ខេត្តកំពត ៖ មកដល់ពេលនេះអំពើពុករលួយរបស់លោក ហេង សំបូរ ដែលជាមេគយខេត្តកំពត ក្នុងការបើកដៃឲ្យ ឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក ច្រកតន់ហន់ និងតាមដែនសមុទ្រយ៉ាងពេញបន្ទុក គឺជារឿងមិនអាចបិទបាំងបាន ឡើយ។
រយៈពេលប៉ុន្មានខែកន្លងទៅនេះមេគយខេត្តកំពត គឺលោក ហេង សំបូរ បានសាងនូវភាពល្បីល្បាញយ៉ាងឆាប់រហ័សជុំវិញការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនសមុទ្រ ដើម្បីប្រមូលលុយដាក់ហោប៉ៅយ៉ាងក្រអឺតក្រទម។ ប្រភពបានឲ្យដឹងទៀតថា លោកហេង សំបូរ ដែលមានលោក គុណ ញឹម អគ្គនាយកគយជាខ្នងបង្អែករឹងមាំ កំពុងតែមានអំណាចយ៉ាងធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួននិងបែងចែកទៅថ្នាក់លើដោយគ្មានញញើតអ្វីទាំងអស់។
រឿងរ៉ាវពុករលួយរបស់លោក ហេង សំបូរ មេគយខេត្តកំពត ត្រូវបានមន្ត្រីគយនិងភ្នាក់ងារគយតូចតាចក្នុងខេត្តនេះបើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យលោក គុណ ញឹម ជាអគ្គនាយកគយ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានដឹងនិងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ដោយហេតុថា លោក ហេង សំបូរ បន្ទាប់ពីទទួលបានតំណែងជាមេគយខេត្តកំពត ក៏មានឈ្មោះល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ។
ទន្ទឹមនឹងនេះក៏មានក្រុមមន្ត្រីគយតូចតាចក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហើបឲ្យដឹងថា បើគ្មានការឃុបឃិតបើកដៃពីលោក គុណ ញឹម ទេ គឺលោក ហេង សំបូរ មេគយខេត្តកំពត មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងរឿងអាស្រូវពុករលួយរបស់លោក ហេង សំបូរ ដែលជាមេគយខេត្តកំពតនោះទេ។
ដើម្បីទប់ស្កាត់នូវបទល្មើសនានា អោយមានប្រសិទ្ធភាពនោះ គួតែថ្នាក់លើគយគួរលើកតំកើងស្មារតី បទបញ្ជាលេខ ០១.ប.ប ក៏ដូចជាការបង្កើនដាក់ការស៊ើបអង្កេត លើក្រុមគយក្នុងច្រកនេះ ជាបន្ទាន់ផង ដើម្បីបង្កើនការប្រមូលពន្ធ ឲ្យមានសមភាពក្នុងការប្រកួតប្រជែង ធ្វើអាជីវកម្ម ជាការលើកទឹកចិត្តដល់វិនិយោគគិន សុច្ចរិតផងដែរ មិនគួរបើកដៃឲ្យលោក ហេង សំបូរ ធ្វើទង្វើ ស្រេចតែអំពើចិត្តនោះទេ?។
ពាក់ព័ន្ធជុំវិញករណី ខាងលើនេះមិនអាចទាក់ទងសូមការបំភ្លឺពីលោក ហឹង សំបូរបាននោះទេ?នៅថ្ងៃនេះ។
ដោយឡែកតាមសេចក្តីរាយការណ៍ពីមន្ត្រីគយតូចតាចក្នុងខេត្តកំពត បានឲ្យដឹងថាចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជាមេគយខេត្តកំពត កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៦ រហូតមកគឺឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដោយសារមានការឃុបឃិតបើកដៃពីលោក ហេង សំបូរ តែម្តង។
ប្រការនេះបានធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេព្រោះលោក ហេង សំបូរ កំពុងប្រមូលលុយដាក់ហោប៉ៅតាមរបៀបពុករលួយយ៉ាងសុខស្រួល។មន្ត្រីគយតូចតាចក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថាលោក ហេង សំបូរ មានខ្នងបង្អែកជាមន្ត្រីធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ហើយតែងបែងចែកផលប្រយោជន៍ដល់មន្ត្រីធំៗទាំងនោះជាប្រចាំដើម្បីការពារអំពើពុករលួយរបស់ខ្លួន ហើយពីមួយខែទៅមួយខែលោក ហេង សំបូរ ប្រព្រឹត្តអំពើពុក រលួយកាន់តែខ្លាំងជាងមុនយ៉ាងពេញបន្ទុកដែលបញ្ហនេះមិនគួរបើថ្នាក់លើមើលរំលងនោះទេ៎ !៕
ដោយ ឆ្លាម សមុទ្រ