ង៉ាន ណានី ប្រឈម​នឹង​ការ​ដកហូត​មុខ​តំណែង ប្រសិន​បើ​រកឃើញ​ភស្តុតាង​ពុក​រលួយ​យ៉ាងពេញ​បន្ទុក

យោងពាក្យ​បណ្តឹងត្រូវ​បានដាក់​ជូនអង្គភាព​ប្រឆាំង អំពើពុក​រលួយ​ច្រើនខែ​មកហើយ តាំងពី​សម័យដែល​លោក ច័ន្ទ សារុន នៅធ្វើជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​មកម៉្លេះ រហូតដល់​ពេលនេះ ថ្នាក់អនុប្រធាន​មន្ទីរ ប្រធាន អនុប្រធាន​​ការិយា​ល័យ ជំនាញ និងមន្ត្រីតាម​ការិយាល័យ​កសិកម្ម​តាម​ស្រុក​នៅ​ទូទាំងខេត្តកំពង់ឆ្នាំង ក៏បាននាំ​គ្នាធ្វើរបាយ​​ការណ៍​ដាក់​ជូន​លោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីក្រសួងកសិកម្មទើបឡើងថ្មីផងដែរ ពាក់ព័ន្ធអំពើពុករលួយ និងភាពអសកម្មរបស់លោក ង៉ាន ណានី ដោយទាមទារឱ្យថ្នាក់ លើពិនិត្យដោះស្រាយបញ្ហាទាំងនេះ ឡើងវិញជាបន្ទាន់។

ជុំវិញទៅវិញ លោក ង៉ាន ណានី គំរាមសម្តែងប្ញកក្រអឺតក្រទម បែរដាក់មន្ត្រីថ្នាក់ក្រោមដែលហ៊ានបើកកកាយរឿង អាស្រូវពុករលួយរបស់គាត់ដោយចាត់ទុកថាមន្ត្រី ទាំងនោះជាក្រុមប្រឆាំងយ៉ាងស៊ីសាច់ហុតឈាម។

តាមក្នុងលិខិតដាច់ដោយឡែក ពីគ្នាជាច្រើនច្បាប់ គេរកឃើញលិខិតដាច់ដោយឡែកមួយ ដែលក្រុមមន្ត្រីចំនួន ៤៧ នាក់ បានរៀបរាប់យ៉ាងលម្អិតដាក់ជូនលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន មានបញ្ជាក់អំពីករណីលក់ចេញស្រូវពូជអន់គុណភាព ក៏ដូចជាការ ទិញស្រូវពូជថ្មីបញ្ចូលឃ្លាំងវិញ ដែលមិនបានផលិតឱ្យត្រឹមត្រូវតាមបច្ចេកទេស  ដើម្បីត្រៀម​បម្រុង​ជួយ​ដល់​ ប្រជាកសិករពេលជួបគ្រោះធម្មជាតិធ្វើឡើងដោយគ្មានតម្លាភាព អ្វីៗសុទ្ធសឹងតែធ្វើតាមសេណារីយោ ដែលរៀប​ចំ​ដោយ លោក ង៉ាន ណានី ប្រធានមន្ទីរកសិកម្ម មានការឃុបឃិតជាមួយលោក សំ សុផល ជាប្រធានការិយាល័យ​កសិ​ឧស្សាហកម្ម នោះផង។

ការចាយវាយប្រាក់គម្រោងសម្រាប់ការទិញស្រូវពូជនិងលក់ស្រូវពូជ ដោយគ្មានតម្លាភាពនេះ ធ្វើឡើងដោយ មាន​ការ​ឃុបឃិតត្រូវរ៉ូវគ្នា រវាងក្រុមឈ្មួញ និងលោក ង៉ាន ណានី ហើយគេរៀបចំឯកសារមួយចំនួនឱ្យត្រឹមត្រូវតាម នីតិវិធី​ហិរញ្ញ​វត្ថុ តែប៉ុណ្ណោះ ព្រោះលោក ង៉ាន ណានី បានកាន់លុយសម្រាប់ការទិញលក់ស្រូវពូជនេះ ដោយខ្លួនឯង និងចាត់​ចែង​ការងារដោយគ្មានតម្លាភាព គ្មានការឯកភាពពីសមាជិកក៏តែខ្លួនឯងម្នាក់ប៉ុណ្ណោះអាងជាប្រធាន។

ផ្ទុយទៅវិញទង្វើរបស់លោក ង៉ាន ណានី ទាំងនេះ ត្រូវក្រុមមន្ត្រីតូចតាចជាច្រើនបានលើកឡើងថា គាត់មិនបាន ព្រឺ​រោម​ជើង ចំពោះអង្គភាពប្រឆាំងអំពើពុករលួយសូម្បីតែ បន្តិច ក៏ព្រោះតែលោក ង៉ាន ណានី មានអំណួតថា គ្មាននរណា​ហ៊ាន ធ្វើអ្វីគាត់ទេ សូម្បីតែលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ដែលមន្ត្រីតូចតាចពឹង​អាស្រ័យឱ្យជួយរក​ដំណោះស្រាយ​ក៏សុទ្ធ​សឹង​ជាមនុស្ស ដែ គាត់ធ្លាប់ ជិតដិត ព្រោះលោក អ៊ុក រ៉ាប៊ុន បានចុះពង្រឹងមូលដ្ឋាននៅខេត្តកំពង់ឆ្នាំងជាមួយគាត់ដែរ គ្រាន់តែខុសស្រុក ប៉ុណ្ណោះ ។ ហើយអ្វីដែល ងាន ណានី មិនខ្លាច និងប្រព្រឹត្តអំពើពុករលួយនោះ គឺអាងអំណាចលុយបិទមាត់តែម្តង ។

ជារឿយៗលោក ង៉ាន ណានី បានក្តោបក្តាប់ទ្រព្យសម្បត្តិរដ្ឋ ចំណុះឱ្យអង្គភាពមានរថយន្ត និងរបបប្រេងសាំងជាដើម យកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយគ្រាន់តែរថយន្តដែលលោក ង៉ាន ណានី ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងមួយខែៗ មិនដឹង​ជា​ចំណាយ របបសាំងអស់ប៉ុន្មានទេ ព្រោះគាត់ត្រូវធ្វើដំណើរមួយថ្ងៃពីរជើង ពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង ហាក់ដូចជាគ្មាន​គំនិតសន្សំ​សំចៃ នោះទេ ហើយពេលខ្លះទៀត មន្ត្រីតូចតាចបានលើកអំពីរឿងដែលមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ជំពាក់​បំណុលឯកជនយ៉ាងគួរឱ្យ ភ្ញាក់ផ្អើលបំផុត ដែលសុទ្ធតែជាការចំណាយគ្មានតម្លាភាព និងគ្មានវិក័យបត្ររបស់ ង៉ាន់ ណានី ។

អ្វីដែលគួរឱ្យមន្ទឹលនោះគឺអង្គភាពប្រឆាំងអំពើពុករលួយបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីមន្ត្រីតូចតាច ក៏បានចាត់ វិធានការចុះទៅស៊ើបអង្កេត ស្រាវជ្រាវផងដែរ ប៉ុន្តែមកដល់ម៉ោងនេះស្ងាត់សូន្យឈឹង មិនទាន់ទម្លាយរបាយការណ៍​ស៊ើប អង្កេតនៅឡើយទេ ដូច្នេះហើយបានជាមន្ត្រីតូចតាច នាំគ្នាដាក់របាយការណ៍ជម្រាបជូនលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ឱ្យជួយ ពិនិត្យនិងដោះស្រាយបាតុភាពមិន ប្រក្រតីទាំងនេះឡើងវិញ ។

ដោយឡែកគេតែងតែរំពឹងទុកថា លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន នឹងមិនមើលរំលងពីភាពអសកម្មដែលកំពុងតែនាំ ឱ្យមាន​ការ​បែកបាក់ សាមគ្គីភាពផ្ទៃក្នុង ក្រោមការដឹកនាំរបស់លោក ង៉ាន ណានី ដែលអសកម្មពុករលួយហើយទាំងការងារ ក្នុងអង្គភាព និងក្រៅអង្គភាពលោក ង៉ាន ណានី គិតតែកេងប្រវ័ញ្ចោដីម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។

ឯក្រុមប្រជាពលរដ្ឋក្រីក្ររងគ្រោះមួយចំនួន ធ្លាប់សម្តែងការមិនពេញចិត្តចំពោះភាពអសកម្មនៃការកិបកេងប្រេង សាំង សម្រាប់បូមទឹកដាក់ស្រែសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ គឺមិនដែលធ្លាក់ដល់ដៃប្រជាកសិករទេ ព្រោះរបបប្រេងទាំង អស់ត្រូវបានលោក ង៉ាន ណានី យកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនមានចំនួនតិចតួចប៉ុណ្ណោះ ត្រូវបាន​ទម្លាក់​ទៅឱ្យការិយាល័យកសិកម្មតាមស្រុក ជាអ្នកដោះស្រាយមធ្យោបាយ​ទទួលថ្មបាក់ធ្វើឯកសារក្លែងក្លាយ ទូទាត់មក​មន្ទីរ​វិញ ឱ្យត្រូវនឹងនីតិវិធី ដើម្បីជាការបិទបាំងអំពើអាក្រក់របស់ខ្លួនយ៉ាងទុច្ចរិតបំផុត ៕
ដោយ ៖ ឆ្លាមទឹកសាប

uk_rabun_w4លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ