ខេត្តព្រះសីហនុ ៖ តាំងពីចូលកាន់តំណែងលោក យន្ត មីន ជាគណះអភិបាលខេត្តព្រះសីហនុ តែងតែប្រើស្ទ៊ីលធ្វើរបាយការណ៍កុហករដ្ឋាភិបាល បោកក្រសួងកសិកម្មឃុបឃឹតខ្វៀលយកដីគម្របព្រៃឈើជាបន្តបន្ទាប់ និងថ្មីៗនេះ ជាង25ហិចតាទៅអោយកូនប្រសារ និងបក្ខពួកដោយគ្មានញញើតច្បាប់ បែបនេះ គេពុំដឹងថា ៖ តើករណីនេះ ជាការបើកភ្លើងខៀវ ពីសំណាក់លោក វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែរ ឫអត់ ។
អ្វីជាការចម្លែកនោះ មិនត្រឹមតែរឿងបែកធ្លាយរំលោភយកដីរដ្ឋសម្រាប់ខ្លួនលោក យន្ត មីន កូនប្រសារ និងបក្ខពួកក្រុមមន្ត្រី អ្នកមុខអ្នកការ ឧកញ៉ាក្នុងខេត្តព្រះសីហនុ ប៉ុណ្ណោះទេ ថ្មីៗនេះ ក៏មានករណីលេចធ្លាយចេញនូវរបាយកាណ៏ឃុបឃឹតលួចកាត់ខ្វៀលយកដីគម្របព្រៃ អនុក្រឹត្យ និងដីព្រៃព្រះរាជក្រឹត្យរាប់រយហិចតាទៅក្រុមដដែលនោះថ្មីទៀតហើយ ។ ហើយដែលបញ្ហានេះគេមិនដឹងថា ៖ តើឧបក្រឡាហោម មហាផ្ទៃ ដឹងដែរ ឫអត់ ? ឫក៏ចេះតែបណ្តែតបណ្តោយអោយលោក យន្ត មីន ឃុបឃឹតចេះតែធ្វើរបាយកាណ៏បោកកាត់ខ្វៀលយកដីព្រៃរដ្ឋតាមតែអំពើចិត្តទៅបម្រើផលប្រយោជន៏ជាបក្ខពួកកូនប្រសាររបស់ខ្លួននោះឫ ? ។
តាមមន្ត្រីធំ និងក្រុមឧកញ៉ាជាមន្ត្រីគណះបក្ខប្រជាជនក្នុងខេត្តពីរ បី នាក់បានថ្លែងលើកឡើងក្នុងហាងកាហ្វេទំនើបមួយដោយក្នុងបុព្វហេតុបញ្ជាក់ថា ៖ ប្រសិនជាក្នុងក្របខ័ណ្ឌបម្រើជាតិ សម្រាប់ប្រជាពលរដ្ឋ ជួយប្រជាពលរដ្ខនោះមិនថាទេ ! ក៏ប៉ុន្តែ រឿងល្បែងឃុបឃឹតគ្នាជាមួយក្រសួងកសិកម្ម ក្រសួងបរិសា្ថន ចេះតែមានស្ទីលជាបន្តបន្ទាប់លួចកាត់យកដីរដ្ឋទៅបែកចែកអោយបក្ខពួកខ្លួនបែបនេះ មិនមែនបម្រើអោយផលប្រយោជន៏ជាតិនោះទេ គឺជាការឆ្លៀតឧិកាសកាត់អោយបក្ខខ្លួន ដើម្បីយកទៅលក់អោយក្រុមឈ្មួញចិនយួនតម្រូវតាមទីផ្សារកំពង់មានហាងឆេងខ្ពស់ នូវពេលក្រុមអនិកជន ចិន យួនកំពង់តែសម្រុកមកស្នាក់នៅក្នុងខេត្តព្រះសីហនុ យ៉ាងដូចព្យុះនោះ ។
ពាក់ព័ន្ធ នឹងបញ្ហាអំពើពុករលួយ រឿងទំនាស់រំលោភដីធ្លីចេះតែកើតមានជាបន្តបន្ទាប់នោះហើយ ទើបមន្ត្រីធំក្នុងខេត្តនេះក៏បានទម្លាយលើកឡើងតាមរយះទំព័រការិយាល័យព័ត៌មានរបស់យើង អោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដឹង ហើយក៏បានសំណូមពរ អោយក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក៏ដូចជាក្រសួងពាក់ព័ន្ធ និងអង្គភាពប្រឆាំងអំពើពុករលួយមិនត្រូវមើលរលងពីសកម្មភាពពុករលួយរបស់អភិបាលខេត្តព្រះសីហនុ យន្ត មីន និងបក្ខពួកកូនប្រសានោះទេ !
ភាពមិនប្រក្រតីមិនធម្មតា ចាប់តាំងតែពីលោក យន្ត មីន បានផ្លះចេញពីនាយសឹករងខេត្តកោះកុងមកធ្វើជាគណះអភិបាលខេត្តព្រះសីហនុ ប៉ុន្មានឆ្នាំកន្លងមកនេះគេបានឃើញពីសកម្មភាពរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ និងករណីរំលោភកាប់រុករានយកដីរដ្ឋកំពង់តែកើតមានយ៉ាងអនាធិបតេយ្យបំផុតក្រោមការគ្រប់គ្រងយ៉ាងអសមត្ថភាពបំផុត ដែលមិនគួរបើក្រសួងមហាផ្ទៃមើលរំលងទង្វើ និងចេតនាគាត់នោះទេ ! ។
បើតាមមន្ត្រីធំរបស់គណះបក្ខប្រជាជនដដែលបានលើកឡើងទៀតថា ៖ ចាប់តាំងតែពីខេត្តព្រះសីហនុស្ថិតក្រោមការគ្រប់គ្រងរបស់លោក យន្ត មីន កាលណាមក សកម្មភាពល្មើសច្បាប់ នៃការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋពីសំណាក់អ្នកមានអំណាច និងអសន្តិសុខនៃការរំលោភយកដីព្រៃរដ្ឋ បានកំពង់តែកើតមានយ៉ាងផុលផុះបំផុត ដោយគ្មានការបង្ក្រាប ពីសំណាក់ជំនាញ មន្ត្រីអាជ្ញាធរពាក់ព័ន្ធសូម្បីបន្តិច ព្រោះថាបើតាមការអង្កេត កាលណាមានជំលោះរឿងបទល្មើសដីធ្លីព្រៃឈើដីរដ្ឋទាំងនោះ គេបានឃើញសកម្មជនអនាធិបតេយ្យរំលោភបំពានយកដីព្រៃរដ្ឋ យកដីកម្មសិទ្ធិឯកជនទាំងនោះ មុខដដែលៗ ។ ហើយក្រោយមានដំណោះស្រាយ ស្រាប់តែបាត់មុខក្រុមជនអនាធិបតេយ្យនោះអស់ បែរជាក្លាយទៅជាប្រយោជន៏កម្មសិទ្ធរបស់បក្ខពួកបុគ្គលក្រុមឈ្មួញ អ្នកមានអំណាចនៅក្នុងខេត្តព្រះសីហនុទៅវិញ ។ ហើយជនទាំងនោះ មានមុខដូចជាក្រុមឧកញ៉ាអ្នកមានលុយអ្នកមានអំណាចបីបួននាក់ ជាអភិរងខេត្ត ជាប្រធានមន្ទីរក្នុងខេត្ត ដែលគេសុទ្ធតែស្គាល់មុខ ជាបក្ខពួករបស់ក្រុមមន្ត្រីប្រដាប់អាវុធ ហើយនឹងមួយក្រុមទៀត គឺជាបក្ខពួក ខ្សែហអភិបាលរងខេត្ត និងបក្ខពួកស្រឡាយជាកូនប្រសាររបស់លោកមេខេត្តព្រះសីហនុ យន្ដ មីន នោះឯង ។