មិនមែនជារឿងធម្មតាទេ ដែលប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានខ្សឹបទម្លាយឲ្យដឹងថា ៖ រយៈពេលប្រមាណជាង២ខែកន្លងមកនេះ គឺមេឈ្មួញឈ្មោះ តាំង អៀង ងារជាឧកញ៉ា បានកំពង់តែសម្រុកកាប់ឈើ និងដឹកជញ្ជូនឈើចេញពីស្រុកវាលវែង យ៉ាងពេញបន្ទុក ។
បញ្ហានោះក្រុមអាជ្ញារធរដែនដីខេត្តពោធិសាត់ក្រោមការដឹកនាំដ៏មានអំណាច របស់ លោកអភិបាលខេត្ត ម៉ៅ ធនិន និងក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ត្រូវបានគេមើលឃើញថា ៖ មិនចាត់វិធានការទប់ស្កាត់អោយមានប្រសិទ្ធិភាពនោះទេ ហើយរហូតត្រូវបានគេសង្ស័យថា ៖ គឺជាមេក្លោងបើកភ្លើងខៀវ អោយមានការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលក្នុងតំបន់ព្រៃហាមឃាត់ ជាដែនព្រៃអនុក្រឹត្យ ឧធ្យានុរក្ស ស្ទើរក្លាយជាវាលរហោស្ថាន អស់រាប់សឹបម៉ឺនហត្ដា ដោយគ្មានការទប់ស្កាត់ ។
តាមក្រុមប្រជាពលរដ្ឋដែលស៊ីឈ្នួលឈ្មួញរុកចូលទៅកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងតំបន់ហាមឃាត់បានឲ្យដឹងថា ៖ ឈើដែលមេឈ្មួញស៊ីឡាក តាំង អៀង សម្រុកកាប់ផ្ដួលរំលំអារច្រៀក និងដឹកជញ្ជូនចេញពីព្រៃយ៉ាងពេញបន្ទុកនោះ ភាគច្រើនជាឈើប្រណីតប្រភេទធ្នង់ និងឈើ រាជកុល ដែលកំពុងត្រូវប៉ាន់នៅទីផ្សារស្រុកយួន ហើយកំពង់ត្រូវបានកូនជឹងមេឈ្មួញ ឧគញ៉ា ទ្រី ភាព រូបនេះ ឃុបឃឹតលបលួចប្រើឈ្មោះ ក្រុមហ៊ុន អស់សុពលភាព MDS ទៅកាប់បំផ្លាញដែនព្រៃព្រះរាជក្រឹត្យដឹកជញ្ជូនចេញទៅលក់នៅស្រុក យួន ទាំងយប់ទាំងថ្ងៃ យ៉ាងអនាធិបតេយ្យបំផុត ក្រោមការដេកចាំប្រមូលយកផលប្រយោជន៏ ពីសំណាក់មន្ត្រីជំនាញ និងមន្ត្រីកំពូលមានអំណាចជាថ្នាក់បញ្ជាការឯកភាពរបស់ខេត្តនេះយ៉ាងអនាធិបតេយ្យបំផុត ហើយដែលបញ្ហានេះមិនដឹងថា តើថ្នាក់ណា ក្រសួងមហាផ្ទៃ ឫក៏ក្រសួងកសិកម្ម ឫអាជ្ញាធររដ្ឋបាលព្រៃឈើ ឫក៏អាវុធហត្ថផ្ទៃប្រទេស នោះទេជាអ្នកបង្ក្រាប បានជាបណ្ដែតបណ្ដោយអោយក្រុមឈ្មួញ ឧកញ៉ាតាំង អ៊ាង កាប់ដឹកបំផ្លាញយ៉ាងមហន្ដរាយបែបនេះ ។
បើតាមសេចក្ដីរាយការណ៍ពីសកម្មជនព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ក៏បានឲ្យដឹងផងដែរថា ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកនេះ ក៏មាន រថយន្តយីឌុប២គ្រឿង ដឹកឈើរាជកុល ចេញពីចំណុចក្រុមហ៊ុនអឹមឌីអេស(MDS) ក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងចំណោមរថយន្ដរាប់សឹបរយគ្រឿងជាច្រើនទៀត ដែលក្រុមឈ្មួញបានធ្វើសកម្មភាពដឹកចេញក្រោមការបើកភ្លើងខៀវជាប្រចាំ ពីសំណាក់នាយមន្ត្រីធំមានអំណាច ថ្នាក់ខេត្ត ម៉ៅ ធនិន ។
ជាការតាមសង្កេតទូរទៅត្រូវបានគេដឹងថា ៖ គឺក្រុមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ ស្ទើរតែទាំងអស់សុទ្ធតែមានការពាក់ព័ន្ធដេកចាំតែទទួលយកផលប្រពីក្រុមបក្ខពួកបរវាឈ្មួញក្រុមហ៊ុន MDS ឧកញ៉ា ទ្រី ភាព គឺមេឈ្មួញ តាំង អៀង អស់ ។ ហើយដោយសារតែអញ្ចឹង ទើបបានជាក្រុមមេឈ្មួញឧក្រឹដ្ឋ តាំង អៀង អាចធ្វើអ្វីៗទៅបានតាមអំពើចិត្តគឺអាស្រ័យមានការឃុបឃិតជាមួយមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចអាវុធហត្ថផងដែរ ដូច្នេះហើយទើបបានជាមេឈ្មួញ តាំង អៀង មិនខ្លាចនឹងប្រព្រឹត្តបទល្មើស កាប់បំផ្លាញព្រៃព្រះរាជក្រឹត្យនោះ ។ ហើយដោយសារតែបញ្ហានោះហើយ ទើបបានជាមកទល់ពេលនេះក៏មានក្រុមអាជ្ញាធរ ប្រជាពលរដ្ឋ និងក្រុម NGO ជាដៃគូរការពារព្រៃឈើជាមួយរដ្ឋាភិបាលលើកឡើងថា ៖ មិនដឹងថាតើថ្នាក់ណាជាអ្នកលូកដៃបង្ក្រាកបទល្មើសព្រៃឈើដែលកពង់តែរងការកាប់បំផ្លាញយ៉ាងពេញបន្ទុកក្នុងខេត្តពោធិសាត់នោះទេ ! ។
ប្រភពដោយឡែកវិញបានទម្លាយថា ៖ ក្រៅពីបទល្មើសឈើធម្មតាទៅ ឈើរាជកុលក៏កំពង់តែរងការ កាប់ដឹកបំផ្លាញ ។ ហើយដែលជាក់ស្ដែងរថយន្តយីឌុបដែលមេឈ្មួញ តាំង អៀង ដឹកជញ្ជូនចេញពីស្រុកអន្លង់វែង កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ គឺដឹកត្រង់ឆ្លងចូលទៅរាជធានីភ្នំពេញ យ៉ាងរលូនតែម្ដងព្រោះតែមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធរួចទៅហើយ ។
ផ្ទុយពីលោក ម៉ៅ ធនិន ដែលជាគណះអភិបាលខេត្តពោធិ៍សាត់ វិញក៏ដូចជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់អាចជាមេក្លោងចាំទទួលយកផលប្រយោជន៏ ច្រើនជាងគេក៏អាចថា បានដែលប្រភពមន្ត្រី NGO ប្រចាំតំបន់បានចង្អុលមុខរិះគន់ខ្លាំងៗជាងគេពីករណីមិនមិនព្រមបង្ក្រាបកូនជឹង ឧកញ៉ា ទ្រី ភាព មេឈ្មួញ តាំង អៀង ដែលប្រើប្រាស់អាជ្ញាប័ណ្ណក្រុមហ៊ុន MDS នោះ ។
មិនតែប៉ុណ្ណោះ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចតូចតាចក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងទៀតថា ៖ មេឈ្មួញ តាំង អៀង តែងតែប្រមូលបញ្ជាឲ្យបក្ខពួករបស់ខ្លួនកេនបញ្ចុះបញ្ចូលប្រមូលប្រជាពលរដ្ឋឲ្យចូលទៅកាប់ឈើក្នុងព្រៃការពារ ព្រៃអភិរក្សយកមកលក់ឲ្យខ្លួន យ៉ាងពាលាបំផុត។
ជាងនេះទៅទៀយមេឈ្មួញ តាំង អៀង ក៏បានចាត់តាំងឲ្យឈ្មោះ អាទី ដែលជាកូនជឹងជំនាញកាប់បំផ្លាញព្រៃឈើប្រចាំស្រុកវាលវែង នោះជាអ្នកគ្រប់គ្រងឈើ និងឈ្មើ ហូ ជាអ្នករត់ការបើកផ្លូវយកលុយសម្រាប់ដឹកឈើចេញពីតំបន់ដំណាក់សុក្រំ បិទមាត់ បិទភ្នែក ។ ហើយក៏នូវមានឈ្មោះ លីម ម្នាក់ទៀត ជាមេក្លោងអ្នករត់ការជាមួយសមត្ថកិច្ចធំៗ ផ្ទៃប្រទេស និងថ្នាក់ខេត្តពោធិសាត់ទាំងមូល ។
ព័ត៌មានចុងក្រោយបង្ហើបទម្លាយទៀតថា ៖ ជំនាញមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចប្រដាប់អាវុធ ពាក់ព័ន្ធដទៃទៀតក្នុងខេត្តពោធិសាត់ ក៏ដូចជាគណះបញ្ជាការឯកភាពថ្នាក់ខេត្ត សុទ្ធតែត្រូវបានគេដឹងថា ៖ ចាំទទួលយកផលប្រយោជន៍ពីមេឈ្មួញ តាំង អៀង ជាប្រចាំទាំងអស់ ។ ហេតុនេះហើយទើបរាល់សកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញ តាំង អៀង តែងតែទៅដល់គោលដៅយ៉ាងសុខស្រួល ។
ដោយឡែក បញ្ហានេះ គេពុំដឹងថា ៖ តើលោកនាយឧត្តមសរនីយ៏ ហុង វិណុល ជាតំណាងបង្ក្រាបបទល្មើសព្រៃឈើ និងធនធានធម្មជាតិ ផ្ទៃប្រទេស នោះ មានជាប់ពាក់ព័ន្ធ និងបទល្មើសព្រៃឈើ ក្នុងខេត្តពោសាត់ជាមួយនិងក្រុមអាជ្ញាធរខេត្តពោធិសាត់ដែរឫទេ ! ហើយដែលបញ្ហានេះ គេសង្ឃឹមថា ៖ លោកនាយឧត្តមសេនីយ៏ សៅ សុខា មេបញ្ជាការអាវុធហត្ថផ្ទៃប្រទេ ក៏ដូចជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អ៊ុង សំអាត ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម បច្ចុប្បន្នគួរពិនិត្យមើលឡើងវិញ ពីមុខជំនួញបទល្មើសព្រៃឈើខុសច្បាប់របស់មេឈ្មួញកូនជឹងស៊ីឡាកឧកញ៉ា ទ្រី ភាព ឈ្មោះឧកញ៉ាតាំង អៀង ផង ។ ថា ៖ ព្រោះបច្ចុប្បន្នឈ្មួញម្នាក់នេះ ព្រមទាំងបក្ខពួកកំពុងធ្វើសកម្មភាពលួចកាប់ បំផ្លាញព្រៃឈើក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ យ៉ាងព្រហើនក្រអឺតក្រទមបំផុតដោយគ្មានញញើត ច្បាប់ ថែមទាំងលួចឃុបឃឹតគៃបំបាត់ពន្ធរដ្ឋ ជាមួយមន្រី្ដជំនាញរដ្ឋបាលព្រៃឈើ ដោយគ្មានការបង់ពន្ធចូលរដ្ឋមួយបាតមួយសេនណាទេ នូវពេលដែលពួកខ្លួនដឹកជំនួញបទល្មើសព្រៃឈើឆ្លងដែន ក្នុងមួយជើងៗ រាប់សឹបលានដូល្លារនោះ ។ ហើយមិនគួរបើជំនាញផ្ទែប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឧិម យ៉ិនទៀង មើលរំលងសកម្មភាពលួចគៃបំបាត់ពន្ធជាតិបែបនេះទេ ! ៕
ដោយ ស ថ្លា=ស្ទាំង ភ្នំ