ខេត្តបន្ទាយមានជ័យ៖ កន្លងទៅថ្មីៗ តាមការសង្កេតគេបានឃើញថា លោកនាយឧត្តមសេនីត្រី ឃួន ជឿន ដែលគ្រប់គ្រងច្រករបៀងអូរបីជាន់ នូវតែបន្តបើកអោយមានការនាំចូលទំនិញគេចពន្ធពីថៃយ៉ាងគឃ្លើនបំផុតមិនខ្វល់ពីបទបញ្ជាមហាផ្ទៃ និងអនុសាស្ត្ររបស់ឧបសម្តេចក្រឡាហោម ស ខេង នោះឡើយ !
បើគេមិនភ្លេចទេកាលពីពេលថ្មីៗកន្លងទៅនេះ ឧបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញនូវបទបញ្ជាពឹស្ដារមួយឲ្យបិទច្រករបៀងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ផ្ទុយទៅវិញតែមកទល់ពេលនេះបទបញ្ជារបស់ឧបសម្តេចក្រឡាហោម ហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពទាល់តែសោះ ខណៈដែលច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលគ្រប់គ្រងដោយលោកឧត្តមសេនីត្រី ឃួន ជឿន និងបណ្ដារច្រករបៀងតាមបណ្ដោយព្រុំដែនជាច្រើនទៀត នូវតែបន្តលួចអោយនាំចូលនូវបទល្មើសទំនិញគេចពន្ធជាច្រើនមុខជាច្រើនប្រភេទមកពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយគឃ្លើន នឹងនាំគ្នាលួចគៃបំបាត់ពន្ធរដ្ឋយ៉ាងស្រុះដៃគ្នាបំផុត ដោយគ្មានការទប់ស្កាត់ពីជំនាញគយប្រចាំការណាសោះ។ជាក់ស្តែងមិនថាតែសភាពការប្រឈមបោះឆ្នោតសកលចំពោះមុខបច្ចុប្បន្ន នឹងព្រហើនឆ្លៀតឧិកាស គេចាំបានថា ៖ កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨ ច្រករបៀងខាងលើនេះបានបើកឲ្យមានឈ្មួញនាំចូលទំនិញគេចពន្ធស្ទើតែគ្រប់ប្រភេទ រួមទាំងកានាំចូល សត្វ គោ ក្របី ដាក់តាមរថយន្តធុនធំៗជ្រកក្រោមពាក្យថាមាន LICEN ស្របច្បាប់របស់ឈ្មួញជើងខ្លាំងដុះស្លែពីរបីនាក់ លួចដឹកចូលមកក្នុងស្រុកខ្មែរយ៉ាងគគ្រឹកគគ្រេងពីទឹកដីនៃប្រទេសថៃ ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញមន្ទីរកសិកម្ម និងពេទ្យសត្វខេត្តនេះឡើយ ។ ហើយទំនិញទាំងនោះដោយគេដាក់ការសង្ស័យថាប្រហែលជាគ្មានគុណភាពឬរបស់លាក់លួច រឺទំនិញហួសការបរិឆេតជាដើម។ហើយអាចសង្ស័យថា ៖ ជាប្រភេទទំនិញធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណះយ៉ាងធ្ងន់ធ្ងរបំផុត និងរួមទាំងធ្វើឲ្យខាតបង់ដល់ប្រាក់ចំណូលពន្ធរដ្ឋក្នុងមួយឆ្មាំៗរាប់លានដុល្លារឯណោះ ប្រសិនជាបណ្ដែតបណ្ដោយ រឺគ្មានការទប់ស្កាត់អោយម៉ឺងម៉ាត់ពីសំណាក់ជំនាញគយប្រចាំតំបន់ និងនាយសាខាគយប្រចាំខេត្តអោយបានច្បាស់លាស់នោះ ។
សូមរំលឹកដែរថា ៖ ទំនិញដែលក្រុមឈ្មួញកំពង់តែសម្រុកដឹកនាំចូលពីប្រទេសថៃទាំងថ្ងៃទាំងយប់នោះ ភាគច្រើនបានយកមកលាក់ក្នុងព្រៃក្បែច្រករបៀងខាងលើដែលជាទីតាំងរបស់មេច្រករបៀង មុននឹងរើផ្ទេរផ្ទូរដឹកទំនិញឡើងឡានដឹកចេញម្ដងៗ ។
មិនតែប៉ុណ្ណោះរាល់ពេលមេឈ្មួញបានយករថយន្តផ្ទេរដឹកយកទៅចែកចាយតាមមានមេឈ្មួញប្រចាំតំបន់ រឺចែកចាយទៅតាមបណ្ដារខេត្តនានា និងឆ្លងដែនទៅបណ្ដារប្រទេសទីពីរជិតខាងទៀតផង ។
ជាមួយគ្នានេះដែរ នូវពេលដែលរឿងពុករលួយត្រូវបែកធ្លាយក្រុមអ្នកសាព័ត៌មានបានចូលទៅផ្តិតយករូបភាព ខណៈដែលឈ្មួញកំពុងដឹកសត្វគោ ក្របី ព្រមទាំងដឹកទំនិញគេចពន្ធ លួចគៃបំបាត់ពន្ធរដ្ឋទាំងនោះ ចេញពីទឹកដីថៃ បែរជាត្រូវក្រុមទាហានជួរមុខ ដែលគ្រប់គ្រងដោយលោកឧត្តមសេនីត្រី ឃួន ជឿន មេវរសេនាតូច(៥០៣)បានកំហឹតដាក់បទបញ្ជារអោយរារាំង បញ្ជារចាប់អ្នកកាសែត ចាប់កាំម៉ារ៉ា នឹងរឹបអូសយកទូរស័ព្ទមិនឲ្យថតយករូបភាពបទល្មើស គៃបំបាត់ចំណូលពន្ធរដ្ឋ និងលួចបន្លំពន្ធរដ្ឋទាំងនោះឡើយ ។
ជុំវិញទង្វើបទល្មើសខាងលើនេះបានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ៖ ក្រុមទាហាននៅទីនោះក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៏ ឃួន ជឿន ពិតជាមានចេតនាឃុបឃិតកាងរាល់បទល្មើសជាមួយឈ្មួញយ៉ាងពិតប្រាកដមែន ។
រហូតមកទល់ពេលនេះបើតាមប្រភព នឹងតាមការចុះអង្កេតផ្ទាល់របស់ភ្នាក់ងារគេបានឃើញថា ៖ បើគ្មានការបើកដៃពីសំណាក់លោកនាយ ជាមេកើយ លោកឧត្តមសេនីត្រី ឃួន ជឿន មេវរសេនាតូច(៥០៣)ទេនោះ គេមិនជឿថា ៖ ពល ក្រុម ទាហ៊ានក្រោមការបង្គាប់ដែលជាកូនចៅនៅទីនោះក៏មិនហ៊ានប្រព្រឹត្តបទល្មើសកាងក្រុមឈ្មួញខុសច្បាប់ឡើយ ។
ថ្ងៃនេះដែរទាក់ទិនទៅ នឹងព័ត៌មានដ៏រសើបខាងលើនេះ ការិយាល័យបស់អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីត្រី ឃួន ជឿន បានឡើយ ដោយទូរស័ព្ទខលចូលឆ្លើយញាប់មាត់ថាជាប់រវល់ប្រជុំៗ ហើយក៏បិទទូរស័ព្ទភ្លាមៗ ៕
ដោយ ត្មាតជាយដែនខាងលិច