កំពង់ស្ពឺ ៖ ប្រភពមន្ត្រីនគរបាល តូចតាចនៅក្នុងស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺមួយចំនួន បានអំពាវនាវអោយថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងនាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នង ការនគរបាលជាតិចាត់វិធានការ ទប់ស្កាត់អំពើពុករលួយនឹងបក្ខពួក និយមរបស់លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរ បាលខេត្តកំពង់ស្ពឺជាបន្ទាន់ផង។
ដោយហេតុថា ចាប់តាំងពី លោក សម សាមួន ចូលកាន់ តំណែងជាស្នងការនគរបាល ខេត្តកំពង់ស្ពឺ រហូតមកដល់ពេល នេះបានប្រើប្រាស់អំណាចប្រព្រឹត្តអំពើពុករលួយតាមច្រើនរូប ភាព ហើយចាត់តាំងមន្ត្រីដែល ស្និទ្ធនឹងខ្លួនអោយកាន់តំណែង សំខាន់ៗ ដើម្បីពង្រឹងបណ្តាញ អំពើពុករលួយជាប្រព័ន្ធ ។
ប្រភពពីមន្ត្រីនគរបាលក្នុង ស្នងការដ្ឋាននគរបាលខេត្តកំពង់ ស្ពឺបានឱ្យដឹងទៀតថា ទន្ទឹមនឹង ការពង្រឹងបណ្តាញពុករលួយ និងបក្ខពួកនិយមយ៉ាងរឹងមាំ គឺ លោក សម សាមួន មិនសូវយក ចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែង ស៊ីសងនិងបទល្មើសផ្សេងៗ ដើម្បីពង្រឹងសន្តិសុខសង្គមឱ្យ ស្របទៅតាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង ៩ ចំណុចនោះទេ ។
លើសពីនេះទៅទៀតលោក សម សាមួន ជួយជ្រោមជ្រែង ឱ្យមិត្តភក្តិជិតស្និទ្ធរបស់គាត់ ឈ្មោះ ម៉ាត់ ធុច នាយការិយា ល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចឡើងជាស្នងការរង ទទួលបន្ទុកផ្នែកបទល្មើសសេដ្ឋកិច្ចដើម្បីងាយស្រួលធ្វើការជា មួយគ្នាប្រមូលផលប្រយោជន៍ ចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខ ស្រួល ។
តាមប្រភពបានឱ្យដឹងទៀត ថា លោក សម សាមួន បាន ដកមន្ត្រីនគរបាលដែលជាជំនួយ ការរបស់គាត់ពីមុន ហើយដាក់ កូនប្រុសរបស់គាត់ជំនួសវិញ ដើម្បីមានទំនុកចិត្តក្នុងការប្រព្រឹត្តអំពើពុករលួយហើយបិទ បាំងរឿងអាស្រូវពុករលួយមិនឱ្យ បែកធ្លាយមកខាងក្រៅ ។
មិនតែប៉ុណ្ណោះប្រភព ដែល ស្និទ្ធនឹងលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ថ្មីៗនេះលោក សម សាមួន បានសម្រេចដោះ ដូរអធិការរងនគរបាលក្រុងច្បារ មនទទួលផែនព្រហ្មទណ្ឌដោយ គ្មានមូលហេតុ ហើយលើកបន្តុប សាច់ញាតិរបស់គាត់ដាក់ជំនួស វិញ។
មានការរិះគន់យ៉ាងខ្លាំងពី ប្រជាពលរដ្ឋនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាំងពីលោក សម សាមួន មកកាន់តំណែងជាស្នង ការនគរបាលខេត្តកំពង់ស្ពឺ គឺ បណ្តោយឱ្យបទល្មើសផ្សេងៗ កើតឡើងយ៉ាងពេញបន្ទុក ជា ពិសេសល្បែងកន្ទុយលេខ ល្បែង បញ្ជល់មាន់និងល្បែងភ្នាល់តាម ប្រព័ន្ធអ៊ីនធឺណេតផងដែរ ហើយ ប្រការនេះហើយដែលធ្វើឱ្យបទ ល្មើសផ្សេងៗនៅក្នុងខេត្តកំពង់ស្ពឺដូចជា អំពើចោរកម្ម លួចឆក់ ប្លន់ អំពើឃាតកម្មនិងបទល្មើស គ្រឿងញៀនកើតឡើងយ៉ាង រាលដាល ។
ជាងនេះទៅទៀត ប្រភពពី មន្ត្រីនគរបាលច្រើនផ្នែកនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ ស្ពឺបានឱ្យដឹងថា ករណីឈ្មួញដឹក ជញ្ជូនត្រីរ៉ស់ ត្រីឆ្តោ ត្រីចាប ប្រេងសាំងគេចពន្ធ និងទំនិញ គេចពន្ធមកចែកចាយក្នុងខេត្ត កំពង់ស្ពឺនិងឆ្លងកាត់ផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ គឺជាប្រភព ចំណូលដ៏សំខាន់របស់លោក សម សាមួន និងបក្ខពួក ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ម៉ាត់ ធុច ស្នងការរងនគរ បាលខេត្តកំពង់ស្ពឺ ទទួលបន្ទុក ប្រឆាំងបទល្មើសសេដ្ឋកិច្ចដែល ជាមិត្តភក្តិជិតស្និទ្ធគឺជាអ្នកប្រមូលចំណូលពីច្រើនរូបភាពមក ចែកចាយជាមួយលោក សម សាមួន យ៉ាងសុខស្រួល ហើយ ទើបមានការអំពាវនាវឱ្យថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃពិនិត្យ មើលអំពើពុករលួយនិងបក្ខពួក និយមរបស់ លោក សម សាមួន ខ្លះផង ព្រោះបច្ចុប្បន្ននេះលោក សម សាមួន និងបក្ខពួកឃុប ឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។ ហើយការដែលលោក សម សាមួន ហ៊ានធ្វើអ្វីៗតាមអំពើ ចិត្តគឺគេសង្ស័យថា ដោយសារ តែអាងមានខ្នងបង្អែកយ៉ាងរឹង មាំនៅក្នុងក្រសួងមហាផ្ទៃ ៕
ដោយ ៖ ស្ទាំងខ្មៅ