កឹម សុខា ៖ ល្បិច ហ៊ុន សែន ប្រើកន្លងមក ១.លួងលោម ២.សម្លុត និង៣.ទិញបំបែក !

លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ បានប្រកាសថា មហាបាតុកម្ម ដែលគ្រោងធ្វើ នៅថ្ងៃទី ១០ ខែធ្នូ ចំថ្ងៃប្រារឰទិវាសិទ្ធិ មនុស្សអន្តរជាតិនោះ នឹងត្រូវធ្វើ នៅឯខេត្តសៀមរាប ហើយចាប់ពីថ្ងៃទី ១៥ ខែធ្នូ ខាងមុខនេះតទៅ គណបក្ស សង្គ្រោះជាតិ និងធ្វើបាតុកម្ម នៅរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃអាទិត្យ ដើម្បីបន្តទាមទារ រកយុត្តិធម៌ ជូនម្ចាស់ ឆ្នោត។

យោងនៅក្នុងពិធីជួបជុំក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី នៅខេត្តកំពង់ចាម នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្រៅពីផ្តាំផ្ញើ ដល់ អង្គ ប្រជុំ ហើយក៏មិនភ្លេចពង្រឹងថ្នាក់ដឹកនាំមូលដ្ឋានត្រូវធ្វើកិច្ចការ ៣យ៉ាង គឺទី ១ ពង្រឹង និងពង្រីកការរួបរួម ទី២ ពង្រឹង និងពង្រីកសមត្ថភាព និងទី ៣ ពង្រឹង និងពង្រីកប្រជាប្រិយភាព ។

ពាក់ព័ន្ធនឹងបញ្ហាធ្វើបាតុកម្មវិញ លោក កឹម សុខា បានថ្លែងថា “យើងអត់ព្រម នៅតែអត់ព្រមដដែល ។ យើងអត់ ប្រើ អំពើហិង្សា តែជំហរយើងនៅតែដដែល ! យើងធ្វើទៀងទាត់រាល់ថ្ងៃអាទិត្យ ។ ចំពោះថ្ងៃទី ១០ ខែធ្នូ ជាទិវាសិទ្ធិមនុស្ស អន្តរជាតិ អ៊ីចឹងនៅរាជធានីភ្នំពេញ នៅទីលានប្រជាធិបតេយ្យ គេនឹងសុំច្បាប់ធ្វើបាតុកម្ម ហើយបាតុកម្មរបស់គេហ្នឹង គេសុំធ្វើរូបភាពធំប៉ុនណា យើងអត់ដឹងទេ ។”

ជុំវិញបញ្ហាដូច្នេះយើងអត់ចង់ទៅជ្រៀតជ្រែកទេ កុំឱ្យគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរយកលេសថា ខាងនេះ សុំផង ខាងនោះសុំផង អត់ឱ្យទាំងអស់គ្នា អាហ្នឹងខាតទាំងអស់គ្នា ។ អ៊ីចឹងខាងសង្គមស៊ីវិល គេសុំឱ្យគេធ្វើចុះ ឯយើង គណបក្សសង្គ្រោះជាតិ សម្រាប់ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ យើងនឹងទៅធ្វើនៅទីក្រុងសៀមរាបវិញ ។

ថ្លែងជាបន្ត លោក កឹម សុខា បញ្ជាក់បន្ថែមថា “ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ខាងមុខនេះតទៅ គណបក្សសង្គ្រោះជាតិ និងធ្វើ បាតុកម្មនៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃអាទិត្យ ដើម្បីបន្តទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត”លុះត្រាតែគណបក្ស ប្រជាជន ព្រមទាំងលក្ខន្តិកៈរបស់យើងទាំង ៣២ ចុងក្រោយ ។

ដោយឡែក ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អង់គ្លេស BBC កាលពីពេលថ្មីកន្លងទៅនេះ លោក កឹម សុខា បានថ្លែង ថា លោក ហ៊ុន សែន អាចសម្លុតអ្នកនយោបាយដទៃបានតែមិនអាចសម្លុតខ្ញុំបានទេ ! លោក ហ៊ុន សែន អាចទិញអ្នក ដទៃបាន តែមិនអាចទិញខ្ញុំបានទេ ! ខ្ញុំស្គាល់ល្បិចលោក ហ៊ុន សែន អស់ហើយ គឺទី ១ លួងលោម ទី ២ សម្លុត និង​ទី៣ ទិញ ៕

cnrp_demonstration3