ពីខេត្តកំពត ៖ តាមប្រភពពីមន្ត្រីគយ និងភ្នាក់ងារគយតូចតាចក្នុងខេត្តកំពត បានឲ្យទម្លាយអោយដឹងថា ៖ ចាប់តាំងពីលោក ហេង សំបូរ បានទទួលតំណែងជាមេគយ ខេត្តកំពតពេលណាមកគឺបុគ្គល ហេង សំបូរ បានប្រើអំណាចប្រព្រឹត្ត អំពើពុករលួយយ៉ាងពេញបន្ទុក ដោយគ្មានញញើតអ្វីទាំងអស់តាមរយះដាក់ក្រុមមន្ត្រីគយក្រោមចំណុះ និងក្រុមគយចល័តអោយប្រដេញ ដេញតាមចាប់ជម្រឹតប្រជាពលរដ្ឋអ្នករកស៊ីចិញ្ចឹមឆ្នាំងអោយបង់លុយតាមតែទំនើងចិត្ត ហើយឯក្រុមឈ្មួញធំៗវិញ បែរបើកភ្លើងខៀវរាប់ក្បាលឡានយកលុយ និងអោយបង់ខែ។
មិនតែប៉ុណ្ណោះ ភាពក្រអឺតក្រទមប្រដេញចាប់ក្រុមប្រជាពលរដ្ឋក្រីក្រអោយចូលបង់លុយតាមតែទំនើងចិត្ត ។ ហើយដូចជារឿងដែលមិនអាចបិទបាំងបាននោះ បានធ្វើអោយមានការឈឺចាប់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរកស៊ីក្នុងតំបន់ ។ ហើយអ្វីជារឿងដ៏អយុត្តិធម៌ នឹងអំពើពុករលួយនោះ គឺបុគ្គល ហេង សំបូរ បែរជាឃុបឃឹតឧិនលំទោនជាមួយក្រុមឈ្មួញមានខ្សែបង្អកខ្នងធំៗ ដាក់ខែ បង់ខែយកលុយជាប្រចាំដោយមិនខ្វល់ពីទុក្ខវេនាឈឺចាប់របស់ប្រជាពលរដ្ឋរកស៊ីបន្តិចបន្ទួចនោះទេ ។ ហើយបើទោះជាមានក្រុមសហភាតរះ អ្នកសារព័ត៌មាន និងក្រុមគេហ៏ទំព័រនានា បានចុះផ្សាយបកអាករាតពីអំពើពុករលួយនោះជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ទាំងលោក គុណ ញឹម ដែលជាអគ្គនាយកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ក៏ដោយ ក៏ទំនងមិនហ៊ានមិនហ៊ានប៉ះពាល់ លើលោក ហេង សំបូរ ក៏ថាបានឫក៏គាត់មានអំណាចខ្នងក្រាស់ ឫក៏អំណាចលុយសូកប៉ាន់ទុបកៅអីរបសគាត់វាក្រាស់ក្រែលខ្លាំងន៉ទៅ ។
គួររំលឹកថា ៖ រឿងប្រដេញចាប់ជម្រឹតធ្វើបាបប្រជាពលរដ្ឋអោយចូលបង់លុយថ្លៃបាយក្រោមតុ ជាប្រចាំរាល់ថ្ងៃមិនលើកលែងនេះ វាគឺជាការសាងបាបកម្មអោយប្រជាស្អប់ខ្ពើមការដឹកនាំ របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពង់រងសម្ពាតពីសហគមន៏អឺរុប យ៉ាងធ្ងន់ធ្ងរបំផុតមិនអាចប្រកែកបាន ជុំវិញរឿងចាប់ហែកអង្កន់គណះបក្ខសង្គ្រោះជាតិចែកគ្នាជាកង់ៗ ដើម្បីបានគ្រងអំណាចក្នុងស្រោមប្រជាធិបតេយ្យបិទបាំងនោះ ។ ដូចនេះបុគ្គល ហេង សំបូរ ដែល្រព្រឹត្តអំពើពុករលួយមិនរើសមុខប្រដេញចាបតែចំពោះក្រុមប្រជាពលរដ្ឋក្រីក្រប្រចាំតំបន់ ហើយស៊ុមគ្រលំឃុបឃឹតតែជាមួយក្រុមឈ្មួញធំៗយកលុយខែយ៉ាងត្រេកត្រអាលនេះ មិនខុសពី ហេង សំបូរ ហែកសន្លឹកឆ្នោតរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ចោលនោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះគេពុំដឹងថា ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយគួរមានវិធានការបែបណាទៅលើបុគ្គល ហេង សំបូរ នោះទេ នូវពេលដែលប្រធានអង្គភាព របស់ស្ថាប័នគយ គេមិនអើពើចាត់វិធាន ការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយយ៉ាងពេញបន្ទុករបស់បុគ្គល ហេង សំបូរ ដែលជាមេសាខាគយខេត្តកំពតនោះ ។ ហើយដែលគេសង្ស័យថា ៖ ប្រហែលជាតឹងពោះតឹងកដោយសារតែ ហេង សំបូរ ហើយដឹងបានជាមិនឃើញអគ្គនាយកដ្ឋានគយនិងរដ្ឋករ កម្រើកសកម្មភាពប្តិចណាសោះ ។
មកដល់ពេលនេះ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងទៀតថា ៖ រយៈពេលជា ច្រើនខែកន្លងទៅនេះ គេឃើញសកម្មភាពឈ្មួញជាច្រើននាក់បានសម្រុកនាំចូល ទំនិញ គេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនតាមច្រក ព្រែកចាក និងច្រក តន់ហន់ ស្រុកកំពង់ ត្រាច ខេត្តកំពត យ៉ាងរលូនបំផុត ។ ដោយសារតែក្រុមឈ្មួញបានអួតអាងពីការបើកភ្លើងខៀវ ការឃុប ឃិតបើក ដៃពីលោក ហេង សំបូរ ដែល ជាមេគយ ខេត្តកំពតផងដែរទើបទំនិញគេចពន្ធត្រូវបានក្រុមឈ្មួញនាំចូលយ៉ាងពេញបន្ទុកដូចទឹកបាក់ទំនប់ដោយគ្មានការទប់ស្កាត់មកទល់ពេលនេះ ។
ជាងនេះទៅទៀតប្រភពបានឲ្យដឹងទៀតថា មេគយ ប្រចាំច្រក ព្រែកចាក និងច្រក តន់ហន់ ចាំតែ ធ្វើតាម បញ្ជារបស់ លោក ហេង សំបូរ ប៉ុណ្ណោះ ព្រោះបើពួក គេហ៊ានជំទាស់ អាចត្រូវ ប្រឈមនឹង ការដក បញ្ឈរជើង ជាមិនខាន។
ទំនិញដែល ឈ្មួញនាំ ចូលតាម ច្រកព្រែក ចាក និងច្រ កតន់ហន់ បង់ពន្ធប្រមាណ តែ៣០ទៅ ៤០ភាគ រយប៉ុណ្ណោះ ក្រៅពី នេះគឺ ឈ្មួញ បែង ចែកផលប្រយោជន៍ ជាមួយ លោក ហេង សំបូរ មេគយ ខេត្ត កំពត ទើបអ្វី ៗអាច ប្រព្រឹត្តទៅដោយ រលូន។
ប្រភព ដែលស្និទ្ធ នឹងលោក ហេង សំបូរ បានឲ្យ ដឹងថា មេគយ ខេត្តកំពត រូបនេះ មាន ខ្នងបង្អែក ធំជាង លោក គុណ ញឹម ដែល ជាអគ្គនា យកគយ ទៅទៀត ហេតុនេះ ហើយទើប លោក ហេង សំបូរ ហ៊ានធ្វើអ្វីៗតាមអំ ពើចិត្ត។
មានសេច ក្ដីរាយការ ណ៍ថា បច្ចុប្បន្ន ទំនិញគេច ពន្ធដែល ឈ្មួញនាំ ចូលតាមច្រក តន់ហន់ ច្រកព្រែក ចាក និងច្រក ដែន សមុទ្រ គឺជាប្រ ភពចំណូល ដ៏សំខាន់ របស់ លោក ហេង សំបូរ និង បក្ខពួក មួយចំនួន ដែលឃុប ឃិតគ្នា ធ្វើអ្វីៗតាមអំ ពើចិត្ត។
ហេតុនេះ លោក អូន ព័ន្ធ មុនីរ័ត្ន ដែល ជារដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិនគួរ បណ្ដែត បណ្ដោយ តទៅ ទៀតទេ ព្រោះ លោក ហេង សំបូរ មេគយខេត្តកំពត កំពុង ធ្វើអ្វីៗ តាមអំពើ ចិត្តដែល ជាហេតុ ធ្វើឲ្យ រដ្ឋខាត បង់ចំណូលពន្ធយ៉ាង ច្រើនសន្ធឹក សន្ធាប់ក្នុង មួយខែៗ។
ពាក់ព័ន្ធ ទៅនឹង បញ្ហានេះ ភ្នាក់ងារ សារព័ត៌ មានយើងពុំទាន់អាចសុំការ បំភ្លឺពី លោក ហេង សំបូរ មេគយ ខេត្តកំពត បាន នៅឡើយ ទេក្នុងថ្ងៃនេះ ៕
ដោយ ឆ្លាមសមុទ្រ