ថ្មីៗគេរាយការណ៍ថាស្ត្រីម្នាក់ឈ្មោះ ង៉ោ គឹមឡុង ហៅ ចែហួង កំពុងធ្វើសកម្មភាព យ៉ាងមមាញឹកក្នុងការទិញឈើប្រឡៅមូល នៅតំបន់មួយចំនួនក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ។
តាមសកម្មភាពនៃការទិញឈើតូចៗនេះគឺជាមហន្តរាយយ៉ាងខ្លាំងពីព្រោះប្រជាពលរដ្ឋនៅក្នុងតំបន់បានសម្រុកចូល(ឈើតូចៗដែលនៅខ្ចី)មានមុខកាត់ពីទៅបីតឹកព្រៃកាប់ឈើដែលមានមុខកាត់តូចៗនៅឡើយនោះ។អាជ្ញាធរយល់ថាសកម្មភាពទិញឈើបែបនេះជាឧកាសបង្កឲ្យមានមហន្តរាយខ្លាំងណាស់ ។
បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា សកម្មភាពឈរជើងទិញឈើប្រឡៅមូលនៅ ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញបានកើតឡើងជាយូរណាស់មកហើយ ។ មន្ត្រីមេ ព្រៃនៅស្រុកទាំង២ ជាអ្នកសម្របសម្រួលជួយស្ត្រី ង៉ោ គឹមឡុង ឲ្យរកស៊ីរបរនេះបាន កាក់កប នឹងយូរអង្វែង ។
នៅស្រុកវាលវែង ស្ត្រីង៉ោ គឹមឡុង បានបោះទីតាំងនៅចំណុច អូរដេកា និងចំណុចតាំងយ៉ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង និងនៅស្រុក ភ្នំក្រវាញ ស្ថិតចំណុចក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ។
ស្ត្រីខាងលើនេះរកស៊ីទិញឈើប្រឡៅមូលជាយូរឆ្នាំណាស់មកហើយបើទោះបីជាមេព្រៃជាច្រើនរូបបានប្តូរមកកាន់ស្រុកវាលវែងនិងស្រុកភ្នំក្រវាញយ៉ាងណាក៏ដោយក៏ស្ត្រីខាងលើនៅតែអាចប្រកបរបររកស៊ីបានយ៉ាងសុខសាន្តដដែល ។
ប្រភពបានឲ្យដឹងថា លោក ជា ហួត មេរដ្ឋបាលព្រៃឈើវាលវែង និងលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ បានក្លាយជាអ្នកចាំយាមកាមឲ្យរថយន្ត ដឹកឈើរបស់ស្ត្រី ង៉ោ គឹមឡុង ហៅ ចែហួង អាចធ្វើសកម្មភាពបានប្រកបដោយ សុវត្ថិភាព ។
ជាងនេះទៀតអាជ្ញាធរខេត្តពោធិ៍សាត់ក៏មិនដែលខ្វល់ចំពោះសកម្មភាពរកស៊ីល្មើសច្បាប់របស់ស្ត្រី ង៉ោ គឹមឡុង នោះដែរ។ទោះយ៉ាងណាក៏ស្ត្រី ង៉ោ គឹមឡុង អាចរកស៊ីឈើប្រឡៅមូលនេះបានរាប់សិបឆ្នាំមកហើយអាស្រ័យមានការបើកភ្លើងពីជំនាញ និងមន្ត្រីពាក់ព័ន្ធជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តពោធិ៏សាត់ ទាំងមូល ៕
ដោយ ស្ទាំង ភ្នំ