ខេត្តកំពត ៖ តាមក្រុមអ្នករត់ការឯកសារ ក្រុមហ៊ុន នាំចូលទំនិញ មួយចំនួន បានខ្សឹបទម្លាយឲ្យការិយាល័យយើងដឹងថា ៖ មេនគរបាល អន្តោប្រវេសន៍ លោក ជុំ ប៊ុណ្ណារ័ត្ន កំពុងប្រព្រឹត្តអំពើពុករលួយ គួរឲ្យស្អប់ខ្ពើមជាទីបំផុតតាមរយៈការកោសរូសឲ្យក្រុមហ៊ុន ឈ្មួញ ប្រជាពលរដ្ឋក្រីក្រ អ្នករកស៊ីបង់លុយក្រោមតុតាមតែទំនើងចិត្ត បើទោះបីពួកគេនាំចូលទំនិញស្របច្បាប់ ហើយមានឯកសារបង់ពន្ធ ជូនរដ្ឋត្រឹមត្រូវយ៉ាងណាក៏ដោយ ។
តាមប្រភពឧកញ៉ាមួយរូបបានបរិយាយអោយយើងដឹងថា ៖ រាល់ទំនិញ ១កុងតឺន័រ ឬមួយរថយន្តតូច ឬធុនធំ ត្រូវតែចំណាយលុយ បង់ជាច្រើនរយដុល្លារ ទើបអាចនាំទំនិញ ពីទឹកដីយួន ចូលទឹកដីខ្មែរ បានដោយគ្មានការរំខានបើមិនព្រមបង់តាមការកំណត់ តាមការទាមទៀរបស់មន្ត្រីអន្ដោប្រវេសន៏ ទេ គឺ់ដាច់ខាតមិនអាចធ្វើដំណើរនាំចូលទំនិញទៅមករួចឡើយ។
បើតាមបារ៉ែមថ្លៃបាយក្រោមតុអំពើពុករលួយ របស់លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត ដែលដូចជាដាក់បញ្ជាអោយមន្ត្រីដាក់កំហឹតជម្រឹតទៀលុយក្រោមតុ ពីប្រជាពលរដ្ឋ អ្នករកស៊ី ឈ្មួញ ឧកញ៉ា ចេញចូលនាំទំនិញឆ្លងកាត់នោះ មានជាអាទ៏២០ម៉ឺន ៣០ម៉ឺន ៥០ម៉ឺន ១លានរៀល ១០០.៣០០.៥០០ដុល្លារ និងប្រជាពលរដ្ឋក្រីក្រ២០០០០រៀល អ្នករកស៊ីតូចតាចបន្ដិចបន្តួច ចាប់ពី ៣០០០០.៤០០០០.ទៅ៥០០០០រៀល និងអ្នកជំងឺឆ្លងកាត់គ្មានអត្តសញ្ញាណប័ណ្ណ២០.៣០ដុល្លារ ដូចចាប់ជម្រឹតដោយឃើញគ្មានការយោគយល់បុគ្គលណាឡើយ ។
មិនតែប៉ុណ្ណោះ ករណីពើងទ្រូងប្រព្រឹត្តអំពើពុករលួយអាងអំណាចជាមេនគរបាលអន្ដោប្រវេសន៏ យកតួនាទីទៅចាប់ជម្រឹតក្រុមឈ្មួញ ឧកញ៉ា ប្រជាពលរដ្ឋ អ្នកជំងឺឆ្លងដែនតាមតែអំពើចិត្តនេះ ពីសំណាក់លោក ជុំ ប៊ុណ្ណារ័ត្ន កំពុងប្រឈម នឹងការរិះគន់យ៉ាងខ្លាំង ហើយក៏កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់របររកស៊ី របស់ក្រុមឈ្មួញ ដែលនាំចូលទំនិញស្របច្បាប់ និងប្រជាពលរដ្ឋក្រីក្រ និងអ្នកជំងឺឆ្លងដែន មិនគួរបើថ្នាក់លើអន្ដោប្រវេសន៏ នាយឧត្តមសេនីយ៏ផ្កាយមាស៤ សុខ ផល មើលរំលងនោះទេ ។
ជាងនេះទៅទៀតអ្វីដែលធ្វើអោយប៉ះពាល់ខ្លាំងបំផុតនោះគឺជាកិត្តិយ័ស នឹងសេចក្ដីថ្លៃថ្នូរ និងកិត្តិយ័សរបស់អង្គភាព នៃអគ្គនាយកដ្ឋាន នគបាលអន្តោប្រវេសន៏ក្រសួងមហាផ្ទៃដែលតែងតាំងបុគ្គលទៅជាតំណាង មិនមែនអៅយបុគ្គលទៅចាប់ជម្រឹតប្រជាពលរដ្ឋ ឈ្មួញ ឧកញ៉ា យកលុយស្រង់ដើម
តាមច្រកនេះ ដោយតម្រូវអោយចំណាយបង់លុយ លើតុ និងក្រោមតុ ទៅអោយពួកខ្លួនតាមតែទំនើងចិត្តនោះទេ ។
ជាសំណូមពរ ក៏ដូចមានកាលើកឡើងថា ៖ សូម្បីតែពលរដ្ឋខ្មែរ ដែលឆ្លងដែន ចូលទៅពិនិត្យ និងព្យាបាលជំងឺ នៅប្រទេស វៀតណាម និយាយរួមគឺប្រឈមនឹងការលំបាកខ្លាំងណាស់ ព្រោះត្រូវមន្ត្រីក្រោមឱវាទ របស់លោក ជុំ ប៊ុណ្ណារ័ត្ន គាបជម្រឹតបង្ខំអោយបង់លុយ ស្រេចតែអំពើចិត្ត ដោយមិនយោគយល់ថា អ្នកជំងឺ ក្រខ្សត់ ប្រឈមខ្វះមុខខ្វះក្រោយ ឫត្រូវប្រឈមត្រូវការឆ្លងដែនសង្គ្រោះជបន្ទាន់នោះទេ ។
ក្រៅពីក្រុមមន្ត្រីនគរបាល អន្តោប្រវេសន៍ ចេញទៅមន្ត្រីគយ មន្ត្រីកាំកុងត្រូល នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច និងក្រុមមន្ត្រី ស្នាក់ការច្រកទ្វារ ទាំងនោះភាគច្រើនគឺមមាញឹកបំផុតគិតតែពីរឿង ប្រមូលលុយដាក់ហោប៉ៅ។ សូម្បីតែឈ្មួញ នាំចូលទំនិញវិយោគ តាមច្រកទ្វារ អន្តរជាតិព្រែកចាក ក៏ នគរបាល អន្តោប្រវេសន៍ តម្រូវឲ្យបង់លុយលើតុ លុយក្រោមតុ កាន់តែច្រើនឡើង រហូតបែកធ្លាយ រឿងអាស្រូវពុករលួយ ជាហូហែរ ដល់អ្នកកាសែតជាបន្ដបន្ទាប់ ។
គួរបញ្ជាក់ថា៖ អតីតកាលលោក ជុំ ប៊ុណ្ណារ័ត្ន ធ្លាប់ធ្វើជា ប្រធានក្រុម នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃរាប់សឹបឆ្នាំ ដែលគាតា់នជំនាញបំផុតខាងប្រដេញចាប់ចុះប្រមូលលុយ ពីក្រុមឈ្មួញរកស៊ីនៅខេត្តកំពត រាប់សិបឆ្នាំ មកហើយ លើសពីនេះទៅទៀតតាមជំនាញរបស់គាត់ស្គាល់មុខឈ្មួញ រកស៊ី ដឹកទំនិញខុសច្បាប់ដូចថ្ងៃ ដូច្នេះកុំសូម្បីគាត់មានជំនាញជានគរបាលអន្តោប្រវេសន៏ នោះ ក៏ត្រឹមកេរ៏ឈ្មោះរបស់គាត់ឭដល់ឈ្មួញក៏ធ្វើអោយពួកនោះខ្លបខ្លាចត្រូវតែចូលមកបង់លុយអោយក្រុមគាត់ដែរ ។
សូមរំលឹកថា ៖ បើយោងតាមសេចក្តីប្រកាស លេខ៣៥៨០ ប្រក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ លោកវរសេនីយ៍ឯក ជុំ ប៊ុណ្ណារ័ត្ន អត្ថលេខ ១៩៩៩៩ ពីមុនជា នាយរងប៉ុស្តិ៍ ច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ ត្រូវតែងតាំងជា ជានាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិ ព្រែកចាក ជំនួសលោក វរសេនីយ៍ឯក ណុប សារឹម កាលពីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ដែលត្រូវបានដកចេញពីតួនាទីកន្លងទៅ ។
ពាក់ព័ន្ធ និងរឿងដ៏រសើបខាងលើនេះការរិយាល័យរបស់យើងមិនអាចសុំការបំភ្លឺបានទេក្នុងថ្ងៃនេះ ប៉ុន្ដែសម្រាប់ក្រុមប្រជាពលរដ្ឋ ឈ្មួញ ឧកញ៉ា និងអ្នកឧកញ៉ារកស៊ីឆ្លងដែនវិញក៏បានទទូចសុំអំពាវនាវហើយ អំពាវនាវទៀតអោយក្រសួងមហាផ្ទៃគួរតែដាក់ការស៊ើបអង្កេតនូវច្រកទ្វារអន្ដរះជាតិព្រែកចាកណេះជាបន្ទាន់៕
ដោយ សថ្លា៎= រំ ពៃ