តាមក្នុងឱកាសពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ លោកតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងបញ្ជាក់ថា៖«គណបក្សប្រជាជនកម្ពុជាជំរុញការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបចោរកម្ម, ឃាតកម្ម,ការប្លន់ប្រដាប់អាវុធ,គ្រឿងញៀន, ការកាប់ឈើខុសច្បាប់, ការទន្ទ្រានយកដីធ្លីខុសច្បាប់,បទល្មើសនេសាទខុសច្បាប់,អាជីវកម្មរ៉ែខុសច្បាប់,អាជីវកម្មខ្សាច់ខុសច្បាប់និងការដាក់កុងត្រូលយកលុយខុសច្បាប់ជនណាដែលប្រព្រឹត្តខុសបទល្មើសត្រូវតែទទួលទោសតាមច្បាប់»។
ដោយឡែកវិញភាពមិនប្រក្រតីបានទម្លាយអោយដឹងថា ៖ ប្រភពពីមន្ត្រីសាលាខេត្តព្រះសីហនុ បានខ្សឹបទម្លាយថា ៖ ដីគម្របព្រៃឈើឆ្នាំ២០០២ ដែលលោក យន្ត មីន ស្នើសុំតាមរយះលិខិតចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅគឺស្ថិតនៅក្នុងភូមិគគីរ ភូមិបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គួររំលឹកថា ៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតលេខ ២៥/១៨ លស ដែលឃើញចុះហត្ថលេខាដោយគណះអភិបាលខេត្តព្រះសីហនុលោក យន្ត មីន គោរពជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សុំគោលការណ៍កាត់ខ្វៀលដីទំហំ ២៦ ហិកតា ៤៥០អា ចេញពីផែនទីគម្របដីព្រៃឈើឆ្នាំ២០០២ ដើម្បីបន្តនីតិវិធីចេញប័ណ្ណថ្មីឲ្យពលរដ្ឋ៤៨គ្រួសារ។
ទាក់ទិននឹងបញ្ហានេះបើតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា ៖ លោក យន្ត មីន បានស្នើសុំកាត់ខ្វៀលដីទំហំ២៦ហិកតា៤៥០អា នោះដើម្បីជាផលប្រយោជន៍បក្ខពួករបស់គាត់ទៅវិញទេមិនមែនក្នុងនាមជួយប្រជាពលរដ្ឋរងគ្រោះនោះទេ ! ។
បើតាមប្រភពដែលស្និទ្ធនឹងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង៤៨គ្រួសារដែលមានឈ្មោះ ស៊ុយ គឹមហ៊ា និងឈ្មោះ មិញ ឡេង ជាតំណាងនោះ សុទ្ធតែជាបក្ខពួកបរិវារស៊ីឈ្នួលឈរឈ្មោះឲ្យបុគ្គលម្នាក់ឈ្មោះ ទៀ ដែលត្រូវគេដឹងថាជាកូនប្រសារបស់លោក យន្ត មីន នោះតែម្តង។
មិនតែប៉ុណ្ណោះប្រភពនូវបានឲ្យដឹងទៀតថា ៖ ស្ត្រីឈ្មោះ ស៊ុយ គឹមហ៊ា នោះគឺត្រូវជាប្រពន្ធរបស់លោកផ្កាយ២ កុយ ស៊ុន ដែលជាមន្ត្រីកងអង្គរក្សដ៏ល្បីឈ្មោះខាងប្រើអំណាចបំពានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋជាច្រើនកន្លែងក្នុងខេត្តព្រះសីហនុ ជាមួយឧកញ៉ា ញ៉ក់ គឹមតុង ជាបក្ខពួក ដែលកំពុងមានដីកានាំខ្លួនពីសំណាក់តុលាការនូវឡើយនោះឯង ។ ពាក់ព័ន្ធដូចបញ្ហាបែកធ្លាយលើកឡើងខាងលើនេះ ដូច្នេះរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ គួរតែពិនិត្យឡើងវិញឲ្យបានច្បាស់លាស់ពីលិខិតចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ របស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុដែលកំពង់តែឈ្លក់និងអំណាចបក្ខពួកនិយមវៀតដណ្តើមយកដីធ្លីក្នុងខេត្តព្រះសីហនុទៅលក់អោយក្រុមនិគមចិនក្នុងខេត្តព្រះសីហនុនោះ។
តាមការអះអាងរបស់មន្ត្រីអាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា ៖ ដីធ្លីមានជម្លោះនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ បច្ចុប្បន្នបានក្លាយទៅជាកម្មសិទ្ធិរបស់អ្នកមានលុយ អ្នកមានអំណាចលុយ និងមន្ត្រីប្រដាប់អាវុធមួយចំនួនដែលមានអំណាចខ្លាំងព្រមទាំងមានខ្សែបណ្ដាញយ៉ាងរឹងមាំកំពូលពីវិមានទួលក្រសាំងនៃក្រុមអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ជាក់ស្ដែងមានឈ្មោះឈ្មោះ ទៀ គឺជាឈ្មោះងារហៅក្រៅ (ដែលការិយាល័យយើងមិនទាន់បញ្ចេញឈ្មោះនេះ)ដែលមានតួនាទីផ្កាយពីរ ជាអនុប្រធានអង្គរក្ស ផ្កាយ២ បំរើការក្នុងកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រ ហើយត្រូវជាកូនប្រសារបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ។ ហើយក៏ជាម្ចាស់ដីមួយផ្នែកធំនៅក្នុងភូមិគគីរ ឃុំបិតត្រាំង នោះផងដែរ ហើយដែលលិខិតរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ស្នើសុំទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីកាត់ខ្វៀលដីទំហំ ២៦ ហិកតា ៤៥០អា ចេញពីផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីទុកចេញប័ណ្ណថ្មីឲ្យពលរដ្ឋ៤៨គ្រួសារ ក្នុងភូមិគគីរ គឺគ្រាន់តែជាល្បិចដើម្បីផលប្រយោជន៍បក្ខពួកខ្លួនតែប៉ុណ្ណោះ។
ភាពមិនប្រក្រតីនៃបញ្ហានេះដែលមិនគួរបើលោក វេង សាខុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនគួរនិងបំពានឧត្តមគតិជាតិ និងរឿងដីឡើងថ្លៃទៅបំភ័ន្ធភាំងពាក់ព័ន្ធកាត់ដីព្រៃគម្របព្រៃឈើរាប់សឹបរយទីតាំងក្នុងខេត្តព្រះសីហនុនោះទេ គួរតែត្រូវពិនិត្យឲ្យបានច្បាស់លាស់ឡើងវិញ លើលិខិតចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ របស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខារួចហើយកន្លងទៅ ។
ពាក់ព័ន្ធពត៌មានដ៏រសើបនេះដែរការិយាល័យរបស់មិនអាចសុំការនំនាក់ទំនងពីសំណាក់
លោក យន្ត មីន ជាគណះអភិបាលខេត្តព្រះសីហនុបានឡើយ ដោយលោកមិនលើកទូរស័ព្ទ។ហើយឯចំណែកឈ្មោះ ទៀ ជាមន្ត្រីយោធាផ្កាយពី ជាអនុប្រធានក្នងកងអង្គរក្សរបស់លោកនយករដ្ឋមន្ត្រី ហ៊ុន សែន ទូរស័ព្ទតេចូលបែរជាឆ្លើយថា ៖ ច្រឡំលេខ ។ពាក់ព័ន្ធនិងរឿងដ៏រសើបចេះតែធ្វើរបាយការណ៏បោកដើម្បីជាប្រយោជន៏ធំចែកបក្ឃពួកនេះលឺល្បីថា ៖ គម្រោងកាត់ខ្វៀលដីដើម្បីអភិវឌ្ឍរបស់ក្រុមវិនិយោគរបស់ឈ្មួញចិននេះ លឈថាបោះទន់អភិវឌ្ឍប្រមាណជាង២លានដុល្លារ ប៉ុន្តែជំនូនតឹកតែបានធ្លាក់ទៅលើដីថ្នាក់លើតែ៥០លានដុល្លារប៉ូណ្ណោះ នូវបាត់ជាង១០០លានដុល្លារទៀតមិនដឹងជានូវទើកន្លែងណា ? ហើយដែលមហាជនមានការសង្ស័យថា ៖ តើថវិកាប្រមាណជា២លានដុល្លារនោះវាជាថវិកាទន់វិនិយោគ ជាថវិកាពន្ធ ឫក៏ជាថវិកាសំណូកដែលត្រូវយកមកបែងចែកគ្នាមិនស្មើនោះ ទើបចុងក្រោយបែរជាបែកក្រឡាសារ រហូតដល់បែកធ្លាយរឿងកាត់ខ្វៀលដីមិនប្រក្រតីដល់សាម៉ីក្រសួងកសិកម្ម និងក្រសួងបរិស្ថានផងដែរ ហើយដែលលេខក្រោយយើងនិងប្រមូលយកឯកសារទាំងនេះមកផ្សព្វផ្សាយបន្ត ៕
ដោយ នាយសាគរ