ពីបាត់ដំបង់ ៖ ចូលកាន់តំណែងភ្លាម បែរជាបែកធ្លាយថាលោក យូ ហេង មេសាខាគយនិងរដ្ឋករខេត្តបាត់ដំបង ថ្មីកំពង់តែជាន់កចាប់ជម្រឹតឈ្មួញបទល្មើសទំនិញគេចពន្ធស្រង់ដើម..! ប្រភពពីប្រជាពលរដ្ធនឹងក្រុមឈ្មួញ បានលើកឲ្យដឹងថា: ចាប់តាំងពីលោក យូ ហេង មកកាន់តំណែងជាប្រធានសាខាគយខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ គឺមិនបានចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក អ៊ុំ ច័ន្ទរតនា ដែលជាមេគយច្រកទ្វារអន្តរជាតិដូង នៅឡើយទេ។
បញ្ហាហេតុនេះហើយទើបលោក អ៊ុំ ច័ន្ទរតនា មេគយច្រកទ្វារអន្តរជាតិដូង នៅតែបន្តប្រើតួនាទីនិងអំណាចរបស់ខ្លួនឃុបឃិតឲ្យឈ្មួញធំៗមួយចំនួននាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។
មានការរិះគន់ចំៗថាលោកយូហេងប្រធានសាខាគយខេត្តបាត់ដំបងដែលមានជំនាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ នាពេលកន្លងមកនោះគឺជាអ្នកឃុបឃិតឲ្យលោក យូ ហេង ធ្វើអ្វីៗតាមអំពើចិត្តហើយមានការបែងចែកផលប្រយោជន៍យ៉ាងសុខស្រួល។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថា ៖ កាលពីជំនាន់លោក ឈុន សុភមង្គល នៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង បានបើកដៃឲ្យលោក អ៊ុំ ច័ន្ទរតនា ដែលជាមេគយច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរាលដាល។
ឥឡូវនេះបន្ទាប់ពីលោក យូ ហេង មកធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង គឺនៅតែបណ្ដោយឲ្យលោក អ៊ុំ ច័ន្ទរតនា មេគយច្រកទ្វារអន្តរជាតិដូង ធ្វើអ្វីៗតាមអំពើចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
បញ្ហានេះហើយក៏មនការស្នើសុំអោយលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះទង្វើរបស់លោក យូ ហេង ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។
ប្រភពពីមន្ត្រីគយនៅខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា លោក យូ ហេង បម្រើការងារនៅច្រកទ្វារអន្តរជាតិដូង មិនតិចជាង២០ឆ្នាំនោះទេ ព្រោះថា ៖ លោក យូ ហេង ចេះលុតក្រាបជាមួយប្រធានសាខាគយខេត្តបាត់ដំបង គ្រប់ជំនាន់ដើម្បីមានឱកាសប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទម។ កាលជំនាន់លោក ឈុន សុភមង្គល ធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង គឺលោក អ៊ុំ ច័ន្ទរតនា ក៏ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ហើយនៅពេលដែលលោក យូ ហេង មកធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ គឺលោក ក៏លោក អ៊ុំ ច័ន្ទរតនា បានមកលូនក្រាបអោយខ្លួនបាននៅប្រព្រឹត្តអំពើពុករលួយជាបន្តដដែល។
បញ្ហានេះហើយទើបបានជាមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតលើរឿងអាស្រូវពុករលួយរបស់លោក អ៊ុំ ច័ន្ទរតនា មេគយច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀងនិងលោកមេសាខាគយ ខេត្តបាត់ដំបង យូ ហេង ផងដែរ ហើយដែលបញ្ហានេះមិនគួរបើនាយអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា មើលរំលងពីសកម្មភាពរបស់លោកមេគយ យូ ហេង និងមេគយច្រកទ្វារដូងនោះទេ !! ៕
ដោយ ជនអ្នកប្រម័ញ្ញ