បែកធ្លាយ​លួចលាក់​បន្លំ​កាប់​ដឹកឈើ​ថ្មី​ចូល​ក្រុមហ៊ុន អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ​របស់ ឧកញ៉ា គិត ម៉េង​… !

មកដល់​ពេល​នេះ​គេ​នៅតែ​ឃើញ​ឧកញ៉ា​ដែល​ល្បីឈ្មោះ គិត ម៉េង នៅតែ​បន្ត​ឲ្យ​បក្សពួក​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ជុំវិញ​បាត​អាង​វា​រីយ៍​អគ្គីសនីយ៍​សេសាន​ពីរ​ផ្កើន​នឹង​បទបញ្ជា​រដ្ឋាភិបាលដ​ដែល​។ ហើយ​គេ​នៅ​ចាំបាន​ថា​កាលពីមុន​បោះឆ្នោត​សកល​ឈ្នះ​ឯក​ប៉ាក់​គឺ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា គិត ម៉េង ឈ្មោះ​អាំង​អែន​អាសូ​ស៊ី​អែ​តឡ​យ័រ​ត្រូវបាន​ក្រសួង​បរិស្ថាន​និង​គណៈកម្មការ​ចំរុះ​ឯកភាព​ពាក់ព័ន្ធ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ផ្អាក និង​បញ្ឈប់​ជាបន្ទាន់​ដោយ​មិនឲ្យ​មាន​ការដឹកជ​ញ្ជូ​ន​ការ​ចរាចរ​បទល្មើស​ព្រៃឈើ​ពី​បាត​អាង​តទៅទៀត​ទេ ។​
​បើទោះជា​មាន​ការប្រមាន​ពី​រដ្ឋាភិបាល​ក៏​ក្រុមហ៊ុន​នោះ​ត្រូវបាន​គេ​ដឹងថា​មាន​ការ​លួ​ប​លួច​ដឹក​បទល្មើស​ព្រៃឈើ​ចេញពី​តំបន់​បាត​អាង​សេ​សាន​ក្រោម​ពីរ​យ៉ាង​សកម្ម​បំផុត​ទៅ​កាន់​ព្រំដែន​យួន​មុន​ថ្ងៃ​បោះឆ្នោត ក្នុង​ថ្ងៃ​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត ជាដើម ។​ល​។

​គួរំលឹកថា រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល​ចាស់​បាន​ប្រកាស​ផ្អាក​ក្រុមហ៊ុន​ឈ្មោះ​អាំង​អែន​អាសូ​ស៊ី​អែ​ត​ឡ​យ័រ​របស់​លោក​ឧកញ៉ា គិត ម៉េង ជាបន្ទាន់​ភ្លាមៗ​កាលពី​អំឡុង​ខែ​កុម្ភះ ឆ្នាំ ២០១៨ កន្លងមកនេះ ។​

​ជា​ការហួសចិត្ត​នោះ តាម​ក្រុម​អ្នកវិភាគ អ្នកសង្កេតកា​រ សង្គម​ស៊ីវិល ក្រុម​អង្គការ​សិទ្ធមនុស្ស និង អិន​ជី​អូ ដែល​គេ​ស្មានថា រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្មានថា បញ្ឈប់ ឬ លុបចោល​ទាំងស្រុង មិន​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា គិត​ម៉េង​ឈ្មោះ​អាំង​អែន​អាសូ​ស៊ី​អែ​ត ឡ​យ័រ ធ្វើ​សកម្ម​កាប់បំផ្លាញ​ព្រៃឈើ​បន្តទៀត ដើម្បី​ភ្គាប់​ចិត្ត​សហគមន៍​អឺរ៉ុប និង ប្រទេស​ផ្ដល់​ជំនួយ តែ​ដឹង​អី​រហូត​មកទលពេលនេះ​គេ​បែរជា​ឃើញ​ក្រុមហ៊ុន​នេះ​នៅតែ​បន្ត​សកម្មភាព​កាប់​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ពី​ក្រៅ​បាត​អាង និង​ដឹក​បន្លំ​យក​មក​ស្តុក​នៅក្នុង​ក្រុមហ៊ុន​ជ្រក​ក្រោម​ស្លាក​ឈើ​ស្របច្បាប់​ហើយ​ដឹក​ចេញ​យ៉ាង​សកម្ម​បំផុត​ដែល​គេ​ពុំ​ដឹងថា​ជា​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដំណើការ​ឬក៏​ក្រុមហ៊ុន​នេះ​កំពុងតែ​ឃុបឃិត​រួម​ដៃ​ជាមួយ​ជំនាញ​កាប់បំផ្លាញ​ព្រៃឈើ​ពី​ក្រៅ​បាត​អាង​បិតបាំង​ថ្នាក់លើ និង​នាយករដ្ឋមន្ត្រី​មិនឲ្យ​ដឹង​នោះ​ទេ​ទើបបានជា​គេ​ឃើញ​មុខតែ​ក្រុម​ជំនាញ​មក​ទទួល​លាភសការៈ​តែប៉ុណ្ណោះ ។​

​តាម​ប្រភព​ផ្ទៃក្នុង​បានឲ្យដឹងថា មុន​ការផ្អាក​ចរាចរ​ព្រៃឈើ​របស់​ក្រុមហ៊ុន​នេះ​ដែល​គេ​ដឹក​ថា​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​តំបន់​បាត​អាង​ត្រូវបាន​កាប់បំផ្លាញ​ក្លាយ​ជា​វាលរហោឋាន​អស់ហើយ និង ត្រូវបាន​គេ​បង្ហើប​ថា មាន​សេសសល់​ឈើ​ដែល​ដឹក​ចេញ​លក់​ទៅ​យួន​មិនទាន់​អស់​ប្រមាន​ចំនួន​ជាង ១០,០០០​ម៉ែត​គូប ដើម្បី​ជា​ទុន​សំរាប់​លុប​ប៊ី​បិតបាំង​អំពើ​ពុករលួយ​ឲ្យគេ​មើលឃើញ​ថា​ក្រុមហ៊ុន​នេះ​សល់​ឈើ​យ៉ាងច្រើន​ស្អេកស្កះ​ក្នុង​តំបន់​បាត​អាង​ដែល​ធាតុ​ពិត​ព្រៃឈើ​ក្នុង​តំបន់​បាត​អាង​ត្រូវបាន​កាប់បំផ្លាញ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មកហើយ​នោះ​បើ​តាម​ការ​ទំលាយ​របស់​ប្រភព​ផ្ទៃក្នុង​បាត​អាង​។ ហើយក៏​មាន​ការអះអាង​ពី​ប្រជាពលរដ្ឋ​អ្នក​កាប់​ឈើ​ថា​មានការ​លួច​កាប់​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឧទ្យាន​អនុរក្ស​ក្បែរៗ​នោះ​យ៉ាង​រង្គាល​ផងដែរ ដោយ​គ្មាន​ការទប់ស្កាត់ ។​

​បើ​តាម​ប្រភព​ដដែល​បានឲ្យដឹង​ទៀតថា ៖ មាន​ក្រុម​មេការ​ដែល​ជា​អាយ​ង​ជើង​ខ្លាំង​ខាង​កាប់បំផ្លាញ​ព្រៃឈើ​ប្រមាណ​ជាង​១០​នាក់ ដែល​គេ​ស្គាល​ឈ្មោះ​មួយ​ចំនួន បាន​ក្លាយទៅជា​កូនចឹង​សំរាប់​(​ញាក់​) របស់​លោក​ឧកញ៉ា គិត ម៉េង ដូច​ជា​ឈ្មោះ សាន ច​យ ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ផ្កាយ​៣​ជ័យ ឈ្មោះ លឹម ប៊ុណ្ណា ហៅ​ខ្នា ឈ្មោះ​សេង និង​ប្រពន្ធ ឈ្មោះ​ហេង ឈ្មោះ ឃុយ​ឈ្មោះ​ធឿន ដែល​អ្នក​ទាំង​ប៉ុន្មាន​នេះ គឺជា​កូនចឹង​របស់​ឈ្មោះ លុច ជា​មេការ និង​ត្រូវ​ជា​បងថ្លៃ​របស់​លោក​ឧកញ៉ា គិត ម៉េង ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​រាប់​ភ្លេច​ព្រមទាំង​ជា​ម្ចាស់​ក្រុមហ៊ុន​សំអាត​បាត​អាង​វា​រី​អគ្គីសនីយ៍​ទី​២​សេ​សាន​ក្រោម​ផង​នោះ ។

​តាម​ប្រភព​ផ្ទៃក្នុង​ឈ្មួញ និង​មន្ត្រី​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​ខ្សឹប​ថា​៖ ទំនង​លោក​ឧកញ៉ា គិត ម៉េង ផ្តល់​សេចក្តី​ទុក្ខ​ចិត្ត​ទៅលើ​ឈ្មោះ លុច ដែល​ជា​បងថ្លៃ​ទើបបាន​ជា​បណ្តែតបណ្តោយ​ឲ្យឈ្មោះ​លុច បញ្ជា​កូនចឹង​ឲ្យ​ចុះ​រាតត្បា​តកាប់​ប្រមូល​យក​បទល្មើស​ព្រៃឈើ​ពាសពេញ​ទាំង​ខេត្តស្ទឹងត្រែង​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​អើពើ​ទប់ស្កាត់​នោះទេ​ដែល​ក្រៅពី​ចាំ​ទទួល​លាភសការៈ​ដែល​ប​ង​ថ្លៃ​របស់​លោក​ឧកញ៉ា គិត ម៉េង ទំលាក់​បិត​ម៉ាត់​ឲ្យ​រស់​មួយ​គែៗ​ជាប្រចាំ​នោះ ។

​ដោយឡែក វិញ មាន​ការអះអាង​ថា ក្រុម​កូន​ចឹង និង មេការ​លុច បងថ្លៃ​លោក​ឧកញ៉ា គិត ម៉េង កំពុងតែ​សម្រុក​កាប់​ដឹកឈើ​យ៉ាង​រង្គាល​ទៅដល់​តំបន់​សៀម​ប៉ាង​ដែល​ជា​ព្រៃ​ហាមឃាត់​ឧទ្យាន​ជាតិ​ទៀត​ហើយ ដែល​នេះ​ឬ ? គេ​ថា​ជា​ឈើ​ស្របច្បាប់​របស់​បាត​អាង​នោះ ?

​មាន​ការលើកឡើង​ពី​សំណាក់​ក្រម​អាជ្ញាធរ​ដែល​មិន​ពេញចិត្ត​បានឲ្យដឹងថា គឺ​ក្រុម​កូន​ចឹង និង មេការ​
​ឈ្មោះ​លុច ជា​មេការ​របស់​ឧកញ៉ា គិត ម៉េង បាន​បំផុស​បាច​លុយ​បោក និង ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​
​ទៅ​កាប់​ដឹកឈើ​ក្នុងព្រៃ​ហាមឃាត់​តំបន់​ឧទ្យាន​ជាតិ​ដែល​ក្រុម​អាជ្ញាធរ​បាន​បំពាក់​ស្រោម​ក្រោម​រូប​កាប់​ដឹក​បំផ្លាញ​ព្រៃឈើ​ជា​លក្ខៈ​គ្រួសារ​ដែល​ធាតុពិត​ពិសពុល​ស៊ី​រូង​ផ្ទៃក្នុង​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល ក្នុង​តំ​សៀម​ប៉ាង ប្រសិន​ជា​គ្មាន​កាប់​ទប់ស្កាត់​ឲ្យទាន់ពេល​ទេនោះ ។​

​មិនតែប៉ុណ្ណោះ រូបភាព​របស់​មេការ​ឈ្មោះ​លុច ជា​បងថ្លៃ​របស់​លោក​ឧកញ៉ា គិត ម៉េង ប៉ិនប្រសប់​អស្ចារ្យ​ខ្លាំង​ណាស់​ខាង​លេង​បីសន្លឹក​កោរ​លើ​ក្បាល​រដ្ឋភិបាល​ដូច​ដែល​ឈើ​ចាស់​បន្សល់​ក្នុង​ក្រុមហ៊ុន​អត់​ព្រម​ដឹក​ទៅ​លក់​ឲ្យអស់​ទេ​បែរជាទុក​តាំង​បង្ហា​ម៉ូត​ដើម្បី​បន្លំ​ជា​សំណល់​បិតបាំង​ដឹកឈើ​បទល្មើស​ថ្មី​ចូល ថា​ជា​ឈើ​ស្របច្បាប់​របស់​ក្រុមហ៊ុន ងាយស្រួល​ដឹកយក​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​បញ្ជៀ​ស​ការរំខាន ឬ បង្ក្រាប​ពី​សំណាក់​មន្ត្រី​តាម​ដងផ្លូវ ។​

​ពាក់ព័ន្ធ​នឹងព័​ត៌​ដ៏​រសើប​កំពុងតែ​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​នៅក្នុង​តំបន់​សៀម​ប៉ាង​នេះ​ភាគី​អាជ្ញាធរ​រួម​ក្នុង​ខេត្ត​ស្ទឹងត្រែង ព្រមទាំង​កូនចឹង​នឹង​មេការ​ឈ្មោះ​លុ​ចជា​បងថ្លៃ​របស់​លោក​ឧក​ញ៉ គិត ម៉េង ក្នុង​ថ្ងៃនេះ​ដែរ យើង​ពុំ​អាច​សុំ​ទំនាក់ទំនង​បាន​ឡើយ ។
​ដោយ ប្រទ័ក្ស​