ខេត្តមណ្ឌលគីរី ៖ បើយោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ៖ លោកសឹង្ហ សុំអុលដែលសល់មានទ្រព្យសម្បត្តិមហាសាល និងទទួលងារជាឧកញ្ញ៉ានេះមិនក៏ដោយសារលោក សឹង្ហ សុំអុល ជាមេឈ្មួញឈើយ៉ាងធំ ប្រចាំខេត្តប៉ែកឥសាន្ត នៃប្រទេស នឹងបានរកស៊ីដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសយួនជាយូឆ្នាំ មកហើយ ជ្រកក្រោមឡេះឈើក្រុមហ៊ុនស្របច្បាប់ ។ តែតាមធាតុពឹតព្រៃសប្បទានដែលខ្លួនមាននោះបានកាបដឹកអស់ព្រៃជាយូរឆ្នាំមកហើយ ។
គួររំលឹកផងដែរនៅដើម ឆ្នាំ២០១៧ គឺលោកនាយករដ្ឋមន្ត្រី បានបង្កើត គណ:កម្មការចម្រុះដឹកនាំដោយនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកង ខេមរភូមិន និងជាមេបញ្ជាការ(P.M)លើផ្ទៃប្រទេសបានចុះបង្ក្រាបបទល្មើស ព្រៃឈើទ្រង់ទ្រាយធំជាលើកទី១នៅខេត្តប៉ែកឥសាន្តនេះ និងបានដកហូតឈើអត់ ច្បាប់រាប់ម៉ឺនម៉ែត្រគូប និងបានកត់ត្រា ឈ្មោះមេឈ្មួញ ដុះស្លែរធំៗជាច្រើននាក់ ឲ្យជាប់ក្នុងបញ្ជីរខ្មៅរបស់គណ:កម្មការចម្រុះ ក្នុងនោះក៏មានឈ្មោះលោក សឹង្ហ សុំអុលម្នាក់ នេះផងដែរ បច្ចុប្បន្ននេះ គេសង្កេតឃើញមេឈ្មួញដែលមានឈ្មោះ ក្នុងបញ្ជីខ្មៅទាំងនោះនៅមានសេរីភាពពេញលេញមកដល់ពេលនេះមិន ទាន់ឃើញ គណ:កម្មការ កោះហៅមេ ឈ្មួញឈើទាំងនោះ ឲ្យមកទទួលខុសត្រូវ តាមផ្លូវច្បាប់ នៅឡើយទេ។
ប្រភពរាយការណ៍បានឲ្យដឹងបន្ថែមទៀតថា ៖ ឥឡូវនេះគេឃើញលោក សឹង្ហ សុំអុល បានចេញមុខ រកស៊ីឈើឡើងវិញលក្ខណ:ទ្រង់ទ្រាយធំជាងមុន ប្រើប្រាស់ សុទ្ធតែរថយន្តយីឌុបដឹកជញ្ជូនឈើខុសច្បាប់ជ្រកក្រោមស្លាកក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ ដែលមានទីតាំងស្ថិតក្នុងឃុំ សុខសាន្ត និងឃុំស្រែសង្គម ក្នុងស្រុក កោះញែក គេសង្ស័យឈើទាំងនោះ កាប់ដឹកចេញពីតំបន់ហាមឃាត់ដែនជម្រកសត្វព្រៃភ្នំព្រេច ។
តាមព័ត៌មានទទួលបានថ្មីៗនេះថា ៖ លោក សឹង្ហ សំអុល បានប្រើប្រាស់ កម្លាំងប្រជាពលរដ្ឋឲ្យចូលកាប់ឈើនៅ តំបន់ដែនជម្រកសត្វ ព្រៃភ្នំព្រេច ហើយឲ្យ មេការឈរ ចាំប្រមូលទិញ និងដឹកឈើចូលទីតាំងក្រុមហ៊ុន ដាយថាន់ជាបណ្ដោះ អាសន្ន និងដឹកចេញទៅប្រទេសវៀតណាមតាមរថយន្តយីឌុប និងដឹកចែក ចាយតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេស បានដោយ រលូនគ្មានការ រំខានពីសមត្ថ កិច្ចជុំនាញ និងអាជ្ញាធឡើយបណ្ដាលឲ្យមជ្ឈដ្ឋានទូទៅដាក់ការសង្ស័យថាមានការឃុបឃិតគ្នាជាប្រពន្ធ័ ជ្រកក្រោម ក្រុមហ៊ុន ដេញថ្លៃឈើស្របច្បាប់ ពីគណៈកម្មការ បង្ក្រាបបទល្មើស ធនធានធម្មជាតិ នាពេល កន្លងមក។
ប្រភពរាយការណ៍បានបញ្ជាក់បន្ថែមថា ៖ មេឈ្មួញឈើរូបនេះប្រើល្បិចប្រមូលអ្នកកាសែតដែលចុះប្រម៉ាញ់យកព័ត៌មានក្នុងខេត្តមួយនេះ និងជួយឧបត្ថម្ភ ១ម្នាក់អង្ករមួយការុងនិងលុយ ១៥ ម៉ឺនរៀលជាការលើកទឹកចិត្តដែលមានការរិះគន់ថា៖ វាជាការទិញព័ត៌មានមិនឲ្យធ្វើការផ្សព្វផ្សាយសកម្មភាពដឹកជញ្ជូនឈើល្មើស ច្បាប់របស់ ខ្លួនទៅវិញទេ។
ព័ត៌មាននេះជាសារមួយផ្ញើជូនទៅអាជ្ញាធរក្នុងខេត្តពាក់ពន្ធ័នៅប៉ែកភាកឥសាន្ដជាពិសេសផ្ញើជូនទៅលោកនាយឧត្តមសេនីយ៏ សៅ សុខា ប្រធានដឹកនាំកម្លាំងគណ:កម្មការចម្រុះគួរតែចាត់វិធានការចុះបង្ក្រាបទាន់ ពេលវេលាព្រោះថា៖ជននេះគឺជាមុខសញ្ញាសង្ស័យមួយ ដែលក្រុមរកស៊ីកាប់ឈើខុសទាំងនេះសុទ្ធតែមានការពាក់ព័ន្ធប្រឆាំង និងអនុសាស្ដ្រ និងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ដែលមានអត្ថន័យស្មើ និងការរឹងទទឹងហ៊ានរកស៊ីបំពានច្បាប់ ប្រៀបដូចជាប្រឆាំង និងច្បាប់ប្រទេសកម្ពុជាទាំងមូល ស្មើនឹងការប្រឆាំងចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពួកឈ្មួញអស់នេះ ដូចជាឧកញ៉ា សឹង្ហ សំអុល គួរតែគណះកម្មការបង្ក្រាបថ្នាក់ជាតិផ្ទៃប្រទេសមិនគួរនឹងលើកលែងអោយពួកនោះបានរួចខ្លួនជាដាច់ខាត ៕
ដោយ សថ្លា