មេ​ឈ្មួញ​ឃិន​បញ្ញា​ហៅ​ទីន​ឃុបឃិត​និង​លោក​សំរិទ្ធ​ណ​យ​រត់​ការនាំ ឈើ​ចេញ​ជាង​១០០​ឡាន​តាម​ច្រក​ប៉ុស្តិ៍​៧-​ណាំ លៀ យ៉ាង​ស្ងៀមស្ងាត់​!

មណ្ឌលគិរី​ ៖ តាម​ការសង្កេត  តែ​មួយ​យប់ ដែល​គេ​សង្ស័យថា  គ្រាន់តែ​យប់ ថ្ងៃទី​១៦ ខែ​កុម្ភៈ  ឆ្នាំ​២០១៨​សោះ បែរ​ជា​មេ​ប៉ុស្តិ៍  ច្រកទ្វារ​ណាំ​លៀ​បាន​ឃុបឃិត នាំ​ឈើ​រាប់រយ​ឡាន​យ៉ាង​រលូន តាម​ច្រកទ្វារ​ណាំ​លៀដោយ​គ្មាន​ការទប់ស្កាត់ ។  ប្រភព​បាន​បញ្ជាក់​ឱ្យដឹងថា ក្នុង​១​រថយន្ត​បាន​ចំណាយ​ទៅ  លើ​សមត្ថកិច្ច អាជ្ញាធរ​ជំនាញ ជាច្រើន​ស្ថាប័ន​អស់​ចំនួន ៣៩០  ដុល្លារ ៤៥០​ដុល្លារ ។

​បញ្ហា​នោះ ក្រុម​អាជ្ញាធរ​ក៏ ទទួលស្គាល់ថា មេ​ច្រក​ប៉ុស្តិ៍ ៧ ណាំ​លៀ​មិន​ខ្លាចញញើត​ថ្នាក់  លើ​ណា​ឡើយ ។ ហើយ​ថែម  ទាំង​មិន​ខ្លាចញញើត ចំពោះ  ច្បាប់​ប្រឆាំង​អំពើពុករលួយ  សូម្បី​បន្តិច ទើប​បានជា​លោក  សំ​រឹត ណ​យ ហ៊ាន​បើក​ភ្លើង​ខៀវ  ចេញ​ឈើ​ទៅ​យួន​ម្តងៗ​ដូច​ហែ កឋិន ។

​ជាក់ស្តែង នៅ​យប់​ថ្ងៃទី ១៦-១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨  ឈើ​ឆ្លងទៅ​យួន​ទៅ​១៨០​ឡាន  និង​យប់​ទៀប​ភ្លឺ ថ្ងៃទី ១៩ កុម្ភៈ  ២០១៨ បាន​លួច​ត្រៀម​នាំចេញ  ឈើ​ខុសច្បាប់​ម្តងទៀត ដល់  ទៅ​ជាង ១០០​ឡាន​ទៀត តែ ត្រូវ​បាន​បែក​ការដឹង​ដល់​ក្រុម  អាជ្ញាធរ​ធំៗ​ដោយសារ​តែ​អ្នក សារព័ត៌មាន ។

​មន្ត្រី​នៅ​ខេត្តមណ្ឌលគិរី​បាន បង្ហើប​ថា យប់​ថ្ងៃ​ទី​១៨ ខែ​កុម្ភះ ឆ្នាំ​២០១៨ មុន​មាន​បញ្ហា​គឺ​ឈ្មួញ បាន​ត្រៀម​ដឹក​ចេញ​ឈើ​ជាង ១០០​ឡាន​ទៀត​តែ​ត្រូវបាន​បែកការណ៍​រហូត​ភ្នែក​ត្រចៀក​អ្នក តូច​អ្នកធំ​ជាច្រើន​ស្ថាប័ន​បាន យក​កម្លាំង​មក​ល្បាត​តាម​ដងផ្លូវ  តាមរយៈ​ប្រើ​រូបភាព វិធានការ ទប់ស្កាត់ ប៉ុន្តែ​ផ្ទុយទៅវិញ​បទ  ល្មើស​ឈើ​ឆ្លង​ទៅ​យួន​យ៉ាង​រលូន តាម​ច្រក​ប៉ុស្តិ៍​៧-​ណាំ​លៀ ដដែល ច្សិ ។

​ប្រភព​បាន​បញ្ជាក់ថា មន្ត្រី និង​សមត្ថកិច្ច​បាន​ប្រើ​យុទ្ធសាស្ត្រ  ល្បាត​ផង រាយការណ៍​ផង ឱ្យ  ឈ្មួញ​សំងំ​ផង ចូល​ចត​ពួន​លាក់ ឈើ​ផង តែ​ចុងក្រោយ​នៅវេលា  ទាបភ្លឺ ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កុម្ភះ  ឆ្នាំ​២០១៨ គឺ​ពួកគេ​បាន​ជម្រុញ ឱ្យ​ឆ្លង​ទៅ​យួន​បាន​យ៉ាង​រលូន ពី  ព្រោះ​រឿង​នេះ​រត់ការ​រួចរាល់​ទៅ ហើយ ហើយ​ប្រសិន​ឈើ​នៅ  លើ​ទីតាំង​ប្រាកដជា​មាន​បញ្ហា​។

​ទាក់ទិន​ករណីនេះ លោក សំរិទ្ធ ណ​យ មេ​ច្រក​ប៉ុស្តិ៍ ៧-​ណាំ​លៀ មិនអាច​សុំ​ការបំភ្លឺ បានទេ ! ក្នុង​ថ្ងៃ​នោះ ៕
​ដោយ​ ៖ ទេ​ព្រ័ក្ស​

 

 

vengsakhon_chhengkimsun a182