មាន​ការ​បិទ​បាំង ក្រុុម​ប៉ូលីស​ក្រុុង​​សូង គំរាម​បាញ់ អ្នក​លក់ដូរ ក្នុង​ផ្សារ និង​ប្រតាយ ដកម៉ាស៊ីនថត អ្នកសារព័ត៌មាន ក្រសូងមហាផ្ទៃ គួរតែ មានវិធានការ

មានអំពើអយុត្តិធម៌ ដែលគួរ​ឱ្យឈឺចាប់ មួយបាន​កើតឡើង មកលើ​អាជីវករ ម្នាក់ ដែល​ប្រកបរបរ​លក់សាច់ ជ្រូក ព្រោះតែ​មន្ត្រីប៉ូលិស​មួយក្រុម​បានគំរាម​កំហែង​បាញ់ប្រហារ​ជីវិត ដោយគ្រាន់តែ​អាជីវកររូបនោះ អង្វរ​សូមកុំឱ្យ រឹបអូសយកតុសាច់ជ្រូក​របស់ខ្លួន ដែលខ្លួនដាក់លក់ខុស​សណ្តាប់ធ្នាប់​ផ្សារ​តែបន្តិច​បន្តួច​ប៉ុណ្ណោះ ។

ជុំវិញករណីប្រការដែលធ្វើឱ្យ មហាជនកាន់តែហួសចិត្តថែមទៀតនោះ គឺដោយគ្រាន់តែអ្នកសារព័ត៌មាន ម្នាក់​លើកកាមេរ៉ាថតសកម្មភាពពិតតែប៉ុណ្ណោះ បែរជាលោកអភិបាលរងក្រុងម្នាក់ដែលដឹកនាំកម្លាំងរៀបចំ សណ្តាប់ធ្នាប់ផ្សារនៅពេលនោះ បញ្ជាប៉ូលិស ឱ្យចាប់ដណ្តើមយកកាមេរ៉ាពីអ្នកសារព័ត៌មាន និងឱ្យចាប់​ខ្លួន​យកទៅ កន្លែងថែមទៀត ហើយដែលករណីនេះវាជាការហួសហេតុមិនគួរកើតមានសោះ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៤-២៥ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងផ្សារក្រុងសួង ស្រុកត្បូង ឃ្មុំ ខេត្តកំពង់ចាម ។ ហើយដែលជាការប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃបំផុត មិនគួរ​ណា​ប្រើ ប្រាស់មន្ត្រីអសមត្ថភាពបែបនេះឱ្យចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈកំប៉ិចកំប៉ុកសោះ ប៉ុន្តែបែរ​ជា​ប្រើអំណាចព្រៃ គំរាមអ្នកសារព័ត៌មាន និងប្រមាថបាញ់ប្រជាពលរដ្ឋ ដែលគ្មាន កំហុសត្រឹមវិន័យ​លក់សាច់​ជ្រូកតូច​តាចនោះ ។

យោងតាមប្រភពព័ត៌មានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ែម ម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាអាជីវករ លក់ សាច់ជ្រូក ក្នុងផ្សារសួង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ២៤ ជនរងគ្រោះ​បានដាក់តុលក់​សាច់ជ្រូកលយទៅ​មុខ ចូលទៅលើផ្លូវសាធារណៈប្រហែល ៥តឹក ។

ផ្ទុយទៅវិញក្រុមប៉ូលិសរៀបចំសណ្តាប់ធ្នាប់ផ្សារមានឈ្មោះ ឆៃ សុខុន ឈ្មោះ អាន ភឿន ៘ ដឹកនាំ ដោយ លោក ភិន អ៊ូ អភិបាលរងក្រុងសួងបានចុះមករៀបចំសណ្តាប់ធ្នាប់ផ្សារសោះ ប៉ុន្តែបែរជាប្រើច្បាប់ព្រៃ ចាប់លើកតុលក់សាច់ជ្រូករបស់អាជីវករឈ្មោះ យ៉ែម ម៉ៅ ដាក់លើរថយន្តក្នុងពេលនោះ យ៉ែម ម៉ៅ បានអង្វរ ប៉ូលិសថា សូមកុំយុកតុខ្ញុំទៅអី ខ្ញុំឈប់លក់អ៊ូចីងឹទៀតហើយជាមួយគ្នានោះ ត្រូវបានប៉ូលិសឈ្មោះ ឆាន ភឿន គំរាមថា បើហ៊ានតែប៉ះតុនេះអញបាញ់សម្លាប់ចោលភ្លាមហេ៎ស ! យ៉ាងកាចសាហាវដូចជា ក្រុមចោរ​ប្លន់មែន ក្រោមការដឹកនាំរបស់អភិបាលរងក្រុងសួង ឈ្មោះ ភិន អ៊ូ ពិតជាអស្ចារ្យ​មហាលោតផ្លោះ​មិន​ចាញ់​របប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ របស់ខ្មែរក្រហមមែន ។

យោងតាមហេតុការណ៍នេះបានធ្វើឱ្យអាជីវករក្នុងផ្សារមានការ ភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំងហើយ ម្នាក់ៗបានលានមាត់ថា ទោសស្រុកខ្មែរបើទោះជាធ្ងន់យ៉ាងណាក៏ដោយ អស់ហើយត្រឹមជាប់គុក អស់មួយ ជីវិត តែប៉ុណ្ណោះ តើអស់លោកប៉ូលិសនេះបានច្បាប់មកពីណាប្រុងបាញ់ប្រហារជីវិត មនុស្សដោយ គ្រាន់តែ កំហុស កំប៉ិក កំប៉ុកលក់សាច់ជ្រូកនោះ ។

ប្រភពព័ត៌មានបានឱ្យដឹងបន្តទៀតថា លុះស្អែកឡើងថ្ងៃទី ២៥ កម្លាំងរៀបចំសណ្តាប់ធ្នាប់ផ្សារដដែលនោះ បានចុះមកធ្វើការបន្តទៀតនៅពេលនោះអ្នកសារព័ត៌មានម្នាក់ឈ្មោះ សែម បូណា បានលើកកាមេរ៉ាថត បំណង​ផ្សព្វផ្សាយអ្វីទៅតាមការពិតតែប៉ុណ្ណោះ ស្រាប់តែលោកអភិបាលក្រុងរងឈ្មោះ ភិន អ៊ូ ដែលជាអ្នក ដឹកនាំ កម្លាំង នៅ ពេលនោះ បញ្ជាប៉ូលិសឈ្មោះ ឆៃ សុខុន ឱ្យចាប់ដកកាមេរ៉ា ពីអ្នកសារព័ត៌មាន និងឱ្យ​ចាប់​ខ្លួន​​យកទៅកន្លែងដូច ឧក្រិដ្ឋុជន ប៉ុន្តែដោយសារអ្នកសារព័ត៌មាន ខំរើបំរះ ប្រតាយប្រតប់គ្នាយ៉ាង ខ្លាំង ទើបបានរួចខ្លួននៅពេលនោះ ។

តាមហេតុការណ៍នេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលហើយបានលើកឡើងថា ចុះបើអស់លោក សមត្ថកិច្ច​ធ្វើ​ត្រូវ​ទៅ តាមច្បាប់សោះ ហេតុអ្វីបានជាចាំបាច់ហាមឃាត់អ្នកកាសែត និងខ្លាចកាំម៉ារ៉ាអ្នកកាសែត ។

ក្រុមអាជីវករបានឱ្យដឹងទៀតថា អស់លោក សមត្ថកិច្ចខិតខំរៀបចំសណ្តាប់ធ្នាប់ផ្សារនេះជាការបំរើ ប្រជា​ពល​រដ្ឋយ៉ាងត្រឹមត្រូវហើយ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យផ្សារនៅតែមានអ្នកលក់ខុសសណ្តាប់ធ្នាប់កើតមាន ដដែលៗ​នោះ ព្រោះតែភាគច្រើនមានសមត្ថកិច្ច ចុះមកយកតែលុយ ជាថ្នូរនឹងការលក់ខុស​សណ្តាប់​ធ្នាប់​ហើយ យូរៗម្តងទើបធ្វើជាចុះមកបង្ក្រាបម្តង គឺជាការគោះទឹកយកលុយឬចាប់គោះយកលុយប៉ុណ្ណោះ ។

ពាក់ព័ន្ធបញ្ហាហេតុនេះហើយ ទើបធ្វើឱ្យផ្សារគ្មានសណ្តាប់ធ្នាប់ ព្រោះអ្នកលក់ខុសសណ្តាប់ធ្នាប់ទាំងនោះ អាងសមត្ថកិច្ចយកលុយ ។

ទាក់ទិននឹងករណីប៉ូលិសគំរាមបាញ់អាជីវករខាងលើនេះលោក ឈាន សុធន់ អធិការក្រុងបានហៅអាជីវករ រងគ្រោះឈ្មោះ យ៉ែម ម៉ៅ និងប៉ូលិសរងការចោទប្រកាន់ឈ្មោះ ឆាន ភឿន ទៅធ្វើការសំរុះ​សម្រួល​ដោយ​បាន​​ទាំង ធ្វើកិច្ចសន្យាថាថ្ងៃក្រោយប៉ូលិសឈ្មោះ ឆាន ភឿន ឈប់ប្រើពាក្យសំដីអ្វី ដែលមិន​សមរម្យដាក់​អាជីវករឈ្មោះ យ៉ែម ម៉ៅ ទៀតដើម្បីបញ្ចប់រឿង ។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តីលោកអធិការ ឈន សុធន់ នៅ​ពេលសុំការបំភ្លឺតាម ទូរស័ព្ទលោកបានប្រាប់របៀបដូចជា ជួយលាក់បាំងកំហុសកូនចៅថា គ្មានករណី​ប៉ូលិស​​ឯណាគំរាមបាញ់អាជីវករដូច ខាងលើនេះទេ នេះគ្រាន់តែជា​ការចោទ​ប្រកាន់របស់​អាជីវករនោះ​តែ​ប៉ុណ្ណោះ ។ ចំណែកការហៅមកធ្វើកិច្ចសន្យា របស់លោកនោះ គឺដើម្បីបញ្ចប់រឿង​ កុំឱ្យមានគំនុំគុំគួន​គ្នាទៅ​ថ្ងៃក្រោយ ។

ដោយសារថ្នាក់ដឹកនាំថ្នាក់ក្រោមមួយចំនួនដែលបានប្រព្រឹត្តខុសជាមួយប្រជាពលរដ្ឋធ្វើឱ្យជះឥទ្ធិពលមិនល្អ ដល់ថ្នាក់ដឹកនាំជាតិទាំងមូល ។ ករណីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននឹងកំពុងខិតខំកែតម្រូវ និង​ធ្លាប់បាន សំណូមពរដល់ប្រជាពលរដ្ឋថា បើខឹងគោកុំឱ្យវាយរទេះ ។

ដោយឡែកលោកឧបនាយករដ្ឋមន្ត្រីមហាផ្ទៃ និងនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ គួរតែកោះ ហៅអភិបាលរងក្រុងសួង ឈ្មោះ ភិន អ៊ូ, ប៉ូលិស ឆាង ភឿង និងប៉ូលិស ឆៃ សុខុន នោះមកបកស័ក្តិដុះ​ក្អែល​ចេញ ព្រោះថា ការធ្វើអភិបាលកិច្ចល្អនោះ ក្រសួងមហាផ្ទៃមិនដែលបញ្ជាឱ្យទៅដកកាំម៉ារ៉ារបស់អ្នកកាសែត និង​គំរាមបាញ់ ប្រជាពលរដ្ឋស្លូតត្រង់នោះទេ ដូច្នេះដើម្បីតម្លាភាព និងស្ថេរភាពអភិបាលកិច្ចល្អនោះ គួរតែ​ពិន័យ​ពួក នោះឱ្យក្តៅដើម្បី ធ្វើជាមន្ត្រីគំរូ ៕

ដោយ ៖ ស្ទាំងខៀវ