មណ្ឌលគិរី ៖ តាមការសង្កេត តែមួយយប់ ដែលគេសង្ស័យថា គ្រាន់តែយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨សោះ បែរជាមេប៉ុស្តិ៍ ច្រកទ្វារណាំលៀបានឃុបឃិត នាំឈើរាប់រយឡានយ៉ាងរលូន តាមច្រកទ្វារណាំលៀដោយគ្មានការទប់ស្កាត់ ។ ប្រភពបានបញ្ជាក់ឱ្យដឹងថា ក្នុង១រថយន្តបានចំណាយទៅ លើសមត្ថកិច្ច អាជ្ញាធរជំនាញ ជាច្រើនស្ថាប័នអស់ចំនួន ៣៩០ ដុល្លារ ៤៥០ដុល្លារ ។
បញ្ហានោះ ក្រុមអាជ្ញាធរក៏ ទទួលស្គាល់ថា មេច្រកប៉ុស្តិ៍ ៧ ណាំលៀមិនខ្លាចញញើតថ្នាក់ លើណាឡើយ ។ ហើយថែម ទាំងមិនខ្លាចញញើត ចំពោះ ច្បាប់ប្រឆាំងអំពើពុករលួយ សូម្បីបន្តិច ទើបបានជាលោក សំរឹត ណយ ហ៊ានបើកភ្លើងខៀវ ចេញឈើទៅយួនម្តងៗដូចហែ កឋិន ។
ជាក់ស្តែង នៅយប់ថ្ងៃទី ១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឈើឆ្លងទៅយួនទៅ១៨០ឡាន និងយប់ទៀបភ្លឺ ថ្ងៃទី ១៩ កុម្ភៈ ២០១៨ បានលួចត្រៀមនាំចេញ ឈើខុសច្បាប់ម្តងទៀត ដល់ ទៅជាង ១០០ឡានទៀត តែ ត្រូវបានបែកការដឹងដល់ក្រុម អាជ្ញាធរធំៗដោយសារតែអ្នក សារព័ត៌មាន ។
មន្ត្រីនៅខេត្តមណ្ឌលគិរីបាន បង្ហើបថា យប់ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៨ មុនមានបញ្ហាគឺឈ្មួញ បានត្រៀមដឹកចេញឈើជាង ១០០ឡានទៀតតែត្រូវបានបែកការណ៍រហូតភ្នែកត្រចៀកអ្នក តូចអ្នកធំជាច្រើនស្ថាប័នបាន យកកម្លាំងមកល្បាតតាមដងផ្លូវ តាមរយៈប្រើរូបភាព វិធានការ ទប់ស្កាត់ ប៉ុន្តែផ្ទុយទៅវិញបទ ល្មើសឈើឆ្លងទៅយួនយ៉ាងរលូន តាមច្រកប៉ុស្តិ៍៧-ណាំលៀ ដដែល ច្សិ ។
ប្រភពបានបញ្ជាក់ថា មន្ត្រី និងសមត្ថកិច្ចបានប្រើយុទ្ធសាស្ត្រ ល្បាតផង រាយការណ៍ផង ឱ្យ ឈ្មួញសំងំផង ចូលចតពួនលាក់ ឈើផង តែចុងក្រោយនៅវេលា ទាបភ្លឺ ព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៨ គឺពួកគេបានជម្រុញ ឱ្យឆ្លងទៅយួនបានយ៉ាងរលូន ពី ព្រោះរឿងនេះរត់ការរួចរាល់ទៅ ហើយ ហើយប្រសិនឈើនៅ លើទីតាំងប្រាកដជាមានបញ្ហា។
ទាក់ទិនករណីនេះ លោក សំរិទ្ធ ណយ មេច្រកប៉ុស្តិ៍ ៧-ណាំលៀ មិនអាចសុំការបំភ្លឺ បានទេ ! ក្នុងថ្ងៃនោះ ៕
ដោយ ៖ ទេព្រ័ក្ស