បាត់ដំបង៖ យោងថ្មីៗនេះតាមប្រភពពីក្រុមឈ្មួញ និងមន្ត្រីនៅតាមច្រកអន្តរជាតិ និងតាមច្រករបៀងជាច្រើនទៀតនៅខេត្តបាត់ដំបង បានឱ្យដឹងថាលោក ហាក់ សារិន ដែលជាប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានកំពង់តែធ្វើសកម្មភាពបើកដៃឱ្យបក្សពួកជំនិតៗរបស់ខ្លួនធ្វើសកម្មភាពគំរាមកំហែងដាក់កំហិតជំរិតគៀបទារយកលុយពីបងប្អូនប្រជាពលរដ្ឋអាជីវករខ្មែរដែលគាត់រកស៊ីទទួលទានបន្តិចបន្តួចនៅតាមមាត់ច្រកទ្វារអន្តរជាតិ និងច្រករបៀងផ្សេងៗទៀតក្នុងអាណាចក្រខេត្តបាត់ដំបងដោយគ្មានការយោគយល់ដល់អ្នករកស៊ីតូចតាចនោះឡើយ។
មិនតែប៉ុណ្ណោះតាមការកត់សម្គាល់ពីសកម្មភាពមកដល់ពេលនេះ ពោលគឺគាត់ជាន់កដកស្លាបប្រជាពលរដ្ឋដោយគ្មានការយោគយល់តែម្តង ហើយបែរជារក្សាទុកតែបក្ខពួកក្រុមឈ្មួញធំៗដែលរកស៊ីខុសច្បាប់នោះទុកបំប៉នហោប៉ៅរបស់ខ្លួននិងបក្សពួកយ៉ាងត្រេកត្រអាលបំផុត មិនគួរបើលោកអគ្គនាយកដ្ឋានកាំកុងត្រូលមើលរំលងពីទង្វើសកម្មភាពជិះសេះលែងដៃរបស់គាត់នោះទេ ។
ព័ត៌មានប្រភពខាងលើបានឱ្យដឹងទៀតថា ៖ ក្នុងតួនាទី លោក ហាក់ សារិន ជាប្រធានកាំកុងត្រូលខេត្តបាត់ដំបង ពុំបានមានវិធានការទប់ស្កាត់បទល្មើសអោយមានប្រសិទ្ធភាពនោះទេ ផ្ទុយទៅវិញបែរជាយកតួនាទីទៅឃុបឃិតគ្នាជាមួយនិងបក្សពួករបស់ខ្លួនមិនចេញវិក័យប័ត្រនៅពេលចាប់ទំនិញម្ដងៗដែលនាំចូលមកពីប្រទេសថៃ យ៉ាងរំភើយដោយមិនគិតពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋសាធារណះនោះឡើយ ។
តាមប្រភពបានលើកឡើងថា ៖ ទោះបីជាដឹងថាទំនិញជាច្រើនខូចគុណភាព និងហួសដឺឡេក៍ដោយក៏ប្រភពខាងបានឱ្យដឹងបន្ថែមទៀតថា គឺលោក ហាក់ សារិន ប្រធានកាំកុងត្រូលខេត្តបាត់ដំបងនិងបក្សពួក ឥតខ្វល់ នឹងបែរជាបានបណ្ដែតបណ្ដោយឃុបឃិតគ្នាយ៉ាងរលូនដោយបើកភ្លើងខៀវអោយក្រុមឈ្មួញធំៗនាំទំនិញគេចពន្ឋពីប្រទេសថៃ ចូលទឹកដីកម្ពុជាទាំងកុងតឺន័រៗ ក្រោមរូបភាពមិនចេញវិក័យប័ត្រឫបង់ពន្ធក្នុងរូបភាព១០%ទៅ២០%ប៉ុណ្ណោះសម្រាប់ចូលកិះថវិការរដ្ឋ ។
បើតាមប្រជាពលរដ្ឋឈ្មួញវិញបានឱ្យការិយាល័យយើងដឹងផងដែរថា ៖ រាល់ទំនិញគេចពន្ធ ជាច្រើនប្រភេទដែលក្រុមមេឈ្មួញកំពង់តែសម្រុកនាំចូលពីតាមច្រកអន្តរជាតិ និងតាមច្រករបៀងមួយចំនួនរួមមាន ណែម សាច់ មាន់ ប្រហិតសាច់មាន់ ប្រហិតសាច់គោ ជ្រូក ជង្គន់មាន់ ស្លាបមាន់ត្រូវមីន និងគ្រឿងទេស គ្រឿងកំប៉ុង គ្រឿងហូបចុក និងបន្លែ បង្ការផ្សេងៗទៀតជាច្រើន។ល។និង។ល។ ហើយដែលក្រុមមេឈ្មួញទាំងនោះកំពង់សម្រុកដឹកនាំចូលយ៉ាងសកម្មទាំងយប់ទាំងថ្ងៃមកក្នុងប្រទេសកម្ពុជា ក្រោមការបើកភ្លើងខៀវដេកចាំប្រមូលយកលុយពីសំណាក់ប្រធានសាខាកាំកុងត្រូល ហាក់ សារិន យ៉ាងសកម្មបំផុតមិនគួរបើគេមើលរំលងនោះទេ ។
ពាក់ព័ន្ធនឹងបញ្ហាពុករលួយយ៉ាងអសមត្ថភាពរបស់បុគ្គល ហាក់ សារិន ព្រោះតែគាត់បានចាត់ទុករាល់ទំនិញបទល្មើសដែលក្រុមឈ្មួញកំពង់តែសម្រុកនាំចូលទាំងនោះចាត់ទុកជាឆ្នាំងបាយមាសឆ្នាំងបាយប្រាក់របស់លោកហាក់ សារិន និងបក្សពួកសម្រាប់ធ្វើមានបាន ដូច្នេះហើយបានជាបុគ្គល ហាក់សារិន និងបក្ខពួកកំពុងតែធ្វើសកម្មភាពបណ្ដោយអោយទំនិញបទល្មើស ឬទំនិញច្បាប់ហាមឃាត់ហូរចូលមកក្នុងទឹកដីប្រទេសកម្ពុជា តាមតែអំពើចិត្តរបស់ក្រុមឈ្មួញនោះ ។
ដោយឡែកពាក់ព័ន្ធនិងការអសមត្ថរបស់បុគ្គល ហាក់ សារិន នេះ គេពុំដឹងថា ៖ តើថ្នាក់លើអគ្គនាយកដ្ឋានកាំកុងត្រូលថ្នាក់ជាតិក្រោមការដឹកនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធតើគួរតែមានវិធានការបែបណាទៅលើភាពអសកម្មរបស់បូគ្គលនេះដែលកំពង់តែបណ្ដោយអោយរាល់ទំនិញបទល្មើសហូចូលមកបំផ្លាញសុខភាពសាធារណប្រជាពលរដ្ឋតាមតែទំនើងចិត្ត ហើយសម្ងំកើបលុយធ្វើមានធ្វើបានជាមួយក្រុមឈ្មួញយ៉ាងត្រេកត្រអាលណោះ ៕
ដោយ ប្រទក្ស័ណ្ណ