សង្ឃឹមថា ក្រុមអធិការកិច្ចចុះស៊ើបអង្កេតស្រាវជ្រាវ ជុំវិញអំពើពុករលួយ របស់ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងមិនត្រូវថ្នាំ ង៉ាន ណានី
ក្រុមមន្ត្រីរាជការ ថ្នាក់ដឹកនាំការិយាល័យរដ្ឋបាល-បុគ្គលិក ការិយាល័យផែនការ-គណនេយ្យ ការិយាល័យផលិតកម្ម និងបុសព្យាបាល ការិយាល័យក្សេត្រសាស្ត្រ និងកែលំអដីកសិកម្មការិយាល័យនីតិកម្ម កសិកម្ម ការិយាល័យកសិកម្មស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច អនុប្រធានការិយាល័យកសិកម្មស្រុកជលគីរី ស្រុកទឹកផុស ស្រុកបរិបូណ៌ បានធ្វើរបាយការណ៍៨ទំព័រ និងមានមន្ត្រីរាជការផ្តិតមេដៃចំនួន៤៧…
ឧកញ៉ា ជឹម សុខ ប៉ាវផ្តាច់មុខតែម្រង !
ក្រុមអ្នករកស៊ីទិញលក់សត្វគោក្របីបានខ្សឹបប្រាប់ការិយាល័យយើងឱ្យដឹងថា សត្វគោក្របី ១ក្បាល ត្រូវបង់លុយជូនក្រុមដៃជើង ឧកញ៉ា ជឹម សុខ ១២ម៉ឺនរៀល ទើបអាចឆ្លងកាត់ពីខេត្តព្រៃវែងទៅលក់នៅប្រទេស វៀតណាមបាន ហេស៎ !។ តាមក្រុមប្រជាពលរដ្ឋរកស៊ីជួញគោ ក្របីទាំងនោះបានប្រាបឱ្យដឹងថា ឧកញ៉ា…
យិន យ៉ា រក្សាទុករណាយន្តទុក ចាប់គាបជំរិតយកលុយពីអ្នកក្រីក្រ
ក្រុមអ្នកស្រុកចំនួន៦ភូមិ ក្នុងឃុំខ្លែង ស្ពានស្រុកស្រីស្នំ ខេត្តសៀមរាប ដែល ជាប្រជាកសិករក្រីក្រ រកស៊ីតូចតាចដោយប្រើប្រាស់ឧបករណ៍ ម៉ាស៊ីនត្រង់ ស៊ីន័រ ដែលច្បាប់ហាមឃាត់ មានជាអាទិ៍ដូចជា ភូមិដង្កោ មានម៉ាស៊ីនត្រង់ស៊ីន័រ ១៦ គ្រឿង,…
ស័ក្តិ ៥ ទាហាន ផាំង គីម អាងស្បែកជាយោធាទៅរកស៊ីចិញ្ចឹមត្រីឆ្តោ និងប្រមូលទិញត្រីខុសច្បាប់ពេញខេត្តកណ្តាល
ជុំវិញទូទាំងខេត្តកណ្តាល នរណាក៏គេស្គាល់មេឈ្មូញ ផាំង គីម ដែលជាមន្ត្រីយោធាផ្នែកអង្គរក្សពាក់ស័ក្តិ ៥ ដែលជាមនុស្សក្រអឺតក្រទមរកស៊ីដឹកជញ្ជូនត្រីមកពីស្រុកយួន និងប្រមូលទិញត្រីឆ្តោដោយខុសច្បាប់យកមកលក់ នៅយឿច្បារអំពៅផង ។ ហើយគេមិនដែលឃើញមន្ត្រីជំនាញជលផល ឬសមត្ថកិច្ចពាក់ព័ន្ធហ៊ានក្អកនោះទេ ទុកឱ្យលោក ផាំង គីម…
ក្រុមជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់ថ្នល់ទទឹងព្រឹកថ្លឹងឡាន យប់ថ្លឹងលុយយ៉ាងកាក់កប !
ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដឹកលើសទម្ងន់ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៧ ក្នុងភូមិថ្នល់ ទទឹង ឃុំជប់ ស្រុកត្បូងឃ្មុំ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានដាក់ជញ្ជីងថ្លឹងរថយន្តដឹកលើសទម្ងន់ ត្រូវបានគេរិះគន់ថា សព្វថ្ងៃនេះបានប្រព្រឹត្តអំពើពុករលួយឃុបឃិតគ្នាជាមួយឈ្មួញអ្នករកស៊ីដឹកទំនិញលើស ទម្ងន់ កំណត់ដោយពុំបានថ្លឹង ឬផាកពិន័យឱ្យបានតឹងរ៉ឹងចំពោះរថយន្តផ្ទុកទំនិញលើសទម្ងន់ទាំងនោះឡើយ គឺច្រើនតែយក លុយដាក់ហោប៉ៅធ្វើមានធ្វើបានដោយពុំគិតពីផលប្រយោជន៍ជាតិ…
ទ្រី ភាព ខ្ចីដៃតុលាការកោះហៅពលរដ្ឋ ២នាក់ ប្តឹងគំរាមរបាយការណ៍ព្រៃឈើ
ប្រជាពលរដ្ឋពីរនាក់ដែលមានឈ្មោះនៅក្នុងរបាយការណ៍របស់អង្គការ ក្រុមកិច្ចការពិសេសសិទ្ធិមនុស្ស កម្ពុជា ដែល ចេញផ្សាយកាលពីសប្តាហ៍មុន ក្រោមចំណងជើងថា នយោបាយប្រមូលឈើឱ្យអស់ពីស្រុកខ្មែររបស់ ក្រុមហ៊ុន ទ្រី ភាព ត្រូវបានតុលាការខេត្ត កណ្តាល ចេញដីកាកោះឱ្យចូលខ្លួនសាកសួរទាក់ទិនទៅនឹងពាក្យបណ្តឹង របស់ ឧកញ៉ា…
មេនគរបាលទិញតំណែង ទូច យុទ្ធា កំពុងប្រើប្រាស់តួនាទីផ្ទុយពីបទបញ្ជាអគ្គស្នងការនគរបាលជាតិ
លោក ទូច យុទ្ធា ប្រធានការិយាល័យកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃដែលត្រូវបានអគ្គស្នងការចាត់តាំងធ្វើជាក្រុមដឹកនាំកម្លាំងចុះស្រាវជ្រាវបង្ការទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើស សេដ្ឋកិច្ចទាំងឡាយដែលកើតមានឡើងនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់នោះ ។ ពេល នេះកំពុងតែបែកធ្លាយរឿងអាស្រូវថា ទិញតំណែងទិសពោធិ៍សាត់ និងកំពង់ឆ្នាំង…
សារាចរលេខ៤៦ស.ស.ររបស់ រដ្ឋាភិបាល ធ្វើឱ្យក្រុម សមត្ថកិច្ច ស្រុកស្នួល បានដៃ កាងបទល្មើស ដឹកឈើ ជារៀងរាល់យប់ !
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១២ មានសារាចររបស់រាជរដ្ឋាភិបាលចេញសេចក្តីសម្រេចមួយឱ្យបង្កើតគណៈ កម្មការត្រួតពិនិត្យកុងត្រូលជជុះមាន ៧ ប្រការ ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១២ ដែលចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន…
ស្ថាប័នរដ្ឋសភាគួរតែកោះហៅលោក ម៉ម ប៊ុនហេង ទៅបំភ្លឺពីរឿងអាស្រូវពុករលួយនិងបក្ខពួកនិយមកើតមាននៅក្រសួងសុខាភិបាល
វាជារឿងមួយគួរឱ្យខ្មាសអៀនខ្លាំងណាស់ នៅពេលដែលមូលនិ ធិសកល បានចេញរបាយការណ៍ស៊ើប អង្កេតមួយ បង្ហាញភស្តុតាងជាច្រើន ទាក់ទងនឹង បណ្តាញប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធនៅក្នុង ក្រសួងសុខា ភិបាល ដែលគ្រប់គ្រងដោយលោក ម៉ម ប៊ុនហេង ធ្វើឱ្យម្ចាស់ជំនួយជាច្រើនទៀត អស់ជំនឿទុកចិត្តលើរដ្ឋាភិបាលកម្ពុជា…
ង៉ាន ណានី ប្រឈមនឹងការដកហូតមុខតំណែង ប្រសិនបើរកឃើញភស្តុតាងពុករលួយយ៉ាងពេញបន្ទុក
យោងពាក្យបណ្តឹងត្រូវបានដាក់ជូនអង្គភាពប្រឆាំង អំពើពុករលួយច្រើនខែមកហើយ តាំងពីសម័យដែលលោក ច័ន្ទ សារុន នៅធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មមកម៉្លេះ រហូតដល់ពេលនេះ ថ្នាក់អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ជំនាញ និងមន្ត្រីតាមការិយាល័យកសិកម្មតាមស្រុកនៅទូទាំងខេត្តកំពង់ឆ្នាំង ក៏បាននាំគ្នាធ្វើរបាយការណ៍ដាក់ជូនលោក អ៊ុក រ៉ាប៊ុន…
មេនាយកដ្ឋានរបបគយបង្កើតអំពើពុករលួយមិនខ្លាច និងប៉ះពាល់ដល់ក្រុមហ៊ុនវិនិយោគ
ប្រភពព័ត៌មានទម្លាយពីក្រុមអ្នករត់ការឯកសារឱ្យក្រុមហ៊ុនវិនិយោគឧស្សាហកម្មកាត់ដេរ និងក្រៅឧស្សាហកម្មកាត់ដេរ បានរិះគន់ពីអំពើពុករលួយនៅក្នុងនាយកដ្ឋានរបប គយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទាំងបង់ប្រាក់សេវា ក្រោមតុមាន ចំនួនច្រើននិងបញ្ហារាំងស្ទះដល់ឯកសារ ស្ទើររាល់ថ្ងៃជាដើមនេះ ។ ក្រុមអ្នករត់ការនិយាយថា ទំនិញវិនិយោគឧស្សាហកម្មកាត់ដេរពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ហើយទំនិញវិនិយោគក្រៅ ឧស្សាហកម្មកាត់ដេរ ពន្ធក៏ជាបន្ទុក…
កឹម សុខា ៖ ល្បិច ហ៊ុន សែន ប្រើកន្លងមក ១.លួងលោម ២.សម្លុត និង៣.ទិញបំបែក !
លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ បានប្រកាសថា មហាបាតុកម្ម ដែលគ្រោងធ្វើ នៅថ្ងៃទី ១០ ខែធ្នូ ចំថ្ងៃប្រារឰទិវាសិទ្ធិ មនុស្សអន្តរជាតិនោះ នឹងត្រូវធ្វើ…
របាយការណ៍ថា ក្រុមហ៊ុន ទ្រី ភាព ធ្វើឱ្យអន្តរាយព្រៃឈើនៅកម្ពុជា
រាជធានីភ្នំពេញ ៖ អង្គការក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍មួយ ដោយអះអាងថា ក្រុម ហ៊ុន របស់ លោក ឧកញ៉ា ទ្រី ភាព ជាក្រុមហ៊ុន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដែលបានទទួលដី…
មេគយចល័តប៉ាក់ខ្លងខេត្តកោះកុងចាប់ម៉ូតូគេចពន្ធ៩គ្រឿង រួចដោះលែងវិញ
ក្រុមគយចល័តប៉ាក់ខ្លង ខេត្តកោះកុងបានដោះលែងម៉ូតូគេចពន្ធ ៩គ្រឿងដែលក្រុមឈ្មួញនាំចូលពីប្រទេស ថៃតាម ច្រក ចាំយាម ហើយចាប់បានកាលពី វេលាម៉ោង១១យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅ ប៉ុន្តែប៉ុន្មានម៉ោង ក្រោយ មកក៏ត្រូវបានដោះលែង ទៅវិញស្ងាត់ៗ ។…
ក្រុមប្រជាពលរដ្ឋមានប្រតិកម្មបន្ទាប់ពីសន្តិសុខឧទ្យានជាតិភ្នំបូកគោកាប់បំផ្លាញផលដំណាំ
ក្រុមប្រជាពលរដ្ឋចំនួន ៦គ្រួសារ ស្ថិតនៅក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត មានប្រតិកម្មយ៉ាងពុះ កញ្ជ្រោលនៅពេលដែលក្រុមសន្តិសុខឧទ្យានជាតិបូកគោ បាននាំគ្នាកាប់បំផ្លាញដើមរុក្ខជាតិហូបផ្លែជាច្រើនប្រភេទ ដែលពួកគាត់បានដាំដុះ និងអាស្រ័យផលជាង ២០ឆ្នាំមកហើយនោះ ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋខាងលើបានបញ្ជាក់អះអាងថា ផលដំណាំដែលពួកគាត់បានដាំ…
មានការបិទបាំង ក្រុុមប៉ូលីសក្រុុងសូង គំរាមបាញ់ អ្នកលក់ដូរ ក្នុងផ្សារ និងប្រតាយ ដកម៉ាស៊ីនថត អ្នកសារព័ត៌មាន ក្រសូងមហាផ្ទៃ គួរតែ មានវិធានការ
មានអំពើអយុត្តិធម៌ ដែលគួរឱ្យឈឺចាប់ មួយបានកើតឡើង មកលើអាជីវករ ម្នាក់ ដែលប្រកបរបរលក់សាច់ ជ្រូក ព្រោះតែមន្ត្រីប៉ូលិសមួយក្រុមបានគំរាមកំហែងបាញ់ប្រហារជីវិត ដោយគ្រាន់តែអាជីវកររូបនោះ អង្វរសូមកុំឱ្យ រឹបអូសយកតុសាច់ជ្រូករបស់ខ្លួន ដែលខ្លួនដាក់លក់ខុសសណ្តាប់ធ្នាប់ផ្សារតែបន្តិចបន្តួចប៉ុណ្ណោះ ។ ជុំវិញករណីប្រការដែលធ្វើឱ្យ មហាជនកាន់តែហួសចិត្តថែមទៀតនោះ…
លេសបិទគ្លីនិកវិបុលសុខ ដើម្បីជួសជុល ក្រោយពីវះកាត់ ស្ត្រីម្នាក់ ឱ្យស្លាប់ រួចដឹកទៅដុតចោល បំបាត់ដាន
ភាពភ្ញាក់ផ្អើលតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅម្តុំគ្លីនិកវិបុលសុខបានឱ្យដឹងថា ម្ចាស់គ្លីនិកមួយ នេះបានយកលេសបិទគ្លីនិកជាបណ្តោះអាសន្ន ដើម្បីជួសជុលក្រោយ ពីវះកាត់ស្ត្រីម្នាក់ ឱ្យស្លាប់រួច ដឹកសពទៅ ដុតចោលបំបិទភស្តុតាងនៅខាងក្រៅស្រុកស្ងាត់ឈឹង ។ ប្រភពបានបន្តថា ហើយដែលម្ចាស់គ្លីនិកបិទទ្វារដើម្បីជួសជុលគ្លីនិកនេះ ព្រោះតែការរៀបចំលក្ខណៈបច្ចេក ទេស មុនពេលវះកាត់ស្ត្រីរងគ្រោះ ឱ្យស្លាប់មិនមាន…
សង្ឃឹមថា រដ្ឋមន្ត្រី ក្រសួង កសិកម្ម ចាត់វិធានការ បំបែកសំណុំ រឿងពុក រលួយ ដ៏ធំ នៃការ លក់ជីជំនួយ របស់ជប៉ុន នៅ ខេត្តបាត់ដំបង
ពាក់ព័ន្ធនឹង មន្ត្រីតូចតាច ម្នាក់ ក្នុងមន្ទីរ កសិកម្ម ខេត្តបាត់ដំបង ត្រូវបាន ចាប់ឃុំខ្លួន លើករណី រំលោភ សេចក្តីទុកចិត្ត កឹបកេងលុយ លក់ជី ជំនួយ របស់ជប៉ុន…
សួយ ឈុនស្រេង ដៃស្តាំ ជួង ស៊ាងហាក់ កាង និងជាមេការ ឈ្មួញរកស៊ី បទល្មើស ព្រៃឈើ គង់ ក្រឹង
មេឈ្មួញរកស៊ីឈើល្មើសច្បាប់ល្បីល្បាញឈ្មោះ មួយរូបនៅ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នៅតែធ្វើសកម្ម ភាពជារៀងរាល់ថ្ងៃ បាននឹងកំពុងតែលាក់មុខ ដោយឱ្យមន្ត្រីប៉ូលិសមួយរូប ដែលបានអះអាងថា ជាកូនចៅជាដៃស្តាំ របស់លោកស្នងការ ជួង ស៊ាងហាក់ ប្រចាំខេត្តក្រចេះ ចេញមុខធ្វើជាអ្នកចែកចាយប្រាក់សំណូកទៅឱ្យសមត្ថកិច្ច…
វិចារណកថា ៖ ការបិទសិទ្ធិសេរីភាពពលរដ្ឋ គឺជាការបំពានលើរដ្ឋធម្មនុញ្ញយ៉ាងកំរោល
ក្រោយពេល លោក ហ៊ុន សែន ក្រាញអំណាចតាមរយៈការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សដោយគ្មាន សេចក្តីអៀនខ្មាស់រួចមក គឺមន្ត្រីអាជ្ញាធរមូលដ្ឋានរបស់គណបក្សនេះ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួន កំពុងយកមេរៀន របបកុម្មុយនីស្តមកបិទសិទ្ធិសេរីភាពពលរដ្ឋយ៉ាងកំរោល។ ប្រភពមន្ត្រីនគរបាលនៅខេត្តកណ្តាលមួយចំនួនបានសម្តែងសេចក្តីព្រួយបារម្ភនៅពេលដែលថ្នាក់លើ ចាត់វិធានការ ស៊ើបអង្កេតរកអ្នកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ ។…