តាកែវ ៖ ថ្មីៗមន្ត្រីតូចតាចបាន ទម្លាយឱ្យដឹងថា លោក កែវ- វណ្ណឌី ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកព្រំដែនកំពង់ ពពិល ស្ថិតក្នុងស្រុកបុរីជលសារ ខេត្តតាកែវ កំពុងត្រូវប៉ាន់យ៉ាង ខ្លាំង ក្នុងការប្រមូលលុយច្រក ហោប៉ៅតាមរយៈការឃុបឃិត បិទភ្នែកឱ្យឈ្មួញដឹកជញ្ជូនទំនិញ មកពីប្រទេសវៀតណាមក៏ដូច ជាការនាំចេញស្រូវហើយជា ញឹកញយ លោក កែវ វណ្ណឌី ក៏ បានទទួលផលប្រយោជន៍ពីការ ចេញឈើខុស ច្បាប់ផងដែរ ។
ប្រភពបានឱ្យដឹងថា ទំនិញ ភាគច្រើនបង់ពន្ធមិនគ្រប់ និង ការដឹកស្រូវចេញ ត្រូវបង់ប្រាក់ ក្រៅច្បាប់ ជូនលោក កែវ វណ្ណឌី ទៅតាមការតម្រូវរបស់ជំនាញ គយ ជាពិសេសការឃុបឃិតឱ្យ ក្រុមឈ្មួញដឹកដែក ស៊ីម៉ង់ត៍និង ទំនិញគេចពន្ធមួយចំនួនទៀត តាមសាឡង់ធំៗឆ្លងកាត់ប្រ- ឡាយ០១ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកទ្រាំង និងស្រុកបុរីជលសារ គឺក្រុមឈ្មួញ ត្រូវតែបង់ប្រាក់ជូន លោក កែវ វណ្ណឌី ដើម្បីចៀស ផុត ពីការរំខាន ។
បើតាមមន្ត្រីលើកថាលោក កែវ វណ្ណឌី មានជំនាញក្នុងការ គៃបំបាត់ចំណូលពន្ធ និងជួយ សម្រួលឱ្យក្រុមឈ្មួញរកស៊ីនាំ ចូលទំនិញ តាមរបៀបឡាំសាំ ដែលគេសំដៅទៅលើការបង់ ពន្ធមិនគ្រប់ ដោយគ្រាន់តែបង់ លុយក្រោមតុ ឱ្យជំនាញគយ។
ជាងនេះប្រជាពលរដ្ឋដែល មានលំនៅឋានអមសងខាង ប្រឡាយ០១ បាននិយាយថា រថយន្តធំៗ ដឹកដែក ស៊ីម៉ង់ត៍ ធ្វើ ឱ្យខូចផ្លូវ និងប៉ះពាល់ដល់សុខ- ភាពរបស់ពួកគាត់ ។ មិនតែ ប៉ុណ្ណោះទំនិញទាំងនោះ ត្រូវ ប្រជាពលរដ្ឋអះអាងថាជាទំនិញ បង់ពន្ធ មិនគ្រប់របស់ឈ្មួញធំៗ ដែលមានទំនាក់ទំនងល្អជាមួយ លោក កែវ វណ្ណឌី ។
បើតាមប្រភពបានឱ្យដឹងថា លោក កែវ វណ្ណឌី ឈរជើងនៅ តំបន់នោះ យូរឆ្នាំមកហើយ មិន ដែលផ្លាស់ប្តូរទៅណាទេ ព្រោះ គាត់មានជំនាញរកលុយ ដើម្បី ទប់តំណែង តាមរយះអំពើពុក រលួយដុះស្លែនៅច្រកកំពង់ពពិល នៃស្រុកបុរីជលសារយ៉ាងខ្លាំង ព្រៃបំផុត សម្រាប់ធ្វើមានផ្ទាល់ ខ្លួនក្រៅពីសែនព្រេនជូនមេជា ប្រចាំហើយនេះ ៕ រំពៃរ៍