ថ្មីៗនេះ ក្រុមប្រជាសហគម ជនជាតិដើមបានចោទប្រកាន់រិះគន់ នឹងហៅ វិនាសកម្មព្រៃឈើ និងធនធានធានរ៉ែ ក្នុងតំបន់កន្ទុយនាគដែលកំពុងរងការបំផ្លាញយ៉ាងរង្គាល នោះ ថា ៖ ជាឆ្នាំងបាយ តំណែងស៊ីឡាកពីរដ្ឋាភិបាល ក្នុងការធ្វើមានបាន ក្លាយជាសេដ្ឋី សម្រាប់បក្ខពួក ក្រុមលោក ថង សាវុន និង គឹម រស្មី នោះឯង មិនដែលខ្វល់ ពីធនធានធម្មជាតិ នឹងប្រយោជន៏ នោះទេ !
ថ្មីៗនេះភាពល្បីល្បាញស្ដីពី វិនាសកម្មព្រៃឈើ ក្រោមការគ្រប់គ្រង របស់គណះអភិបាលខេត្ត លោក ថង សាវុន និងបុគ្គល គឹម រស្មី ក្នុងតួនាទីជាមេបញ្ជាការកងរាជអាវុធហត្ថជាតិ ខេត្តរតនគិរី ដែលមានអំណាចដ៏មហិមាកាងនូវពីក្រោយ ជាសែស្រឡាយសាច់សារលោហឹត របស់លោកនាយឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរះភូមិន្ទ ពិតជាមិនធម្មតាមែន ។ ហើយដែលមកទល់ពេលនេះ កម្មវត្ថុស្ដីពីការបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តរតនះគិរីទាំងមូល ក្នុងនាមជាប្រធានអាជ្ញាធរ វិញ គឺបុគ្គលលោក ថង សាវុន មិនដែលអើពើបង្ក្រាបបទល្មើសព្រៃឈើអោយមានប្រសិទ្ទិភាពនោះទេ !
តាមការ តាមសង្កេត គេបានឃើញក្បួន ក្រុមឡានប្រកុងរាប់រយគ្រឿង បានចាប់ផ្ដើមសម្រុកដឹកជញ្ជូនឈើខុសច្បាប់ កាប់ទុកចាស់ និងកាប់ថ្មី ទាំងចាស់ទាំងថ្មី ដឹកចេញតាមឡានធំ តូច ស្ទើរគ្រប់ប្រភេទ ចេញពីតបន់កន្ទុយនាគ ទៅកាន់ព្រំដែន ខេត្តកន្ទុមប្រទេសយួនជារៀងរាល់ថ្ងៃ យ៉ាងសកម្មបំផុត ។ ហើយនូវក្រោមការការពារយ៉ាងអាថ៌កំបាំងបំផុត ពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងក្រុមអាវុធហត្ថជាតិ ខេត្តរតនគិរី ក្រោមការបញ្ជាក្ដោបក្ដាប់បទល្មើសព្រៃឈើយ៉ាងស្ទាត់ជំនាញបំផុតរបស់ឧត្តមសេនីយ៏ គឹម រស្មី ដែលរៀបចំអោយដោយបុគ្គលអតីតះឈ្មួញមេបទល្មើសព្រៃឈើ ឈ្មោះ ណុប ណាក់ (ហៅណាក់ក្បាលធំ ) ជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី និងជាមនុស្សជំនិតបំផុត ជាដៃស្ដាំរកចំណូលបទល្មើសព្រៃឈើរបស់លោក គឹម រស្មី និងលោក ប៊ុត ទីលី ដែលជាមេបញ្ជាការនគរបាលការ ពារព្រំដែនវរៈលេខ២០៣ ក្នុងតំបន់កន្ទុយនាគ នោះ។
តាមមន្ត្រីក្នុងខេត្តរតនគិរីមួយរូបសុំមិនបញ្ចេញឈ្មោះបានលើកឡើង និងបានរាយការណ៍អោយការិយាល័យរបស់យើងដឹងថា ៖ បច្ចុប្បន្ន នៅតំបន់កន្ទុយនាគ ក្នុងដែនឧទ្យានជាតិវីរៈជ័យ ដែលជាតំបន់គ្រប់គ្រង និងការពារដោយព្រះរាជក្រិត្យ ត្រូវបានជនជាតិយួនរាប់រយនាក់ ចូលមកកាប់បំផ្លាញព្រៃឈើរបស់ខ្មែរ យ៉ាងរង្គាល ក្រោមការធ្វើមិនដឹងមិនឭយ៉ាងអសមត្ថភាពបំផុតរបស់ក្រុមអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ។ ហើយ តាមរយះក្រុមហ៊ុន ឈ្មួញ ដែលឃុបឃឹតបើកភ្លើងខៀវពី សំណាក់មេបញ្ជាការប៉េអឹម ខេត្តរតនះគិរី គឹម រស្មី និងវរះនគបាលការពារព្រំដែន លេខ ២០៣ ក្រោមការបញ្ជា របស់លោក ប៊ុត ទីលី ក្រៅពីចាំស៊ីឡាក និងធ្វើមានបានលើជំនាញរដ្ឋាភិបាលនោះ គឺប្រភពឈ្មួញបានលួចខ្សឹបទម្លាយទៀតថា ៖ គាត់បានទទួលយកប្រយោជន៏ផ្ទាល់ខ្លួនក្នុងមួយខែៗ មិនតិចជាង ៤,៥ សែនដុល្លារនោះទេ ! ក្រៅពីគាត់គឺជាមេចំណែក និងជាអ្នកបោះមេបែងចែកផលបទល្មើស ដែលទទួលយកពីមេឈ្មួញ បទល្មើសព្រៃឈើ និងមេឈ្មួញ រ៉ែ ត្បូង ធន់ធានធម្មជាតិ ក្រោមដី រាប់សឹបរណ្ដៅ ក្នុងតំបន់កន្ទុយនាគ មកបឹតមាត់ក្រុមមន្ត្រីជំនាញ ក្នុងខេត្តរតនគិរី ទាំងមូល ។
មិនតែប៉ុណ្ណោះ នៅពីក្រោយភាពអនាធិបតេយ្យ ក្រោមការឃុបឃិតពីសំណាក់អាជ្ញាធរខេត្តរតនគិរី និងមន្ត្រីប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសគឺមន្ត្រីឧទ្យានុរក្សបរិស្ថានតែម្តង ដែលពួកនោះ ត្រូវបានក្រុមឈ្មួញសុទ្ធតែបានចង្អុលមុខ ថា ៖ មានមុខទទួលយកផលប្រយោជន៏ប្រចាំខែទាំងអស់ រយះពេលបីឆ្នាំចុងក្រោយនេះ ដែលគ្រប់គ្រងដោយគណះបញ្ជាការឯកភាព ជាប្រធានអាជ្ញាធរ លោក ថង សាវុន និងអនុគណះកម្មាការ ឫ សាមាជឹកជាជំនាញមន្ទីរក្រសួងពាក់ព័ន្ធ ។ ហើយដែលមកដល់ពេលនេះគ្រាន់តែបញ្ជីរឈ្មោះទាំងនោះក្រុមឈ្មួញ មិនទាន់ដល់ក និងជាប់លក្ខ័នមិនទាន់ត្រូវទម្លាយឈ្មោះតែប៉ុណ្ណោះ ហើយដែលខាងការិយាល័យយើងទទួលបាន ។
បើតាមសេចក្តីរាយការណ៍ឯកសារដដែលបានឲ្យដឹងតថា ៖ ឈើស្ទើរគ្រប់ប្រភេទជិតផុតពូជដូចជា ឈើទាល គគីរ ផ្ចឹក សុក្រំ កកោះ ស្រឡៅ ឈ្លីក រាប់សឹបម៉ឺនម៉ែត្រគូប ត្រូវបានគេកាត់ចុងកាត់គល់ ស្ដុកទុករយះពេលពីបីឆ្នាំងចុងក្រោយនេះ ក៏ដូចជាកាប់បំផ្លាញថ្មីៗមួយចំនួន ក្រៅពីឈើមូល ឈើមួយចំនួនទៀតត្រូវបានគេ ច្រៀក អារឡាំង ជាបួនជ្រុងរួចជាស្រេច ត្រៀម នឹងដឹកចេញ និងកំពង់តែដឹកចេញឡើងភ្លូកទឹកភ្លូកដី ទាំងយប់ទាំងថ្ងៃដោយគ្មានការទប់ស្កាត់សូម្បីបន្តិច ហើយដែលនិយាយដល់ពាក្យថា ៖ « បង្ក្រាប » គឺពួកគេភិលាត់មាត់ថា ៖ « បង្ក្រាបខ្មោចយ៎ អី គិតតែពីរាយការណ៏ បោកថ្នាក់លើទៅ ស្ងាត់ៗដល់ខែទទួលយករបបស្រោមកញ្ចប់ខ្មៅធ្វើមាន បានទៅ ទៅខ្វល់អី ! ពីបីឆ្នាំទៀតវាពឹតជារលាយហើយ បើមិនទទួល ក៏គេអោយទៅថ្នាក់លើបន្ដ …ហើយគេស្អប់ដៀលថាយើងឆ្គួតទៀត »។
ជាងនេះទៅទៀត មកទល់ពេលនេះ ដើមឈើជាជម្រើសចុងក្រោយកំពង់ត្រូវបានគេសម្រុកផ្ដួលរំលំ អមជាមួយឈើចាស់ៗទៀត ក៏ដូចជា និងកំពុងកាប់ថ្មីបន្ថែមទៀតដោយប្រើប្រាស់ម៉ាស៊ីនត្រង់សឺន័ររាប់រយគ្រឿង ឭតែសម្លេងអោយកងរំបងពេញព្រៃ ដែលកម្មករកាប់ភាគច្រើនជាជនជាតិយួន ។
ដោយឡែក បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា ៖ ទីតាំងដែលជនជាតិយួនលួចចូលមកកាប់បំផ្លាញព្រៃឈើទាំងយប់ទាំងថ្ងៃនោះ គឺនៅតំបន់កន្ទុយនាគបច្ចុប្បន្ន នៅចំណុច ( ភ្នំយ៉ាក់គឹម ភ្នំយ៉ាក់គ្រាក់ ) ចុងអូរដំបូក អូរក្រសា និង អូរកាផា។ ក្នុងស្រុកតាវែង និងអណ្ដូងមាស ផងដែរ ។ល។ ហើយដោយពួកគេមានអំណាចប្រើឡានប្រកុងរាប់រយគ្រឿង ជារបស់យួនដឹកចេញតាមប៉ុស្តិ៍ដូនញ៉ាសាន និងប៉ុស្តិ៍អូរហ្គើល ក្នុងចន្លោះបង្គោលឡាក់លេខ១ រហូតដល់បង្គោលឡាក់លេខ១០ព្រំដែនកម្ពុជា យួន ហើយថែមទាំងមានគ្រឿងចក្រជាអ្នកឈរបញ្ជាធ្វើផ្លូវដឹកជញ្ជូន លើកស្ទូចឈើដាក់ចុះលើឡានយ៉ាងសកម្មបំផុត ដូចជាទឹកដីបរទេសផងដែរ ហើយបើមានការចុះស៊ើបអង្កេតរកមុខឈ្មួញ និងបទល្មើសព្រៃឈើនោះពិតជាមិនពិបាកទេ គួរតែសាកសួរទៅបុគ្គល គឹម រស្មី និងលោកអភិបាល ថង សាវុន ទៅ ហើយក៏កុំជឿថា ៖ ពួកនោះអត់ស្គាល់ព្រៃបទល្មើសឈ្មួញ ណុង ណាក់ ( អាណាក់ ក្បាលធំ ) ជាមេក្លោងឈ្មួញឈើធំ ប៉េអឹមកូនជឹង លោក គឹម រស្មីអោយសោះ ។
ជាការឆ្លើយតាបនូវអ្វីជាស្មារតី ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាច្រើនលើកច្រើនសារ នឹងការផ្ដេជ្ញាចិត្ត ជាមួយ នឹងប្រទេសផ្ដល់ជំនួយថា ៖ និងលប់បំបាត់បង្ក្រាបអោយបាន ក៏ប៉ុន្ដែទោះជា មិនមែនជាចេតនាក្ដី ក៏គេសម្លឹងឃើញថា ៖ គឺក្រុមជំនាញពាក់ព័ន្ធទាំងនោះ រួមទាំងគណះអភិបាលខេត្តរតនះគិរី ថង សាវុន និង បុគ្គល គឹម រស្មី នោះឯង ដែលជាអ្នកជាន់ឈ្លីអនុសាសន៏របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អោយធ្លាក់ទឹកប្រឈម និងប្រទេសអ្នកប្ដល់ជំនួយអស់នោះ ហើយដែលបញ្ហានេះ មិនគួរបើគេយល់យោគលើកលែងពីទោសកំហុសបុគ្គលអសមត្ថភាព ដូចក្រុមមន្ត្រីជំនាញពាក់ព័ន្ធ មានមេជំនាញប្រដាប់អាវុធ លោក គឹម រស្មី និងគណះអភិបាលខេត្តរតនះគិរី ថង សាវុន នោះទេ !
ក្រៅពីបទល្មើសព្រៃឈើទៅ ប្រភពឯកសារជាមន្ត្ដីបានខ្សឹបបន្តថា ៖ ក្រៅពីការលួចកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យានជាតិវរៈជ័យ ក៍មានការលួចជីកកកាយរ៉ែចម្រាញ់យកមាស ដោយប្រើគ្រឿងចក្រ និងការដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ ពីសំណាក់ជនជាតិយួន ដែលមានមន្ត្រីប្រដាប់អាវុធចាំការពារសុវត្ថិភាពឲ្យពួកគេនោះទៀតផង ។
លើសពីនេះទៅទៀត ក៏មានផងដែរការលួចដឹកជញ្ជូនឈើពីទឹកដីប្រទេសឡាវ ចូលមកកាន់ដីខ្មែរ តាមបង្គោលឡាក់ចន្លោះលេខ១១៦ ដល់បង្គោលឡាក់លេខ១១៩ រួចដឹកបន្តចូលព្រំដែនយួនតាមប៉ុស្តិ៍ច្រករបៀងដដែល ហើយដែលបញ្ហាពុករលួយនឹងអសមត្ថភាពបែបនេះ គួរតែថ្នាក់ដឹកនាំខាងលើធ្វើជាភ្ញាក់រឭក ដឹងខ្លួនខ្លះៗផងកុំអោយពួកគេចេះតែជិះសេះលែងដៃជាន់ឈ្លីច្បាប់ប្រទេសកម្ពុជាតាមតែអំពើចិត្តនិជាន់ឈ្លីអនុសាសន៏របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមតែអំពើចិត្តបែបនេះ ទៀត។
ជាពិសេសបញ្ហានេះវាជាការទទួលខុសរបស់ក្រសួងពាក់ព័ន្ធ មានមហាផ្ទៃ និងក្រសួងជំនាញ កសិកម្ម រដ្ឋបាលព្រៃឈើ បរិស្ថាន អភិបាលខេត្តដែនដី គណះកម្មាការបង្ក្រាបបទល្មើសព្រៃឈើ និងធនធានធម្មជាតិថ្នាក់ជាតិ អាវុធហត្ថផ្ទៃប្រទេស និងគណះបញ្ជាការឯកភាពខេត្តជាអ្នកទទួលខុសត្រូវ និងដែលមិនគួរលោកនាយឪត្តមសេនីយ៏អាវុធហត្ថផ្ទៃប្រទេស សៅ សុខា មើលរំលងពីសកម្មភាពអសកម្មរបស់លោក គឹម រស្មី ប្រើប្រាស់អំណាចប្រដាប់អាវុធទៅកាងការពារផលប្រយោជន៏ឈ្មួញបទល្មើសព្រៃឈើ យួន និងមេឈ្មួញប៉េអឹម ណុង ណាក់ ហៅអាណាក់ក្បាលធំនោះទេ ៕
ដោយ ស ថ្លា =ស្ទាំង ស