​មេ​គយ​ច្រក​កំពង់​ពពិល​ល្បី​ខាង​គៃបំបាត់​ចំណូល​ពន្ធ​រដ្ឋ​ជាមួយ​ក្រុម​ឈ្មួញ !

​តាកែវ​ ៖ ថ្មីៗ​មន្ត្រី​តូចតាច​បាន ទម្លាយ​ឱ្យដឹងថា លោក កែវ​-  វណ្ណឌី ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​ច្រកព្រំដែន​កំពង់ ព​ពិល ស្ថិតក្នុង​ស្រុក​បុរី​ជលសារ  ខេត្តតាកែវ កំពុង​ត្រូវប៉ាន់​យ៉ាង ខ្លាំង ក្នុង​ការប្រមូល​លុយ​ច្រក ហោប៉ៅ​តាមរយៈ​ការឃុបឃិត  បិទ​ភ្នែក​ឱ្យ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ  មកពី​ប្រទេស​វៀតណាម​ក៏​ដូច ជា​ការនាំចេញ​ស្រូវ​ហើយ​ជា ញឹក​ញយ លោក កែវ វណ្ណឌី ក៏ បាន​ទទួល​ផលប្រយោជន៍​ពី​ការ ចេញ​ឈើ​ខុស ច្បាប់​ផង​ដែរ ។

​ប្រភព​បាន​ឱ្យដឹងថា ទំនិញ ភាគច្រើន​បង់ពន្ធ​មិន​គ្រប់ និង  ការដឹក​ស្រូវ​ចេញ ត្រូវ​បង់ប្រាក់  ក្រៅច្បាប់ ជូន​លោក កែវ វណ្ណឌី  ទៅតាម​ការតម្រូវ​របស់​ជំនាញ គយ ជាពិសេស​ការឃុបឃិត​ឱ្យ  ក្រុម​ឈ្មួញ​ដឹក​ដែក ស៊ីម៉ង់ត៍​និង  ទំនិញ​គេច​ពន្ធ​មួយចំនួនទៀត  តាម​សា​ឡង់​ធំៗ​ឆ្លងកាត់​ប្រ​- ឡាយ​០១ ស្ថិតក្នុង​ភូមិសាស្ត្រ  ស្រុក​ទ្រាំង និង​ស្រុក​បុរី​ជលសារ  គឺ​ក្រុម​ឈ្មួញ ត្រូវតែ​បង់​ប្រាក់​ជូន  លោក កែវ វណ្ណឌី ដើម្បី​ចៀស ផុត ពី​ការរំខាន ។

​បើ​តាម​មន្ត្រី​លើក​ថា​លោក  កែវ វណ្ណឌី មាន​ជំនាញ​ក្នុងការ  គៃបំបាត់​ចំណូល​ពន្ធ និង​ជួយ សម្រួល​ឱ្យ​ក្រុម​ឈ្មួញ​រកស៊ី​នាំ  ចូល​ទំនិញ តាមរបៀប​ឡាំសាំ  ដែល​គេ​សំដៅ​ទៅលើ​ការបង់ ពន្ធ​មិន​គ្រប់ ដោយ​គ្រាន់តែ​បង់ លុយ​ក្រោម​តុ ឱ្យ​ជំនាញ​គយ​។

​ជាង​នេះ​ប្រជាពលរដ្ឋ​ដែល មាន​លំនៅឋាន​អម​សងខាង ប្រឡាយ​០១ បាន​និយាយថា  រថយន្ត​ធំៗ ដឹក​ដែក ស៊ីម៉ង់ត៍ ធ្វើ ឱ្យ​ខូច​ផ្លូវ និង​ប៉ះពាល់​ដល់​សុខ​-  ភាព​របស់​ពួកគាត់ ។ មិន​តែ ប៉ុណ្ណោះ​ទំនិញ​ទាំងនោះ ត្រូវ ប្រជាពលរដ្ឋ​អះអាងថា​ជា​ទំនិញ  បង់ពន្ធ មិន​គ្រប់​របស់​ឈ្មួញ​ធំៗ  ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ លោក កែវ វណ្ណឌី ។

​បើ​តាម​ប្រភព​បាន​ឱ្យដឹងថា  លោក កែវ វណ្ណឌី ឈរជើង​នៅ តំបន់​នោះ យូរ​ឆ្នាំ​មកហើយ មិន  ដែល​ផ្លាស់​ប្តូរ​ទៅ​ណា​ទេ ព្រោះ គាត់​មាន​ជំនាញ​រកលុយ ដើម្បី ទប់​តំណែង តាមរយះ​អំពើ​ពុក  រលួយ​ដុះ​ស្លែ​នៅ​ច្រក​កំពង់​ព​ពិល  នៃ​ស្រុក​បុរី​ជលសារ​យ៉ាងខ្លាំង ព្រៃ​បំផុត សម្រាប់​ធ្វើ​មាន​ផ្ទាល់ ខ្លួន​ក្រៅពី​សែនព្រេន​ជូន​មេ​ជា ប្រចាំ​ហើយ​នេះ ៕ រំ​ពៃរ៍​

kunnhoem2