មេនាយក​ដ្ឋាន​របប​គយ​ប​ង្កើត​អំពើ​ពុក​រលួយ​មិន​ខ្លាច និងប៉ះ​ពាល់​ដល់​ក្រុម​ហ៊ុន​វិនិយោគ

ប្រភព​ព័ត៌មាន​ទម្លាយ​ពីក្រុម​អ្នករត់ការ​ឯកសារ​ឱ្យក្រុម​ហ៊ុនវិនិយោគ​ឧស្សាហកម្ម​កាត់ដេរ និងក្រៅ​ឧស្សាហកម្ម​កាត់ដេរ បាន​រិះគន់​ពីអំពើពុក​រលួយនៅ​ក្នុង​នាយកដ្ឋាន​របប គយនៃ​អគ្គនាយក​ដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា ទាំងបង់​ប្រាក់​សេវា ក្រោម​តុមាន ចំនួន​ច្រើន​និងបញ្ហារាំង​ស្ទះដល់​ឯកសារ ស្ទើររាល់​ថ្ងៃជា​ដើម​នេះ ។

ក្រុមអ្នករត់ការ​និយាយថា ទំនិញ​វិនិយោគ​ឧស្សាហកម្ម​កាត់ដេរ​ពន្ធនិង​អាករ​ជាបន្ទុក​របស់រដ្ឋ ហើយ​ទំនិញ​វិនិយោគ​ក្រៅ ឧស្សាហកម្ម​កាត់ដេរ ពន្ធក៏​ជា​បន្ទុក របស់រដ្ឋ ប៉ុន្តែប្រធាន​នាយកដ្ឋាន​របប គយ អ៊ុយ សារិន នៅតែ​ឱ្យបង់​ប្រាក់ សម្រាប់​ឯកសារ​នីមួយៗ​ចាប់ពី៣៣ ដុល្លារ​ចំពោះ​ឯកសារ​ទំនិញ​វិនិយោគ ឧស្សាហកម្ម​កាត់ដេរ និង ៩១​ ដុល្លារ​លើ ឯកសារ​ទំនិញ​វិនិយោគ​ក្រៅ​ឧស្សាហកម្ម កាត់ដេរ ។

តាមក្រុមអ្នករត់ការបានបញ្ជាក់ថា ជាទម្លាប់លោក អ៊ុយ សារិន ប្រធាននាយក ដ្ឋានរបបគយ បានបង្កើត​ការិយាធិប​តេយ្យ ជាច្រើនសម្រាប់បង់សេវាក្រោមតុដូច ជា ឯកសារទំនិញវិនិយោគឧស្សាហកម្ម កាត់ដេរ ត្រូវចំណាយ​ប្រាក់ទៅ​លើ​មន្ត្រី គយ ១.ផ្នែកបិទតែមចំនួន១ដុល្លារ, ២. ផ្នែកសរសេរឯកសារ១០ដុល្លារ, ៣.អនុ ប្រធាននាយកដ្ឋាន​របបគយ​ផ្នែក​គ្រីស លើឯកសារ៥ដុល្លារ, ៤.ផ្នែកចុះលេខ១០ ដុល្លារ, ៥.ផ្នែកបោះត្រា២ដុល្លារ និង៦. មន្ត្រីគយក្រុមលេខា ៥ ដុល្លារ ។ ដោយ ឡែក ឯកសារទំនិញវិនិយោគក្រៅឧស្សា ហកម្មកាត់ដេរបង់សេវាយ៉ាងតិច៩១ ដុល្លារ ក្នុងនោះ ១.មន្ត្រី​គយផ្នែកបិទតែម ១ដុល្លារ, ២.ផ្នែកសរសេរឯកសារ៣០ ដុល្លារ, ៣.ផ្នែកគ្រីសលើឯកសារ១០ ដុល្លារ, ៤.ផ្នែក​បោះត្រា១០ដុល្លារ, ៥. ផ្នែកចុះលេខ១០ដុល្លារ, ៦.ផ្នែកលេខា លោក ប៉ែន សំអាត អគ្គនាយករងអគ្គ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា១០ ដុល្លារ និង៧.លោកអ៊ុយុ សារិន ប្រធាន នាយកដ្ឋានរបបគយ២០ដុល្លារ  ។

ផ្ទុយទៅវិញ បើទោះជា មានករណីបង់ប្រាក់ជាអំពើពុករលួយក៏ដោយ ប៉ុន្តែឯកសារជាច្រើនត្រូវបានរាំងស្ទះខណៈដែល​លោក អ៊ុយ សារិន មិនសូវយកចិត្តទុកដាក់ទទួលខុស ត្រូវចំពោះការងារប្រចាំថ្ងៃ ជួនពេលខ្លះ គាត់ចូលធ្វើការ នៅ​ម៉ោង១០ព្រឹកចេញ វិញម៉ោង១២ ហើយពេលរសៀលចូល ម៉ោង៤ ចេញម៉ោង៥ល្ងាច ធ្វើឱ្យអ្នក កាន់ឯកសារ ស្ទះក្នុង​ការនាំទំនិញចេញទៅ ប្រទេស ។

បើតាមក្រុមអ្នករត់ការបានរំលឹកថា អ្នកជំនួញ ជើងសាររត់ការទៅលើឯកសារប្រតិវេទន៍ គយទាំងទំនិញវិនិយោគ​ឧស្សា​ហកម្ម កាត់ដេរ-ក្រៅឧស្សាហកម្មកាត់ដេរ ក្រុម ហ៊ុននីមួយៗបានយកប្រាក់ទៅតម្កល់នៅ អគ្គនាយកដ្ឋានគយ និងរដ្ឋា​ករកម្ពុជា ចំនួន៥ពាន់ដុល្លារ ដើម្បីជាទំនុកចិត្ត និង បញ្ជាក់ថា អ្នករត់ការទាំងនោះ ត្រូវបានទទួល​ស្គាល់ដោយ​ម្ចាស់​ក្រុមហ៊ុនមាន អត្តសញ្ញាណច្បាស់លាស់ ប៉ុន្តែកន្លងមក ក្រុមអ្នករត់ការមិនត្រូវបានអង្គភាព នាយកដ្ឋានរបបគយឱ្យ​តម្លៃ ទោះជាបង់ លុយក្រោមតុដែលមិនមែនជាគោល ការណ៍របស់រដ្ឋក៏លោក អ៊ុយុ សារិន មិន អនុញ្ញាត​អង្គុយ​ក្នុង​បន្ទុក ជាក់ស្តែងពីមុន អ្នករត់ការដែលច្រើនស្អេកស្កះអង្គុយ សំកុកនឹងឥដ្ឋនៅចំពីមុខបន្ទប់លោក អ៊ុយ សារិន ស្ទើរដាច់​បាយក្រហាយទឹកជួនកាល មួយថ្ងៃពេញមិនទាន់បានឆ្លងឯកសារ ដោយសារលោក អ៊ុយ សារិន ពេលខ្លះ មិនខ្ចី​មើល​មុខ និងមិនរវល់នឹងឯកសារ របស់ក្រុមហ៊ុនវិនិយោគ ។ អ្នករត់ការបន្តថា បញ្ហានេះអាចនឹង ធ្វើឱ្យបាត់បង់​ក្រុមហ៊ុន​វិនិ​យោគ ហើយ ក៏ជាអំពើពុករលួយដែលក្រុមហ៊ុនកំពុង ខ្លាចរអាឬលោក អ៊ុយ សារិន មានចេតនា ធ្វើឱ្យបាត់បង់​ចំណូល​​ពន្ធរបស់ថវិកាជាតិ? ពីមុន លោក អ៊ុយ សារិន អនុញ្ញាត ឱ្យពួកគេបានអង្គុយចាំមុខបន្ទប់ តែឥឡូវ ប្រហែលជា​ខឹង​ក្តៅ​ស្លឹកត្រចៀករឿងអ្នក រត់ការពូកែរអ៊ូរទាំពេក បានតម្រូវឱ្យអ្នក រត់ការនាំគ្នាទៅប្រមូលផ្តុំមុខបន្ទប់ទឹក ជាន់​ក្រោម​ចុះ  ។

ពាក់ព័ន្ធនឹងទង្វើបែបនេះក្រុមអ្នក រត់ការបានបញ្ជាក់ថា ពួកគេសុទ្ធតែបង់ ប្រាក់តម្កល់៥ពាន់ដុល្លារសម្រាប់ការងារ រត់​ការស្របច្បាប់រឿងអីដែលលោក អ៊ុយ សារិន ចាត់ទុកជាអ្នកដែលគ្មាន តម្លៃ ហើយសម្លឹងឃើញតែពុករលួយពី ឆ្លង​កាត់​ឯកសារទៅវិញ ។ ឯកសារ នីមួយៗដែលត្រូវបង់ប្រាក់ ឱ្យនាយកដ្ឋានរបបគយពី៣៣ដុល្លារទៅ ៩១ដុល្លារក្នុង​មួយ​ថ្ងៃ មានរាប់រយឯកសារ សុទ្ធតែជាអំពើពុករលួយ និងប៉ះពាល់ទៅ ដល់ការវិនិយោគរបស់ឯកជន ខណៈឯក សារ​ទាំងអស់នេះត្រូវបានរដ្ឋាភិបាលយក ចិត្តទុកដាក់និងកំណត់ថាពន្ធ និងអាករ ជាបន្ទុករបស់រដ្ឋនោះ ។

បញ្ហាពាក់ព័ន្ធ នឹងអំពើពុករលួយដែលអ្នក រត់ការលើកឡើងខាងលើនគរវត្តមិនអាច ទាក់ទងបានទេពីលោក អ៊ុយ សារិន ប្រធាននាយកដ្ឋានរបបគយដោយទូរស័ព្ទ របស់គាត់ស្ថិតនៅក្រៅតំបន់សេវា ។ ដោយឡែកលោក ប៉ែន សំអាត អគ្គនាយករងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមិនអាចទាក់ទងបានទេ ដោយ ទូរស័ព្ទចូលជាច្រើនលើក​គ្មាន​អ្នក​ទទួល ។

ប្រភពពីអ្នករត់ការសំណូមពរឱ្យលោក ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាលោករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណែទម្រង់ និងលុបបំបាត់អំពើពុករលួយក្នុង នាយកដ្ឋានរបបគយស្របតាមអនុសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន លើគោលនយោបាយ កំណែ​ទម្រង់​ស៊ី ជម្រៅ ។

ជុំវិញករណីនេះនគរវត្តមិនអាច ទាក់ទងបានទេពីលោក ប៉ែន ស៊ីម៉ន ដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែលោក ឡេ ណា ជំនួយ​​ការលោកប្រតិភូ ប៉ែន ស៊ីម៉ន បានប្រាប់នគវត្តតាមទូរស័ព្ទថា បើតាម លោកដឹងពាក់ព័ន្ធនឹងឯកសារទំនិញវិនិ យោគ មិនមានគោលការណ៍ណាដែល ត្រូវយកលុយនោះឡើយ ប៉ុន្តែរឿងនេះ អាចសួរទៅកាន់​អង្គភាពពាក់ព័ន្ធ ទើប​គេ បញ្ជាក់ច្បាស់ ពីព្រោះរូបលោកគ្រាន់ តែជាជំនួយការលោកប្រតិភូផ្នែកការ ងាររដ្ឋបាលប៉ុណ្ណោះ បញ្ហាបច្ចេកទេស​ជា​រឿងផ្សេង ។

បើតាម លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុនគរវត្តមិនអាច ទាក់ទងបានទេ ប៉ុន្តែលោក គឹម សុភ័ក្ត្រ  នាយខុទ្ទកាល័យក្រសួងសេដ្ឋកិច្ចកាលពី រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នគរវត្តមិនអាចសុំការ​បំភ្លឺ​បាន​ដែរ ដោយ ទូរស័ព្ទចូលជាច្រើនលើកគ្មានអ្នកទទួល។មន្ត្រីគយខ្លះបាន និយាយថា អនុសាសន៍ សម្តេចតេជោ ហ៊ុន សែន ធ្លាប់តម្រូវឱ្យ មន្ត្រីគយកែខ្លួនក្នុងរយៈពេល៦០ថ្ងៃ ឬ២ ខែជុំវិញការងារប្រមូលពន្ធដែលសំដៅ ទៅនឹងការលុប​បំបាត់អំពើពុករលួយ ប៉ុន្តែអ្វីដែលលោក អ៊ុយ សារិន ប្រធាន នាយកដ្ឋានរបបគយនៅតែកៀបសង្កត់ លើឯកសារ​ទំនិញ​វិនិយោគឧស្សាហកម្មកាត់ដេរ-ក្រៅឧស្សាហកម្ម កាត់ដេរ អាចជាការផ្គើនដែលថ្នាក់ដឹកនាំ ហើយដែលបញ្ហានេះ​មិនគួរ បើលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុថ្មី មើលរំលងពីសកម្មភាពរបស់ អ៊ុយ សារិន នោះទេ ។/
ដោយ ៖ ត្មាតក្រុង

aunpoanmonyroath_pensimorn

cari_2005