ឧត្តរមានជ័យ ៖ បែកធ្លាយថ្មីៗថា លោក ថៃ គឹមហេង អាងខ្លួនជាជំនួយការរបស់លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដែលកន្លងមករងការរិះគន់ក្នុងករណីរកស៊ីលក់ឈើខុសច្បាប់នោះក៏កំពុងមានជាប់ពាក់ព័ន្ធក្នុងជំនួញយកឈ្មោះថាជាជំនួយការរបស់អភិបាលខេត្តឧត្តរមានជ័យទៅកាងការរកស៊ីខុសច្បាប់រកស៊ីដឹកទំនិញគេចពន្ធនាពេលបច្ចុប្បន្នផងដែរ។
តាមប្រជាពលរដ្ឋរស់នៅស្រុកអន្លង់វែង និងក្រុងសំរោង បានបញ្ជាក់ថា ៖ ដោយសារអាងអំណាចលោក ស ថាវី នៅពីក្រោយផងនោះទើបលោក ថៃ គឹមហេង បានពង្រីកមុខរបរខុសច្បាប់របស់ខ្លួនពីការជួញឈើប្រណីតខុសច្បាប់ទៅចាប់ជំនួញខុសច្បាប់មួយទៀតនោះគឺការនាំចូលទំនិញគេចពន្ធពីប្រទេសសៀមចូលកម្ពុជាដែលគ្មានមន្ត្រីជំនាញណាមួយហ៊ានក្រអឺតក្រទមចេញមុខមកពិនិត្យការនាំចូលទំនិញខុសច្បាប់របស់គាត់នោះទេ ! ។
ប្រភពសាលាខេត្តបញ្ជាក់ថា ៖ កន្លងមកលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ធ្លាប់ថ្លែងប្រាប់អ្នកសារព័ត៌មានថា ៖ លោកគ្មានអង្គរក្សឬជំនួយការឈ្មោះ ថៃ គឹមហេង នោះទេ តែបើទោះបីលោកអភិបាលខេត្តរូបនេះខំប្រឹងប្រកែកយ៉ាងណាក៏ដោយក៏នៅខេត្តឧត្តរមានជ័យ មជ្ឈដ្ឋានទូទៅពិសេសកម្លាំងសមត្ថកិច្ចនិងមន្ត្រីគយបានទម្លាយអោយដឹងអស់ហើយថា ៖ លោក ថៃ គឹមហេង គឺ ជាជំនួយការផង និងជាកងអង្គរក្សផ្ទាល់ខ្លួនផងរបស់លោក ស ថាវី ផងដែរពិតមែន ។
ពាក់ព័ន្ធដោយសារតែអាងអំណាចរបស់លោក ស ថាវី ផងនោះ ទើបមេឈ្មួញអង្ករក្សផង ជំនួយការផង ឈ្មោះ ថៃ គឹមហេង បានមានលទ្ធភាពសិទ្ធអំណាចក្នុងការដឹកឈើល្មើសច្បាប់ និងកាងដឹកទំនិញគេចពន្ធខុសច្បាប់ដោយគ្មានខ្លាចញញើតច្បាប់ទម្លាប់ឬខ្លាចញញើត នឹងសមត្ថកិច្ចជំនាញណាបន្ដិចឡើយ។
ដូចជាទន្ទឹមនឹងអំណាចកាងនូវពីក្រោយរបស់អាជ្ញធរខេត្តយ៉ាងមាំទាំនេះ ត្រូវបានសមត្ថកិច្ចមួយចំនួនបានលួចបង្ហើបខ្សឹបៗអោយដឹងទៀតថា ៖ ដោយសារតែមានសមត្ថកិច្ចមួយចំនួនមិនស្អាតស្អំស្រាប់ផងនោះក៏ទទួលប្រាក់សំណូកពីលោក ថៃ គឹហេង ជាថ្នូរនឹងការមិនអើពើចំពោះបទល្មើសរបស់ឈ្មួញ ថៃ គឹមហេង ពិសេសនោះសមត្ថកិច្ចជំនាញមួយចំនួននោះក៏បានឧិនក្បាលសុំរស់ ដោយការទើសទាល់ខ្លាចអំណាច និងមិនចង់ប្រឈមមុខជាមួយលោក ស ថាវី នោះក៏ចេះតែបិទភ្នែកធ្វើមិមដឹងមិនលឺតែម្ដងទៅ ។
គួរបញ្ជាក់ថានៅស្រុកអន្លង់វែង និងក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋបញ្ជាក់ថា ៖ គឺជាទីតាំងប្រព្រឹត្តបទល្មើសសេដ្ឋកិច្ច និងបទល្មើសព្រៃឈើដ៏ធំជាងគេព្រោះទីតាំងខាងលើមានសក្តានុពលខ្ពស់ខាងលាក់បំពួនសេដ្ឋកិច្ច តាមបណ្ដោយព្រំដែនកម្ពុជា សៀម នឹងមហាសែនឆ្ងាយដែនសមត្ថជំនាញក្ដៅៗទៅដល់ផងដូច្នេះហើយទើបបានធ្វើអោយមេឈ្មួញបទល្មើស ថៃ គឹមហេង អាចយកអំណាចរបស់អភិបាលខេត្តទៅកាងប្រើប្រាស់គំរាមជំនាញខុសបែបបទតាមតែទំនើងចិត្តបានផងនោះ ។
ជុំវិញរឿងអាស្រូវរបស់មេឈ្មួញឈ្មោះ ថៃ គឹមហេង អាងខ្លួនជាអង្គរក្ស និងជំនួយការដែលយកអំណាចរបស់អភិបាលខេត្តឧត្តរមានជ័យ ទៅកាងការកស៊ីខុសច្បាប់គំរាមជំនាញនាំចូលទមនិញខុសច្បាប់មិនបង់ពន្ធចូលរដ្ឋនោះ ក្នុងល្ងាចថ្ងៃនេះដែរការិយាល័យរបស់យើងមិនអាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធណាមួយបានឡើយ៕ ដោយ ត្មាតព្រំដែន