ខេត្តតាកែវ ៖ ថ្មីៗមេគយច្រកបាក់ នាង សុខុម បើកដៃបិទភ្នែកឱ្យឈ្មួញនាំចូលទំនិញខុសច្បាប់និងបង់ពន្ធមិនគ្រប់តាមតាមតែអំពើចិត្ត មិនគួរបើគេមើលរំលងនោះទេ !ទូកប៉ុក ចាយធំៗចំណុះរាប់តោនបានដឹក ទំនិញខុសច្បាប់ និងបង់ពន្ធមិន គ្រប់មកពីប្រទេសយួន ចូលតាមច្រកទ្វារដែនទឹកព្រែក បាក់ដៃព្រំដែនកម្ពុជា-យួន ស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរ បុរី ខេត្តតាកែវ យ៉ាងប្រសេច ប្រសាច គេមិនដែលឃើញលោក នាង សុខុម ប្រធានការិយាល័យ គយនិងរដ្ឋាករច្រកបាក់ដៃធ្វើការ ត្រួតពិនិត្យ ឬបង្ក្រាបយកស្នាដៃ បង្អួតថ្នាក់លើម្តងណាឡើយ នាំ ឱ្យមានការសង្ស័យថា ការហូរ ចូលទំនិញបង់ពន្ធមិនគ្រប់គឺជា ប្រភពចំណូលមិនចេះរីងស្ងួត របស់មន្ត្រីគយ នាង សុខុម និងសមត្ថកិច្ចពាក់ ព័ន្ធ ច្រើនឆ្នាំមកហើយ ។
ប្រភពអាជីវករនិងអ្នកជំនួញ តូចតាចបានឱ្យដឹងថា ៖ នៅច្រក បាក់ដៃ ឈ្មួញធំៗនាំចូលទំនិញ តាមទូកប៉ុកចាយដែលមានចំណុះ រាប់សិបតោន ក្នុងទូក ១គ្រឿង ចូលចតក្នុងស្រុកអង្គរបុរី ក្នុងមួយថ្ងៃៗមិនក្រោមពីមួយរយទូកនោះទេ !។
រាល់ទំនិញទំនិញគេចពន្ធទាំងនោះ មានដូចជា ប្រេងសាំង គ្រឿង ទេស ចាប់ហួយ គ្រឿង កំប៉ុង មេស្រា ម្សៅមី គ្រឿង ម៉ាស៊ីន និងគ្រឿងបន្លាស់រថយន្ត ម៉ូតូ និងគ្រឿងសំណង់ដែក និងត្រីជាដើម៘
តាមប្រភពបានខ្សឹបខ្សៀវថា ៖ ការនាំចូលទំនិញតាមច្រកបាក់ ដៃឈ្មួញបង់ពន្ធមិនដល់ ៣០ ភាគរយផងទេ ហើយទំនិញខ្លះ គេចពន្ធទាំងស្រុងតែម្តងដោយ ឈ្មួញគ្រាន់តែបង់លុយលុយឱ្យជំនាញ គយ តាមការព្រមព្រៀងគ្នា ជាការស្រេច។
បើតាមអាជីវករតូចតាចមួយ ចំនួនដែលនាំទំនិញចូលតាមច្រក បាក់ដៃបានឱ្យដឹងថា សមត្ថកិច្ច គយប្រចាំច្រកនេះ បានគាប សង្កត់ ជំរិតយកលុយពីពួកគាត់ តាមអំពើចិត្ត ដោយពុំមានការ យោគយល់ឡើយ។
ផ្ទុយទៅវិញ មេគយច្រកបាក់ដៃបានឃុបឃិត ឱ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ ចូលតាមទូក ដែលមានចំណុះ រាប់សិបតោនធ្វើឱ្យរដ្ឋខាតបង់ ចំណូលពន្ធយ៉ាងច្រើនសន្ធឹក សន្ធាប់ក្នុងមួយខែៗ ។
ពាក់ព័ន្ធបញ្ហាដូច្នេះ គួរណាស់តែលោកបណ្ឌិត គុណ ញឹម ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរពិនិត្យមើលករណីឈ្មួញនាំ ចូលទំនិញគេចពន្ធតាមច្រកបាក់ ដៃ ស្រុកអង្គរបុរី ឡើងវិញផង ដើម្បីកុំឱ្យរដ្ឋខាតបង់ចំណូលពន្ធ តទៅទៀត ។
គេនូវចាំបានថា កម្លាំងគយ ចល័តរបស់អគ្គនាយកដ្ឋានធ្លាប់ បង្ក្រាបចាប់ឃាត់រថយន្តដឹក ទំនិញមិនប្រក្រតីរបស់ក្រុមឈ្មួញ ដែលនាំចូលតាមច្រកបាក់ដៃ ជាញឹកញាប់ ដើម្បីធ្វើការត្រួត ពិនិត្យនិងតម្រូវឱ្យបង់ពន្ធតាម ច្បាប់ ប៉ុន្តែមន្ត្រីគយពុករលួយ ដែលជាអ្នកឃុបឃិតនោះគឺនូវតែបន្តឱ្យឈ្មួញនាំចូល ទំនិញបង់ពន្ធមិនគ្រប់និងទំនិញលោតឆ័ត្របង់ពន្ធមិនគ្រប់ដ៏ដែល ដែលគេមិនដែលឃើញមន្ត្រីទាំងនោះ មេគយ នាង សុខុម មានទោសពៃរ៍ឬត្រូវបានដាក់ ពិន័យ ម្តងណាឡើយ ។
សូមរំលឹកថា ជំនាញគយ និងសមត្ថកិច្ចប្រចាំច្រកបាក់ដៃក៏ ធ្លាក់បានសើមមាត់ពីការនាំ ចេញឈើប្រណីត និងសត្វព្រៃ ទៅប្រទេសយួនគួរឱ្យកត់ សម្កាល់ផងដែរ ហើយឈ្មួញធំៗ ដែលរកស៊ីដឹកទំនិញតាមច្រក នេះ សុទ្ធតែស្គាល់ចិត្ត និងចេះ ចែករំលែកផលប្រយោជន៍ឱ្យ មន្ត្រីមេគយ នាង សុខុម ទាំងអស់ទើបអ្វីៗអាចដំណើរ ការដោយរលូន និងគ្មានការចុះ បង្ក្រាបពីក្រុមគយ លោក នាង សុខុម នោះ បន្តិចណាសោះ៕
ដោយ ៖ វណ្ណៈស