ក្រសួងមហាផ្ទៃមិនត្រូវមើលរំលងពីរឿងអាស្រូវពុករលួយរបស់ប្រធានពន្ធនាគារខេត្តពោធិ៍សាត់នោះទេ!
ករណីបែកធ្លាយរឿងអាស្រូវពុករលួយរបស់លោក អៀ អៀម ប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ដែលត្រូវកូនចៅក្រោមឱវាទលាតត្រដាងជាសាធារណៈថ្មីៗនេះ កំពុងធ្វើឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចាប់អារម្មណ៍យ៉ាងខ្លាំងនឹងរង់ចាំមើលថា៖តើរឿងពុករលួយយ៉ាងធំបែបនេះក្រសួងនឹងគិតយ៉ាងណា?។ តាមមន្ត្រីរាជការក្នុងខេត្តពោធិ៍សាត់ បានអំពាវនាវឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាលោក សារុន…
បែកធ្លាយសារឆ្លងឆ្លើយដែលគេជឿថា ជាសាររបស់លោក ហ៊ុន សែន និងធីសុវណ្ណថាត្រូវបាន គេផ្សព្វផ្សាយកាលពីយប់ថ្ងៃអង្គាកន្លងទៅ
ជុំវិញការបែកធ្លាយសារឆ្លងឆ្លើយរវាងអតីតអ្នករិះគន់រដ្ឋាភិបាលរូបនេះ ជាមួយកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានបែកធ្លាយកាលពីថ្ងៃអាទិត្យ។ យោងក្នុងសារសន្ទនាតាមបណ្តាញទំនាក់ទំនងសង្គម ហៅថា Line ដែលផ្ញើមកកាន់អ៊ីម៉ែលរបស់អ្នកសារព័ត៌មាន VOD បានបង្ហាញថា ក្នុងការសន្ទនានោះ លោក ហ៊ុន សែន…
ចំហេះក្ដៅគគុក ៖ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចោទបុរសខ្លាំងថា មានចេតនាក្បត់ជាតិ ក្នុងរឿងកែប្រែខ្នាតផែនទីព្រំដែន!
ព័ត៌មានពីប្រទេសន័រវេស៍ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយប្រឆាំងជំទាស់ទៅនឹងរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ដែលមានបំណងកែប្រែខ្នាតផែនទីព្រំដែន ហើយសូមចាត់ទុក ថា៖…
ឆែ សុធា អាងខ្លួនជាមេសាខាគយខេត្តបន្ទាយមានជ័យប្រព្រឹត្តអំពើពុករលួយតាំងពីចូលកាន់តំណែងយ៉ាងពេញបន្ទុកគួរណាស់លោកអូនព័ន្ធមុនីរ័ត្ន និងអង្គ ភាពប្រឆាំងអំពើពុករលួយដាក់ការស៊ើបអង្កេតជាបន្ទាន់?
តាមប្រភពព័តមានពីអ្នករត់តាក់ស៊ីនិងអ្នកបើករថយន្តឈ្នួលដឹកជញ្ជូនទំនិញពីច្រកប៉ោយប៉ែត មកខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ មន្ត្រីគយដែលដាក់ប៉ុស្ដិ៍ជជុះនៅចំណុចផ្លូវ៥០ ភូមិកូនដំរី ក្រុងប៉ោយប៉ែត កំពុងប្រព្រឹត្តអំពើពុករលួយជំរិតយកលុយពីពួកគាត់តាមអំពើចិត្ត។ មន្ត្រីគយប្រចាំកុងត្រូលជជុះនេះ បានតម្រូវឲ្យក្រុមអ្នករត់តាក់ស៊ី និងអ្នកបើករថយន្តដឹកទំនិញបង់លុយក្នុង១ខែពី១៥០ទៅ២០០ដុល្លារដោយពុំមានវិក្កយបត្រត្រឹមត្រូវ ។ ប្រសិនបើអ្នករត់តាក់ស៊ីនិងអ្នកបើករថយន្តដឹកទំនិញពុំមានទំនាក់ទំនងជាមុនជាមួយមន្ត្រីគយ ដែលឈរជើងនៅកុងត្រូលជជុះចំណុចផ្លូវ៥០ ភូមិកូនដំរីទេនោះ ប្រាកដជាត្រូវប្រឈមនឹងការដេញបង្ក្រាប…
បែកធ្លាយទំនាស់ផលប្រយោជន៍ផ្ទៃក្នុងច្រកទ្វារព្រំដែនបាវិតជះក្លិនស្អុយដល់អ្នកសារព័ត៌មាន
ស្វាយរៀង ៖ គេពុំដឹងថានៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ ព្រំឌុច បូរ៉ានឿន តំណាងឲ្យនាយកដ្ឋាននគបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូចុះទៅត្រួតពិនិត្យ និងប្រជុំដោះស្រាយករណីរៀបចំរចនាសម្ពន្ធ័ការងាររបស់ថ្នាក់ដឹកនាំមន្ត្រីនគបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងការបែកធ្លាយដល់អ្នកសារព័ត៌មាននោះយ៉ាងណាទេមកទល់ថ្ញៃនេះ។ ជុំវិញរឿងចោទថា លោក…
លោកតេជោ ហ៊ុន សែន ក្នុងនាម ជានាយករដ្ឋមន្ត្រី ៖ រំលឹកស្នើឲ្យមន្ត្រីសហការនិងNGOបង្ក្រាបបទល្មើសព្រៃឈើ!
ខេត្តកំពង់ស្ពឺ ៖ កាលពីដើមខែកន្លងទៅនេះលោកតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជាបានស្នើសុំឲ្យមន្ត្រីរដ្ឋាភិបាលចាប់ផ្តើមសហការជាមួយពលរដ្ឋ និងឲ្យក្រសួងចំនួន ៣ រួមគ្នាបង្កើតលិខិតបទដ្ឋានមួយស្តីពីការចូលរួមរបស់សហគមន៍និងសង្គមស៊ីវិលNGOទប់ស្កាត់និងរួមគ្នាបង្ក្រាបទល្មើសព្រៃឈើ និងធនធានធម្មជាតិខណៈដែលសកម្មភាពនៃការបង្ក្រាបបទល្មើសកន្លងមកបានបង្ហាញពីការមិនចុះសម្រុងគ្នា។ហើយដែលគេចាំមិនភ្លេចនោះអនុសាស្ត្ររបស់លោកតេជោ ហ៊ុន សែន លើកឡើងក៏បានបញ្ជាក់ពីការប្ដល់សិទ្ធិទៅអោយសាធារណះដែលសូម្បីប្រជាពលរដ្ឋម្នាក់ក៏អាចមានសិទ្ធរាយការឫចាប់បទល្មើសព្រៃឈើទាំងនោះ។ ផ្ទុយទៅវិញ មកទល់នឹងពេលនេះការលើកឡើងរបស់លោកតេជោ…
លោក រ៉ិចគង់ មេការិយ៉ាល័យច្រកទ្វារ និងប្រធានសាខាគយខេត្តប៉ៃលិន ធ្លាយរឿងអាស្រូវឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់យ៉ាងថ្លើមធំបំផុត!
ខេត្តប៉ៃលិន ៖ តាមសេចក្តីរាយការណ៏ថ្មីនេះបានឲ្យដឹងថា លោក រ៉ិច គង់ ដែលជាប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិព្រំឡើងជំនួសលោក ម៉ៅ សំអឿន ដែលថ្នាក់លើដកយកទៅបញ្ឈរជើងដោយសាររឿងឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់និងលោតឆ័ត្របង់ពន្ធមិនគ្រប់នោះ ។ គឺមានការកោះហៅលោកម៉ៅសំអឿននេះអោយចូលទៅបំភ្លឺហើយក៏មានការសន្និដ្ឋានថាអាចជាសកម្មភាពគោះទឹកគាងត្រីអោយចូលស៊ងតែប៉ុណ្ណោះ ។ ព្រោះថាករណីនេះ…
តំណាងរាស្ត្រCNRPលោកស្រី មូរសុខហួរ រិះគន់លោក ហ៊ុន សែន រឿងកាប់ឈើ !
រាជធានីភ្នំពេញៈ តាមលោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្ក្រោះជាតិ បានថ្លែងចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានធ្វើឲ្យធ្លាក់ចុះនូវភាពធន់ នឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ដោយសារតែការអនុញ្ញាតឲ្យក្រុមហ៊ុនមួយចំនួនកាប់បំផ្លាញព្រៃឈើពាសពេញផ្ទៃប្រទេសយ៉ាងអសមត្ថភាពក្រោមការគ្រប់គ្រងរបស់ខ្លួនជានាយករដ្ឋមន្ត្រី។ ជុំវិញការចោទប្រកាន់របស់តំណាងរាស្ត្រស្ត្រីគណបក្សប្រឆាំងរូបនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន…
សង្គ្រោះជាតិថា ៖ បក្សកាន់អំណាចកំពុងរុញច្រានដំណើរការបោះឆ្នោតនៅកម្ពុជាអោយឃ្លាតឆ្ងាយពីគោលការណ៍ប្រជាធិបតេយ្យ!
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ពីពេលកន្លងមកបានវាយតម្លៃពី ស្ថានភាពនយោបាយ និងករណីធ្វើទុក្ខបុកម្នេញបក្សប្រឆាំងនៅពេលនេះហើយថា៖ កំពុងរុញច្រានដំណើរការបោះឆ្នោតនៅកម្ពុជា អោយឃ្លាតឆ្ងាយពីគោលការណ៍ប្រជាធិបតេយ្យ។ លោកអេងឆៃអ៊ាងគ្រោងនឹងដាក់ញត្តិទៅបណ្ដាប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបណ្ដាប្រទេសជាសមាជិកអាស៊ាន នៅថ្ងៃទី៥ ខែកញ្ញា ខាងមុខ ដើម្បីសុំអន្តរាគមន៍ធ្វើយ៉ាងណាអោយប្រធាន…
ល្បីមានអគ្គស្នងការរងនគរបាលម្នាក់ជាខ្នងបង្អែកកាងម៉ែអាម៉េង (រឺយាយប្រហិត) និងតាគ្រួច អោយនាំចូលចំណីអាហារប៉ះពាល់សុខភាព និងទំនិញគេចពន្ធមកលក់ចែកចាយដល់ទីផ្សាររាជធានីភ្នំពេញ ដោយរលូនគួរ ណាស់មហាផ្ទៃពិនិត្យ!
ខេត្តកោះកុង ៖ បច្ចុប្បន្នក្នុងមួយថ្ងៃៗ មានជង្គង់មាន់ ស្លាបមាន់ និងប្រហិត សុទ្ធខូចគុណភាពនឹងមានបង្កប់ជាតិគីមី រាប់សិបតោនទៀតត្រូវបានឈ្មួញដ៏មានអំណាច ឈ្មោះ ម៉ែអាម៉េង ហៅយាយប្រហិត និង តាគ្រួច ត្រូវរ៉ូវឃុបឃិតជាមួយក្រុមសមត្ថកិច្ចនិងជំនាញលួចដឹកបង្កប់ជាមួយ ទំនិញផ្សេងៗនឹងទំនិញគេចពន្ធមួយចំនួនទៀតតាមទូកតូចធំចេញពីផែប្រទេសថៃមកឡើងនៅតំបន់ភូមិ៤…
នាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាត់មាត់ថា៖ចុះចេញពីតំណែងពេលណាក៏បាន…រកអ្នកមានសមត្ថភាពតែក្រុមអ្នកវិភាគថា៖មិនខ្វះទេអ្នកមានសមត្ថភាព…ខ្លាចតែក្រាញអំណាចនោះទេ!
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាលោកអាចចុះចេញពីតំណែងនៅពេលណាក៏បាន ក៏ប៉ុន្ដែបារម្ភគ្មានអ្នកណារក្សាអស្ថិរភាពសង្គមបានបន្ដខណៈដែលលោកបានទទួលស្គាល់ថាការដែលរូបលោកធ្វើដំណើរចុះទៅតាមបណ្តាខេត្តនានាកន្លងមកនេះគឺដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្ររូបលោកជាបន្ដគាំពារលោកជានាយករដ្ឋមន្ដ្រីបន្ដទៀត។ យោងក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាពកាលពីព្រឹកម្សិលមិញលោកនាយករដ្ឋមន្ត្រីបានថ្លែងថាលោកបានកាន់អំណាចជានាយករដ្ឋមន្ត្រីដោយរាប់ទាំងនាយករដ្ឋមន្ត្រីស្តីទីផងនោះគឺមានរយៈពេលជាង ៣០ ឆ្នាំហើយ។ ហើយលោកថា គ្មានអ្នកណាអាចបំបែកឯតទគ្គកម្មនេះបាននោះទេ។ បើទោះបីជារូបលោកបានចុះទៅតាមបណ្តាខេត្តជាច្រើនដើម្បីស្វែងរកសំឡេងគាំទ្រក៏ដោយ…
បែកធ្លាយប្រធានការរិយាល័យនគរបាលសេដ្ឋកិច្ចក្រុងភ្នំពេញប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក !
វាពុំមែនជារឿងប្លែកទេដែលលោក យឹម សុជាតិ ពេលទើបចូលកាន់តំណែងជាប្រធានការរិយាល័យនគរបាលប្រឆាំងនឹងទប់ស្កាត់បទល្មើសសេដ្ឋកិច្ចក្រុងភ្នំពេញមិនទាន់ទាំងបានអង្គុយក្តៅគូទស្រួលខ្លួននូវឡើយនោះបែរជាបែកធ្លាយរឿងអាស្រូវចាត់តាំងមន្ត្រីជាមនុស្សស្និទ្ធរបស់ខ្លួនអោយដើរចាប់បង្ក្រាបអាជីវកម្មបទល្មើសច្បាប់ស្ទើរគ្រប់ប្រភេទប្រមូលលុយដាក់ហោប៉ៅចែកបក្ខពួករបស់ខ្លួនធ្វើមានបានជ្រកក្រោមតួនាទីយ៉ាងអសមត្ថភាពបំផុត។ ប្រភពមន្ត្រីនគរបាលក្រុងអតីតភាពជាច្រើនរូបបានខ្សឹបប្រាប់ការរិយាល័យយើងអោយដឹងថា៖តាំងពីលោកយឹម សុជាតិ ឡើងកាន់ជាប្រធានការរិយាល័យនគរបាលសេដ្ឋកិច្ចក្រុងពេលណាមក គឺល្បីគាត់ដករុះរើតំណែងមន្ត្រីមានគុណសម្បត្តិទៅតាមអំណាចអំពើចិត្តហើយដាក់មនុស្សរបស់គាត់ជំនួសវិញងាយស្រួលបិទបាំងអំពើពុករលួយដែលគាត់កំពង់ឃុបឃិតសម្ងំចាត់តាំងមន្ត្រីស្និទ្ធអោយដើរប្រមូលលុយខ្មៅដាក់ចូលហោប៉ៅបុគ្គលផ្ទាល់ខ្លួននោះ។ តាមមន្ត្រីដ៏ដែលបានបង្ហើបទម្លាយអោយដឹងទៀតថា៖របៀបរបបកញ្ចប់ពុករលួយពីក្រុមឈ្មួញរកស៊ីក្រោមច្បាប់លើច្បាប់នោះប៉ុស្តិទីតាំងណាក៏មានដែរគឺតិចនិងច្រើនមិនហួសហេតុនឹងក៏មិនដាក់គំនាបជម្រឹតយកលុយពីក្រុមឈ្មួញខុសបែបបទដូចជំនាន់មេ យឹម សុជាតិនោះដែរ ។ បញ្ហានេះហើយដែលធ្វើអោយបែកធ្លាយប្រឈមនឹងការរិះគន់នោះគឺប្រការចាត់តាំងមន្ត្រីអោយចុះដើរគោះយកលុយពីឈ្មួញមិនប្រាកដប្រជាម្តងអ្នកនេះម្តងអ្នកនោះពីបីនាក់ទៅជម្រឹតយកលុយពីឈ្មួញតែមួយយ៉ាងរញ៉េរញ៉ៃពេញទាំងការរិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទាំងមូលមិនដឹងធំតូចនឹងឋានានុក្រមជំនាញនោះទេ។ ជាងនេះទៅទៀតមន្ត្រីក៏បានលើកឡើងថា៖ដោយសារតែគាត់ធ្លាប់ដឹកនាំជាអធិការតាមខណ្ឌ័ស្រាប់ផងនឹងបន្ទាប់ពីចំណាយលុយច្រើនតូទើបបានអំណាចជាប្រធានការរិយាល័យសេដ្ឋកិច្ចក្រុងកាលណាមកបានធ្វើអោយគាត់ក្រអឺតក្រទមចាត់តាំងមន្ត្រីទាំងងងឹតងងុលអ្នកណាពូកែកោសរូសជម្រឹតគោះលុយគឺដាក់បញ្ចាគឺគាត់ឥតខ្វល់ពីការសតិអារម្មណ៏នឹងការរិះគន់របស់មន្ត្រីសូម្បីបន្តិចធ្វើយ៉ាងណាអោយតែបានលុយប្រមូលស្រង់ដើមដាក់ចូលហោប៉ៅផ្ទាល់ខ្លួននោះ។ ផ្ទៃក្នុងមន្ត្រីបានទម្លាយទៀតថា៖ដូចជាមនុស្សសំខាន់ដែលលោក…
លោកតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលស្គាល់ថាអសមត្ថភាពបង្ក្រាបក្រុមមេឈ្មួញកាប់ឈើ និង មេឈ្មួញបទល្មើសនេសាទខុសច្បាប់ធំៗមិនបាន៖ចាប់បានតែប្រជាពលរដ្ឋក្រីក្រនឹងក្រុមឈ្មួញតូចតាចប៉ុណ្ណោះ!
រាជធានីភ្នំពេញ៖ លោកតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីព្រឹកថ្ងៃទី២២ ខែ សីហាឆ្នាំ២០១៦នេះបានថ្លែងទទួលស្គាល់ថា៖ក្រុមសមត្ថកិច្ចក្រោមការដឹកនាំរបស់ខ្លួនពឹតជាអសមត្ថភាពចាប់បានតែអ្នកកាប់ឈើនិងនេសាទខុសច្បាប់តូចតាចប៉ុណ្ណោះឯចំពោះក្ុមបទល្មើសមេឈ្មួញធំៗវិញ មិនដែលចាប់បាននោះទេ ។ ជាការពឹតលោកតេជោហ៊ុន សែន បានថ្លែងក្នុងឧិកាសក្នុងឱកាសចូលរួមវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិហើយលោកនាយករដ្ឋមន្ដ្រី ហ៊ុនសែនបានលើកឡើងថា៖”ថៅកែធំៗដែលបញ្ជាឲ្យកាប់ឈើនិងនេសាទខុសច្បាប់គឺចាប់មិនបាននោះទេប៉ុន្តែចាប់បានតែអ្នកដែលប្រព្រឹត្តបទល្មើសតូចតាចយកទៅដាក់ពន្ធនាគារ”ប៉ុណ្ណោះ។ ផ្ទុយនឹងបញ្ហានេះវិញ…
មេនគរបាលសេដ្ឋកិច្ចខេត្តកណ្តាលសួរ គឹមលី កំពង់តែត្រូវប៉ាន់ពីការដាក់កុងត្រូលជជុះ !
ថ្មីៗនេះគេបាឃើញកម្លាំងប៉ូលីសសេដ្ឋកិច្ចខេត្តកណ្ដាលក្រោមការគ្រប់គ្រងរបស់លោក សួរ គឹមលីកំពង់បានដាក់ពង្រាយកម្លាំងពេញតាមដងផ្លូវជាតិក្នុងខេត្តកណ្ដាលដើម្បីចាំចាប់រថយន្តដឹកទំនិញរបស់ប្រជាពលរដ្ឋជម្រឹតយកលុយនូវតាមដងផ្លូវគ្រប់ច្រកល្ហកសាងបាបកម្មនាំអោយប្រជាពលរដ្ឋក្ដៅក្រហាយនិងការដឹកនាំរបស់លោក អៀវ ចំរើន ស្នងការខេត្តកណ្ដាលយ៉ាងខ្លាំង។ហើយដែលបញ្ហានេះគួរតែលោកស្នងការនិងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលគួរតែដាក់ការពិនិត្យពីសកម្មភាពអនាធិបតេយ្យរបស់នាយនគរបាលសេដ្ឋកិច្ចក្រោមការដឹកនាំរបស់មេនគរបាល សួរគឹមលី ជាបន្ទាន់ផង។ បើតាមសកម្មភាពចុះដាក់កុងត្រូលជជុះរំខានការរកស៊ីរបស់ប្រជាពលរដ្ឋកោសរូសអោយប្រជាពលរដ្ឋបង់លុយតាមអំពើចិត្តនេះគេបានឃើញស្ទើរនូវគ្រប់ច្រកល្ហកដងផ្លូវចូលទៅកាន់រាជធានីភ្នំពេញតភ្ជាប់និងខេត្តកណ្ដាលបណ្ដាលទាំងអស់។ដោយសកម្មភាពប្រដេញចាប់ក្រុមប្រជាពលរដ្ឋឈ្មួញអោយបង់លុយតាមតែទំនើងចិត្តនេះបណ្ដាលអោយក្រុមអាជ្ញាធរដែនដីឈឺក្បាលបំផុតនិងសកម្មភាពផ្ទុយនឹងគោលការភូមិឃុំសុវត្ថភាពបែបនេះ។ តាមប្រភពពីក្រុមអាជ្ញាធរមូលដ្ឋានបានអោយការរិយាល័យរបស់យើងដឹងទៀតថា៖អ្វីដែលធ្វើអោយគេឈឺក្បាលនោះគឺសម្មភាពដាក់កុងត្រូលជជុះតាមផ្លូវជាតិលេខ២១B ពីក្រុងតាខ្មៅទៅកាន់ច្រកទ្វារព្រុំដែនជ្រៃធំនោះកំពង់តែលួចដាក់កុងត្រូលជជុះបង្ករភាពអនាធិបតេយ្យឡើងវឹកវរឡើង។ហើយបានសាងបញ្ហាយ៉ាងក្ដៅគគុកធ្វើបាបប្រជាពលរដ្ឋក្រីក្រអ្នករកស៊ីអោយស្អប់ថ្នាក់ដឹកនាំមិនគួរបើលោកស្នងការ អ៊ាវ…
តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីថា៖ កុំភ្ជាប់អំពើឃាតកម្មទៅជាបញ្ហានយោបាយទុកអោយសមត្ថកិច្ចស៊ើបអង្កេតដោយឯករាជ…តែមកទល់ពេលនេះស្ងាត់ឈឹងជាង១ខែហើយមិនទាន់មានពន្លឺបង្ហាញមុខឃាដករពឹតប្រាកដនៅឡើយ…ខណះដែលឃាដករជួបសម្លាប់ឭថា៖មិនសហការជាមួយមហាផ្ទៃ!
ពីរាជធានីភ្នំពេញៈកាលពីដើមចខែកន្លងទៅនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អ្នកនយោបាយ និងប្រជាពលរដ្ឋកុំឲ្យភ្ជាប់អំពើឃាតកម្មលោក កែម ឡី ទៅនិងបញ្ហានយោបាយដែលអាចនឹងនាំមកនូវភាពចលាចលនៅក្នុងសង្គមខណៈពេលដែលសំណុំរឿងនេះកំពុងស្ថិតក្នុងដៃស៊ើបអង្កេតនឹងតុលាការនៅឡើយ។ គេនូវចាំបានថា៖ការអំពាវនាវនេះបានថ្លែងទៅកាន់មន្ត្រីកងរាជអាវុធហត្ថនៅក្នុងពិធីសម្ពោធអគាររបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសពីកាលពីថ្ងៃចន្ទមួយថ្ងៃក្រោយខ្មាន់កាំភ្លើងបានបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគឯករាជបំបិទមាត់បានសម្រេចនៅកណ្ដាលទីក្រុងភ្នំពេញលើទីតាំងការ៉ាស់សាំងស្ដារម៉ាតជាប់ភ្លើងស្ដុបបូកគោ។ បញ្ហានោះលោក ហ៊ុន សែន…
ហ៊ុយ សុជាតិ ប្រព្រឹត្តអំពើពុករលួយនៅច្រកប៉ោយប៉ែតបន្តពីលោក ឈួន ហៃមិនធម្មតាមែន!
តាមការដកហូតលោក ឈួន ហៃ ហើយដាក់លោក ហ៊ុយ សុជាតិ ជំនួសគ្រាន់តែជាការផ្លាស់ប្តូរឱ្យល្អមើលប៉ុណ្ណោះ។ ហើយលោក ហ៊ុយ សុជាតិ បើគេគិតមិនខុសទេពេលចុលមកដល់ថ្មីៗប្រាកដជានឹងបន្តប្រព្រឹត្តអំពើពុក រលួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនស្រង់ដើមមិនខានឡើយមិនខុសពី អ្នកមុននោះទេ។ តាមមន្ដ្រីគយអតីតភាពការងារយូលើកឡើងថា៖ការដកហូតតំណែងលោក ឈួន…
ទ្រង់ ធម្មិកោ មិនខ្លាចនឹងមិនដកពាក្យដែលហៅរបបបច្ចុប្បន្នថាជា «របបតិរច្ឆាន»នោះទេ!
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង១រូបបានហៅរបបរដ្ឋបច្ចុប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជា «របបតិរច្ឆាន» ខណៈដែលសមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរលោក ហុង លីម កំពុងតែត្រូវបានថ្កោលទោសដោយស្ថាប័នកំពូលៗរបស់រដ្ឋាភិបាល បន្ទាប់ពីលោកបានហៅប្រៀបប្រដូចរបបដឹកនាំបច្ចុប្បន្នថា៖ទៅនឹង(របបតិរច្ឆាន)ដូចគ្នានេះ។…
លោក អ៊ុំ មុនី ចាត់តាំងឲ្យ សាន សាធុការ ប្រមូលយកលុយ បទល្មើសសេដ្ឋកិច្ច យកទៅបង់ជូនថ្នាក់លើដើម្បីទប់កៅអី ងាយស្រួលប្រព្រឹត្តអំពើពុករលួយ!
រាជធានីភ្នំពេញ ៖ ចាប់តាំងពីសម័យកាល លោកផ្កាយ៣ ចាន់ វ៉ាន់ធឿន បានឡើងធ្វើ ប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃកាលណាមក មានការរឹតបន្តឹងកែរសម្រួលការងារដកមន្ដ្រីសកម្មមួយចំនួនដែលមិនមែនជាខ្សែស្រឡាយរបស់ខ្លួនជាច្រើនដកចេញ។ហើយការរុះរើដោយអំណាចលុយពុករលួយដណ្ដើមកៅអីប្លន់ទីតាំងប៉ុស្ដិរកប៉ុស្ដិខ្លាញ់ៗបែបនេះនាំឲ្យនាយ នាយរងនគរបាល ក្នុងអង្គភាព តាមការិយាល័យនីមួយៗ…
Global Witness ជំរុញឲ្យរដ្ឋាភិបាលស៊ើបអង្កេតរឿងសម្លាប់ កែម ឡី ឲ្យបានហ្មត់ចត់
រាជធានីភ្នំពេញ ៖ តាមអង្គការអន្តរជាតិ Global Witness មានមូលដ្ឋាននៅប្រទេសអង់គ្លេសដែលទើបតែចេញរបាយការណ៍ដ៏រសើបមួយកាលពីពេលថ្មីៗនេះស្តីអំពី «អាណាចក្រជំនួញត្រកូល ហ៊ុន» បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជំរុញឱ្យបើកការស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងក្នុងអំពើបាញ់សម្លាប់ដ៏ឃោរឃៅទៅលើលោក កែម ឡី អ្នកវិភាគឯករាជ្យឱ្យបានហ្មត់ចត់នឹងតម្លាភាព។ បើតាមលិខិតចំហរបស់ស្ថាបនិក និងជានាយកអង្គការ…
លោក ស៊ុន សុធា មេប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំខេត្តកំពង់ស្ពឺ ដាក់កុងត្រូលយកប្រាក់ពី ឈ្មួញ!
កំពង់ស្ពឺ ៖ តាមក្រុមអ្នករកស៊ីទាំងតូចទាំងធំ ដែលដឹកទំនិញមកឆ្លងកាត់ខេត្តកំពង់ស្ពឺ ពិសេសឆ្លងកាត់ផ្លូវជាតិលេខ៤តែម្តង មិនអាចគេចផុតពីការតាមប្រមាញ់របស់ក្រុមកូនចៅលោក ស៊ុន សុធា មេនគរបាលសេដ្ឋសេដ្ឋកិច្ចថ្មីនេះឡើយ។ហើយទោះបីទំនិញទាំងនោះមានច្បាប់ មានបង់ពន្ធគ្រប់ក៏ដោយ ក៏ត្រូវតែបង់សេវាពុករលួយនោះទៅឱ្យក្រុមនគរបាលរបស់លោក ស៊ុន សុធាអោយខាងតែបានផងដែរបើពុំដូច្នេះទេនិងត្រូវបានការរំខានក្លាយទៅជាបញ្ហាធំដុំមិនខាន។ ជាការពិត ប្រភពពីក្រុមមន្ត្រីនគរបាលខាងលើបានឱ្យដឹងទៀតថា…
មេឈ្មួញពែករតនះ(ចែរតនះ)ប្រពន្ធរបស់លោកស្នងការរងខេត្តកោះកុងយឹម.ផេងពិតជាស្និទ្ធនិងគយនាំទំនិញគេចពន្ធចូលមិនបង់ពន្ធមិនធម្មតាមែន !
ភាពល្បីល្បាញរបស់មេឈ្មួញឈ្មោះ ពែក រតនះ ហៅចែរតនះ ឫចែណាក់ ដែលអ្នកខេត្តកោះកុងស្គាល់យ៉ាងច្បាស់ថា ជាប្រពន្ធរបស់លោកស្នងការរងខេត្តយឹមផេងហៅ រស្មី ដែលកេរ្តិ៍ឈ្មោះគាត់ល្បីមានមុខមាត់មានអំណាចខាងប្រព្រឹត្តអំពើពុករលួយកាងអោយការរកស៊ីខុសច្បាប់នោះពិតជាមិនធម្មតាមែន។ តាមក្រុមឈ្មួញបាននិយាយថាក្នុងចំណោមក្រុមឈ្មួញដែលរកស៊ីនាំចូលទំនិញគេចពន្ធឫទំនិញបង់ពន្ធមិនគ្រប់ខ្លាំងជាងគេក្នុងខេត្តកោះកុងនោះគឺមានតែចែ ពែក រតនះ ហៅ ចែ ណាក់…
សូម្បីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏ព្រួយបារម្ភពីបទល្មើសបំផ្លាញព្រៃឡង់ដែរ !
តាមសេចក្ដីរាយការណ៍ ពីប្រជាសហគមន៍ការពារព្រៃឡង់ ក្នុងខេត្តកំពង់ធំខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ បានឲ្យដឹងថា មកដល់ពេលនេះ បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃឡង់ នៅតែកើតឡើងយ៉ាងពេញបន្ទុកដដែល ហើយមន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតក៏មិនចាត់វិធានការបង្ក្រាបទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនោះទេ។ ប្រភពបានឲ្យដឹងទៀតថា ក្រោយពេលព្រៃឡង់ត្រូវបានដាក់បញ្ចូលជាតំបន់ការពារនិងអភិរក្ស គឺបទល្មើសកាប់ឈើកើតឡើងខ្លាំងក្លាជាងមុនទៅទៀត ខុសពីអ្វីដែលលោក សាយ…
មេឈ្មួញ ខេង សុភាពាក់ស្រោមនគរបាលនាំប្រេងគេចពន្ធពីឡាវលក់ពេញខេត្តស្ទឹងត្រែងមិនរំខានជំនាញនិងអាជ្ញាធរសូម្បីបន្តិច !
តាមភាពអនាធិបតេយ្យរបស់ក្រុមឈ្មួញនៃការនាំប្រេងចូលមកលក់ក្នុងខេត្តស្ទឹងត្រែងនូវតែបន្តនាំចូលយ៉ាងរលូនពីប្រទេសឡាវតាមដងទន្លេមេគង្គដោយមិនរំខានក្រុមសមត្ថកិច្ចជំនាញនិងគយសូម្បីបន្តិច។ ដូចជារហូតមកទល់ពេលនេះបើទោះជាមានការហាមប្រាមពីអាជ្ញាធរនិងរដ្ឋាភិបាលយ៉ាងណាក៏ដោយក៏ក្រុមឈ្មួញនិងឈ្មួញខេងសុភាពុំបានខ្លាចក្រែងនូវតែបន្តនាំចូលក្រោមការធ្វើមិនដឹងមិនឮរបស់អាជ្ញាធរជំនាញក្នុងខេត្តស្ទឹងត្រែងយ៉ាងស្ងាត់ស្ងៀមបំផុត។ ពាក់ព័ន្ធនឹងការនាំចូលប្រេងគេចពន្ធយ៉ាងអនាធិបតេយ្យក្រោមរូបភាពសម្បទាននាំចូលមកបម្រើការក្នុងខេត្តស្ទឹងត្រែងនេះវាគឺជារូបភាពឃុបឃឹតមួយបំបាត់ពន្ធរដ្ឋយ៉ាងច្បាស់ក្រឡែតដែលឧទាហរណ៏សំណើរអនុញាតរបស់មហាផ្ទៃអោយនាំចូល១ខែ១លានលីត្របំរើការនូវក្នុងខេត្តស្ទឹងត្រែងបែរជាពួកគេឃុបឃិតអោយមានការនាំចូលរាប់សឹបលានលីត្រសួរថានេះមិនមែនជាការឃុបឃិតបំបាត់ពន្ធរដ្ឋទេឫអី?។ មិនតែប៉ុណ្ណោះ ករណីឃុបឃិតអោយប្រេងនាំចូលលើសពីការកំណត់របស់ក្រសួងមហាផ្ទៃនេះវាគឺជាករណីស៊ុមគ្រលំគ្នាជាលក្ខណះខ្សែបណ្តោយរបស់ក្រុមអាជ្ញាធរនិងក្រុមជំនាញព្រមទាំងមន្ត្រីគយទើបបានជាមេឈ្មួញខេងសុភានិងបក្ខពួកអាចនាំចូលបានយ៉ាងសេរីនោះ។នេះជាការពិតដែលមន្ត្រីបកអាក្រាត។ តាមករណីជាក់ស្តែងជារាងរាល់ថ្ងៃគេបានឃើញទូកប៉ុកចៃធំៗជាច្រើនគ្រឿងផ្ទុកទៅដោយពិដុងសធំៗពេញៗទៅដោយប្រេងនាំចូលពីប្រទេសឡាវតាមច្រកដងទន្លេមេគង្គណូវចំណុច ភូមិវើនខាំ ឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់ ចូលមកកាន់ខេត្តស្ទឹងត្រែងយ៉ាងមមាញឹកបំផុតដោយមិនឃើញរំខានក្រុមសមត្ថកិច្ចសោះ។ បើតាមពត៌មានទម្លាយអោយដឹងទៀតថាជាទូទៅគេបានឃើញទូកប្រេងចូលសំចតនូវផែត្រង់ចំណុចបត់ទន្លេក្បែរព័ន្ធនាគារខេត្តក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ហើយលើកពិដុងដាក់ឡាននិងបូមប្រេងចូលរថយន្តសេទែនសាំងដឹកយកទៅចែកចាយតាមដេប៉ូក្នុងខេត្តនេះយ៉ាងសុវត្ថភាពបំផុតដូចជាពុំមានកោតខ្លាចអាជ្ញាធរនោះទេ។ទាំងនេះជាសកម្មភាពរកស៊ីប្រេងខុសច្បាប់របស់មេឈ្មួញ យឹម ផេង…
រំឭក៖លោក សម រង្ស៊ី៖មានជម្រើស២ស្តីពីជំនួយអន្តរជាតិដល់ប្រទេសកម្ពុជា!
រំឭកជាថ្មី ៖ តាមប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃនេះបានបញ្ជាក់ថាមានជម្រើសពីរស្តីពីជំនួយអន្តរជាតិដល់ប្រទេសកម្ពុជា។ លោក សម រង្ស៊ី បានពន្យល់នូវជម្រើសទី១ថា ៖ មេដឹកនាំប្រទេសសព្វថ្ងៃ ចេះកែខ្លួន ឈប់គាបសង្កត់ប្រជាពលរដ្ឋ…
លោកស្នងការក្រុងគួរតែមានវិធានការទៅលើអធិកាខណ្ឌនិងនគរបាលប៉ុស្ដិដែលឃុបឃិតគ្នាជាខ្សែបណ្ដោយធ្វើឯកសារស្នាក់នៅឲ្យស្ត្រីជនជាតិចិនក្លែងសញ្ជាតិ!
ភ្នំពេញ ៖ ករណីបែកធ្លាយ តាមបណ្តាញសង្គមហ្វេសប៊ុក រឿងនគរបាលមណ្ឌល ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លួចធ្វើប័ណ្ណគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ជាតិខ្មែរ ឲ្យស្ត្រីជនជាតិចិនម្នាក់ ដោយងាយស្រួលបើទោះបីជាស្ត្រីជនជាតិចិន ម្នាក់នោះនិយាយភាសារខ្មែរ…
មេឈ្មួញម៉ែអាម៉េង និងតាគ្រួច កំពុងឃុបឃិតគ្នាជាមួយជំនាញនាំចូលស្លាប ជង្គង់ និងប្រហិតសាច់មាន់ត្រូវមីន មកលក់ចែកចាយក្នុងទីផ្សារស្រុកខ្មែរយ៉ាងអនាធិបតេយ្យ !
មេឈ្មួញឈ្មោះ ម៉ែអាម៉េង ហៅយាយប្រហិត និងតាគ្រួច គឺល្បីមានអំណាចបិទមាត់ក្រុមសមត្ថកិច្ច ដោយអំពើពុករលួយឃុបឃិតជាមួយនិងជំនាញតាមច្រកព្រុំដែនអន្តរជាតិនិងតាមច្រករបៀងនានាក្នុងខេត្តកោះកុងនាំចូល ស្លាប ជង្គង់ និងប្រហិតសាច់មាន់ត្រូវមីន យកមកបោះអោយម៉ូយឈ្មួញកណ្តាលចែកចាយលក់លើទីផ្សារក្នុងស្រុកខ្មែរយ៉ាងអនាធិបតេយ្យបំផុត មិនគួរបើអគ្គនាយកដ្ឋានកាំកងត្រូលមើលរំលងនោះទេ។ តាមប្រភពទម្លាយអោយដឹងថា៖រហូតមកដល់បច្ចុប្បន្នបើទោះជាមានការចុះផ្សាយបង្ហាញពីអំពើពុករលួយតាមរយះឃុបឃិតរបស់មន្ត្រីជំនាញប្រចាំច្រកទ្វារច្រកតំបន់និងច្រកទ្វារអស់នោះក៏ប៉ុន្តែគេនូវតែឃើញមេឈ្មួញធំមានអំណាចម៉ែ អាម៉េងហៅយាយប្រហិតនិងតាគ្រួចនាំចូលជង្គង់មាន់ ស្លាប និង…
សរុបព្រឹត្តិការឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី បំបិទមាត់ស្ថាពរ!
រាជធានីភ្នំពេញ ៖ សាកសពលោកបណ្ឌិត កែម ឡី អ្នកវិភាគស្ថានការណ៍ នយោបាយឯករាជ អាចនឹងដឹកតាមរយៈរថយន្តរបស់លោកវិញក្រោយពីពលរដ្ឋមិនអនុញ្ញាតឲ្យក្រុមឡានពេទ្យរដ្ឋនិងឯកជនដឹកចេញនោះ។ សាកសពលោកបណ្ឌិត កែម ឡី អ្នកវិភាគស្ថានការណ៍ នយោបាយ អាចនឹងដឹកតាមរយៈ រថយន្តរបស់លោកវិញ…
កែម ឡី «កម្ពុជាកំពុងញាំញីដោយជំងឺញៀនអំណាច»
ការកាន់តំណែងមួយៗអស់រយៈពេលពី ២០ ទៅ ៣០ ឆ្នាំ ហើយមានអ្នកខ្លះដើរលែងរួច ជិះរទេះរុញទៅហើយ ក៏នៅតែបន្តក្រាញអំណាចមិនព្រមចូលនិវត្តន៍ត្រូវបានលោក កែម ឡី ចាត់ទុកថា គឺជាជំងឺញៀនអំណាច ដែលជាជំងឺសង្គមមួយក្នុងចំណោមជំងឺសង្គមចំនួន ៤ ផ្សេងទៀតដែលកំពុងបន្តញាំញីសង្គមខ្មែរ…
បែកធ្លាយមេពេទ្យសត្វខេត្តតាកែវដាក់កុងត្រូលជជុះចាំចាប់គោក្របីមាន់ទាជ្រូកឆ្លងដែនយ៉ាងត្រូវប៉ាន់បំផុត !
កណ្តាល ៖ តាមក្រុមប្រជាពលរដ្ឋឈ្មួញរកស៊ីមាន់ទា កាប់បានខ្សឹបអោយការរិយាល័យយើងដឹងថា ៖ គឺពួកគេទ្រាំលេបគ្រោះលេបថ្មជាយូរឆ្នាំមកហើយ តែពេលនេះក្ដៅក្រហាយនិងក្រុមពេទ្យសត្វចេះតែប្រើស្នៀតគាបជម្រឹតមិនលើកលែងនោះ ក៏ទម្លាយរឿងនេះតែម្ដងរិះគន់ទៅលើលោក ថៃ លី ថាជាយូរឆ្នាំមកហើយដែលក្រុមពេទ្យសត្វក្រោមការគ្រប់គ្រងរបស់លោកពេទ្យរូបនេះបានគាបសង្កត់ប្រជាពលរដ្ឋទិញគោក្របីប្រើប្រាស់និងជម្រឹតក្រុមឈ្មួញទិញជ្រូកមាន់ទាអោយបង់លុយទៅអោយខ្លូន។ហើយបើមិនព្រមបង់តាមគោលការថ្លៃបាយថ្លៃផ្លូវថ្លៃដាក់ខែនាំមាន់ទាឆ្លងដែនទៅមកលក់ដូរជាប្រចាំនោះពួកគេប្រាកដជាពុំអាចរកស៊ីបានទៀតទេ។ តាមព័ត៌មានទម្លាយបានអោយដឹងទៀតថា ៖ ដូចជាលោកប្រធានផ្នែកបសុព្យាបាលសត្វ សួន…
ប៉ុន ប៊ុណ្នា មេគយច្រកទ្វារត្រពាំងផ្លុងប្រព្រឹត្តអំពើពុករលួយជាន់ឈ្លីកំណែទម្រង់គយយ៉ាងពេញបន្ទុកគួរណាស់ត្រូវបានស៊ើបអង្កេត!
មកទល់ពេលនេះ ករណីប្រព្រឹត្តអំពើពុករលួយរបស់មេគយច្រកទ្វារត្រពាំងផ្លុង ប៉ុន ប៊ុណ្នា ដែលឃុបឃិតជាមួយក្រុមឈ្មួញនឹងក្រុមហ៊ុនបង់ពន្ធមិនគ្រប់លើគ្រប់ប្រានភេទទំនិញនាំចូលពីប្រទេសយួន។ហើយត្រូវបានបែកធ្លាយនោះរហូតមកដល់ពេលនេះគេពុំឃើញចំណាត់ការទប់ស្កាត់អំពើពុករលួយរបស់អង្គភាពនេះមានវិធានការផ្លូវច្បាប់រដ្ឋាបាលទៅលើបុគ្គលប៉ុនប៊ុណ្នានូវឡើយ។ ពាកព័ន្ធនឹងបញ្ហខាងលើគេសង្ស័យថាអាចមានអំពើពុករលួយទើបបានទ្វើអោយលោកនាយអគ្គនាយកដ្ឋានគយគុណញឹមក្លាយជាងាប់ត្រគៀកមិនព្រមអនុវត្តកំណែទម្រង់គយដាក់ទណ្ឌកម្មទៅលើបុគ្គលប៉ុនប៊ុណ្នាដែលប្រព្រឹត្តអំពើពុករលួយនោះ។ យោងតាមករណីបែកធ្លាយទំនាស់រវាងគយនិងផ្ទៃក្នុងគយនិងក្រុមឈ្មួញនិងឈ្មួញស្និទ្ធប៉ុនប៊ុណ្នាទម្លាយអោយដឹងថា៖គឺមានករណីឃុបឃិតបង់ពន្ធមិនគ្រប់រឺបង់តែ១០%និង៣០%ប៉ុណ្នោះ។ហើយហ៊ានទាំងបន្លំប្ដូរយថាប្រភេទទំនិញនាំចូលពីថ្លៃមកថោកតាមរូបភាពងេឡិចត្រូនិចទៅជាក្រដាស់អនាម័យយ៉ាងពេញបន្ទុក។ហើយដែលករណីនេះគេហៅថាចោរគៃបំបាត់ពន្ធរដ្ឋដែលគួរត្រូវបានស៊ើបអង្កេតទៅលើមេគយច្រកទ្វារនេះមិនគួរលាក់បាំងជួយការពារជនពុករលួយនោះទេ។ តាមផ្ទៃក្នុងគយអោយដឹងទៀតថាបើគេចង់រកមិនពិបាករកនោះទេតាមការស្រាវជ្រាវវិក័យបត្ររបស់ការនាំចូលទំនិញយាយញាប់ដែលគាត់គឺជាឈ្មួញស្និទ្ធម្នាក់ក្នុងចំណោមឈ្មួញជាច្រើននាក់ស្និទ្ធមេគយប៉ុនប៊ុណ្នាច្រកទ្វារត្រពាំងផ្លុងខេត្តត្បូងឃ្មុំក្រោមការគ្រប់គ្រងរបស់មេគយសំបូររឿងអស្រូវពុករលួយនូស៊ីថានោះ។ ជាក់ស្ដែងមានការលើកឡើងថាក្រៅពីត្រូវប៉ាន់លាភសក្ការះជាមួយមេឈ្មួញធំៗហើយគឺប៉ុនប៊ុណ្នាមិនលើកលែងចំពោះប្រជាពលរដ្ឋណាម្នាក់ឡើយគឺគាត់អាងអំណាចជាមេគយវ្រកទ្វារបានឃុបឃិតបញ្ជាអោយកូនចៅជម្រិតយកលុយពីប្រជាពលរដ្ឋឆ្លងដែនយកដំឡូងមីទៅលក់ដោយគ្មានការយោគយល់ទេ។ ជាងនេះទៅទៀតប្រភពមន្ត្រីបានអោយដឹងទៀតថាតាំងពីបានកាន់តំណែងជាមេគយច្រកទ្វារពេលណាមកគឺមេគយប៉ុនប៊ុណ្នាមិនដែលញញើតខ្លាចពីច្បាប់កំណែទម្រង់ផ្ទៃក្នុងគយសូម្បីបន្តិច។បើទោះជាកន្លងមកធ្លាប់បែកធ្លាយអំពើពុករលួយរឿងឃុបឃិតជាមួយក្រុមឈ្មួយបង់ពន្ធមិនគ្រប់ក៏ដោយព្រោះអីគឺគាត់ត្រូវប៉ាន់ពីចំណូលខ្មៅឃុបឃិតផ្សេងៗក្រោមតុយ៉ាងពេញបន្ទុកដុច្នេះរឿងអីបុគ្គលប៉ុនប៊ុណ្នាត្រូវព្រឺខ្លាចនឹងច្បាប់ប្រឆាំងអំពើពុករលួយនឹងកំណែទម្រង់ប្រមូលពន្ធដែលរដ្ឋាភិបាលដាក់ចុះនោះ។ មិនតែប៉ុណ្នោះតាមក្រដាស់ពន្ធរបស់យាយញាប់ដែលមន្ត្រីចាប់បានទម្លាយអោយដឹងថាបញ្ជីរអត្ត្រាពន្ធ៧ភាគរយប៉ុណ្នោះតែបង់លើពន្ធឡានតូច៦លានរៀលបែរជាមានថ្លៃបាយ៣លានរៀលនិងឡានធំបង់៩លានរៀលឯថ្លៃបាយវិញក៏៥លានរៀលដែរ។នេះជាបញ្ហាដែលម្រន្តីបានលើកឡើងសម្រាប់ឡានតូចដែលអត្រាពន្ធត្រូវបង់១០លានរៀលតែថ្លៃបាយវិញបែរជា៥លានរៀល។ដូចជាទំនិញចាប់ហ៊ួយអត្រាពន្ធឡានតូច៣០%ត្រូវបង់២២លានរៀលឯថ្លៃបាយវិញ៥លានរៀលដែរ។ បើតាមសេចក្ដីរាយការទម្លាយដោយក្រុមឈ្មួញនិងមន្ត្រីនេះសបញ្ជាក់អោយឃើញពីការកេងប្រវ័ញ្ចកឹបកេងពន្ធរដ្ឋយ៉ាងពេញបន្ទុកយកទៅធ្វើមានបានផ្ទាល់ខ្លួននិងបក្ខពួកដែលក្រុមឈ្មួញសូកប៉ាន់អោយមានការសម្របសម្រួលយ៉ាងច្បាស់ក្រឡែតគួរត្រូវកត់សម្គាល់៖គឺបង់ពន្ធផងសូកប៉ាន់ថ្លៃបាយផងដូច្នេះបញ្ហានេះគេគួរតែដឹងថាគឺមេគយប៉ុនបុណ្នាគេចពីការបកអាក្រាតថាពុករលួយពីមន្ត្រីនិងក្រុមឈ្មួញនោះពុំផុតទេ។ហើយជុំវិញកាបកអាក្រាតអំពើពុករលួយនេះលោកប៉ុនប៊ុណ្នាតែងគេចវេសនឹងបិតទូរសព្វ។ ដោយឡែក ជុំវិញបញ្ហានេះ គួរតែលោករដ្ឋមន្ត្រី…