តាមសេចក្ដីរាយការណ៍អោយដឹងថា ៖ អង្គភាពគ្លីនិកជាតិសើស្បែកដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វានោះកំពុងតែកើតមានបញ្ហាពាក់ព័ន្ធនឹងអំពើពុករលួយ និងបក្ខពួកនិយម ។ មិនតែប៉ុណ្ណោះបញ្ហាបក្ខពួកនិយមនេះ ជួបប្រទះនឹងភាពរកាំរកូស ដោយការធ្វើការងារមិនស៊ីសង្វាក់នឹងគ្នា ។ គេរាយការណ៍ទៀតថា ៖ ថ្នាំពេទ្យជាជំនួយរបស់បរទេស តែងតែបាត់បង់ដោយមិនដឹងមូលហេតុ ។
ដូចជាបញ្ហារឿងមួយទៀតគឺថា ៖ មន្ត្រីនៅក្នុងអង្គភាពគ្លីនិកជាតិសើស្បែកកំពុងងឿងឆ្ងល់នោះគឺផ្លូវចូលទៅក្នុងអង្គភាពត្រូវបានបិទ ។ ហើយបុគ្គលិកមន្ត្រីរាជការនៅក្នុងអង្គភាព បែរជាត្រូវជិះម៉ូតូវាងផ្លូវចូលតាមក្រុមហ៊ុន អូស៊ីអាយស៊ី ទៅវិញ ។
ជុំវិញបញ្ហាដ៏អសកម្មនេះគេសង្ស័យថា៖ ការបិទផ្លូវនោះទំនងជាយកដីលក់ចែកមេៗ សូកប៉ាន់គ្នាខាងលើអស់ហើយក៏មិនដឹង។
តាមប្រភពខ្លះនិយាយថា៖ ប្រការបិទផ្លូវនោះគេលោប្ប៊ីដោះសារដើម្បីធ្វើឃ្លាំងឱសថ ប៉ុន្តែ តាមពិតគេធ្វើឃ្លាំងឱសថតែមួយចំណែក ទេ និងមួយចំណែកទៀតលក់ឲ្យឈ្មួញស្ងាត់ៗ ។
ដល់ពេលនេះ គេមិនដឹងថា ៖ តើថ្នាក់ដឹកនាំក្រសួងសុខាភិបាលជាអ្នកចេញមុខអោយមានការព្រមព្រៀង លក់ផ្លូវ និងដីមណ្ឌលនោះឬយ៉ាងណាទេ ! ។
មានការរ៉ាយរ៉ាប់លើកឡើងបញ្ជាក់ថា៖ គ្លីនិកជាតិសើស្បែកដើមឡើយស្ថិតនៅម្តុំផ្សារដេប៉ូ ។ ហើយក្រោយមក ដោយសារដីនៅកណ្តាលក្រុងឡើងថ្លៃ គេក៏ព្រមព្រៀងលក់ដីនោះហើយរើឥវ៉ាន់ទៅនៅម្តុំព្រែកលាប។ បន្ទាប់ពីក្រុមហ៊ុន អូរស៊ីអាយស៊ី អភិវឌ្ឍន៍នៅតំបន់ព្រែកលាប ដីឡើងថ្លៃ ដូច្នេះ ថ្នាក់ដឹកនាំអង្គភាព គ្លីនិកជាតិសើស្បែក គាត់វៃឆ្លាតអត់មានអីលក់ ក៏បិទផ្លូវយកដីលក់ឲ្យឈ្មួញស៊ីដាច់តែគ្នាគាត់ម្តងទៅ ។
អស្ចារ្យអ្នកដឹកនាំគ្លេនិកសើស្បែកនេះពិតជាឆ្លាតវាងវៃខាងអភិវឌ្ឍន៏ស៊ីដាច់មែន ! នូវមានលេខក្រោយយើងនឹងបង្ហើបបង្ហាញតាមប្រភពទៀត៕
ដោយ ត្មាត ក្រុង/រាជធានី