លេសបិទ​គ្លីនិកវិបុលសុខ ដើម្បីជួសជុល ក្រោយពីវះកាត់ ស្ត្រីម្នាក់ ឱ្យស្លាប់ រួចដឹកទៅដុតចោល បំបាត់ដាន

ភាពភ្ញាក់ផ្អើល​តាម​សេចក្តីរាយ​ការណ៍​ពីប្រជាពលរដ្ឋ​រស់នៅ​ម្តុំគ្លីនិក​វិបុលសុខ​បានឱ្យ​ដឹង​ថា ម្ចាស់គ្លីនិក​មួយ នេះ​បានយកលេស​បិទគ្លីនិក​ជាបណ្តោះ​អាសន្ន ដើម្បីជួស​ជុល​ក្រោយ ពីវះកាត់ស្ត្រីម្នាក់ ឱ្យស្លាប់រួច ដឹកសពទៅ ដុតចោល​បំបិទភស្តុតាង​នៅ​ខាងក្រៅ​ស្រុក​​ស្ងាត់ឈឹង ។

ប្រភពបានបន្តថា ហើយដែលម្ចាស់គ្លីនិកបិទទ្វារដើម្បីជួសជុលគ្លីនិកនេះ ព្រោះតែ​ការ​រៀបចំ​​លក្ខណៈបច្ចេក ទេស មុនពេលវះកាត់ស្ត្រីរងគ្រោះ ឱ្យស្លាប់មិនមាន ឧបករណ៍​បច្ចេកទេស គ្រប់គ្រាន់ ទើបចាំបាច់បិទទ្វារ ដើម្បីធ្វើការ ជួសជុល​បន្ថែមដើម្បីការពារ និង​បង្កា​ជាយថាហេតុពេលក្រោយ ។

ដោយឡែក ប្រភពអ្នកភូមិបានបង្ហើបថា មូលហេតុដែលម្ចាស់គ្លីនិកបិទ ដើម្បីជួស​ជុល​នោះ គឺជាការពង្វាង មន្ត្រីពាក់ព័ន្ធ​ កុំឱ្យចុះស៊ើប​អង្កេតជុំវិញ​ការវះកាត់​ឱ្យមាន​មនុស្ស​ស្លាប់​នៅ​ក្នុងគ្លីនិករបស់ខ្លួន ។ ម៉្យាងទៀត ម្ចាស់គ្លីនិក ត្រូវបាន គេដឹងថា ជាប្រធាន​មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដែលបានយកតួនាទីក្នុង មុខងារជា មន្ត្រីរាជការបើកប្រាក់ រដ្ឋមកបើកគ្លីនិកឯកជនខុសទៅ និងគោលការណ៍រដ្ឋ ។

ទាក់ទិននឹងព័ត៌មានខាងលើនេះការិយាល័យយើងមិនអាចសុំការអត្ថាធិប្បាយពីម្ចាស់គ្លីនិកបានទេ នៅព្រឹក ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយទូរស័ព្ទមិនអាចទាក់ទងបាន ។

គួររំលឹកថា ស្ត្រីឈ្មោះ ស៊ិន ស៊ីណា អាយុ ២៧ ឆ្នាំ រស់នៅភូមិក្បាលស្ពាន ១ សង្កាត់-ក្រុង​ប៉ោយ​ប៉ែត ខេត្ត បន្ទាយមានជ័យ បានទទួលមរណភាពយ៉ាងអណោចអាធ័មបំផុត ដោយ​សារស្នាដៃម្ចាស់គ្លីនិកវិបុលសុខ អសមត្ថភាព  បន្ទាប់ពីធ្វើការវះកាត់​យ៉ាងប្រថុយ​ប្រថាន ព្រោះតែចង់បានលុយ ទោះជាគ្លីនិករបស់ខ្លួន មិន មាន ឧបករណ៍គ្រប់ គ្រាន់ និង បច្ចេកទេសមិនដល់កម្រិតក៏ដោយក៏នូវតែហ៊ានប្រថុយវះកាត់ ។ លុះត្រាតែ មានកំហុស រហូត​ដល់ស្លាប់ បាត់បង់ជីវិតមនុស្សយ៉ាងគួរឱ្យរន្ធត់បំផុត ។

ករណីដែលគេសង្ស័យថា មានការឃុបឃិតគ្នា រវាងក្រុម​គ្រួសារ ជនរងគ្រោះ​នឹងម្ចាស់​គ្លីនិក ដោយអំណាច ទឹកប្រាក់នេះបានកើតឡើងកាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៣ និងបន្ទាប់ពីស្ត្រីរងគ្រោះស្លាប់ម្ចាស់គ្លីនិក និងក្រុម គ្រួសារជន​រងគ្រោះ​បាននាំគាវេច​ខ្ចប់សាកសព​យកទៅបូជាឆ្ងាយពីក្រុងប៉ោយប៉ែត សូម្បីសមត្ថ កិច្ចនិងអាជ្ញាធរខ្លះពុំ បានដឹងខ្យល់អីដែរ ។

គួរបញ្ជាក់ថា គ្លីនិកវិបុលសុខ មានទីតាំងនៅទល់មុខសណ្ឋាគារប៉ោយប៉ែតស៊ីធី ស្ថិត​ក្នុង​ភូមិក្បាលស្ពាន ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ម្ចាស់គ្លីនិកត្រូវគេស្គាល់ឈ្មោះ ស៊ុត គឹមសាន ក្រៅពីជាម្ចាស់គ្លីនិក គាត់គឺជាប្រធាន​មន្ទីរ​ពេទ្យបង្អែកប៉ោយ ប៉ែតផង ហើយដែលជានិច្ចជាកាល គឺម្ចាស់គ្លីនិកនេះ ធ្លាប់បាន​ធ្វើឱ្យ​មនុស្ស​ស្លាប់ជាញឹកញាប់ និងត្រូវបាន បំបិទ ភស្តុ តាងដោយគ្មានការ​ស៊ើបអង្កេត​ឡើយ ។ ព្រោះតែខ្លួនឯងជាប្រធានមន្ទីរពេទ្យបង្អែស្រាប់ និងទើប ធ្វើអ្វីៗទៅតាម ទំនើងចិត្ត រហូត​ដល់ស្លាប់មនុស្សប្រៀបដូចជា សត្វធាតុនោះ ។

ផ្ទុយទៅវិញនៅពីក្រោយមរណភាពរបស់ស្ត្រីរងគ្រោះ ស៊ិន ស៊ីណា នេះដែរ គេបាន​បង្ហើប​ឱ្យដឹងថា ម្ចាស់ គ្លីនិកបានពឹងពាក់អភិបាលរង​ខេត្តបន្ទាយមានជ័យម្នាក់ ឱ្យជួយធ្វើអ​ន្តរាគមន៍​ដើម្បីបិទ បាំងរឿងនេះ បំណង កុំឱ្យខូច ឈ្មោះគ្លីនិក ។

កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅបន្ទាប់ពីធ្លាយរឿងអាស្រូវមួយនេះ ម្ចាស់ គ្លីនិក​លោក ស៊ុត គឹមសាន មិនបានធ្វើអត្ថាធិប្បាយ​បកស្រាយ​ចំពោះអ្វីដែល​លោកបានវះកាត់​ឱ្យស្ត្រីរងគ្រោះ​ស្លាប់ គ្រាដែលទូរស័ព្ទ របស់ លោកមានស្ត្រីម្នាក់លើករួចប្រាប់ថា ម្ចាស់ គ្លីនិកពុំនៅទេ គឺគាត់ភ្លេចទូរស័ព្ទនៅផ្ទះ ។

ពាក់ព័ន្ធស្ត្រីដែលលើកទូរស័ព្ទហើយគេសង្ស័យថា ភរិយាលោក ស៊ុត គឹមសាន បាន​បញ្ជាក់​ថា ចំពោះ ស្ត្រីរង គ្រោះ ដែល ស្លាប់នៅក្នុងគ្លីនិកវិបុលសុខ គឺខាងគ្លីនិកបាន​សម្រប​សម្រួលបញ្ចប់រឿងជាមួយក្រុមគ្រួសារ ជន រងគ្រោះហើយ “បើមិនជឿ សួរទៅ​ក្រុមគ្រួសារជនរងគ្រោះទៅដឹងហើយ” ។ ប៉ុន្តែស្ត្រីរូបនោះភ្លេចថា ការធ្វើ ឱ្យបាត់បង់​ជីវិត​មនុស្ស គឺជាការមានទោសស្មើ និងស្លាប់មនុស្ស ដែលបណ្តឹងអាជ្ញាត្រូវ​ចាប់ខ្លួនជន​ដៃដល់ និងម្ចាស់គ្លីនិក ស៊ុត គឹមសាន នោះមកដាក់ទោស ។

រឿងដដែលនេះដែរលោកវេជ្ជបណ្ឌិត កែវ សុភ័ត្រា ប្រធានមន្ទីរសុខាភិបាល​ខេត្តបន្ទាយ​មាន​ជ័យ បានឱ្យដឹង តាមទូរស័ព្ទនៅថ្ងៃនោះដែរថា ករណីដែលគ្លីនិកវិបុល​សុខវះកាត់​ឱ្យស្ត្រីរង​គ្រោះម្ចាស់ ស្លាប់លោក ក៏បាន ជ្រាប ដែរ តែនៅថ្ងៃកើតហេតុ លោកជាប់​រវល់​ចូលរួមបុណ្យប្អូនទើបពុំដឹងរឿងលម្អិតវាយ៉ាងម៉េច តែទោះជា យ៉ាងណា លោកបាន​ចាត់ឱ្យ​ក្រុមការងារចុះស្រាវជ្រាវស៊ើបអង្កេតរឿងនេះហើយ ។

ផ្ទុយទៅវិញក្រុមគ្រួសារជនរងគ្រោះ ដែលតាមច្បាប់ អាចជាប់ពាក់ព័ន្ធ​នឹងការឃុបឃិត​ទទួល​ប្រាក់ មិន រាយ ការណ៍ឱ្យសមត្ថកិច្ចពីការវះកាត់ដល់ជនរងគ្រោះរហូតស្លាប់ ។ ការិយាល័យយើងមិនអាចសុំការបំភ្លឺបានទេ ។  ទោះជាបែបនេះក៏ ដោយមជ្ឈដ្ឋាន​ទូទៅនៅ​ក្នុងក្រុង​ប៉ោយប៉ែត​បានជម្រុញ​ឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ពិសេស​ប្រធាន​មន្ទីរសុខាភិ បាលខេត្តស៊ើបអង្កេតករណីខាងលើនេះ ឱ្យបានម៉ត់ចត់ ជៀសវាង បន្ត​ឱ្យមាន វប្បធម៌វះកាត់ និងព្យាបាលអ្នកជំងឺ ស្លាប់ ហើយបែរជាបញ្ចប់គ្នាត្រឹមលុយកាក់ ។

ករណីដ៏អាក្រក់មួយទៀត គឺការអសមត្ថភាពការងារដែលជាប្រធានគ្លីនិកស្លាប់មនុស្សផង និងជាប្រធាន មន្ទីរ ពេទ្យបង្អែកផង មិនគួរបើក្រសួងសុខាភិបាល​បណ្តោយឱ្យ​មន្ទីរសុខាភិបាល​ខេត្តបន្ទាយមានជ័យធូរ រលុងដោយ សារសំណូកពុករលួយរបស់ឈ្មោះ ស៊ុត គឹមសាន នោះទេ ៕