រតនគិរី ៖ តាមការសង្កេតរហូតមកដល់ពេលថ្មីៗនេះ ក៏ដូចជាប្រភពសកម្មជនព្រៃឈើបានលាតត្រដាងថា ៖ ក្រុមមេគណះបញ្ជាការឯកភាពខេត្តរតនះគិរី លោកថងសាវុន,គឹម រស្មី ដែលជានាយអាវុធហត្តខេត្តរតនះគិរី នូវតែបន្តឃុបឃឹតអោយមន្ត្រីPMឈ្មួញ ណុប ណាក់ ( ហៅណាក់ ក្បាលធំ ) ជាកូនចៅរបស់ខ្លួន និងមេឈ្មួញឧក្រឹដ្ឋព្រៃឈើឈ្មោះ ហ៊ូវ ជីវ៉ៃ សហការគ្នាលួចកាប់បំផ្លាញព្រៃឈើក្នុងតំបន់ហាមឃាត់ដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសយួន ដោយគ្មានញញើតច្បាប់ ! ហើយដែលបញ្ហានេះត្រូវបានគេដឹង នឹងមើញឃើញយ៉ាងលើគោកមិនពិបាកស្រាវជ្រាវថា ៖ បទល្មើសព្រៃឈើដែលកំពង់តែកើតមានការចរាចរបទល្មើសព្រៃឈើជាយូរឆ្នាំ នឹងរហូតមកទល់ពេលនេះ គឺកើតឡើងដោយសារតែការឃុបឃឹតពីសំណាក់គណះបញ្ជាការក្ដាប់រួមរបស់ចៅហ្វាយខេត្តរតនះគិរី ថង សាវុន និង គឹម រស្មី ជាមេអាវុធហត្តខេត្តនេះទាំងអស់ ដែលជាអ្នកបើកភ្លើងខៀវ ។
បញ្ហានោះ មានការគូសបញ្ជាក់យ៉ាងច្បាស់ៗថា គេសួរថា ៖ ប្រសិនជាក្រុមអាជ្ញាធរក្ដាប់រួមខេត្តរតនះគិរី នេះកំរើកសកម្មភាពទប់ស្កាត់បទល្មើសព្រៃឈើអោយមានប្រសិទ្ធីភាពនោះ គេសួរថា …តាំងពីលោក ថង សាវុន បានឡើងជាចៅហ្វាយខេត្តជនជាតិ ខេត្តនេះកាលណាមក គេសួរថា…តើក្រុមមេឈ្មួញឧក្រឹដ្ខកម្មបទល្មើសព្រៃឈើអស់នោះ អាចមានសមត្តភាពទៅលាក់ខ្លួនជ្រែកដីពុះភ្នំសម្ងំកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់សហគមន៏ព្រៃឈើ ហាមឃាត់របស់ជនជាតិ កន្លែងណា ? បានកើតទៅ ហើយគេក៏មិនជឿថា ៖ ក្រុមឈ្មួញបទល្មើសព្រៃឈើ ណុប ណាក់ (អាណាក់ក្បាលធំ) និងមេឈ្មួញឧក្រឹដ្ឋ ហ៊ូវ ជីវ៉ៃ និងបក្ខពួកអាចធ្វើចរាចរកាប់បំផ្លាញព្រៃឈើយ៉ាងទ្រង់ទ្រាយធំយូរឆ្នាំ ហើយ នឹងដឹកជញ្ជូនផលបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេងមកទល់ថ្ងៃនេះបានទេ យ៉ាងច្បាស់ក្រឡែតមិនអាចប្រកែកបាន ។
ផ្ទុយទៅវិញ ប្រឈម នឹងសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលក្រោមការគ្រប់គ្រងរបស់លោក ថង សាវុន ជាអភិបាលខេត្តជនជាតិ ហើយទំនងជារសៀល ឫយឺតយូរប្រត្តិកម្ម តបតទៅនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតាមបណ្ដារខេត្តនិមួយៗ ពីសំណាក់ឧបសម្តេចក្រឡាហោម ស ខេង នេះ ដែលក្រុមសកម្មជនព្រៃឈើបានថា ៖ ជាការព្រមានយឺតយូរ ពីលើ ទៅលើក្រសួង អាជ្ញាធរជាសាម៉ី ដែលក្នុងនោះ ក៏មានរួចហើយកាធ្វើការព្រមានធ្ងន់ៗទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅក្នុងខេត្តភាគឦសានប្រទេស ពីសំណាក់ប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដែលការព្រមានទៅលើក្រុមឈ្មួញបទល្មើសមានទាំងក្រុមមន្ត្រីប្រដាប់អាវុធទាំងបីប្រភេទទាំងក្រុមឈ្មួញស៊ីវិល ឧកញ៉ាអស់នោះផងដែរ អោយដកខ្លួនចេញពីសកម្មភាពកាប់បំផ្លាញបទល្មើសព្រៃឈើរហូតដលដាក់ទន់ស្បថស្បែរដល់ទៅដាក់ក្បាល ដាក់ដៃកាត់ដៃទៀតតែចុងក្រោយមកទល់ថ្ងៃនេះ រឿងបទល្មើសព្រៃឈើដ៏រសើបនេះបានត្រឹមតែថ្នាក់ដឹកនាំកំពូល ដូចជាប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឥឡូវនេះលោកឧបនាយករដ្ឋមន្ត្រី ស ខេង ទៀតហើយ គឺជាអ្នកទទួលអាម៉ាសមុខ ឫធ្វើអ្វីៗ ក្រុមបក្ខពួកបទល្មើសមិនបាន ថែមទាំងបណ្ដោយអោយក្រុមឧក្រឹដ្ឋជនបទល្មើសព្រៃឈើ មានមេខេត្តខាងលើ ក្លាយជាក្រុមបក្ខពួកចោរលួចកាប់ឈើ និងជាចោរលួចគៃបំបាត់ពន្ធព្រៃឈើរបស់រដ្ឋ យកទៅធ្វើមានបានពីលើញើសឈាមរដ្ឋយ៉ាងត្រេកត្រអាលបំផុត មិនអាចអោយក្រុមប្រជាពលរដ្ឋនូវទូទាំងប្រទេស ព្រមទាំងNGO និងសកម្មជនព្រៃឈើ ជនជាតិ ទទួលយកបានឡើយ ។
ផ្ទុយទៅវិញ រហូតមកដល់ពេលនេះ គ្រប់អភិបាលខេត្តបទល្មើសព្រៃឈើបីបួនខេត្ត និងលោក ថងសាវុន អភិបាលខេត្តរតនគិរី មិនបាន ដែលគ្រប់ទឹកពីការដេកចាំស៊ីឡាកកើបផលបទល្មើសព្រៃឈើ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក បណ្តោយឲ្យមេឈ្មួញល្បីឈ្មោះប្រចាំខេត្តនេះ បន្តកាប់បំផ្លាញព្រៃសហគមន៍ជនជាតិភាគតិច និងតំបន់ព្រៃឈើហាមឃាត់ជាប់នឹងតំបន់ព្រំដែន ក្លាយជាវាលរហោស្ថានយ៉ាងអនាធិបតេយ្យបំផុត ។
ដូចជាតាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ភូមិប៉ាដល បានឲ្យដឹងទៀតថា ៖ ដែលសកម្មភាពកាប់បំផ្លាញព្រៃឈើពីក្រុមឈ្មួញមានអំណាចបានធ្វើឡើង នៅចំណុចភូមិ មាលូ , ភូមិភិ ឃុំញ៉ាង ស្រុកអណ្តូងមាស និងភូមិ ប៉ាដល ក្នុង ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
យោងតាម សេចក្តីរាយការណ៍ដដែល បានបន្តថា ៖ គឺក្រុមមេឈ្មួញឈើដ៏ល្បីឈ្មោះ ណុប ណាក់ និងឈ្មោះ ហ៊ូវ ជីវ៉ៃ ដែលជាមន្ត្រីអាវុធហត្ថខេត្តនេះ ដែលត្រូវបានគេមើលឃើញថា ៖ មានការបើកភ្លើងខៀវពីសំណាក់លោក ថង សាវុន ជាគណះអភិបាលខេត្ត និងលោក គឹម រស្មី ជាមេបញ្ជាការអាវុធហត្ថខេត្ត រតនះគិរីផងដែរ ។
មិនតែប៉ុណ្ណោះប្រភពទម្លាយ ៖ គឺក្រុមមេឈ្មួញខាងលើបានអួតអាងពីការចំណាយលុយបិទមាត់ក្រុមមន្ត្រីតាមស្ថាប័នពាក់ព័ន្ធតាំងពីថ្នាក់ក្រោមរហូតដល់លើថ្នាក់ខេត្ត និងតាមស្ថាប័ន ក្រសួងជំនាញកំពូលៗថ្នាក់ជាតិមួយចំនួនព្រមទាំងស្ថាប័នគណះកម្មការបង្ក្រាបបទល្មើសព្រៃឈើអាវុធហត្ថថ្នាក់ជាតិ ក្នុងមួយខែៗចាប់ពីជាង ៨០០ ០០០សែនដុល្លារ ទៅជាង ១ ៥០០ ០០០ (មួយលានប្រាំសែនសែនដុល្លារ កន្លះ ) ទៀតផង ហើយបើត្រឹមការចុះផ្សាយរបស់ក្រុមសហភាត្តរះអ្នកកាសែតមិនអាចឆ្លុះបញ្ចាំងលាតត្រដាង ទៅធ្វើអ្វីរំខានដល់បក្ខពួកក្រុមចោរលូចកាប់ព្រៃឈើ លួចគៃបំបាត់ពន្ធរដ្ឋកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលចុងក្រោយក្នុងខេត្តរតនះគិរី ពួកគេនោះបានឡើយ ។
បើតាមផ្ទៃក្នុងប្រភពមន្ត្រី បានខ្សឹបទម្លាយតថា ៖ រយះពេលជាងបីទៅបួនឆ្នាំចុងក្រោយនេះបានចំណាយចាយលុយបិទមាត់ក្រុមមន្ត្រីជំនាញពាក់ព័ន្ធសម្រាប់រថយន្តប្រកុងដឹកឈើមួយគ្រឿងជាង៣០០០ ដុល្លារ ទៅឲ្យស្ថានប័នជំនាញពាក់ព័ន្ធចំនួន១៩ អង្គភាព ដែលអង្គុយចាំរាប់ក្បាលឡានយកលុយជាប្រចាំ ជាថ្នូរ នឹងការមិនបង្ក្រាបមុខជំនួញឈើខុសច្បាប់ដឹកទៅលក់នៅព្រំដែនយួននេះ។
បញ្ហានោះមិនទាន់និយាយបូកពីការចំណាយបង់ជាប្រចាំខែទៀតផងទៅអោយតាមគ្រប់ស្ថាប័ន អង្គភាពទាំង ១៩ អង្គភាព ចំណុះក្នុងខេត្តរតនះគិរី ក្រោមការគ្រប់គ្រងរបស់គណះអភិបាលខេត្ត ជនជាតិ លោក ថង សាវុន ហើយបញ្ជីរឈ្មោះដែលការិយ៉ាល័យយើងទទួលបានក៏មានរាយនាម ចាប់តាំងពីថ្នាក់តូចទាប ជាមេស្នាក់ការ ជាមេប៉ុស្តី មេតំបន់ ដឺបេ ខេត្ត , ភូមិភាគ អធិការ រហូតដល់មេក្លោងអាវុធហត្ថខេត្ត ស៊ុបខេត្ត ស្នងការខេត្ត តុលាការ មន្ទីរបរិស្ថាន គយ និង កំពូលថ្នាក់ខេត្ត និងតំណាងមន្ត្រីក្រុមបង្ក្រាបផ្ទៃប្រទេស រហូតដល់ក្រុមប្រតិភូជំនាញរបស់ក្រសួងនានាខាងលើពីរបី ទៀតផងដែរ ដែលសុទ្ធតែមានមុខទៅទទួលផលចោរកម្មលួចគៃបំបាត់ពន្ធរដ្ឋ ពីក្រុមមេក្លោងឧក្រឹដ្ឋកម្មកាប់បំផ្លាញព្រៃឈើយ៉ាងអសមត្ថភាពបំផុត ដែលអង្គភាពប្រឆាំងអំពើពុករលួយថ្នាក់ជាតិ សាម៉ីក្រសួងពាក់ព័ន្ធ ក្រសួងមហាផ្ទៃ មិនគួរនិងមើលរំលងភាពអាម៉ាសមុខរបស់ខ្លួននោះទេ ។
ជាងនេះទៅទៀត ប្រភពខាងលើបានបន្តទៀតថា ៖ មេឈ្មួញឈើដ៏មានអំណាចទាំងពីរនាក់ខាងលើបានប្រគល់សិទ្ធទៅឲ្យមេការរបស់ខ្លួនម្នាក់ឈ្មោះស៊ីនឿន ដែលមានជំនាញមើលការខុសត្រូវលើកម្មករកាប់ឈើដែលជាជនជាតិយួន ប្រដាប់ដោយម៉ាស៊ីនត្រង់ស៊ីន័ររាប់រយគ្រឿង និងគ្រឿងចក្រជិត១០០គ្រឿងផងដែរ។ ហើយកំពង់តែសម្រុកធ្វើការកាប់បំផ្លាញព្រៃឈើសហគមន៍ទាំងបីភូមិខាងលើយ៉ាងវិនាសកម្មផុតដោយគ្មានការទប់ស្កាត់ពីសំណាក់មន្ត្រីជំនាញសូម្បីបន្តិច ។
ប្រភពបានខ្សឹបបរិយាយទៀតថា ៖ ឈើមូលប្រភេទ ស្រឡៅ ផ្ចឹក សុក្រំ គគីរ កំពង់ត្រូវបានគេកាប់ និងដឹកចេញទៅលក់នៅព្រំដែនយួនតាមផ្លូវ ភូមិភិ លើចំណុចបង្គោល ព្រំដែនលេខ២៥ តាមច្រកប៉ុស្តិ៍ ហ្វាតាំ(យួន) ក្នុងមួយថ្ងៃៗ មិនតិចជាង៥០រថយន្តប្រកុងឡើយ ដើម្បីផ្គត់ផ្គង់តម្រូវអោយទាន់តាមទីផ្សារកុម្មង់របស់ឈ្មួញយួន ។
តបតាមការប្រត្តិកម្មរបស់ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិប៉ាដល់ ឃុំសេសាន លោក រមាស់ ស្វិត ឲ្យដឹងថា ៖ ព្រៃសហគមន៍ភូមិប៉ាដល់ សំបូរដោយដើមឈើធំៗ មានមានតម្លៃរាប់រយហិកតា ដែលជនជាតិដើមភាគតិចចារ៉ាយគោរពបូជាច្រើនជំនាន់ និងអាស្រ័យផលចិញ្ចឹមជីវីតជាប្រចាំប្រពៃណីយ៏ផងនោះ កំពុងទទួលរងការលួចអាររំលំយកឈើមានតម្លៃធ្វើអាជីវកម្មដោយគ្មានការអនុវត្តច្បាប់ទប់ស្កាត់ពីសំណាក់ក្រុមជំនាញ និជំនាញបរិស្ថានប្រចាំខេត្តនេះទាល់តែសោះ ។
ជនជាតិដើមរូបនេះបានបន្តថា ៖ តាមបច្ចុប្បន្នមេក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើដ៏មានអំណាចខាងលើបានគំរាមបង្ខំប្រជាសហគមន៍ឲ្យទទួលយកលុយក្នុងមួយគ្រួសារ ចាប់ពី៥០ ម៉ឺនរៀលដល់ ១លានរៀលជាថ្នូរក្នុងការកាប់យកឈើក្នុងតំបន់អភិរក្ស ហាមឃាត់ ហើយថាបើពួកគាត់មិនយកក៏គេនៅតែកាប់ឈើយកទៅលក់ដដែលជាដដែល ហើយបញ្ហានោះគឺនូវលើជំនាញ និងអាជ្ញាធរ បើអាជ្ញាធរមានសមត្ថកិច្ចមិនអើពើផងនោះ សួរថា តើប្រជាពលរដ្ឋទៅមានអំណាចអ្វីទប់ស្កាត់នោះ ។
បញ្ហានោះដែរ ឯលោកមេឃុំសេសានលោក សេវ ស្វែង កន្លងមកទទួលស្គាល់ ថា ៖ អ្នកភូមិជាង១រយគ្រួសារ ពិតជាបានទទួលប្រាក់ពីឈ្មួញ ជាថ្នូរអនុញ្ញាតឲ្យគេកាប់ឈើក្នុងព្រៃសហគមន៍ភូមិប៉ាដល់ មែន ។
ទោះជាយ៉ាងណាក៏អាជ្ញាធរឃុំ មិនគាំទ្រចំពោះការលក់ព្រៃឈើនោះទេ តែមិនអាចហាមឃាត់ សហគមន៍បានទេ ហើយ លោកក៏បានផ្តល់ដំណឹងរឿងនេះទៅថ្នាក់លើដែរ។
និយាយពីរឿងចំណាត់ការពីថ្នាក់ខេត្ត លោក ថង សាវុន វិញដែលមានតួនាទី ជាប្រធានគណកម្មការបង្ក្រាបបទល្មើសព្រៃឈើ ខេត្ត និងលោក គឹម រស្មី ជាមេបញ្ជាការប៉េអឹមខេត្តរតនះគិរី ផង ទទួលបន្ទុកជាសេនាធិការក្នុងការអនុវត្ត ទប់ស្កាត់បទល្មើស បង្ក្រាបនោះ គឺដូចរំពឹងទៅលើផ្កាយលើមេឃ ព្រោះតែផល ប្រយោជន៍ បទល្មើសវាគឺតែមួយជាមួយគាត់ ហើយផលប្រយោជន៏ ក្នុងអំណាចរបសគាត់នេះ បានធ្វើអោយគាត់បិទបាំងភ្នែកប្រព្រឹត្តអំពើពុករលួយទាំងងងើល រហូតមើលលែងស្ដាប់បទបញ្ជារបសថ្នាក់លើដែលប្ដល់តួនាទីអោយខ្លួនទៅការពារសុវត្ថភាពប្រជាពលរដ្ឋ និងទប់ស្កាត់សកម្មភាពបទល្មើសព្រៃឈើនោះទេ ។
ពាក់ព័ន្ធ នឹងបញ្ហានេះដែរក៏មានកាលើកឡើងពីមន្ត្រីធំ បក្ខជន គណះបក្ខប្រជាជនក្នុងខេត្តនេះ រិះគន់ដោយទិទានយ៉ាងត្រង់ៗទៅលើតំណាងរាស្ត្រ ប៊ូ ថង សកម្មជនបក្សប្រជាជន និងជាតំណាងរាស្ដ្រប្រចាំខេត្តនេះ ថា ៖ អសមត្ថភាពរួមដៃស៊ុមគ្រលំជាមួយគណះអភិបាលខេត្តរតនះគិរី ថង សាវុន អោយប្រព្រឹត្តអំពើពុករលួយយ៉ាងអសមត្ថភាពដោយគ្មានការទប់ស្កាត់ ។ ហើយអ្វីដែលគេហួសចិត្តនោះគួរណាស់តែខ្លួនលោក ប៊ូ ថង ជាបក្ខជនសម្ខាន់របស់គណះបក្សប្រជាជន និងជាតំណាងរាស្ត្ររបស់គណះបក្ខប្រជាជនប្រចាំខេត្តនេះទៀតផង ដែលមានតួនាទីតាមឃ្លាំមើលរាល់សកម្មភាពអសកម្មរបស់លោក ថង សាវុន ប៉ុន្តែបែទៅជារួមដៃឃុបឃឹតធ្វើមិនដឹងមិនឭពីសកម្មល្មើសច្បាប់កាប់បំផ្លាញព្រៃឈើឡើងវាលរហោស្ថានជាមួយនិងគណះអភិបាលខេត្តរតនះគិរី ជាសាច់ឈាមទៅវិញ ។ ហើយដែលបញ្ហាទាំងប៉ីទាំងទ្ររបៀបនេះ ជាទូទៅហើយដែលតាមសម្រង់ការស្រង់មតិ ដែលបញ្ហាបែបនេះបានធ្វើអោយគណះបក្ខប្រជាជនបាត់បង់ប្រិយ៏ភាព និងធ្លាក់សន្លឹកឆ្នោតជាបន្តបន្ទាប់ ហើយដែលគេគ្មានសង្ឃឹមថាក្រៅតែពីគណះអចិន្ត្រៃបក្សគណះបក្សប្រជាជនគួតែពិនិត្យពីសកម្មភាពបទល្មើសរបស់គណះអភិបាលខេត្តរតនះ និងតំណាងប្រចាំខេត្តនេះផង ។
ដោយឡែក បើតាមសកម្មភាពអសកម្មបែបនេះក៏មានសំណូមពរពីក្រុមបក្ខជនជាន់ខ្ពស់សំណូមពរជូនទៅលោកឧបក្រឡាហោម ស ខេង គួរតែបែងចែកអោយដាច់រវាងបក្ខ រវាងសាច់ញាត និងប្រិយ៏ភាពបុគ្គលដែលអសមត្ថភាពដែលជាអាទ៏នាំធ្វើអោយប៉ះពាល់ក្ដៅក្រហាយដល់ប្រទេសជាតិ ដល់ប្រជាពលរដ្ឋសហគមន៏និងគ្រោះមហន្ដរាយដែលអភិបាលខេត្តនេះ កំពង់តែស៊ុមគ្រលំ និងបុគ្គល គឹម រស្មី បណ្ដោយអោយក្រុមមេឈ្មួញឧក្រឹដ្ឋជនព្រៃឈើ ណុប ណាក់និងមេឈ្មួញ ហ៊ូវ ជីវ៉ៃ សម្រុកកាប់បំផ្លាញព្រៃឈើសហគមន៏ ក្នុងតំបន់ព្រៃហាមឃាត់តាមយកទៅលក់អោយយួន តាមតែអំពើចិត្តនោះ ៕
មានផ្សាយបន្តលេខក្រោយ, ដោយ អ្នកប្រម័ញ្ញ