ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែនក្នុងភូមិ ទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ បានឱ្យដឹងថា បច្ចុប្បន្ន នៅតែមានពលរដ្ឋខ្មែរឆ្លងដែន ចូលកាប់ឈើគ្រញូងយកមក លក់ឱ្យឈ្មួញដែលរង់ចាំទិញ តាមព្រំដែនយ៉ាងពេញបន្ទុក ដដែល ។
ប្រជាពលរដ្ឋបានរិះគន់ថា លោក អ៊ឹម សាវរិទ្ធ នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តឧត្តរមាន- ជ័យ ក៏ដូចជា លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យមិន យកចិត្តទុកដាក់បង្ក្រាបឈ្មួញ ឈើគ្រញូងឈ្មោះ គឹម ប្រុស និងឈ្មោះ ហង្ស ដែលនៅតែ កៀងគរប្រជាពលរដ្ឋអោយ ចូលកាប់ឈើគ្រញូងលើទឹកដី សៀមយកមកលក់ឱ្យពួកគេនោះ ទេ ។
ប្រភពខ្លះបានអោយដឹងថា ទាល់តែមានការឃុបឃិតពីមន្ត្រី ជំនាញមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធ ទើបជំនួញឈើគ្រញូង ខុសច្បាប់នៅតែកើតឡើងយ៉ាង រាលដាលក្នុងខេត្តឧត្តរមានជ័យ។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រា-សាទ ខេត្តឧត្តរមានជ័យ បានឱ្យ ដឹងថា ឈ្មួញឈើវ័យក្មេង ២ នាក់ ឈ្មោះ គឹម ប្រុស និង ឈ្មោះ ហង្ស នៅតែធ្វើសកម្ម- ភាពកៀងគរឱ្យប្រជាពលរដ្ឋឆ្លង ដែនខុសច្បាប់ចូលកាប់ឈើ គ្រញូងលើទឹកដីសៀមយកមក លក់អោយពួកគេដូចកាលពីមុន ដដែល ។
សមត្ថកិច្ចការពារព្រំដែន ទាំងនគរបាល ទាំងយោធា មិន ចាត់វិធានការសកម្មភាពយ៉ាង គឃ្លើនរបស់ឈ្មួញឈ្មោះ គឹម ប្រុស និងឈ្មួញឈ្មោះ ហង្ស នោះទេហើយពួកគេរង់ចាំទទួល ផលប្រយោជន៍យ៉ាងសុខស្រួល។
បញ្ហានេះគឺជារឿងដែល ក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរ ពិនិត្យឡើងវិញជាបន្ទាន់ ព្រោះ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថ- កិច្ចក្នុង ខេត្តឧត្តរមានជ័យ មិន ចាត់វិធានការទប់ស្កាត់ជំនួញ ឈើគ្រញូងខុសច្បាប់តាមព្រំដែន ក្នុងស្រុកត្រពាំងប្រាសាទនោះ ឡើយ ។
សេចក្តីរាយការណ៍ពីប្រជា ពលរដ្ឋនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំ អូរស្វាយស្រុកត្រពាំងប្រាសាទ បានឱ្យដឹងទៀតថា ឈ្មួញឈ្មោះ គឹម ប្រុស គឺជាអ្នករត់ការបង់ លុយកាក់ជាមួយមន្ត្រីរដ្ឋបាល ព្រៃឈើនិងសមត្ថកិច្ចនគរបាល សមត្ថកិច្ចយោធាដែលឈរជើង តាមព្រំដែន ។ ចំណែកឈ្មួញ ឈ្មោះ ហង្ស ជាអ្នកប្រមូលប្រជា ពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់ចូល ទៅកាប់ឈើគ្រញូងលើទឹកដី សៀមយកមកលក់អោយពួកគេ ហើយឈ្មួញទាំង២នាក់នេះ រស់ នៅក្នុងភូមិទំនប់អភិវឌ្ឍន៍ឃុំអូរ ស្វាយ ស្រុកត្រពាំងប្រាសាទ។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានក្នុងឃុំអូរស្វាយបានអះ អាងថា ឈ្មួញវ័យក្មេងឈ្មោះ គឹម ប្រុស និងឈ្មោះ ហង្ស នៅ តែរកស៊ីជួញដូរឈើគ្រញូង យ៉ាងពេញបន្ទុកដដែល ហើយ មិនទាន់ឃើញមានមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធាន ការបង្ក្រាបឡើយ ។
ប្រភពបានឱ្យដឹងទៀតថា ការដែលឈ្មួញទាំង២នាក់នេះ អាចធ្វើអ្វីៗតាមអំពើចិត្តគឺដោយ សារពួកគេមានខ្នងបង្អែករឹងមាំ ចាំជួយការពារគ្រប់ពេលវេលា ទើបពួកគេអាចបន្តជួញដូរឈើ គ្រញូងយ៉ាងរលូនគ្មានញញើត អ្វីទាំងអស់ ៕
ដោយ ៖ រំពេរ