- ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយមិនត្រូវមើលរលងសកម្មភាពរបស់អភិបាលខេត្តព្រះសីហនុ យន្ត មីន នោះទេ !
- ពាក់ព័ន្ធជួលប្រព័ន្ធផ្សព្វផ្សាយអោយជួយឡុប៊ីមិនអាចបិទបាំងឯកសារការពិតបទល្មើសដីព្រៃគម្របព្រៃឈើបានទេ !
ខេត្តព្រះសីហនុ ៖ ភាពមិនប្រក្រតីមិនធម្មតា ចាប់តាំងតែពីលោក យន្ត មីន បានផ្លះចេញពីនាយសឹករងខេត្តកោះកុងមកធ្វើជាគណះអភិបាលខេត្តព្រះសីហនុ ប៉ុន្មានឆ្នាំកន្លងមកនេះគេបានឃើញសកម្មភាពរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ និងករណីរំលោភកាប់រុករានយកដីរដ្ឋកំពង់តែកើតមានយ៉ាងអនាធិបតេយ្យបំផុតក្រោមការគ្រប់គ្រងយ៉ាងអសមត្ថភាពបំផុតរបស់លោក យន្ត មីន មិនគួរបើក្រសួងមហាផ្ទៃមើលរំលងពីសកម្មភាពរបស់គាត់នោះទេ ! ។
បើតាមមន្ត្រីធំរបស់គណះបក្ខប្រជាជនបានលើកឡើងថា ៖ ចាប់តាំងតែពីខេត្តព្រះសីហនុស្ថិតក្រោមការគ្រប់គ្រងរបស់លោក យន្ត មីន ដែលជាអតីតះនាយសឹករងខេត្តកោះកុង កាលណាមក សកម្មភាពល្មើសច្បាប់ នៃការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋពីសំណាក់អ្នកមានអំណាច និងអសន្តិសុខនៃការរំលោភយកដីព្រៃរដ្ឋ បានកំពង់តែកើតមានយ៉ាងផុលផុះបំផុត ដោយគ្មានការបង្ក្រាប ពីសំណាក់ជំនាញ មន្ត្រីអាជ្ញាធរពាក់ព័ន្ធសូម្បីបន្តិច ព្រោះថាបើតាមការអង្កេត កាលណាមានជំលោះរឿងបទល្មើសដីធ្លីព្រៃឈើដីរដ្ឋទាំងនោះ បានក្លាយទៅជាប្រយោជន៏របស់បក្ខពួកបុគ្គលឈ្មួញ និងមន្ត្រីមានអំណាចនោះក្នុងខេត្តព្រះសីហនុទាំងមូល ។
មិនតែប៉ុណ្ណោះករណីបណ្ដោយអោយមានជម្លោះដីធ្លីយ៉ាងកក្រើកទូទាំងខេត្ត ដោះស្រាយមិនចេះចប់មិនចេះហើយនេះ ត្រូវបានគេសង្ស័យថា ៖ អាចមាន អ្នកមានអំណាចនៅក្នុងខេត្តនេះជាមេក្លោងរៀបចំបង្កើតក្រុមពលរដ្ឋអនាធិបតេយ្យអោយចាំដើរស៊ីឈ្នួលរំលោភយកដីធ្លីកម្មសិទ្ធិរបស់បុគ្គលឯកជន បង្កការរំខាន និងការរំលោភបំពានយកគម្របដីព្រៃឈើរដ្ឋ ដែលគេឃើញក្រុមបក្ខពួក ពួកជននោះមុខដដែលៗ ជាអ្នកបង្កការរំខាន អោយក្រុមជំនាញដោះស្រាយ ។
ផ្ទុយទៅវិញដែលប្រភពផ្ទៃក្នុងថ្នាក់ខ្ពស់ក្នុងខេត្តនេះបានខ្សឹបទម្លាយថា ៖ចុងបញ្ចប់នៃការដោះស្រាយទាំងនោះគឺត្រូវបានចំណេញទៅខាងភាគី អ្នកមានលុយ និងអ្នកមានអំណាចជាខ្សែហរបស់ថ្នាក់ខេត្តព្រះសីហនុ ពីរបីនាក់នោះទាំងអស់ ហើយដែលគេឃើញទីតាំងទំនាស់ត្រូវបានក្រុមអ្នកមានលុយនិងអ្នកមានអំណាចព័ទ្ធរបងថ្មធ្វើជាកម្មសិទ្ធិ ស្របច្បាប់យ៉ាងត្រជាក់ចិត្ត ក្រោមការធ្វើជាមិនដឹងមិនឮរបស់ជំនាញ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ដែលក្នុងនោះអភិបាលរងថ្នាក់ខេត្តម្នាក់ជាអ្នកទទួលបន្ទុកហើយក៏ជាអ្នកទទួលខុសត្រូវផងដែរ ។
ដូចជាបញ្ហានោះគេនូវចាំបានថា ៖ ជាក់ស្តែងកាលពីថ្ងៃទី២០កក្កដាឆ្នាំ២០១៨ មុនថ្ងៃបោះឆ្នោតថ្មីៗកន្លងមកនេះ អាជ្ញារដ្ឋបាលខេត្តព្រះសីហនុបានចេញលិខិតលេខ ២៥/១៨ លស ចុះហត្ថលេខាដោយលោក យន្ត មីន ជាគណះអភិបាលខេត្តព្រះសីហនុ គោរពជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទស្នើសុំគោលការណ៍ កាត់ឆ្វៀលដីទំហំ ២៦ហិចតា ៤៥០ ចេញពីផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីបន្តនីតិវិធីចេញប័ណ្ណកម្មសិទ្ធិជាថ្មីឲ្យពលរដ្ឋចំនួន ៤៨គ្រួសារ ដែលបានដាក់ពាក្យស្នើសុំកាន់កាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មកនេះ ដែលទីតាំងស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
មិនតែប៉ុណ្ណោះបើតាមសេចក្តីរាយការណ៍ពីមន្ត្រីសាលាខេត្តមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យការិយាល័យយើងដឹងថា ៖ មានភាពមិនប្រក្រតីប្រជាពលរដ្ឋទាំង៤៨គ្រួសារនោះ ។ ហើយដូចដែលមានឈ្មោះ ស៊ុយ គឹមហ៊ា និងឈ្មោះ មិញ ឡេង ដែលដើរតួជាតំណាងនេះគឺត្រូវបានប្រជាពលរដ្ឋរងគ្រោះចង្អុលមុខថា សុទ្ធតែជាបក្ខពួកបុគ្គលគូរកនមេក្លោងខូច និងជាក្រុមមនុស្សស៊ីឈ្នួលរំលោភយកដីធ្លី ទៅឲ្យ ឈ្មោះ ទៀ និងបុគ្គលជាផ្កាយពីរ ផ្កាយបី ពីរនាក់ដែលមានតួនាទីជាមន្ត្រីនិងជាអនុប្រធានក្នុងកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ដែលយើងសុំមិនទាន់បញ្ចេញឈ្មោះ ។ ហើយក្នុងនោះមេក្លោងដែលពាក់ព័ន្ធលេចធ្លោជាងគេក៏មានអភិបាលរងខេត្តព្រះសីហនុម្នាក់ និងកូនប្រសាលោក យន្ត មីនផ្ទាល់ម្នាក់ផងដែរដែលជាមេក្លោងពាក់ព័ន្ធយ៉ាងស៊ីជម្រៅតែម្តង ដែលគួរណាស់តែក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយមិនត្រូវព្រងើយកន្តើយបិទបាំងនោះទេ !។
គួររំលឹកថា ៖ តាមឯកសារ និងរបាយការណ៏ប្រភពបញ្ជាក់ថា ដូចជាស្ត្រី ឈ្មោះ ស៊ុយ គឹមហ៊ា នោះគឺជាប្រពន្ធរបស់លោកផ្កាយពីរម្នាក់ក្នុងកងអង្គរក្សលោកនាយករដ្ឋមន្ត្រីឈ្មោះ កុយ ស៊ុន ដែលជាមន្ត្រីកងអង្គរក្សល្បីឈ្មោះខាងរំលោភបំពានដីធ្លីស្ទើគ្រប់កន្លែងក្នុងខេត្តព្រះសីហនុជាមួយក្រុមលោក ញ៉ក់ គឹមតុងដែលកំពុងតែមានដីកានាំខ្លួនពីតុលារឿងដីធ្លីនូវឡើយតែត្រូវបានកាងការពារពីសំណាក់អ្នកមានអំណាចក្នុងខេត្តនេះទើបអាចពួនសម្ងំក្នុងខេត្តនេះបានហើយបំពានបទល្មើសដីព្រៃកម្មសិទ្ធិបុគ្គល និងដីព្រៃរដ្ឋទៀត។
តាមសេចក្តីរាយការណ៍បន្តថា ៖ ក្នុងយុគសម័យកាន់អំណាចដោយលោក យន្ត មីន សង្គ្រាមដណ្តើមដីធ្លីបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅស្ទើរតែគ្រប់ទីកន្លែងច្រកល្ហកក្នុងខេត្តព្រះសីហនុទាំងមូលដោយសារតែតម្លៃដីកើនឡើងយ៉ាងគំហុកក្រោមការវិនិយោរបស់ជនជាតិចិនកំពង់តែសម្រុកហូរចូលយ៉ាងគំហុកមកក្នុងខេត្តព្រះសីហនុ ទើបបណ្តាលជាហេតុបណ្តាលអោយក្រុមនិយមឆ្លៀតឧិកាសបង្កអសន្តិសុខនិងរុករានរំលោភយកដីធ្លីបុគ្គល និងដីព្រៃរដ្ឋតែម្ដង ។
មានកាលើកឡើងថា ៖ ក្រុមពលរដ្ឋអនាធិបតេយ្យដែលជាបក្ខពួកចាំតែដើរស៊ីឈ្នួលរំលោភយកដីធ្លី ទំនើង ដែលមានទាំងមន្ត្រីប្រដាប់អាវុធចាំកាងការពារពីក្រោយផង ព្រមជាមួយអ្នកមានលុយ អ្នកមានអំណាចនៅពីក្រោយខ្នងបានចេញប្រសាចចាប់ដីគម្របព្រៃរបស់រដ្ឋនិងដីកម្មសិទ្ធិឯកជនបោះតង់សង់ខ្ទមកាន់កាំបិត ពូថៅ ដេញម្ចាស់ដីចេញហើយតវ៉ាថាខ្លួនជាអ្នកមករស់នៅអាស្រ័យផលជាយូរឆ្នាំ ។ ហើយពេលឈ្នះក្តីដីទាំងនោះបែជាមានម្ចាស់ផ្សេងសុទ្ធតែបុគ្គលមានលុយមានអំណាចមកសង់របងថ្ម សំណង់រឹងអោយព្រោងព្រាត ទៅវិញ រី ឯពលរដ្ឋអនាធិបតេយ្យទាំងនោះបែជាបាត់មុខមិនឃើញមុខរស់នៅលើការទន្ទ្រានដីធ្លីនោះទាល់តែសោះ ។
ជាក់ស្តែងដូចករណីឈ្មោះ ស៊ុយ គឹមហ៊ា និងឈ្មោះ មិញ ឡេង ដែលមកតាំងខ្លួនជាតំណាងពលរដ្ឋ៤៨គ្រួសារដោយដាក់ពាក្យសុំធ្វើប័ណ្ណកាន់កាប់ដីទៅរដ្ឋបាលខេត្តកាលពីថ្ងៃទី១៥កក្កដានោះដែលប្រភពបានលាតត្រដាងថា ៖ លោក យន្ត មីន ជាគណះអភិបាលខេត្តព្រះសីហនុ គឺជាខ្នងបង្អែក និងជាអ្នកបញ្ជាឲ្យបង្កើតគណៈកម្មការចុះអង្គេតវាយតម្លៃវាស់វាស់វែងភ្លាមៗ និងបានចេញលិខិតលេខ២៥/១៨លស នៅថ្ងៃទី២០ កក្កដាឆ្នាំ២០១៨ដែលមានរយៈពេលតែ ៥ថ្ងៃប៉ុណ្ណោះ ស្នើសុំទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម កាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ជាង២៦ហិកតាដើម្បីបន្តនីតិវិធីធ្វើប័ណ្ណឲ្យពលអនាធិបតេយ្យដែលជាអ្នកស៊ីឈ្នួលឲ្យលោកទៀជាកូនប្រសារបស់ខ្លួនបានសម្រេចលើការរំលោភយកដីធ្លីរដ្ឋយ៉ាងបានសម្រេចនោះ ។
ដោយឡែកវិញ ប្រជាពលរដ្ឋស្លូតត្រង់ដែលបានរស់នៅអាស្រ័យផលពិត ប្រាកដនៅជាប់នឹងទីតាំងខាងលើមកទល់ពេលនេះជាច្រើនគ្រួសារបែជាគ្មានសំណាងដូចក្រុមពលរដ្ឋអនាធិបតេយ្យទាំង៤៨គ្រួសារដែលជាខ្សែកូនប្រសាររបស់លោក យន្ត មីននេះទេទោះបីជាមានលិខិតអន្តរាគមន៍ពីគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិឲ្យអភិបាលខេត្តព្រះសីហនុពិនិត្យលទ្ធភាពកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ចេញក្តី តែលោក យន្ត មីន មិនខ្វល់ពីច្បាប់ឡើយ។ ហើយ ដែលករណីនេះត្រូវពលរដ្ឋចោទប្រកាន់ថាលោក យន្ត មីន កំពុងអនុវត្តច្បាប់បែបស្តង់ដាពីរខុសគ្នា។
ទាក់ទិននឹងករណីខាងលើនេះការិយាល័យមិនអាចសុំការបកស្រាយពីលោក យន្ត មីន ជាគណះអភិបាលខេត្តព្រះសីហនុបានឡើយក្នុងថ្ងៃនេះ ៕
ដោយ ឆ្លាម សមុទ្រ