មណ្ឌលគិរី ៖ ថ្មីៗនេះលោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរីកំពុងត្រូវមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌល គិរីរិះគន់ខ្លាំងៗជុំវិញករណីឃុប ឃិតលក់ដីសួនច្បារកណ្តាលក្រុង សែនមនោរម្យឱ្យឈ្មួញសាង សង់ស្ថានីយ៍ប្រេងសាំងនិងអគារ ពាណិជ្ជកម្មផ្សេងៗដោយមិន គិតគូរពីផលប្រយោជន៍ជាតិនិង ផលប្រយោជន៍ប្រជាពលរដ្ឋ ។
បញ្ហានេះហើយ ទើបមាន ការអំពាវនាវឱ្យថ្នាដាក់ដឹកនាំ ក្រសួងមហាផ្ទៃនិងក្រសួងពាក់ ព័ន្ធផ្សេងៗទៀត ចាត់វិធានការ ទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឱ្យ លោក ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរីប្រើអំណាចនិង តួនាទីធ្វើអ្វីៗស្រេចតែអំពើចិត្ត របស់ខ្លួន ។ ដោយហេតុថា ទង្វើរបស់លោក ស្វាយ សំអ៊ាង និងមន្ត្រីពាក់ព័ន្ធកំពុងធ្វើឱ្យប៉ះ ពាល់យ៉ាងខ្លាំងដល់ផលប្រយោ ជន៍ជាតិនិងផលប្រយោជន៍ប្រ- ជាពលរដ្ឋ ។
សេចក្តីរាយការណ៍ពីមន្ត្រី រាជការនិងពលរដ្ឋក្នុងក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី បាន ឱ្យដឹងថា ដីសួនច្បារកណ្តាល ក្រុងសែនមនោរម្យត្រូវបាន អាជ្ញាធរខេត្តឃុបឃិតលក់ឱ្យ ឈ្មួញធ្វើជាកម្មសិទ្ធិឯកជន ហើយឈ្មួញកំពុងសាងសង់ ស្ថានីយ៍ប្រេងសាំងនិងអគារ ពាណិជ្ជកម្មមួយផ្នែកផងដែរ។
តាមសេចក្តីរាយការណ៍ ផងដែរថាគឺជារឿងដែលក្រសួង និងស្ថាប័នពាក់ព័ន្ធមិនគួរមើល រំលងតទៅទៀតទេ ព្រោះលោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរីជាអ្នកឃុបឃិតលក់ដី ឱ្យឈ្មួញសាងសង់ស្ថានីយ៍ប្រេង សាំងនិងសាងសង់អគារពាណិ ជ្ជកម្មដោយគ្មានញញើតអ្វីទាំង អស់ ។
រឿងនេះដែរ គួរតែលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្មសំណង់និង សុរិយោដី គួរពិនិត្យមើលបញ្ហា ខាងលើនេះផងដែរ ព្រោះដីសួន ច្បារដែលជាដីសាធារណៈរបស់ រដ្ឋក្នុងខេត្តមណ្ឌលគិរីត្រូវបានគេ ឃុបឃិតលក់ឱ្យឈ្មួញជាបន្ត បន្ទាប់ ។ ហើយដែលបញ្ហានេះ គេសួរថា តើនរណាទទួលខុស ត្រូវ ។
បើតាមប្រភពពីមន្ត្រីរាជការ ក្នុងសាលាខេត្តមណ្ឌលគិរីមួយ ចំនួនបានឱ្យដឹងថាតាមគម្រោង ដីសួនច្បារធំល្វឹងល្វើយកណ្តាល ក្រុងសែនមនោរម្យ គឺត្រូវសាង សង់សួនច្បារថ្នាក់ជាតិដ៏ធំមួយ នៅកណ្តាលក្រុងសែនមនោរម្យ តែម្តង ។
ជាក់ស្តែងបច្ចុប្បន្នអាជ្ញាធរ ខេត្តមណ្ឌលគិរី ដែលមានលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធបានឃុប ឃិតជាមួយគណៈកម្មការសាង សង់សួនច្បារ ហើយលក់ដីសួន ច្បារមួយផ្នែកឱ្យឈ្មួញសាងសង់ ស្ថានីយ៍ប្រេងសាំងនិងសាងសង់ អគារពាណិជ្ជកម្មជាបន្តបន្ទាប់។
ហើយបញ្ហានេះកំពុងធ្វើឱ្យ មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុង ខេត្តមណ្ឌលគិរីមានការចាប់ អារម្មណ៍ យ៉ាងខ្លាំងប៉ុន្តែលោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី បែរជារក្សាភាព ស្ងៀមស្ងាត់ដើម្បីទទួលផល ប្រយោជន៍យ៉ាងត្រជាក់ល្ហឹម ។
បើតាមការបង្ហើបពីមន្ត្រី រាជការនៅក្នុងសាលាខេត្ត មណ្ឌលគិរីបានឱ្យដឹងថា តាម រយៈការឃុបឃិតលក់ដីសួនច្បារ កណ្តាលក្រុងសែនមនោរម្យឱ្យ ឈ្មួញសាងសង់ស្ថានីយ៍ប្រេង សាំងនិងអគារពាណិជ្ជកម្ម ប្រហែលលោក ស្វាយ សំអ៊ាង ទទួលបានផលប្រយោជន៍យ៉ាង ច្រើន ។
ដោយឡែក ប្រការនេះដែល គួរតែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធដទៃទៀត ពិនិត្យមើលឡើងវិញផងដែរ ព្រោះនៅតាមបណ្តាខេត្តផ្សេងៗ គេកំពុងអនុវត្តន៍គម្រោងពង្រីក សួនច្បារដើម្បីបង្កើនសោភ័ណ ភាពក្នុងក្រុងឱ្យកាន់តែស្រស់ ត្រកាល ។ មិនតែប៉ុណ្ណោះក្នុង ខេត្តមណ្ឌលគិរី បែរជាលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្ត ឃុបឃិតលក់ដីសួនច្បារកណ្តាល ក្រុងសែនមនោរម្យ ឱ្យឈ្មួញ សាងសង់ស្ថានីយ៍ប្រេងសាំងនិង អគារពាណិជ្ជកម្មដោយគ្មាន ញញើតទាំងអស់ ។ ហើយដែល ធ្វើឱ្យពលរដ្ឋនិងមន្ត្រីរាជការក្នុង ខេត្តមណ្ឌលគិរីរិះគន់យ៉ាងខ្លាំង ទៅលើលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្ត ដែលគិតតែពី ផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាង គឃ្លើន ហើយមិនគិតពីផល ប្រយោជន៍ជាតិនិងផលប្រយោ ជន៍ប្រជាពលរដ្ឋម្តងណានោះទេ បើតាមការកត់សម្គាល់ ៕
ដោយ ៖ ជនចាំយាម