ពីខេត្តបន្ទាយមានជ័យ ៖ ស្ដាប់ក្រុមកម្មករអូសរទេះនឹង ក្រុមឈ្មួញជាច្រើនបានលួចខ្សឹបថ្អូញថ្អែថា៖ ប្រការដែលលោក ហ៊ុយ សុជាតិ ជាមេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រើអំណាចធ្វើព្យុះធ្វើភ្លៀងប្រព្រឹត្តអំពើពុករលួយអោយមន្ត្រីក្រោមបង្គាប់ជម្រឹតទារលុយប្រជាពលរដ្ឋតាមតែអំពើចិត្តបានក៏អាស្រ័យមានការឃុបឃិតបើកដៃពីសំណាក់លោក ឆែ សុធា ដែលជាប្រធានសាខាគយខេត្តបន្ទាយមានជ័យបានផងដែរ ។
ជាក់ស្ដែងទំនិញគេចពន្ធជាច្រើនមុខនិងទំនិញបង់ពន្ធមិនគ្រប់កំពង់តែត្រូវបានគេនាំចូលស្ទើរតែ តាមគ្រប់ច្រកល្ហករបៀងព្រំដែន និងតាមច្រកទ្វារអន្ដរះជាតិប៉ោយប៉ែតនឹងសុទ្ធតែត្រូវបានគេមើលឃើញថា៖កំពុងកើតមានការឃុបឃឹតបើកភ្លើងខៀវនាំចូលទំនិញខុសច្បាប់ ទំនិញហាមឃាត់ និងទំនិញបង់ពន្ធមិនគ្រប់ តាមគ្រប់ច្រកល្ហកពីសំណាក់ លោកមេគយមានអំណាច ។ ហើយបណ្ដោយអោយមានការចរាចរលំហូរទំនិញគេចពន្ធចូលយ៉ាងអនាធិបតេយ្យបំផុតទាំងថ្ងៃ ទាំងយប់ ជ្រកក្រោមការប្រើរូបភាព ដឹកជញ្ជូនអូសតាមរទេះ ប្រភេទធំៗយកមកស្តុកទុកតាមឈ្លាំង លួចលាក់ជាច្រើនទីតាំងនៅក្នងក្រុងប៉ោយប៉ែតទាំងមូល ដោយគ្មានការត្រួតពិនិត្យ នឹងសួរនាំពីសំណាក់ក្រុម ជំនាញគយក្រោមការដឹកនាំ របស់លោក ហ៊ុយ សុជាតិ សូម្បីបន្តិចទេ។
ប្រភពផ្ទៃក្នុងគយបានអះអាងទៀតថា ៖ ជាធម្មតាពួកគេស្គាល់ឈ្មួញទាំងនោះ ច្បាស់ដូចបាតដៃអញ្ចឹងបើ អ្នកអូសរទះ ទំនិញទាំងនោះចម្លែកគឺគេពួកគ្រាន់តែសួថា ៖ ជារបស់អ្នកណាតែប៉ុណ្ណោះ គឺទៅបានដោយសុវត្ថិភាព ពុំចាំ
បាច់រុះរើឆែកឆេរ ឫតាមដានទៅដល់ឃ្លាំង ស្តុកទំនិញនោះទេព្រោះតែពួកគេស្គាល់មុខថៅកែរួចហើយ ដោយពួកគេជាប់កាតព្វកិច្ចបង់លុយប្រចាំខែប្រចាំជើង ជាប្រចាំនោះ ។
បើតាមប្រភពប្រជាពលរដ្ឋ អូសរទេះជាច្រើនចេញចូលទៅប្រទេសថៃ ឆ្លងកាត់មុខការិយាល័យស្នាក់ការគយ នឹង រដ្ឋាករប៉ោយប៉ែត បានខ្សឹបនឹងរិះគន់អោយដឹងជាបន្ដបន្ទាប់ក៏ដូចជាបាន សំណូមពរឲ្យថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច
ហិរញ្ញវត្ថុ ក៍ដូចជាលោកនាយ គុណ ញឹម ដែលជានាយអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹងទៀតថា ៖ ជាសំណូមពរ គួរតែចាត់វិធានការទប់ស្កាត់ជាបន្ទាន់ផង ហើយក៏មិនត្រូវបណ្ដែតបណ្ដោយអោយបុរស ហ៊ុយ សុជាតិ ជិះសេះលែងដៃប្រព្រឹត្តអំពើពុករលួយ គាបចាប់ជម្រឹតប្រជាពលរដ្ឋជាបន្ដតាមតែទំនើងចិត្តទៀតដែរ ។
ផ្ទុយទៅវិញ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ ក៍ដូចជាអគ្គ នាយកដ្ឋានគយនឹងរដ្ឋករ មិនទាន់ឃើញចាត់វិធានការ ទប់ស្កាត់អំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ នឹងបក្ខពួកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យនោះឡើយ។
មិនតែប៉ុណ្ណោះ ដោយសារតែបញ្ហាហេតុនេះហើយទើបលោក ហ៊ុយ សុជាតិ នឹងបក្ខពួកដែលមានការធូរលុងបើកដៃពីសំណាក់ ប្រធានសាខាគយ ខេត្តបន្ទាយមានជ័យធ្វើមិនដឹងមិនផងនោះ នៅតែបន្តសកម្មភាពកើបប្រមូលលុយតាមបៀបពុករលួយឃុបឃិត ពីឈ្មួញធំំៗនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិគ្រប់ពីស្រុកថៃចូលមកក្រុងប៉ោយប៉ែត យ៉ាងពេញបន្ទុកកាន់តែខ្លាំងជាងមុនទៅទៀតសម្រាប់ទប់កៅអីខ្លាញ់ នឹងអភិវឌ្ឍន័៏មុខតំណែងរបស់ខ្លួនអោយរឹតតែធំ នឹងរឹងមាំ។
បើតាមការលួចខ្សឹបង្ហើបពីមន្ត្រីស្ថាប័នពាក់ព័ន្ធ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងទៀតថា ៖ បើទោះបីជាឈ្មួញ នឹងក្រុមអាជីវករ ក្រុមហ៊ុន ដឹកជញ្ជូនទំនិញ ដែលបង់ពន្ធត្រឹមត្រូវក៍ដោយ ក៍ចៀសមិនផុតពីការយកលុយទៅទម្លាក់បង់ក្នុងហិបខ្មៅពុករលួយរបស់មន្ត្រីគយ ក្រោមការគ្រប់គ្រង របស់លោក ហ៊ុយ សុជាតិ និងលោក ឆែ សុធា ដែលជាមេសាខាគយល្បីឈ្មោះពុករលួយនោះឡើយ។
មានការលើកឡើងពីក្រុមមន្ត្រីអោយដឹងថា ៖ បច្ចុប្បន្ននេះលោក ហ៊ុយ សុជាតិ នឹងបក្ខពូកមួយចំនួនតូច ត្រូវបានក្រុមឈ្មួញរិះគន់យ៉ាងខ្លាំងៗថា ៖ បញ្ជារបស់លោក ហ៊ុយ សុជាតិ បានដាក់ការគាបសង្កត់មន្ត្រីបណ្ដាលអោយមន្ត្រីទៅគាបសង្កត់ក ឈ្មួញ នឹងប្រជាពលរដ្ឋឲ្យបង់លុយលើតុ ក្រោមតុកាន់តែច្រើនជាងមុនទៅទៀត ដោយមិនខ្វល់ពីទុក្ខវេទនា របស់ប្រជាក្រីក្ររកស៊ីលំបាកចិញ្ចឹមឆ្នាំងនោះទេ ។
ជាងនេះទៅទៀត ដោយសារតែប្រការទាំងនេះហើយ បានធើ្វអោយមហាជនជាច្រើន បានធ្វើការរិះគន់សង្ស័យទៅលើលោក គុណ ញឹម ក៏ដូចជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ថាបានរួមដៃឃុបឃឹតជាមួយមន្ដី នឹងក៏បានសុំអំពាវនាវឲ្យលោក គុណ ញឹម ដែលជាមេគយធំ និងលោក អូនព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុគួរតែចាត់វិធានការទៅលើមន្ដ្រីអសមត្ថភាព នឹងទប់ស្កាត់អំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ និងមេគយ ឆែ សុធា ព្រមទាំងបក្ខពួកជាបន្ទាន់ ផង ដើម្បីបង្កើនកំណើនលើការប្រមូលពន្ធអោយបានគ្រប់ជ្រុងជ្រោយ នឹងមានប្រសិទ្ធិភាព ។
ជាពិសេសទៅទៀត មកទល់ពេលនេះ ឯលោក ឆែ សុធា ជាប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តបន្ទាយមានជ័យ វិញ ទំនងធ្វើជាមិនដឹងមិនលឺ ដែលប្រភពបានអះអាងថា ៖ អាចសង្ស័យជាមុខសញ្ញនៅពីក្រោយ លោក ហ៊ុយ សុជាតិ មេគយ ប្រចាំច្រកប៉ោយប៉ែត ក៏អចថាបាន ព្រោះតែគេដឹងថា ៖ មានមេឈ្មួញធំៗជាច្រើនដែលជាមេឈ្មួញដុះស្លែរកស៊ីពីអតីតះបាននឹងកំពង់តែសម្រុក នាំចូលនូវទំនិញគេចពន្ធយ៉ាងមមាញឺក ទាំងយប់ទាំងថ្ងៃ ហើយដែលបញ្ហានេះ មិនគួរបើបណ្ដោយឲ្យលោក ហ៊ុយ សុជាតិ ប្រព្រឹត្តអំពើពុករលួយ តាមរបៀបជិះសេះលេងដៃ កោរលើក្បាលរដ្ឋជាបន្តទៀតនោះឡើយ។ ព្រោះថាវាជាការជាន់ឈ្លីកំណែទម្រង់លើការប្រមូលពន្ធយ៉ាងពេញបន្ទុកមិនគួរបើមើលរំលងនោះទេ ។
ជុំវិញពាក់ព័ន្ធការលើកឡើងរបស់ប្រភពផ្ទៃក្នុងខាងលើ អង្គភាពយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក ហ៊ុយ សុជាតិ និង លោកមេសខាគយខេត្ដបន្ទាយមានជ័យ ឆែ សុធា បានទេ ក្នុងថ្ងៃនេះ ៕ ដោយ ស្ទាំង ស