​ព័ត៌មានថ្មីៗ

​បែកធ្លាយ​នា​យក​ស្តីទី​វិទ្យាល័យ​ហ៊ុន​សែន បុរី ១០០​ខ្នង ឃុបឃិត​លក់​ទ្រព្យសម្បត្តិ​រដ្ឋ និង​ជំរិត​ទារ​លុយ​សិស្ស​ម្នាក់ ១០០​ដុល្លារ !

cheahean_hangchuannarong_omyentieng_s

​ភ្នំពេញ​ ៖ ថ្មីៗ​នេះ មាន​ករណី​បែកធ្លាយ​រិះគន់ និង​ចោទប្រកាន់​ទៅ​លើ​នាយក​ស្តីទី​សាលា​វិទ្យាល័យ ហ៊ុន សែន បុរី ១០០​ខ្នង ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​លក់​ទ្រព្យសម្បត្តិ​រួម​របស់​សិស្ស និង​រដ្ឋ ។ ហើយ​នឹង​ឃុបឃិត​ប្តូរផ្លាស់​ទីតាំង​ថ្នាក់ រៀន​សិស្ស​បាន​តែ​ត្រូវ​ដោះដូរ​ជា​ថ្នូរ​ជម្រិត​ត្រូវតែ​បង់​លុយ​ក្នុង​ម្នាក់ៗ ១០០​ដុល្លារ…

​ខ្សឹប​ដាក់​មេក្រូ​ថា​ ៖ មន្ត្រី​រិះគន់​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត សុក សិត ដុះ​ស្លែ​ពុករលួយ !

imchhunlim_omyentieng

តាម​មន្ត្រី​នាំគ្នា​ខ្សឹប​ឱ្យដឹងថា គឺ​លោក សុក សិត ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តតាកែវ​ត្រូវ មន្ត្រីក្រោមឱវាទ​ខ្សឹបខ្សៀវ​ថា មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ដ៏​ធំ​ក្នុង​រយៈពេល​នៃ ការ​កាន់​អំណាច​ដ៏​យូរ​មក​នេះ ។ ​បើ​តាម​សេចក្តីរាយការណ៍​ថា លោក សុក ស​ខិត ប្រធាន​មន្ទីរ​ដែល​ពុករលួយ​យ៉ាង​សុខ​ស្រួល​លើ​សេវា​ចេញ​ប្លង់​កម្មសិទ្ធិ…

ជម្រើស​មេ​ខេត្តបន្ទាយមានជ័យ​មាន​ពីរ​រូប​បន្ត​…១-​លោក លី សារី​, ២-​លោក​ផ្កាយ​២ អាត់ ខែម បន្ទាប់ពី​លោក គោ​ស៊ុំ សារឿ​ត និង​ចូល​និវត្តន៍​បំណាច់​ខែកុម្ភៈ​ខាងមុខ !

kosumsaroet_atkhem_lisary_s

​គេ​ពុំ​ច្បាស់​ទេ​ថា តើ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា សេដ្ឋី គោ​ស៊ុំ សារឿ​ត អតីត​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ជា​គណៈ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បច្ចុប្បន្ន និង​ចូល​និវត្តន៍​នូវ​បំណាច់​ខែ​កុម្ភៈ​ខាង​មុខ​នេះ ពិត​ឬ​យ៉ាងណា​នោះ​ទេ ! ប៉ុន្តែ​ផ្ទួ​យុទៅ វិញ ក្នុង​ខេត្ត​នេះដែរ បែ​ជា​ល្បី​មាន​បេក្ខភាព​ពីររូប…

​ណុប សារឹម មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ព្រែក​ចាក ពិតជា​ពឹសពុល​គាប​ជម្រិត​ប្រជាពលរដ្ឋ​ឆ្លងដែន ក្នុង​ម្នាក់ ១០-១៥​ម៉ឺន​រៀល ត្រូវប៉ាន់​គ្រប់ទឹក !

khoykhunhua_sokphal

ខេត្ត​កំពត​ ៖ ម្រន្ត្រីប៉ូលិស និង​អាជ្ញាធរ​ដែនដី​ទម្លាយ​ថា តាំង​ពី​លោក ណុប សារឹម ចូល​កាន់​ជា​មេ​ប៉ុស្តិ៍​កាលណា​មក គឺ​គាត់ កំពុងតែ​សាបព្រោះ​ការក្តៅក្រហាយ​ទៅលើ​ក្រុម ប្រជាពលរដ្ឋ និង​ឈ្មួញ​រកស៊ី​នាំ​ទំនិញ​ចូល​ស្រុក និង​ឆ្លង​ដែន​ឱ្យ​ស្រែក​ចាច​ដូច​ក្ងាន ឱ្យ​បង់លុយ​ច្រក​ហោប៉ៅ​ឱ្យ​ពួក​ខ្លួន​យ៉ាង​មមាញឹក​បំផុត ។​ ​តាម​មន្ត្រី​ទម្លាយ​ឱ្យដឹង​ទៀត​ថា…

បទល្មើស​ព្រៃឈើ និង​បទល្មើស​សេដ្ឋកិច្ច​កំពុងតែ​កើត​មាន​ភាពអនាធិបតេយ្យ ក្រោម​ការដឹកនាំ​របស់ ស្នងការ​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​ពេញបន្ទុក !

maopov_prachchan

​មកទល់ពេលនេះ ក្រុម​សកម្មជន​ព្រៃឈើ​ប្រចាំ​តំបន់​បាន​ធ្វេ​កិ​រា​រិះគន់​ទៅលើ​លោក ម៉ៅ ពៅ ដែល​ជា​អតីត​ស្នងការ​ខេត្ត​ឧត្តរ មានជ័យ និង​ជា​ស្នងការ​ខេត្ត​ត្បូងឃ្មុំ​បច្ចុប្បន្ន​ថា ជា​ជន​ពុករលួយ​អសមត្ថភាព​ពុំ​ហ៊ាន​មាន​វិធានការ​រដ្ឋបាល​ណាមួយ​ទៅលើ បុគ្គល ប៉េង អេង​ហាក់ ជា​អធិការ​ស្រុក​មេមត់ ដែល​កាង​ប្រពន្ធ​ឱ្យ​រកស៊ី​បទល្មើស​ព្រៃឈើ​បំពាន​តួនាទី​ច្បាប់​រដ្ឋ​នោះ​ឡើយ​ទេ ។ ហើយ​មក​ដល់​ថ្ងៃនេះ…

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនទាន់​មាន​វិធានការ​ចំពោះ កែវ វ័យ ដែល​បង្កើត គ្រួសារនិយម​ពុករលួយ​យ៉ាង​ពេញបន្ទុក​ក្នុង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់​នោះទេ !

kimkianhor_omyentieng

​ខេត្ត​ពោធិ៍សាត់​ ៖ ថ្មីៗ​នេះ​មាន​ក្រុមមន្ត្រី​បាន​លើកឡើង​ថា គេ​មិន​ទាន់​ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​ការ​ស្រាវ ជ្រាវ និង​ស៊ើបអង្កេត​ជុំវិញ​ការ​អសមត្ថភាព និង​ពុករលួយ​បក្ខពួក​និយម​របស់​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ពោធិ៍សាត់ កែវ វ័យ នៅឡើយ ។ ព្រោះថា ក្រោយ​ការ​បែកធ្លាយ…

ការប្រមូល​ពន្ធ​គ្រប់​ជ្រុងជ្រោយ ចំណូល TAX និង​កើន​តាម​ផែនការ មិនមែន​យក​តួនាទី​ទៅ​កាង​ដាក់​កុងត្រូលជជុះ​ជម្រិត​ឱ្យ​ឈ្មួញ​បង់លុយ​ជើង​ដាក់​ខែ ១៥០​ដុល្លារ -៣០០​ដុល្លារ ហើយ​ថា ចំណូល​ពន្ធ​កើន​ដូច​មេគ​យ ថោង សុខាំ​ភូ នោះទេ !

kosumsaroet_thongsokhamphou_omyentieng_ss

ករណី​បែកធ្លាយ​រឿង​ដ៏​រសើប​របស់​មេ​គយ ថោង សុខាំ​ភូ ជា​មេ​សាខាគយ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​នោះ វា​ពិតជា​គំរូ អាក្រក់​មួយ ដែល​គួរតែ​មេ​ប្រតិភូ​គយ​ភ្នំពេញ មាន​វិធានការ​ផ្លូវច្បាប់​កុំឱ្យ​មាន​ភាព​អសកម្ម​លើ​ការប្រមូល​ពន្ធ​បន្តទៅទៀត ។ ​គេ​ពុំ​ច្បាស់​ទេ ឬ​ច្បាស់​ណាស់​ដែល​ថា ក្រុម​រថយន្តក្រុង​បច្ចុប្បន្ន​បាន​ក្លាយទៅជា​ប្រភព​ដឹក​ទំនិញ​គេច​ពន្ធ​យ៉ាង​ពេញ បន្ទុក​របស់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​ឃុបឃិត​ជាមួយ និង​ក្រុម​គយ​ក្នុង​ខេត្ត​នេះ​ជា​យូរ​ឆ្នាំ​មកនេះ…

ប៉ុន ប៊ុណ្ណា មេ​គយ​ច្រកទ្វារ​ត្រពាំងផ្លុង​កំពុង​ត្រូវប៉ាន់​ប្រព្រឹត្ត​អំពើពុករលួយ !

aunpoanmonyroath_nousitha_prachchan_s

​ខេត្ត​ត្បូងឃ្មុំ​ ៖ តាម​ប្រភព​បាន​ទម្លាយ​ចេញ​ពី​មន្ត្រី​គយ​ប្រចាំការ ច្រកទ្វារ​ត្រពាំងផ្លុង​ឱ្យដឹងថា លោក ប៉ុន ប៊ុណ្ណា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ប្រព្រឹត្ត​អំពើ​ពុក រលួយ​។ ​ប្រភព​ទម្លាយ​ថា លោក​ប្រធាន​ច្រក​រូបនេះ ពុំ​បាន​ខិតខំ​ពង្រឹង​និង​ធ្វើ​ការប្រមូល​ពន្ធ​តាម​ជំនាញ​បច្ចេកទេស នោះទេ បែរ​ជា​ទៅ​ឃុបឃិត ធ្វើ​តាមរយៈ​ការរួម​ដៃ​ជាមួយ​មេ​ឈ្មួញ​រកស៊ី​ធំៗ…

បែកធ្លាយ​រឿងអាស្រូវ​នៅ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ទៀតហើយ !

hassareth_ukrabun

ខេត្ត​ព្រៃវែង ៖ ករណី​បែកធ្លាយ រឿងអាស្រូវ​ដ៏​ធ្ងន់ធ្ងរ​បាន​កើត​មាន​នឹង​កំពុង​បន្ត​កើត មាន​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង ដែល មាន លោក អ៊ុក សំណាង ជា​ប្រធាន​មន្ទីរ​បន្ត​ពី​លោក​អតីត​ប្រធាន​មន្ទីរ​យស់​មុនី​ដែល​ត្រូវ​ប្តូរ​តំណែង​ទៅ​បំរើ​ការងារ​នៅ ក្រសួង​។​ ​ប្រភព​ផ្ទៃក្នុង​បានអោយដឹងថា​ក្រោយ​ពេល​លោក​អ៊ុក​សំណាង​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​ក្តាប់​រួម​និង​ ​ក្រោយមក​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង រយៈពេល​ជាង​២​ឆ្នាំ​មកនេះ…

ដកសិទ្ធិ​យក​អង្គរវត្ត​ពី​ឈ្មួញ​យួន ចុះ​ផ្លូវជាតិ​លេខ ៤ និង​ភ្នំ​បូ​គោ​, ភ្នំ​គូ​លេន ទុក​ធ្វើ​ស្អី​ទៀត !

angkorwat_az_kulen

ភ្នំពេញ​ ៖ រឿង​អំពើពុករលួយ​ក្នុង​ការគ្រប់គ្រង​ចំណូល​ជាតិ​ក្នុង​វិស័យ​ទេសចរ​ជាតិ វា​គឺជា​រឿង​ចាំបាច់​បំផុត​ដែល​រដ្ឋាភិបាល កម្ពុជា​បាន​ធ្វើឱ្យ​កើត​ការ​អសមត្ថភាព​ទទួល​ការរិះគន់​ថា កើត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក បក្ខពួកនិយម​ហើយ​ចំណូល​ហូរ ចូល​បុគ្គល​ជំនាញ​ផ្ទាល់​ជាង​ចូល​រដ្ឋាភិបាល និង​គ្មាន​កំណែទម្រង់​ទាល់តែសោះ​មក​ទល់​ថ្ងៃនេះ ។​ ​ជា​ ការឆ្លុះបញ្ចាំង​មួយ​ជ្រុង​ធំ​ផ្អែក​ចំណូល​ពី​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង និង​ទេសចរ​ជាតិ រដ្ឋាភិបាល​គួរ​ទទួល​ស្គាល់​ថា អសមត្ថភាព​ពិតប្រាកដ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី…

​ល្បី​ក្រុមហ៊ុន​ប៊ុន​ជេស​ចាក់​ខ្សាច់​រំលោភ​យក​ដី​បឹង​សំរោង​គ្មាន​ញញើត​ជំនាញ​អាជ្ញាធរ​បន្តិច !

pasocheatvong_limkinahor_suysem_s

ភ្នំពេញ ៖ មកទល់​នឹង​ពេលនេះ សកម្មភាព​ក្នុង​ការដឹក​ខ្សាច់​យកមក​ចាក់​រំលោភ​យក​ដី​បឹង​សំរោង មាន​រយៈពេល​ជិត ឬ​ជាង ១​ខែ​ទៅ​ហើយ បង្កឡើង​ដោយ​ក្រុមហ៊ុន​ប៊ុន ជេស ដែល​ត្រូវបាន​គេ​ដឹងថា ក្រុមហ៊ុន​នេះ​ជ្រក​ក្រោម​ការអនុញ្ញាត​ពី​អាជ្ញាធរ ចាក់ដី ខ្សាច់​នៅលើ​ដី​កម្មសិទ្ធិ​របស់​ខ្លួន ។ ​ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ជា​អ្នក​អាស្រ័យ​ផល​នៅក្នុង​បឹង​សំរោង…

មន្ត្រី​យោធា​ចោទប្រកាន់ថា អតីត​នាយ​សឹក​រង​ស្រុក​ស្រី​សន្ធរ មេ​ភូមិបាល និង​ចៅហ្វាយស្រុក​ឃុបឃិត​គ្នា​លួច​ពុះ​ដី​បន្ទាយ​លក់​ឱ្យ​ឈ្មួញ​ផ្ទះសំណាក់​ខា​រា​អូ​ខេ ស៊ុន បូ​រិន្ទ !

land1

ថ្មីៗ​នេះ​មាន​ករណី​មន្ត្រី​យោធា​ទម្លាយ​ពី​ភាពអនាធិបតេយ្យ​របស់​ម្ចាស់​ហាង​ខារ៉ាអូខេ និង​ផ្ទះសំណាក់​យីហោ ស៊ុន បូ​រិន្ទ នេះ​ពី​អំណាច​ពុករលួយ​របស់​មន្ត្រី​អាជ្ញាធរ​ដែល​ឃុបឃិត​គ្នា​ប្រឆាំង​ទៅនឹង​គោល​ការ​ភូមិ​-​ឃុំ សុវត្ថិភាព និង​ករណី​បែក ធ្លាយ​ប្រព្រឹត្ត​អំពើពុករលួយ​ពុះ​ដី​បន្ទាយ​សឹក​រង​ស្រុក​ស្រី​សន្ធ​រលក់ ដែល​ជាប់​ពាក់ព័ន្ធ និង​អាជ្ញាធរ​ឃុបឃិត​លក់​ដី​បន្ទាយ យក​ទៅ​ចាយ និង​ធ្វើ​មានបាន​ដូច​សម្លរ​កំពឹស ។​ ​យ៉ាងហោច​ណាស់​អតីតមន្ត្រី​ថ្នាក់ដឹកនាំ​ធំ​ស្រុក​ស្រី​សន្ធរ​មួយចំនួន បាន​ជាប់​ពាក់ព័ន្ធ…

​ក្រោយពេល​ដកតំណែង ហុក ចិ​ត្រា ដោយ​យល់ថា ខាត​លុយ​ខែ ២០០០០​ដុល្លារ ទើប​ដក​ខេត្ត​បន្ទាយមានជ័យ ពី ឡុង សំអឿន វិញ !

longsreng_yinproseth_cheasomethy_s1

ដោយ​យល់ថា បង់ខាត​លុយ ២០០០០​ដុល្លារ លើ​ប៉ុស្តិ៍​ខេត្ត​បន្ទាយមានជ័យ ដក​ទៅឱ្យ​ជន​កាង​អំណាច​ក្តោប​ទិស ២​ខេត្ត ឧត្តរមានជ័យ សៀមរាប ឡុង សំអឿន នោះ ទើប​ជន​ពុករលួយ យិន ប្រសិទ្ធ្ធិ ក៏​បាន​អត្តនោម័ត​សម្រេច​ដក​ប៉ុស្តិ៍​ខេត្ត…

ល្បី​រដ្ឋាភិបាល​ដាក់​ការសើរើ​រឿង​បាញ់សម្លាប់​មេ​សហជីព​នោះ​ដល់​ណា​ហើយ !

hunsen_cheamony

​ភ្នំពេញ​ ៖ គេ​នៅ​ចាំបាន​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​តែងតាំង​មន្ត្រី​ជាន់ខ្ពស់​ចំនួន ១៤ រូប ក្នុង​គណៈកម្មការ អន្តរក្រសួង​ពិសេស​មួយ​ដើម្បី​ស៊ើបអង្កេត​លើ​ករណី សម្លាប់​មេដឹកនាំ​សហជីព​ដែល​គ្រួសារ​ជនរងគ្រោះ​បាន​រង់ចាំ​យុត្តិធម៌​ជាង ១០ ឆ្នាំ​មក​ហើយ​មកទល់ពេលនេះ ។​ ​តាម​ក្នុង​សេចក្តីសម្រេច​មួយ​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក…

​ផ្អែក​លើ​ចម្លើយ ដែល​មន្ត្រី​ជំនាញ​រដ្ឋាភិបាល​ផ្តល់​ទៅ​ឱ្យ​អង្គការ Global Witness ៖ រិះគន់​ទៅ​លើ​អំពើពុករលួយ និង​បក្ខពួក​និយម​ក្នុង​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ ទ្រី ភាព ជាមួយ​កងពល​តូច​ង ៧០ និង​ទាហាន សាលា​ទាហាន​ក្រាំងចេក​!

wood_preylang

​តាម​លោក​ស្រី Megan MacInnes នៃ​អង្គការ Global Witness បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយថាៈ «​លោក ទ្រី ភាព និង បណ្តាញ​របស់​គាត់​បាន​បំផ្លាញ​ព្រៃ​ចុងក្រោយ​របស់​កម្ពុជា ដែល​ជា​មុខរបរ​ចិញ្ចឹមជីវិត​របស់​សហគម​ន៍​ជនជាតិដើម​ភាគ តិច​។ ទន្ទឹមនឹងនេះ…

​ឈ្មោះ​ឧកញ៉ា លឹម ប៊ុន​ណា (​ហៅ​ខ្នា​)​បាន​ងារ​ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​និង​មេកា​ឈ្មោះ សាន ច​យ ជា​មេ​ឈ្មួញ​ប្រើ​ទឹក​លុយ​អោយ​អ្នកស្រុក​ចូល​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង ឧទ្យាន​ជាតិ​វីរ​ជ័យ​យ៉ាង​ជំលើយ​បំផុត !

kna_woodvirakchey4

ខេត្ត​ស្ទឹងត្រែង​ ៖ ប្រភព​ចេញ ពី​ខេត្ត​ស្ទឹង ត្រែង​បាន ឱ្យដឹងថា គំនរ​ឈើ រាប់រយ​ពាន់ កំណាត់ ត្រូវ​ដឹក​ចេញ ពី​ព្រៃ​អភិរក្ស​មក​តម្រៀប​គរ​លើ​គ្នា សឹង​ក្លាយជា​ទី តាំង​ដេប៉ូ ទិញ​លក់​ឈើ​ស្របច្បាប់​របស់​ឧកញ៉ា​ឧក្រិដ្ឋ​ព្រៃឈើ លឹម ប៊ុន​ណា…

លោក ចាន់ សុផាត មេ​គយ​ស្រុក​មេមត់ ប្រឹង​គាប​ប្រមូល​លុយ ពី​ការ​គៃបន្លំ​ពន្ធ​នាំចេញ​ឈើ​ខុសច្បាប់ !

wood_memut1

ខេត្ត​ត្បូងឃ្មុំ​ ៖ ថ្មីៗ​នេះ​ក្បួន​រថយន្ត​យី​ឌុប​ដឹក​ឈើក្រហម និង​ឈើប្រណិត ឆ្លង​ទៅ​កាន់​ប្រទេស​យួន​ដូច​ហែរ​កឋិន តាម ច្រក​ទាំង ៣​ខាងលើនេះ អាច​ដំណើរការ​ដោយ​រលូន ព្រោះតែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ នាយផ្នែក និង​ជំនាញ​គយ របស់លោក ចាន់ សុផាត បើកភ្លើង​ខៀវ…

​ថោង សុខាំ​ភូ ប្រព្រឹត្ត​អំពើ​ពុករលួយ​ប៉ិន​ភ្នំ​ដាក់​កុងត្រូលជជុះ​យកលុយ​ផ្ទាល់ខ្លួន បដិសេដ​មិន​បាន​ឱ្យ អាជីវករ​បង់លុយ និង​ឡាន​មួយ ១៥០-៣០០​ដុល្លារ តែ​ទទួលស្គាល់​កំហុស​លួច​បង្កើត​កុងត្រូលជជុះ ! ឯ​អភិបាលខេត្ត បន្ទាយមានជ័យ​ទើប​ធ្វើ​ការភ្ញាក់ផ្អើល​ថ្លែងថា លោក​មិនដឹងថា មាន​គយ​ដាក់​កុងត្រូលជជុះ​ទេ ចំពោះ​ចំនុច​ខាងលើ​ឱ្យ​ដក​ជាង​កន្លះ​ឆ្នាំ​ហើយ បើ​គយ​ដាក់​ប៉ុស្តិ៍​គ្មាន​ការអនុញាតិ​ពី​អាជ្ញាធរ​ទៀត គឺជា​កុងត្រូលជជុះ ហើយ​……..! +​បាន​ទទួល​ស្រោម​ប្រចាំ​ខែ​ហើយ​ធ្វើ​ជា​មិន​ដឹង ! ទេ​ដឹង ! លោក​មេ​ខេត្ត គោ​ស៊ុម សារឿ​ត !

kosumsaroet_thongsokhamphou_omyentieng_ss

​រឿងអាស្រូវ​របស់​ពួក​គយ​ធ្វើ​ជា​មេ​គយ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​ពួក ​មេ​សាខាគយ ស្ទើរតែ​ទាំងអស់​ហ្នឹង​ក៏ប៉ុន្តែ មាន​មេ​គយ​ខ្លះ គាត់​គិត​ជាតិ​ចេះ​ស៊ី​លួច​គៃបំបាត់​ពន្ធ​រដ្ឋ​ហើយ​មិន​ខ្ចះខ្ជាយ​ដល់​ ថ្នាក់ដាច់​ក្រឡុះ​ពួយ​១​ទំហឹង​លែង​គិត​ពី​ការ ប្រមូល​ពន្ធ​ចូល​រដ្ឋ​ដូចជា ថោង សុខាំ​ភូ ជា​មេ​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ដ៏​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ដាក់​កុងត្រូល​ជ​ជូះ និង​ឃុបឃិត​ឱ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់​ជា​ថ្នូរ និង​លុយ​ថ្ងៃ…

ល្បី សៀង ឡេង នាយ​នគរបាល​អន្តោប្រវេសន៍​ព្រះសីហនុ អនុវត្ត​ការងារ​ផ្ទុយ​ពី​ភារកិច្ច​របស់​ខ្លួន !

neysavoeun_sokphal

ព្រះសីហនុ ៖ ថ្មីៗ​នេះ មន្ត្រី​កំពុង​ទម្លាយ​ថា គឺ​ល្បី​លោក សៀង ឡេង ជា​នាយក​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរ ជាតិ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ កំពុងតែ​អនុវត្ត​ការងារ​ខុសពី​តួនាទី​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញ បន្ទុក ។​ ​តាម​ប្រភព​ឱ្យដឹងថា ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ…

​បែកធ្លាយ​មេបញ្ជាការ​នគរបាល វរ​ការពារ​ព្រំដែន​គោក​លេខ ៣០៣ ស៊ាន ស៊ី​វន នៅ​ខេត្ត​មណ្ឌលគិរី​រង​ការរិះគន់​ថា​បើក​ដៃ​ឱ្យ​ជនជាតិ​យួន​ចូល​កាប់​ឈើ !

polsaroeun_teabanh

ខេត្ត​មណ្ឌល​គី​រី​ ៖ ជុំវិញ​ករណី​បែកធ្លាយ​ថ្មីៗ​នេះ និង​មាន​គេ​រិះគន់ថា មេ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ ៣០៣ ខេត្ត​មណ្ឌល​គី​រី កំពុងតែ​បើក​ដៃ​ឱ្យ​ជនជាតិ​យួន​ចូល​មក​កាប់​ឈើ​ជា​ថ្នូរ និង​លាភសក្ការៈ ។​ ​ប្រភព​ពី​ខេត្ត​មណ្ឌល​គី​រី​បាន បញ្ជាក់ថា ក្នុងអំឡុង ពេល​ពី​២​ទៅ​៣​ថ្ងៃ​មក​នេះ គេ​សង្កេតឃើញ​មាន​ត្រាក់ទ័រ  ​និង​គោយន្ត​កែច្នៃ​មាន​រ៉ឺម៉ក…

-​អ៊ុំ វណ្ណា​, ឯម ស៊ី​ធួន ថ្លើមធំ​ដឹកនាំ​កម្លាំង​លួច​ដាក់​ប៉ុស្តិ៍​នៅ​ត្បូងឃ្មុំ​ស្ងាត់ៗ​កើប​យក​លុយ​ជា​មួយ​ស្នងការ !

sorkheng_cheasomethy

​ថ្មីៗ​នេះ តាម​សេចក្តីរាយការណ៍​ឱ្យដឹងថា គឺ​ឈ្មោះ អ៊ុំ វណ្ណា និង​ឯម ស៊ីធូន ដែល​ជា​មេ​ប៉ុស្តិ៍​សេដ្ឋកិច្ច​ក្រសួង​ទទួល​ផែន ៤​ខេត្ត គឺ​កំពង់ចាម ក្រចេះ កំពង់ធំ កណ្តាល​ដ៏​ល្បីល្បាញ​អសមត្ថភាព និង​ពុករលួយ​ជាមួយ​បទ​ល្មើស​សេដ្ឋកិច្ច​នោះ បាន​ដឹកនាំ…

​ក្រុមមន្ត្រី​រិះគន់​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​កោះកុង ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​កឹបកេង​លុងជាតិ ជាង ២០០​លាន​រៀល ក្នុង​១​ឆ្នាំ !

phoengsakakna_omyentieng

​ដោយ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គ្មាន​កំណែទម្រង់​នោះ ក្រុម​មន្ត្រី​ក៏​បាន​ទម្លាយ​ការរិះគន់​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​កោះ កុង​ពីបទ​គ្រួសារនិយម បក្ខពួកនិយម កឹ​បកេង​យក​លុយ​ជាតិ​ជាង ២០០​លាន​រៀល ក្នុង​១​ឆ្នាំៗ ហើយក៏​បាន​សំណូមពរ​យ៉ាង ទទូច​ឱ្យ​អ្នកស្រី​ជំទាវ រដ្ឋមន្ត្រី​របស់​ក្រសួង​នេះ គួរតែ​មាន​វិធានការ​ទៅលើ​បុគ្គល អ៊ុក នឿន ជា​បន្ទាន់​ផង ព្រោះថា…

លោក ទូច យុ​ទ្ធា នាយ​ប៉ូលិស​សេដ្ឋកិច្ច​ទទួល​ផែន​ដៃ​ពីរ ដាក់​ប៉ុស្តិ៍​ជជុះ​គ្រប់​ច្រកល្ហក បញ្ជា​មន្ត្រី​បើកឡាន​ប្រដេញ​ឡាន​ដឹក​ទំនិញ​យកលុយ​តាមរបៀប​ពុករលួយ​គ្រប់​ទឹក !

sorkheng_cheasomethy

​ខេត្ត​ពោធិ៏សាត់​ ៖ ថ្មីៗ​តាម​ប្រជាពលរដ្ឋ​រកស៊ី​ដឹកទំនិញ និង​ដឹកឈើ​តិចតួច​ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​ខ្សឹប​តាម​ទូរស័ព្ទ​ឱ្យ​យើង​ដឹង ថា គឺ​បក្ខពួក​មន្ត្រី លោក ទូច យុ​ទ្ធា ជា​នាយ​នគរបាល​សេដ្ឋកិច្ច​ទទួល​ផែន​ក្រសួង​មហាផ្ទៃ​បាន រង​ការរិះគន់​សម្តែង​ការមិន សប្បាយ ចិត្ត​ពី​សំណាក់​ក្រុម​អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ទាំង​តូច ទាំង​ធំ ដែល​ត្រូវ​ឆ្លងកាត់​កុងត្រូលជជុះ​ឈរជើង​នៅ​ស្រុក​គគរ…

​អតីតៈមន្ត្រី​ធំ លោក ជា ចំរើន បង្កើត​គណបក្ស​ថ្មី​ក៏​ថា រងគ្រោះ​ឈឺចាប់​ដោយ​គណបក្ស​ប្រជាជន​ដែរ !

cheachamroeun_hunsen_samriangsy_s

​ភ្នំពេញ ៖ ថ្មីៗ​នេះ អតីតមន្ត្រី​ធំ​មួយ​រូប​របស់​លោក ហ៊ុន សែន CPP គឺ​លោក ជា ចំរើន បន្ទាប់ពី​ឮ​ថា ប្រកាស​ផ្តាច់ខ្លួន​ពី គណបក្សកាន់អំណាច​មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​រំ​លេចខ្លួន​មក​ធ្វើ​សន្និសិទ្ធិ​កាសែត​យ៉ាង​សង្គម​មួយ​ប្រកាស​ថា ខ្លួន​រង​ការឈឺចាប់​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន​ផង​ដែរ…

​មេ​គយ​ច្រក​ដូង​៧​ដើម យឹម វណ្ណៈ ឃុបឃិត​បញ្ចា​ឱ្យ​កូនចៅ​រាប់​ក្បាល​ឡាន​ដឹក​ឈើ​ខុសច្បាប់ និង​ត្រូវរ៉ូវ​ជាមួយ​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​យ៉ាង​ជិះសេះ​លែង​ដៃ !

aunpoanmonyroath_kunnhoem_omyentieng_s

​ខេត្ត​ត្បូងឃ្មុំ​ ៖ តាម​ប្រជាពលរដ្ឋ និង​អាជីវករ​បាន​ឱ្យដឹង ថា សព្វថ្ងៃ​នៅ​ច្រក​ដូង ៧​ដើម នៅតែ​បន្ត​អនុវត្តន៍​រូបមន្ត ពុករលួយ គ្មាន​ការកែទម្រង់​ទាល់តែសោះ ក្រោម​ការគ្រប់គ្រង​របស់លោក យឹម វណ្ណៈ យ៉ាង​ត្រូវប៉ាន់​ជាមួយ និង​ទំនិញគេចពន្ធ ជាច្រើន​ប្រភេទ…

​ផ្ទុះ​កំហឹង​វាយ​បំបិទមាត់​តំណាងរាស្ត្រ​យ៉ាង​ក្តៅគគុក​បំបិទ​សិទ្ធិ​ប្រជាធិបតេយ្យ ការពារ​អំណាច​របស់​ខ្លួន !

ជាក់ស្តែង​ក្នុង​ព្រឹត្តិការណ៍​បំផ្ទុះ​កំហឹង​ក្នុង​ស្រោម​ប្រជាពលរដ្ឋ​មួយក្រុម​ដែល​គេ​រកឃើញ និង​ស្គាល់​មុខ​អត្តសញ្ញាណ​សុទ្ធតែជា មន្ត្រី​ចម្រុះ​ប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​យ៉ាង​ច្បាស់​នោះ បាន​រំលោភ​អភ័យឯកសិទ្ធិ​វាយតប់​បំបិទមាត់​ទៅលើ​ក្រុម​តំណាង រាស្ត្រ​គណបក្សប្រឆាំង​មើល​ទៅ​ដូច​ជា សត្រូវ​ស៊ូ​ពូជ​យ៉ាង​ក្តៅគគុក ។ ហើយ​ដែល​សកម្មភាព​នោះ មាន​ការផ្ទុះ​ចងកំហឹង​ទៅ លើ​តំណាងរាស្ត្រ​ស្របច្បាប់​គ្រាន់តែ​មិន​គាំទ្រ​ទង្វើ​អសមត្ថភាព​របស់​ថ្នាក់ដឹកនាំ​ក្នុង​ន័យ​តិះ​ទៀន​ហ៊ាន​រិះគន់​នោះ បែរជា​ត្រូវ បាន​ក្រុម​ជនពាល​រំលោភ​វាយតប់​ទៅលើ​អ្នកតំណាងរាស្ត្រ​របស់​រដ្ឋាភិបាល​ប្រទេស​ដូចជា សត្វ​ធាតុ​ដល់ពេលនេះ​ស្ងាត់​ជ្រាប បាន​ត្រឹម​ជម្រុញ​ជន​តួ​សម្តែង​ពីរ​បី​នាក់​ឱ្យ​ចេញ​មុខ Lobby…

​សម្បុក​បន​ល្បែងស៊ីសង​បៀ​រ អាប៉ោង កន្ទុយលេខ និង​ពេស្យាចារ បើក​យ៉ាង​គគ្រឹកគគ្រេង​បង្ក​ឱ្យ​មាន​ចោរលួច ចោរប្លន់ ព្រោះតែ​មិន​បង្ក្រាប !

mao phirun

សម្បុក​បន​ល្បែងស៊ីសង​បៀ​រ អាប៉ោង កន្ទុយលេខ និង​បនពេស្យាចារ (​ហៅថា ស្រីខូច​)​បើក​យ៉ាង​គគ្រឹកគគ្រេង ស្ថិត​នៅក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល បង្ក​ឱ្យ​មាន​បទល្មើស​ចោរលួច ចោរប្លន់ ចោរ​លួច​គាស់​ផ្ទះ​ជា​ច្រើន​ករណី នាំឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ស្អាង​សព្វថ្ងៃនេះ​មាន​ការព្រួយបារម្ភ​ភ័យខ្លាច​យ៉ាង​ខ្លាំង​ណាស់ ដោយសារ​សមត្ថកិច្ច មិនមាន​វិធានការ​បង្ក្រាប ។​…

​ប្រធាន​ក្រុមហ៊ុន​ម្នាក់​ក្លែង​ជា​យោធា​តែ​មាន​ខ្នង​កាង​អត់​មានទោស !

​ពាក់ព័ន្ធ​ករណី​ប្រធាន​ក្រុមហ៊ុន​មហាសាល​ខន​ស្ត្រា​ក់ស៊ិន ក្លែងខ្លួន​ជា​នាយទាហាន​ថ្នាក់​វរសេនីយ៍ត្រី ហើយ​អួតអាង ជា​ញាតិសន្តាន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដើរ​គំរាមកំហែង​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ត្រូវបាន​បកអាក្រាត​តាមរយៈ អំណាច​សាលក្រម​លេខ ២៦ កប​.៤ ចុះ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១ ដោយ​សម្រេច​ផ្តន្ទាទោស​ប្រធាន​ក្រុមហ៊ុន​រូបនេះ…

សាយ ម៉េង​ឡាយ មេ​ឈ្មួញ​ដឹក​ស្តុប​ឈើ​លក់ តែ​មេព្រៃ​កំពង់ចាម​មិន​ហ៊ាន​បង្ក្រាប ¡

chhengkimsun_utsamorn

​ករណី​ជាក់ស្តែង​រហូតមកទល់​ពេល​នេះ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ដុះ​ស្លែ​ម្នាក់ នៅ​ភូមិ​ត្រើង ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម គឺ​មេ​ពុំ ទាន់​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម បង្ក្រាប​នៅឡើយ​ទេ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រិះគន់​ថា សមត្ថកិច្ច​មេព្រៃ​ប្រហែល​ត្រូវ រ៉ូវ​ជាមួយ​ជន​ប្រព្រឹត្តបទ​ល្មើស​នោះ​ហើយ ទើប​បណ្តោយ​ឱ្យ​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ​ធ្វើ​សកម្មភាព​យ៉ាង​សេរី​បែបនេះ ។​ ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​បន្ត​ឱ្យដឹងថា ឈ្មួញ​រកស៊ី​ឈើ​ដែលមាន ទ្រង់ទ្រាយ​ធំ…

​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ពោធិ៍សាត់ ហួត បូ​និត និង​បក្ខពួក​ប្រព្រឹត្ត​ពុករលួយ​ជា​ប្រព័ន្ធ​!

cheasophara_omyentieng

ពោធិ៍សាត់​ ៖ មាន​ការទម្លាយ​ពី​ប្រភព​ផ្ទៃក្នុង​លួច​បង្ហើប​ឱ្យ​ការិយាល័យ​របស់​យើង​ដឹងថា ដោយសារ តែ​មាន​អំពើ​ពុករលួយ ជាពិសេស​ការទទួល​ថ​វិកា​ជាតិ​និង​ថវិកា​គំរោង អង្គការ​នានា​មក​ធ្វើការ​អភិវឌ្ឍន៍​នៅ ក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ពោធិ៏សាត់ នោះ ។ ដូចជា បាន​ធ្វើឱ្យ​បាត់បង់​ថវិកា ចន្លោះ​៣០០​លាន​រៀល ហើយ​ថវិកា​ដែល​បាត់បង់​ទាំងនោះ គឺ​បាន​ធ្លាក់​ចូលទៅក្នុង កណ្តាប់ដៃ​របស់​លោក​ប្រធាន​មន្ទីរ…