គេសង្ស័យថា ៖ មានការត្រូវរ៉ូវគ្នារវាងឧកញ៉ាម៉ុង និងលោក ហេង សំហៃ អោយមានការនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ តាម គេសង្ស័យថា ៖ មានការត្រូវរ៉ូវគ្នារវាងឧកញ៉ាម៉ុង និងលោក ហេង សំហៃ អោយមានការនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ តាម ច្រកកំពង់ផែកែវផុស!
ពីខេត្តព្រះសីហនុ ៖ លោកឧកញាម៉ុងឬទ្ធី ម្ចាស់កំពង់ផែម៉ុងឬទ្ធី ដែលមហជនទូទៅទទួលស្គាល់ និងពេញនិយម ហៅឧកញាចិត្តធម៌ ឬឧកញាចិត្តបុណ្យ ដែលកន្លងមកលោកឧកញាម៉ុងឬទ្ធី បានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រស្ទើតែទូទាំងប្រទេសទៅហើយ តាមរយះការផ្តល់អំណោយមានគ្រប់សព្វបែបយ៉ាង ធ្វើឲ្យកេរ្ត៌ឈ្មោះរបស់លោកឧកញាម៉ុងឬទ្ធី មានភាពល្បីល្បាញ ខ្ទររន្ទឺ ទាំងក្នុងនិងក្រៅប្រទេស ដោយទទួលបានងារជាឧកញាចិត្តធម៌ឬឧកញាចិត្តបុណ្យ។ជាក់ស្តែងនៅពេលថ្មីៗនេះ?មានការបែកធ្លាយព័ត៌មាន រឿងអាស្រូវ ពីករណីកំពង់ផែម៉ុងឬទ្ធី ដែលមានលោកឧកញាម៉ុងឬទ្ធី ជាម្ចាស់កម្មសិទ្ធ ដោយកំពង់ផែមួយនេះ ត្រូវបានគេសង្ស័យថា?មានការបើកដៃឲ្យមានការនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ពីសំណាក់លោកហេង សំហៃ ប្រធានការិយាល័យគយនិងរដ្ឋករច្រកកំពង់ផែកែវផុស។
បើយោងតាមប្រភពព័ត៌មានមួយពីមន្ត្រីគយនិងរដ្ឋករច្រកកំពង់ផែកែវផុសបានឲ្យដឹងថា ?បច្ចុប្បន្ននេះមេគយច្រកកំពង់ផែកែផុស លោក ហេង សំហៃ ត្រូវបានគេសង្ស័យថា?បាននិង កំពុងតែធ្វើសកម្មភាពបើកដៃឲ្យមានការនាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់យ៉ាងគគ្រឹកគគ្រេង ដោយមិនមានការចុះត្រួតពិនិត្យវាយតម្លៃពន្ធ ដើម្បីប្រមូលពន្ធជូនរដ្ឋនោះទេ?។ប្រភពខាងលើបានឲ្យដឹងទៀតថា? រាល់ឯកសារទាក់ទងនិងការនាំទំនិញចូលពីប្រទេសថៃ លោកហេង សំហៃ មេគយរូបនេះគឺគ្រាន់តែអង្គុយចាំស៊ីញេតែប៉ុណ្ណោះ ដែលកន្លងមកលោកហ៊ុន សែន តែងតែមានប្រសាសន៏ថា ?ជាមន្ត្រីជើងដប់ នោះ។ តាមប្រជាពលរដ្ឋនៅតំបន់កែវផុសបាននិយាយថា ? រាល់ទូក ឬ កាប៉ាល់ ដែលមកសំចតនៅកំពង់ផែម៉ុងរិទ្ធីដើម្បីទំលាក់ទំនិញ គ្រប់ប្រភេទគេមិនដែលឃើញមានភ្នាក់ងារស្ថាប័នគយចុះមកវាយតម្លៃ ឬត្រួតពិនិត្យមើលទំនិញនោះឡើយ ?ប៉ុន្តែបែរជាឃើញមានតែឡានយ៉ីឌុបរាប់សិបគ្រឿងចូលមកដឹកទំនិញនាំចូលពីកំផែរ ម៉ុង ឬទ្ធី ក្នុងមួយថ្ងៃៗ ដែលជាចេតនាបើកដៃឲ្យមានទំនិញគេចពន្ធយ៉ាងគគ្រឹកគគ្រេង។
បើតាមប្រភពព័ត៌មានខាងលើបានបន្តទៀតថា ? លោក ហេង សំហៃ មេគយររួបនេះ មិនគួរណាហ៊ានធ្វើការប្រព្រឹត្តិអំពើពុករលួយបែបនេះនោះឡើយ? ពោលគឺដោយសារតែលោកចង់រក្សាតំណែងរបស់ខ្លាញ់របស់លោកតែប៉ុណ្ណោះ ព្រោះតែលោកមេគយរួបនេះត្រូវតែមានកញ្ចប់ក្រៅប្រព័ន្ធដើម្បីសូកប៉ានមេគយទើបមកកាន់តំណែងថ្មី ពីព្រោះមេគយខេត្តព្រះសីហនុលោកទុំណូទើបឡើងថ្មីនេះ ធ្លាប់មានប្រវត្តិន៏ឈ្មោះមិនស៊ូវល្អជាច្រើនមកហើយទាក់ទងនឹងអំពើពុករលួយ និង មានខ្នងបង្អែកនៅពីក្រោយខ្នងធំៗជាច្រើនទៀតផង ។
ប្រភពព័ត៌មានខាងលើបានបន្ថែមទៀតថា ?លោកហេង សំហៃ បានបើកដៃឲ្យមានការនាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់បែបនេះ គឺដោយសារតែលោកចង់បានលុយក្រៅប្រពន្ធ័បន្ថែម ទៀតដើម្បីការចំណាយទៅថ្នាក់លើផ្សេងៗ ដែលអាចជួយទប់កៅអីរបស់ខ្លួនមិនឲ្យរបូត ។ បច្ចុប្បន្នលោកហេង សំហៃមេគយរូបនេះ ដោយសំអាងទៅលើឈ្មោះកំពង់ផែររបស់អ្នកឧកញា ម៉ុង ឬទ្ធី ហើយបើកដៃដោយចំហរ ដោយមិនខ្លាចការដាក់ស៊ើបអង្កេតពីស្ថាប័នអង្គភាប្រឆាំងអំពើពុករលួយនោះឡើយ?។
សូមបញ្ជាក់ថាការបើកដៃឲ្យមានការនាំទំនិញគេចពន្ធនិងមិនបង់ពន្ធមិនគ្រប់មិនមានការត្រួតនិត្យឲ្យបានច្បាស់លាស់ពីស្ថាប័នគយដែលគ្រប់គ្រងដោយលោក ហេង សំហៃ បានធ្វើឲ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើកិត្តិនាមរបស់អ្នកឧកញា ម៉ុង ឬទ្ធី ជាម្ចាស់កំពង់ផែ ម៉ុង ឬទ្ធី កែវផុស និង ជាមហាសប្បុរសធម៌ ដែលតែងតែជួយដល់ជនក្រីក្រខ្វះខាតទីទាល់ក្រគ្មានទីពឹង ដោយមានការយល់ច្រឡំពីប្រជាពលរដ្ឋថា អ្នកឧកញា ម៉ុង ឬទ្ធី ធ្វើកំពង់ផែរបើកច្រកឲ្យមានទំនិញនាំចូលគេចពន្ធ ទាំងអស់គឺដោយសារមិនមានការយកចិត្តដាក់ពីលោក ហេង សំហៃ មេគយររូបនេះ ព្រោះតែប្រយោជន៏ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៏ជាតិ ចំណូលថវិការជាតិត្រូវបានកាត់បន្ថយ ទំនិញនាំចូលកាន់ច្រើន ធ្វើឲ្យសសៃឈាមសេដ្ឋកិច្ចត្រូវបានរាំងស្ទះគួរឲ្យព្រួយបារម្ភ។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះ លោកហេង សំហៃ មិនអាចទាក់ទងសូមការបំភ្លឺបានទេនាល្ងាចនេះ ដោយសារតែទូរស័ព្ទមិនមានអ្នកទទួល។
ដោយឡែកបើតាមប្រជាពលរដ្ឋបានសូមសំណូមពរ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតមិនគួរនឹងមើលរំលងពីសកម្មភាពជិះសេះលែងដៃលើការប្រមូលពន្ធស្ងាត់ៗរបស់លោកហេង សំហៃ ក្នុងកំពង់ផែកែវផុះឧកញ៉ា ម៉ុង ទេ ព្រោះតែគេសង្ស័យថា ៖ ខ្លាចត្រីងៀតឆ្លៀតពងថែមទៀត ៕
ដោយ ឆ្លាម ស