ក្រចេះ ៖ តាមការសង្កេត ក្រុមអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ជាច្រើនស្ថាប័ន ក្នុងខេត្តក្រចេះ បានឃុបឃិត ឲ្យមានការ ដឹកជញ្ជូនឈើ ឆ្លងទៅប្រទេស វៀតណាម តាមច្រករបៀង ង៉ាំហុកពីរ ស្ថិតនៅ ចំណុចព្រំដែន បង្គោលលេខ៦៥ យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការបង្ក្រាប បន្ទាប់ពីក្រុមឈ្មួញ បានរត់ការបង់លុយ ហើយសមត្ថកិច្ច ក្នុងជួរកងកម្លាំង ប្រដាប់ងាវុធ មួយចំនួន បានរួមចណែក បង្កឲ្យមានបទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ តាមរបៀប កន្ទេលធំបន្លំដេកយ៉ាងព្រងើយដោយគ្មានញញើតច្បាប់ប្រឆាំងអំពើពុករលួយនោះទេ ។
ជាក់ស្តែង ដូចជាកាលពីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ រថយន្តយីឌុប ៥គ្រឿង របស់ឈ្មួញ ហ៊ត់ ប៊ុនគីម បានធ្វើសកម្មភាព ស្ទួចឈើ ជាលក្ខណៈចំហរ ដោយគ្រាន់តែឲ្យ ម្តាយក្មេក យាយ៤៣ និងឈ្មោះ កែវ សុថា ហៅ មាន ជាមន្ត្រីយោធា ក្នុងអង្គភាពកងពលធំ អន្តរាគមន៍លេខ២ និងឈ្មោះ តូង នៅកា៣ ជាអ្នកចាត់ចែង ដើរតួជំនួសលោក ហ៊ត់ ប៊ុនគីម ក្នុងការដឹកជញ្ជូនឈើ ឆ្លងទៅ ប្រទេសវៀតណាម។
គួរបញ្ជាក់ថា ៖ យប់នោះ លោក ហ៊ត់ ប៊ុនគីម បានបញ្ជារចេញឈើ តាមច្រករបៀង ង៉ាំ៦២ ឬច្រក TTW នៃបង្គោលព្រំដែល លេខ៦៥ ដោយប្រើ រថយន្តវៀតណាម ចំនួន ៥គ្រឿង ដោយគ្មាន ខ្លាចញញើតអ្វីឡើយ។
ប្រភពជាទម្លាប់ លោក ហ៊ត់ ប៊ុនគីម បានឲ្យដៃជើងរបស់ខ្លួន ប្រមូលទិញឈើ នៅក្នុងខេត្តក្រចេះ យកមកស្តុកទុក ចំណុចភូមិប៉ោដើមចេក ស្រុកស្នួល ខេត្តក្រចេះ រួចហើយយក រថយន្តយីឌុប របស់យួន និងឡានស្ទួច មកធ្វើសកម្មភាពរាល់ថ្ងៃដឹកចេញទៅយួនតែម្ដងដោយមិនមានការរំខានជំនាញសូម្បីបន្ដិច ឫគេបានរួមដៃធ្វើការងារព្រៃឈើខុសច្បាប់នេះជាលក្ខណះប្រព័ន្ធតែម្ដង ។
មកទល់នឹងថ្ងៃនេះ មេឈ្មួញ ហ៊ត់ ប៊ុនគីម បានចេញឈើ ទៅយួន តាមច្រករបៀងដាំ ឫ ង៉ាំ៦២ នៃបង្គោលព្រំដែន លេខ៦៥ ចំនួន ១៣ថ្ងៃគត់ ដែលក្នុងមួយយប់ យ៉ាងតិចចាប់ពី ៥ឡានយីឌុប ឡើងទៅ គឹតជារាប់សឹបម៉ឺនមែត្រគីប មកទល់ថ្ងៃនេះយ៉ាងក្រអឺតក្រទមបំផុត ។ មិនតែប៉ុណ្ណោះតាមច្រករបៀងនេះ ត្រូវបានគេធ្វើការ ឈូសឆាយ និងដាក់ថ្ម ដើម្បីឲ្យរថយន្តយីឌុប បើកកាត់ឆ្លង ទៅយួនយ៉ាងងាយស្រួលតាមអូរព្រំដែន បានយ៉ាងរលូន។
ពាក់ព័ន្ធទៅនឹង បទល្មើសឈើ ជាទ្រង់ទ្រាយធំ របស់លោក ហ៊ត់ ប៊ុនគីម នេះ ក៏មានលេចឮ ដំណឹងថា ៖ សព្វថ្ងៃមានឈ្មួញឈើ ១ក្រុម ដឹកនាំដោយឈ្មោះ កែវ សុធា ហៅ មាន ជាយោធា ក្នុងអង្គភាព កងពលធំលេខ២ និងឈ្មោះ ជីប តារា ហៅ តូច យោធាក្នុងអង្គភាព វរសេនាតូចស៊ើបការណ៍ នៃយោធភូមិភាគទី២ ក៏ជាមេក្លោងផងដែរ ។ ហើយគឺបុគ្គលរូបនេះបានយកលុយកេណ្ឌប្រមូល ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិស្រែឈូក ភូមិអូរព្រះ ភូមិអូរផ្លាស់ និងភូមិ មួយចំនួនទៀត ក្នុងភូមិស្រែឈូក ស្រុកកែវសីមា និងឃុំស្រែព្រះ ឲ្យចូលទៅកាប់ឈើ នៅក្នុងតំបន់ អភិរក្សកែវសីមា ដើម្បីលក់មក ឲ្យពួកគេយ៉ាងព្រហើនបំផុត។
មិនតែប៉ុណ្ណោះមានឈ្មួញម្នាក់ទៀត ឈ្មោះ ឌុក ជាអ្នកធ្វើកិច្ចការនៅក្នុងព្រៃ ដោយប្រើរថយន្តបាកុង កែច្នៃ យ៉ាងតិចជាង ៤០គ្រឿង ក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើចេញ ដើម្បីយកមកលក់ ឲ្យឈ្មោះ ហ៊ត់ ប៊ុនគីម ជាកូនប្រសារ របស់លោកយាយ៤៣ យកឈើទាំងនោះ មកទម្លាក់នៅ ភូមិប៉ោដើមស្វាយ និងប៉ោដើមចេក យ៉ាងសុវត្ថភាព ឥតអ្នកបង្ក្រាបទាល់តែសោះ មកទល់ថ្ងៃនេះ មិនដឹងថា ៖ តើគណះបញ្ជាការឯកភាពអាវុធហត្ថផ្ទៃប្រទេស លោក ហុង វិណុល អ្នកប្ក្រាបផ្ទាល់ និង លោកនាយឧត្តមសេនីយ៏ មេបញ្ជាការអាវុធហត្ថផ្ទៃប្រទេស សៅ សុខា បានដឹង ឫ ក៏ទទួលផលធ្វើមិនដឹងមិនឭណោះទេមកទល់ពេលនេះ បានជាបណ្ដែតបណ្ដោយ អោយមេឈ្មួញពាក់ស្បែកយោធា ហ៊ត់ ប៊ុនគីម ធ្វើព្យុះធ្វើភ្លៀងដឹកបទល្មើសព្រៃឈើតាមតែទំនើងចិត្ដនោះ ៕
ដោយ រំពៃ,ស្នាយ ពល