បន្ទាយមានជ័យៈ ថ្មីៗលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នង ការនគរបាលខេត្តបន្ទាយមានជ័យ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើ ពុករលួយ បក្ខពួកនិយមយ៉ាង ពេញបន្ទុកនោះត្រូវបានប្រជាពលរដ្ឋរិះគន់ថា មិនយកចិត្តទុក ដាក់បង្ក្រាបល្បែងស៊ីសងដែល កើតឡើងយ៉ាងរាលដាលនៅ ក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណនោះទេ ។
ករណីនោះដែរ ប្រភពពី មន្ត្រីធំក្នុងខេត្តលើកឡើងថា សង្ស័យអាងជាស្រុកកំណើត របស់គាត់ មានការត្រូវរ៉ូវកាក់ កបឃុបឃិតនឹងក្រុមបនសម្បុក ល្បែងម៉ាហ្វៀដឹងបានជាគាត់ បណ្តែតបណ្តោយមិនព្រម បង្ក្រាប (ច្សិ)។
បញ្ហានេះ គឺជារឿងដែល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើល រំលងភាពអសកម្មនិងអំពើពុក រលួយរបស់ លោក អាត់ ខែម តទៅទៀតឡើយ ។
ជាក់ស្តែងបច្ចុប្បន្នល្បែង កន្ទុយលេខ ល្បែងបញ្ជល់មាន់ និងល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺ ណេត ឬតាមប្រព័ន្ធអនឡាញ រាលដាលពេញក្រុងប៉ោយប៉ែត ហើយមិនទាន់ឃើញលោក អាត់ ខែម ចាត់វិធានការណ៍ បង្ក្រាបល្បែងស៊ីសងឱ្យស្រប ទៅតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច ឱ្យមានប្រសិទ្ធភាពម្តងណានោះ ទេ ។ រួមទាំងបទល្មើសម៉ូតូឡានគេចពន្ធជាដើម ដែលល្បី ល្បាញកូនរបស់គាត់ជាអ្នកកាង ទៀតផង ។
ប្រភពពីប្រជាពលរដ្ឋរស់ នៅតាបណ្តាសង្កាត់នានាក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ បានឱ្យដឹងថា បច្ចុប្បន្ន ល្បែងស៊ីសងដូចជា កន្ទុយលេខ និងល្បែងភ្នាល់បាល់តាមប្រព័ន្ធ អ៊ីនធឺណេត ឬអនឡាញជ្រក ក្រោមស្លាកកាស៊ីណូកំពុងរាល ដាលកាន់តែខ្លាំងឡើងៗ ពីមួយ ថ្ងៃទៅមួយថ្ងៃ ។
ប្រជាពលរដ្ឋបានរិះគន់ថា អភិបាលក្រុងប៉ោយប៉ែតក៏ដូចជា អធិការនគរបាលក្រុងប៉ោយប៉ែត និងមេបញ្ជាការកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែតទំនងមិនបាន ចាត់វិធានការបង្ក្រាបល្បែងស៊ី សងដែលរាលដាលគ្រប់ច្រកល្ហក នោះទេ និយាយរួមសង្ស័យជាប់ កាងដាក់ខែដឹង ។
បញ្ហានេះ សូម្បីតែលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរ បាលខេត្តបន្ទាយមានជ័យក៏រក្សា ភាពស្ងៀមស្ងាត់បណ្តោយឱ្យ ល្បែងស៊ីសងកើតឡើងយ៉ាង ពេញបន្ទុក ផ្ទុយពីគោលនយោ បាយភូមិ-ឃុំមានសុវត្ថិភាពទាំង ៩ចំណុចទៅវិញ ។
បើតាមការសង្កេត ខណៈ ដែលល្បែងស៊ីសងកំពុងកើត ឡើងយ៉ាងរាលដាលធ្វើឱ្យប្រជា ពលរដ្ឋក្នុងក្រុងប៉ោយប៉ែតព្រួយ បារម្ភកាន់តែខ្លាំងពីបញ្ហាអសន្តិ សុខសង្គម ហើយកូនចៅរបស់ ពួកគាត់មួយចំនួននាំគ្នាគេចវេស មិនទៅសាលារៀន ដោយនាំ គ្នាចូលទៅលេងហ្គេមតាមអ៊ីនធឺណេតតាមអនឡាញយ៉ាងវក់វី ភ្លេចរៀនភ្លេចផ្ទះតែម្តង ។
ជាងនេះទៅទៀត មានការ លើកឡើងថា ដោយសារតែ ល្បែងកន្ទុយលេខ និងល្បែង ភ្នាល់តាមប្រព័ន្ធអ៊ីនធឺណេត តាមប្រព័ន្ធអនឡាញកើតឡើង យ៉ាងពេញបន្ទុកនោះឯង ទើប បច្ចុប្បន្ននៅក្នុងក្រុងប៉ោយប៉ែតមានបទល្មើសផ្សេងៗកើតឡើង គួរឱ្យភ័យខ្លាចដូចជា អំពើចោរ កម្ម លួចប្លន់ អំពើឃាតកម្ម និង បទល្មើសជួញដូរចែកចាយប្រើ ប្រាស់គ្រឿងញៀនឆ្លងដែនជា ដើម ។
ដោយឡែក ប្រភពខ្លះបាន លើកឡើងទៀតថាមន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុង ក្រុងប៉ោយប៉ែតមួយចំនួន បាន ចាត់ទុកល្បែងស៊ីសងជាប្រភព ចំណូលរបស់ពួកគេទើបមិនចាត់វិធានការបង្ក្រាប ហើយទីតាំង ល្បែងភ្នាល់ខ្លះទៀតក៏មានមន្ត្រី នគរបាលនិងមន្ត្រីអាវុធហត្ថមាន បុណ្យស័ក្តិធំៗជាអ្នកកាងយ៉ាង ក្រអឺតក្រទមទៀតផង ។
ជុំវិញសុវត្ថិភាពវិញប្រជាពលរដ្ឋក្នុងភូមិក្បាលស្ពាន២ ក៏ ដូចជាប្រជាពលរដ្ឋនៅភូមិបាលិ លេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតនិងក្នុងទីរួមខេត្តក៏បានអំពាវនាវឱ្យ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោក អាត់ ខែម ស្នង ការនគរបាលខេត្តបន្ទាយមាន ជ័យចាត់វិធានការលុបបំបាត់ ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ នៅក្នុងមូលដ្ឋានពួកគាត់ជា បន្ទាន់ ។ ដោយហេតុថា ក្នុង មូលដ្ឋានពួកគាត់ មានគេបើក លេងល្បែងភ្នាល់តាមប្រព័ន្ធអន ឡាញទ្រង់ទ្រាយធំយ៉ាងពេញ បន្ទុក ហើយអ្នកបើកល្បែងស៊ី សងខុសច្បាប់ សុទ្ធតែជាអ្នក មានលុយអ្នកមានអំណាចធំៗ អ្នកមានតួនាទីក្នុងកងកម្លាំង ប្រដាប់អាវុធធ្វើឱ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានមិន ហ៊ានប៉ះពាល់ពួកគេឡើយ ។
មិនតែប៉ុណ្ណោះប្រជាពលរដ្ឋ បានអំពាវនាវអោយថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងនាយឧត្តម សេនីយ៍ នេត សាវឿន ពិនិត្យ មើលភាពអសកម្មរបស់មន្ត្រី អាជ្ញាធរនិងសមត្ថកិច្ចនគរបាល ក្នុងខេត្តបន្ទាយមានជ័យផងដែរ ព្រោះបច្ចុប្បន្នល្បែងស៊ីសងកំពុង រាលដាលពេញក្រុងប៉ោយប៉ែត ហើយអភិបាលខេត្តនិងស្នងការ នគរបាលខេត្តបន្ទាយមានជ័យ មិនទាន់ចាត់វិធានការបង្ក្រាប នៅឡើយទេ ។ ដូច្នេះហើយបាន ជាគេសង្ស័យថាលោកស្នងការ អាចជាប់ពាក់ព័ន្ធនូវពីក្រោយ ក្រុមបទល្មើសចោរកម្មដូចជា ប្រជាពលរដ្ឋរិះគន់មែនដឹង ៕
ដោយ ៖ នាយគីងគក់