ (Mohaleap PTY) និងសម្បត្តិ ឃេ អេល អ៊ិនវេសមែន ភីធីវ៉ាយ (Sambath KL Investment PTY) ជាមួយប្តីប្រពន្ធខ្មែរ-អូស្ត្រាលីមួយគូរ ដែលក្រោយមកពួកគេត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារ ពីបទបោកប្រាស់ និងកេងបន្លំពន្ធដារ របស់ប្រទេសនេះចំនួនជាង ១លាន ៨សែន ដុល្លារអូស្ត្រាលី និងពីបទសង្ស័យថា បានលាងលុយ និងលាក់លុយ ទុច្ចរិតចំនួនជិត ១៥លានដុល្លារអូស្ត្រាលីថែមទៀតផង ។ ហើយដែលមកទល់ពេលនេះការសង្ស័យនេះនូវមិនទាន់លាងជម្រះបំបាត់ភាពមន្ទឹលនូវឡើយ ។
រហូតមកទល់ពេលនេះ តុលាការអូស្ត្រាលីបង្ហាញថា ៖ លោក គង់ វិបុល បានផ្ទេរលុយចំនួន ១.២លានដុល្លារអូស្ត្រាលី ទៅកាន់ក្រុមហ៊ុនវិនិយោគ ដែលពួកគេ បានបង្កើតនេះថែមទៀតផង ។ ប៉ុន្តែលោក គង់ វិបុល វិញនូវតែអះអាងថា លោកមិនបានចាំអំពីបញ្ហានេះទេ ឬមួយមានអ្នកដទៃយកឈ្មោះលោកទៅប្រើប្រាស់ ។ ហើយដែលបញ្ហាដោះសារបែបនេះរបស់លោក គង់ វិបុល ដូចជាមិនទំនងសោះមកទល់ពេលនេះ នូវពេលដែលគេបានរកឃើញពីកំហុសឆ្គងថាមានការចរាចរលាងលុយខ្មៅទៅកាន់ក្រុមហ៊ុនរបស់ខ្លួន លោក គង់ វិបុល ជាប្រចាំទៅកាន់ក្រុមហ៊ុនជារបស់ខ្លួនពីរនៅ អូស្ត្រលី នោះ ។
ផ្ទុយទៅវិញ មកទល់ពេលនេះ ក្រុមតំណាងរាស្ត្ររបស់ប្រទេសអូស្ត្រាលី កន្លងមកបានជំរុញម្ដងហើយម្ដងទៀត ឲ្យរដ្ឋាភិបាលប្រទេសនេះ គួរតែបើកការស៊ើបអង្កេតករណីមិនប្រក្រតីនៃការធ្វើពាណិជ្ជកម្មរបស់មន្ត្រី និងគ្រួសារបក្ខពួកលោក គង់ វិបុលដែលកំពុងរកស៊ី និងរស់នៅយ៉ាងសុខសាន្តក្នុងប្រទេសអូស្ត្រាលី។
អ្នកស្រី គី កល្យាន អះអាងថាការធ្វើពាណិជ្ជកម្មក្រៅផ្លូវការនោះ គឺការលក់ដូរទំនិញក្នុងផ្សារងងឹតជាដើមដូចជា ឥវ៉ាន់ដែលមានតម្លៃថ្លៃៗ សាច់ប្រាក់សុទ្ធ និងពាក់ព័ន្ធគ្រឿងញៀនផងដែរ ដែលកំពុងរកស៊ីយ៉ាងគគ្រឹកគគ្រេង នៅក្នុងចំណោមមន្ត្រីគណបក្សកាន់អំណាចនៅកម្ពុជានោះ។
ពាក់ព័ន្ធវិញលោក គង់ វិបុល អតីតរដ្ឋលេខាធិការទី១ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កូតាគណបក្សហ្វ៊ុនស៊ិនប៉ិច ប៉ុន្តែដែលមានភាពជិតដឹតជាមួយនិងឧកញ៉ា ហ៊ុន តូ ក្រោយមកបានផ្តាច់ខ្លួនចុះចូលគណបក្សប្រជាជនកម្ពុជាដែលមច្ឆដ្ឋានមហាជនគេហៅបុគ្គល គង់ វិបុលជាជនលក់ក្បាល ឫលក់រឿងផ្ទៃក្នុងហែកហួរទៅអោយខាងក្រៅក្បត់បក្សនោះ ហើយបែរត្រូវបានដំឡើងតំណែងជា អគ្គនាយកពន្ធដារ រហូតមកទល់សព្វថ្ងៃ និងមានករណីបែកធ្លាយថាមានចរន្តលាងលុយខ្មៅរាប់សឹបលានដុល្លារ និងករណីលួចលាក់បើកក្រុមហ៊ុនក្នុងប្រទសអូស្ត្រាលី ដល់ទៅពីរបីទៀត បង្កើតអោយមានជាចម្ងល់មិនគួរអោយជឿសោះ ។
មិនតែប៉ុណ្ណោះបុគ្គលលោក គង់ វិបុល ក៏ត្រូវបានជាប់សង្ស័យថា ៖ ជាអ្នកដឹកនាំធ្វើសវនកម្មកាសែត Cambodia Daily ដោយអះអាងថា កាសែតនេះបាន ជំពាក់ប្រាក់ពន្ធរដ្ឋ ៦លាន ៣សែន ដុល្លារ និងស្ថានីយវិទ្យុឯករាជ្យពីរផ្សេងទៀតផងដែរ ។ ប៉ុន្តែ កាសែត Cambodia Daily អះអាងថា ៖ ការរកឃើញរបស់ លោក គង់ វិបុល ជារឿងនយោបាយ ចង់បិទកាសែតមួយនេះប៉ុណ្ណោះ។ ហើយដែល ជាចុងក្រោយកាសែត Cambodia Daily ក៏បានសម្រេចបិទ កាសែត ដោយការគំរាមកំហែងទារពន្ធរបស់លោក គង់ វិបុល ដោយខ្លួនឯងតែម្ដងទៅ ។ ដោយឡែកវិញពាក់ពន្ធ័និងភាពមិនប្រក្រតីបែកធ្លាយរឿងមិនប្រក្រតី ទាំងក្នុងស្រុក ក្រៅស្រុក ជុំវិញរឿងដែលកំពង់តែរសើបនាំអោយប្រទេសកម្ពុជា ជាប់ពាក់ព័ន្ធអាប់ឧិនដោយសារតែខ្លួននេះ លោកអគ្គនាយកដ្ឋានពន្ធដារ គង់ វិបុល ថ្ងៃនេះដែរអង្គភាពការិយាល័យកាសែត និងគេហទំព័ររបស់យើងមិនអាចសុំការទំនាក់ទំនងបានទេ ! ម្ដងទូរស័ព្ចលចូល ឆ្លើយថា៖ ជាប់រវលល់ និងលើកទីពីរទូរស័ព្ទរោទ៏ជាច្រើនលើកតែមិនលើកទូរស័ព្ទ ៕
ដោយ ស ថ្លា