​មេ​ឈ្មួញ​ឧក្រិដ្ឋ​ឧកញ៉ា តាំង អ៊ាង ប្រើ​ឈ្មោះ​ខ្មោច ក្រុមហ៊ុន MDS របស់ ទ្រី ភាព ក្រោម​ឃ្លៀក​គណ​អភិបាលខេត្ត​ពោធិ៏សាត់ ទៅ​កាប់ បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​យ៉ាង​អនាធិបតេយ្យ​បំផុត !

ពោធិ៍សាត់​៖​មេ​ឈ្មួញ​ឧក្រិដ្ឋ​ឧកញ៉ា តាំង អ៊ាង ថ្មីៗ​នេះ​បាន នឹង​កំពង់តែ​លួច​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន MD​របស់​ឧកញ៉ា ទ្រី​ភាព ក្រោម​ឃ្លៀក​គណ​អភិបាល​

​ខេត្ត​ពោធិ៏សាត់ ទៅ​កាប់ បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​យ៉ាង​អនាធិបតេយ្យ​បំផុត ! ដោយ​គ្មាន​ការទប់ស្កាត់ ដែល​បញ្ហា​នេះ​គេ​សង្ស័យថា ៖​ប្រសិន​ជា​គ្មាន​ការបើក​ភ្លើ​ខៀវ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ គណ​អភិបាលខេត្ត​ពោធិ៏សាត់​ទេ គេ​មិន​ជឿ​ថា​មេ​ឈ្មួញ តាំង អៀង និង​បរិវា​ហ៊ាន​ព្រហើន​លួច​ចូល​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ជម្រក​ដែន​ព្រៃ​អភិរក្ស​ព្រះរាជក្រឹត្យ តំបន់ភ្នំ​សំ​កុស នោះ​តាម​ទំនើងចិត្ត​បាន​នោះ​ទេ ! ។​

​គួ​រំលឹក​ដែន​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស ស្ថិត​នៅក្នុង​ស្រុក​វាលវែង និង​ព្រៃ​អភិរក្ស​ជួរ​ភ្នំក្រវាញ ក្នុងស្រុក​ក្រវាញ​ត្រូវ​មេ​ឧក្រិដ្ឋជន​ព្រៃឈើ ដែល​មាន​ងារ​ជា​ឧកញ៉ា​ឈ្មោះ តាំង អ៊ាង បានឲ្យ​មេកា​ររបស់​ខ្លួន​ប្រើ​មនុស្ស​រាប់រយ​នាក់ ចូល​ទៅ​កាប់​បំផ្លាញ​យ៉ាង​វិនាសកម្ម ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន MDS របស់​ឧកញ៉ា ទ្រី ភាព និង​បាន​ឃុបឃិត​ពុករលួយ​ពី​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​។​

​តាម​មន្ត្រី​នគរបាល​ខេត្តពោធិ៍សាត់​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ឲ្យដឹងថា រយៈពេល​ជាង​០១​ខែ​មកនេះ សកម្មភាព​កាប់​ឈើ​នៅ​ក្នង​តំបន់​អភិរក្ស​ដូច​រៀបរាប់​ខាងលើ ហាក់​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំមុនៗ​ទៅទៀត ដោយ​ឃើញ​មាន​អ្នក​អា​ឈើ​រាប់រយ​នាក់ និង​គ្រឿងចក្រ រថយន្ត​ប្រកុង រថយន្ត​ច្នៃ​ជិត​១០០ គ្រឿង ហើយ ឧកញ៉ា តាំ អ៊ាង បាន​ប្រើ​មេកា​របស់​ខ្លួន​ពីរ​នាក់ ឈរ​ចាំ​ប្រមូល​ទិញ​ឈើ​នៅ​ដេប៉ូ​ធំៗ​ចំនួន​ពីរ​ទីតាំង​ខុសគ្នា ក្នុង​ក្រុមហ៊ុន​MDS​។​

​បើ​សេចក្តីរាយការណ៍​បន្តថា មេការ​ធំ​មា្ន​ក់​ឈ្មោះ ង៉ូវ ទី ត្រូវជា​ប្អូនប្រុស​របស់​ឧកញ៉ា តាំង អ៊ាង បាន​បង្កេីត​ដេប៉ូ​យ៉ាង​ធំ​សម្បើម​ចាំ​ទិញ​ឈើ​ខុសច្បាប់​ក្នុង​បរិ​វណ​ក្រុមហ៊ុន MDS ស្ថិតនៅ​ឃុំ​អន្លង់​រាប ស្រុក​វាលវែង​។​ឯ​មេការ​ធំ​ម្នាក់​ទៀត​ឈ្មោះ លីម ជា​កូនប្រុស​បង្កើត​ឧកញ៉ា លាង ចាន់​មុនី ដែល​ល្បីឈ្មោះ​ខាង​កាប់​បំផ្លាញ​ព្រៃ ឈើ និង​ជា​មនុស្ស​ជំនិត​របស់​ឧកញ៉ា​ទ្រី​ភាព បាន​យក​ទីតាំង​កែច្នៃ​ឈើ​យ៉ាង​ធំ ទល់មុខ​ក្រុមហ៊ុន MDS ដំណាក់​សុ​ក្រំ ស្ថិតក្នុង​ឃុំ​សំរោង ស្រុក​ក្រវាញ សម្រាប់​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​ស្ទួច​ដាក់​រថយន្ត​វេ អ​ង ដឹក​ចេញ​ទៅ​កាន់​ក្រុង​ភ្នំពេញ ជាប្រចាំ​យ៉ាង​រលូន នឹង​យ៉ាង​សុ​វត្ថ​ភាព​បំផុត ព្រោះ​តែ​ក្រុម​មន្ត្រី​ជំនាញ​អស់​នោះ​បាន​ទទួល​ស្រោមសំបុត្រ​ឧបត្ថម​បិទមាត់​ធ្វើ​សកម្មភាព​ពុករលួយ​ជាប្រចាំ​នោះ​។​

​ពត៌មាន​ប្រភព​ខាងលើ​បន្ថែមថា ៖ មេការ​ធំៗ​ទាំង​ពីរ​នាក់​ខាងលើ ចែក​តំបន់​គ្នា​ដើម្បី​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ ដោយ​លោក ង៉ូវ ទី ទទួល​ទិញ​ឈើ​ដែល​គេ​កាប់​ពី​តំបន់​អភិរក្ស​ភ្នំ​សំ​កុស ចាប់​ពី​ច្រក​អូរ​លាក់​មាស ច្រក​ពង​ពង់ ច្រក​ស្ទឹង​តា​តាំង ច្រក​ក្រពើ​ពីរ ច្រក​ភ្នំ​ទំព័រ និង​តំបន់ភ្នំ ១៥០០​។ ឯ​លោក លីម មាន​សិទ្ធិ​ចាំ​ទិញ​ឈើ​ខុសច្បាប់​ដែល​គេ​កាប់​ចេញពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ ចាប់ពី​តំបន់​ខ្សាច់​ពូក ច្រក​ដា ច្រក​អំពិល ច្រក​រវៀង និង​ច្រក​អូរ​លាក់​មាស​។ ឈើ​គ្រប់​ប្រភេទ​ត្រូវបាន​គេ​ប្រមូល​ទិញ ដូចជា​ប្រភេទ​ឈើ​ប្រណីត​ប្រភេទ​ឈើ​រាជ​ថ្កុល ធ្នង់ នាងនួន និង​ឈើ​អា​ប្រភេទ​លេខ​២​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​។​

​បញ្ហា​នោះ​ដែរ ប្រភព​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សំរោង​បានឲ្យដឹងថា ដោយសារ​តែ​អំណាច​ទឹកប្រាក់​របស់​ឧកញ៉ា​តាំង អ៊ាង មិនតិច​ជាង​៤​សែន​ដុល្លារ​ក្នុង​មួយ​ខែ​យក​ទៅ​ញ៉ុក​មាត់ បិទ​ត្រចៀក បិទ​ភ្នែក​មន្ត្រី​ខ្មែរ​មួយចំនួន ដែល​លុះ​ដោយ​អំពើ​ថោកទាប​លោភ លន់​ចាប់តាំងពី​ថ្នាក់​ខេត្ត ក្រសួង​ពាក់ព័ន្ធ​និង​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទ ល្មើស​ព្រៃឈើ​ផង​នោះ បាន​ធ្វើឲ្យ​មេ​ឈ្មួញ​តាំ អ៊ាង មាន​អំណាច​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​តាម​ទំនើង ចិត្ត ហ៊ាន​ដល់​ប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ ដេីរ​ចាប់​ឈើ​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដែល​រក​សុ​ី​ដឹកជញ្ជូន​ឈើ​លក្ខណៈ​គ្រួសារ​តាម​ម៉ូតូ រទេះ ក្របី ដែល​មិន​ព្រម​លក់​ឲ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​។​ជាក់ស្តែង​ចាប់ពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ​នេះ បាន​ផ្ទុះ​ការតវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំ នួន​ពីរលើក​ជាមួយ​សមត្ថកិច្ច​ជំនាញ ដោយ ក្រុម​ពលរដ្ឋ​ចោទថា ជា​មន្ត្រី​កញ្ជះ​សុីឈ្នួល​ដាច់ ថ្លៃ​ឲ្យ​ក្រុមហ៊ុន MDS របស់​ឧកញ៉ា តាំង អ៊ាង​។​

​ផ្ទៃ​ក្នុង​ប្រភព​បន​អោយដឹងទៀតថា ៖ លោក តាំង អៀង បាន​បញ្ជា​អោយ​មេការ​ដឹកឈើ​ចេញពី​ព្រៃ​យក​មក​លក់​ឲ្យ​ក្រុមហ៊ុន​ម្នាក់ បាន​លួចខ្សិ​បប្រាប់ឲ្យដឹង​ថា ៖ ដើម្បី​បាន​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​MDS ឧកញ៉ា តាំង អ៊ាង បាន​ចំណាយលុយ​ប្រមាណ ៣៥០​ដុល្លារ​ក្នុង​១​ម៉ែត្រគូប បង់​ឲ្យ​ឧកញ៉ា ទ្រី ភាព ដោយ​មាន​ប្រធាន​តំបន់​របស់​ក្រុមហ៊ុន​ម្នាក់ ឈ្មោះ​ជី​វ័ន្ត ហៅ​ពៅ ចាំ​សម្របសម្រួល​ឯកសារ​ច្បាប់​ដឹង​ជញ្ជូន​។​ហើយ​ប្រភេទ​ឈើ​ប្រណីត​មួយចំនួន​ត្រូវបាន​គេ​ដឹក​ជញ្ជូន​យក​មក​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​ទី​ភាព​គ្រុប​ត្មាត​ពង និង​មួយចំនួនទៀត​ដឹកយក​ទៅ​ស្តុក​ក្នុង​ឃ្លាំង​ឈើ​មួយ​កន្លែង​ទៀត នៅ​ក្រោយ​ទី​តាំ​រោងចក្រ​កាត់ ដេរ​៦​ជាន់ ផ្លូវវេង​ស្រេង មុន​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​

​ផ្ទុយទៅវិញ​ទាក់ទិន​នឹង​ជំនួញ​លួច​កាប់​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ និង​បន្ថែម​ការ​លូច​គៃបំបាត់​ពន្ធ​រដ្ឋ​ដែល​មាន​ក្រុម​មន្ត្រី​ជួយ​ហែម​ហម ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន MDS នេះ ភាគី​ពាក់ព័ន្ធ​ការិយាល័យ​របស់​យើង​មិនអាច​សុំ​ការប្រត្តិ​កម្មបកស្រាយ​បាន​ទេ​ពី​សំណាក់​កូនជឹង និង​លោក​ឧក ញ៉ា តាំង អ៊ាង បានទេ ក្នុង​ថ្ងៃ​នេះ​ព្រោះតែ​លោក​មិន​លើក​ទូរស័ព្ទ​៕
​ដោយ​ជន​អភិរក្ស​

 

taingeang1 taingeang2 taingeang3 taingeang4 taingeang5