កំពង់ឆ្នាំង ៖ នៅថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានចាត់តំណាង នាំយកអំណោយចែកជូនគ្រួសារនៅ ឃុំអូរឫស្សីចំនួន ០៥ គ្រួសារ និងឃុំពានីចំនួន០៥ គ្រួសារ ដែលជីវភាពខ្វះខាតនិងរងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ ។
អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥ គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ដោះស្រាយជីវភាពនៅក្នុងអំឡុងពេលការរីករាលដាលនូវជំងឺកូវីដ-១៩ ដែលជាអំណោតឧបត្ថម្ភពីទឹកចិត្តសប្បុរសរបស់កងកម្លាំងនគរបាលស្រុកកំពង់ត្រឡាច សប្បុរសជន និងអាជីវករ ៕