ព្រះសីហនុ ៖ក្រុមអ្នករត់ការទំនិញវិ និយោគនាំចូលបានបង្ហើបថា តាំងពីលោកយឹកយូរបាន ទៅធ្វើជាមេគយនៅកំពង់ផែ ក្រុង ព្រះ សីហនុ មកអំពើពុករលួយបាន កើតជាលក្ខណះប្រព័ន្ធ ក្នុងអង្គភាពគយនិងរដ្ឋាករ កំពង់ផែស្វយ័តក្រុង ព្រះសីហនុ ដោយ យ៉ាង តិចមួយឯកសារក៏ត្រូវចំណាយ ចាប់ពី៧០ដុល្លារ ទៅ៩០ដុល្លារ ។ជាធម្មតាឯកសារ ចុះប្រតិវេទន៍គយ ត្រូវឆ្លង កាត់ គយ និងបង់លុយ ក្រោម តុបែបនេះ ក្នុងមួយថ្ងៃរាប់រយ ឯកសារ សួរថា ពួកគាត់កៀបជំរិត ពីក្រុមហ៊ុន វិនិយោគ បាន ប៉ុន្មាន ពាន់ ដុល្លារ ក្នុងមួយថ្ងៃ ឬប៉ុន្មានម៉ឺនដុល្លារ ក្នុងមួយខែ ? ម្យ៉ាងទៀត ក្នុងមួយឯកសារ ចុះលេខម្តងៗ មិនមែនតិច កុងតឺន័រ ឡើយ គឺយ៉ាងតិចចាប់ ពី៥កុងតឺន័រ ទៅ២០ឬ៣០កុងតឺន័រ ហើយមួយកុងតឺន័រ បង់លុយក្រោមតុ ចាប់ពី៤០ដុល្លារ ទៅ៥០ ដុល្លារតើមួយថ្ងៃៗ ការងារ ពុករលួយ ជាលក្ខណះប្រព័ន្ធ បែបនេះ បានប៉ុន្មាន ម៉ឺនដុល្លារ?
តាមលោក យឹក យូរ មេអង្គភាព គយនិងរដ្ឋាករកំពង់ផែស្វយ័ត ក្រុងព្រះសីហនុបានចាត់ចែង ឲ្យកូនចៅ រកចំណូលតាម ជំនាញបច្ចេកទេស ដែលភាសាសាមញ្ញគេហៅ ថារកលុយក្រោមតុបានរាប់ម៉ឺន ដុល្លារក្នុងមួយខែៗតា មរយះការបង្កើតកា រិយា ធិបតេយ្យ មានលក្ខណះប្រព័ន្ធជ្រកក្រោមជំនាញដើម្បីប្រមូលលុយពីឯកសារប្រតិវេទន៍ លើទំនិញ វិនិយោគនាំចូល ដែលពន្ធអាករ ជាបន្ទុករបស់រដ្ឋ។
ប្រភពបន្តថា តាំងពីលោក យឹក យូរ បានទៅធ្វើជាមេគយ នៅកំពង់ផែក្រុងព្រះសីហនុមក មានព័ត៌មានប្រាប់ឲ្យដឹងថា ពួកឈ្មួញៗ និងក្រុមអ្នករត់ការ ឯកសារទាំងឡាយ មិនសប្បាយចិត្តនឹង វត្តមានរបស់លោក យឹក យូរ ទាល់តែសោះ ព្រោះគាត់ពូកែបង្កើតល្បិច គាបយកលុយស្រស់ៗពីពួកគេ (ពួកឈ្មួញៗ និងក្រុមអ្នករត់ការ) ។ពួកគេនិយាយថា សព្វថ្ងៃនេះគ្រាន់តែឯកសារ ចុះប្រតិវេទន៍គយ ក្នុងមួយថ្ងៃៗមាន រាប់រយឯកសារឯណោះ… ហើយក្នុងមួយឯកសារ ការចំណាយក្រៅផ្លូវការ មានចាប់ពី៩០ដុល្លារ ទៅ១០០ដុល្លារអាមេរិក ? ដែលនេះមិនទាន់គិត ពីការកោសរូស ចាប់កំហុសផ្សេងៗនោះទេ? ។ ហើយការបង់លុយនេះ ធ្វើឡើងច្រើនដំណាក់កាល រាប់តាំងពីផ្នែកគណនេយ្យកន្លែងបោះត្រា និងកន្លែងត្រួតពិនិត្យទំនិញ ព្រមទាំងកន្លែងសំខាន់ ជាងគេបំផុតនោះគឺ នៅចំណុចអ្នកអនុញ្ញាត ឲ្យរថយន្ដដឹកទំនិញចេញ-ចូល ទាល់តែមានការឯកភាព (បង់លុយគ្រប់ចំនួន) ពីលោកប្រធាន ញឹកយូរទើបគេអនុញ្ញាតឱ្យ រថយន្ដអាចចេញ-ចូលបាន ឬក៍អាចយកទំនិញ ចេញពីកំពង់ផែនោះបាន ៕ ដោយ ឆ្លាម ខ្មៅ